បណ្តាញសង្គម

ឥណ្ឌា, ចិន យល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ជុំវិញបឹងហិម៉ាឡៃយ៉ា

 (ញូដេលី)៖ ឥណ្ឌា និងចិន បានឯកភាពគ្នាដកកងទ័ពចេញពីតំបន់ជម្លោះជុំវិញបឹងមួយ ស្ថិតនៅក្នុងតំបន់ហិម៉ាឡៃយ៉ាប៉ែកខាងលិច (Himalayas) ដែលនេះជា ការបិទបញ្ចប់ភាពជាប់គាំង នៃជម្លោះព្រំដែនរយៈពេលជាងមួយខែមកនេះ។

អាន​បន្ត៖ ឥណ្ឌា, ចិន យល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែន ជុំវិញបឹងហិម៉ាឡៃយ៉ា

ជនបរទេសដែលកំពុងរស់នៅម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ

  (គូឡាឡាំពួ)៖ ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយឥតគិតថ្លៃ ខណៈទីក្រុងដ៏ធំមួយនៅម៉ាឡេស៊ី គឺភូត្រាចាយ៉ា (Putrajaya) នឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់ពីចុងខែកុម្ភៈនេះតទៅ។

អាន​បន្ត៖ ជនបរទេសដែលកំពុងរស់នៅម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ

ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac, CanSino

(ម៉ិចស៊ីកូ ស៊ីធី)៖ រដ្ឋាភិបាលម៉ិកស៊ីកូ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង COVID-19 ដែល អភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinovac Biotech និងក្រុមហ៊ុន CanSino Biologics។

អាន​បន្ត៖ ម៉ិកស៊ីកូ អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac,...

ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន

(បាងកក)៖ ប្រទេសថៃនឹងប្រើប្រាស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះជាលើកដំបូង ដោយស្ថិតក្នុងគោលដៅចាក់ជូនដល់ប្រជាជន ២ ភាគ ៣ នៃប្រជាជនសរុប ៦៩លាននាក់របស់ខ្លួន (តួលេខដោយ UN នៅឆ្នាំ២០២០) សម្រាប់ដំណាក់កាលទីមួយ។

អាន​បន្ត៖ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន

រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់

 (ម៉ូស្គូ)៖ នៅថ្ងៃពុធនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរុស្ស៉ី បានកើនឡើងលើសពី ០៤លាននាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាង ១.៤ម៉ឺននាក់ថែមទៀត។

អាន​បន្ត៖ រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់

ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត ក្រោយអនុម័តឲ្យប្រើវ៉ាក់សាំងចិន និងអាមេរិក

  (សាន់ត្យាហ្គោ)៖ រដ្ឋមន្រ្តីសុខាភិបាលឈីលី (ស៊ីលី) លោក អ៊ែនរីក ប៉ារីស (Enrique Paris) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ប្រទេសឈីលីបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) Sputnik V ដែលអភិវឌ្ឍឡើងដោយប្រទេសរុស្ស៊ី មកកាន់ប្រទេសអាមេរិកឡាទីនមួយនេះហើយ។

អាន​បន្ត៖ ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត...

សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ពីប្រភពដើមកូវីដ-១៩

 (វូហាន)៖ សមាជិកម្នាក់ នៃបេសកកម្មអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសចិន លោក Peter Daszak នៅថ្ងៃពុធនេះ បាននិយាយថា គេមិនគួរពឹងផ្អែកពេកទៅ លើព័ត៌មានសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនោះទេ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បង្ហាញការសង្ស័យពីតម្លាភាពនៃការស៊ើបអង្កេតរកប្រភពដើមCOVID-19។

អាន​បន្ត៖ សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក...

អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ មិនសុខចិត្តចំពោះសេចក្តីសន្និដ្ឋានរបស់ WHO ដែលថា «កូវីដ-១៩» មិនមែនលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន

 (វ៉ាស៉ីនតោន)៖ អតីតមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានច្រានចោលសេចក្តីសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក WHO ដែលថា COVID-19 គឺមិនមែនមានប្រភពរីករាលដាលដំបូងចេញពីបណ្តាមន្ទីរពិសោធន៍ ក្នុងវិទ្យាស្ថានស្រាវជ្រាវវីរុសនៃទីក្រុងវូហាន នៅប្រទេសចិននោះឡើយ។

អាន​បន្ត៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ...

សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃ

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៧,០៣១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤៨៩នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់...

នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា» និងហាមមេដឹកនាំយោធាធ្វើទស្សនកិច្ច នៅប្រទេសដីកោះមួយនេះ

 (វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសដីកោះមួយនេះសម្រេចកាត់ផ្តាច់ រាល់ការទាក់ទងកម្រិតខ្ពស់ទាំងអស់ជាមួយមីយ៉ាន់ម៉ា ព្រមទាំងនឹងដាក់បម្រាមធ្វើដំណើរ លើបណ្តាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាថែមទៀត ក្រោយរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

អាន​បន្ត៖ នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា»...

នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក, មនុស្ស៣នាក់រងរបួស

 (តូក្យូ)៖ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។

អាន​បន្ត៖ នាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក,...

ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន នារសៀលថ្ងៃអង្គារនេះ ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌

(វូហាន)៖ សមាជិកក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីចំណាយពេលជិតមួយខែ ក្នុងការបំពេញទស្សនកិច្ចទៅកាន់ទីតាំងច្រើនក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលវីរុសនេះត្រូវបានគេរកឃើញដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ ក្រុមជំនាញអន្តរជាតិនៃ WHO នឹងធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងវូហានប្រទេសចិន...

លោក ចូ បៃដិន នឹងដាក់សហរដ្ឋអាមេរិកចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងវិលត្រលប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) វិញ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីស្ថាប័ននេះកាលពី ០៣ឆ្នាំមុន។

អាន​បន្ត៖ លោក ចូ បៃដិន នឹងដាក់សហរដ្ឋអាមេរិកចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា

(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។

អាន​បន្ត៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ...

ឡាវនិងប៉េរូទើបទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

(វៀងច័ន្ទ)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ទើបតែត្រូវបានដឹកទៅដល់ប្រទេសឡាវ នៅថ្ងៃចន្ទនេះ ហើយទន្ទឹមគ្នា ប្រទេសប៉េរូក៏ទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣០០,០០០ដូស ផងដែរ។

អាន​បន្ត៖ ឡាវនិងប៉េរូទើបទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន ក្រោយគ្រោះបាក់ផ្ទាំងដី-ទឹកកក នៅជម្រាលភ្នំហិម៉ាល័យ

 (ញូដេលី)៖ អាជ្ញាធរឥណ្ឌា នៅរសៀលថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា សាកសពមនុស្សសរុបចំនួន ២៨នាក់ហើយ ត្រូវបានរកឃើញ នៅតំបន់ដែលរងការវាយប្រហារដោយ គ្រោះធម្មជាតិបាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) ដែលស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា។

អាន​បន្ត៖ ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន...

ប្រជាជនដាណឺម៉ាករាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

(ដាណឺម៉ាក)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសដាណឺម៉ាក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង វិធានការរឹតត្បិតទប់ស្កាត់ជំងឺ COVID-19 និងស្របពេលដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបនេះ មានគម្រោងចង់ដាក់ឲ្យអនុវត្តនូវ លិខិតឌីជីថលបញ្ជាក់អំពីការចាក់វ៉ាក់សាំង។

អាន​បន្ត៖ ប្រជាជនដាណឺម៉ាករាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay ដែលទើបប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹក

 (រ៉ង់ហ្គូន)៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងរដ្ឋប្រហារ និងអំពាវនាវឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីដទៃទៀតដែលកំពុងជាប់ឃុំ។

អាន​បន្ត៖ ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay...

ប៉ូលិសមីយ៉ាន់ម៉ាប្រើកាណុង បាញ់ទឹកលើក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ា នៅរដ្ឋធានីណៃពិដោ ​​​​(Video inside)

(រ៉ង់ហ្គូន)៖ កងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា នៅក្នុងរដ្ឋធានីណៃពិដោ បានប្រើប្រាស់កាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃចន្ទនេះ មួយសប្តាហ៍បន្ទាប់ពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាច។

អាន​បន្ត៖ ប៉ូលិសមីយ៉ាន់ម៉ាប្រើកាណុង បាញ់ទឹកលើក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ា...

ឥណ្ឌាបន្តការជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលកំពុងជាប់ខ្លួន ក្រោយកើតមានហេតុការណ៍ បាក់ដី-ផ្ទាំងទឹកកកជម្រាលភ្នំ ​​​​(Video inside)

(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃចន្ទ ដើមសប្ដាហ៍ថ្មីនេះបានអះអាងថា ខ្លួនកំពុងបើកប្រត្តិបត្តិការជួយសង្គ្រោះ ក្រុមកម្មករដែលមានគ្នាចន្លោះពី ៣៥-៤០នាក់ដែលត្រូវបានគេរាយការណ៍ថា បាននិងកំពុងជាប់គាំងនៅក្នុងរូងក្រោមដីមួយ ស្ថិតនៅរដ្ឋអ៊ូតារ៉ាខាញ (Uttarakhand) ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលត្រូវបានវាយប្រហារដោយគ្រោះធម្មជាតិ បាក់ផ្ទាំងដី និងផ្ទាំងទឹកកកជម្រាលភ្នំហិម៉ាល័យ (Himalayas) កាលពីថ្ងៃអាទិត្យម្សិលមិញ។

អាន​បន្ត៖ ឥណ្ឌាបន្តការជួយសង្គ្រោះកម្មកររាប់សិបនាក់ ដែលកំពុងជាប់ខ្លួន...

ឯកអគ្គរដ្ឋទូតចិន៖ «ប្រទេសអាស៊ីនឹងងាយដោះស្រាយបញ្ហារវាងគ្នា ប្រសិនបើគ្មានប្រទេសលោកខាងលិចលូកដៃ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ប្រទេសក្នុងតំបន់អាស៊ីនឹងមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហារបស់ពួកគេ បើសិនជាគ្មានការលូកដៃពីបរទេស ឬកម្លាំងខាងក្រៅណាមួយ។

អាន​បន្ត៖ ឯកអគ្គរដ្ឋទូតចិន៖ «ប្រទេសអាស៊ីនឹងងាយដោះស្រាយបញ្ហារវាងគ្នា...