បណ្តាញសង្គម

ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត នៅទីក្រុងវូហាន

 (ប៉េកាំង)៖ សមាជិកម្នាក់នៃក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងបំពេញបេសកម្មស្រាវជ្រាវ ក្នុងគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បាននិយាយថា ភាគីចិនបានផ្តល់សិទ្ធិពេញលេញដល់ក្រុមរបស់ខ្លួន ក្នុងការស៉ើបអង្កេតទៅលើទីតាំង និងបុគ្គលិកមួយចំនួន ដែលខ្លួនបានដាក់ការស្នើសុំ ហើយវាជាកម្រិតមួយនៃការបើកចំហ ហួសពីការរំពឹងទុក។

អាន​បន្ត៖ ចិនផ្តល់សិទ្ធិយ៉ាងពេញលេញដល់ក្រុមជំនាញ WHO ដើម្បីធ្វើការស៊ើបអង្កេត...

សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ទៅកាន់អគ្គរដ្ឋទូត-អគ្គរាជទូត នៃបណ្តាប្រទេសអាស៊ាន

 (វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកទើបតែបានបង្ហាញក្តីបារម្ភ ជុំវិញរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃក្រុមប្រទេសសមាជិកអាស៊ាន ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន។

អាន​បន្ត៖ សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា...

សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា នៅក្នុងប្រទេសអាស៊ានមួយនេះ

  (សិង្ហបុរី)៖ ប៉ូលិសសិង្ហបុរីនៅថ្ងៃសុក្រនេះ បានចេញសារព្រមានមួយ ប្រឆាំងនឹងផែនការធ្វើបាតុកម្មតវ៉ា នៅក្នុងប្រទេសរបស់ខ្លួន ដែលមានជាប់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកថា ការប្រមូលផ្ដុំ ឬចូលរួមក្នុងការប្រមូលផ្ដុំណាមួយ ដោយមិនមានអនុញ្ញាតពីអាជ្ញាធរ គឺជាបទល្មើស។

អាន​បន្ត៖ សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា...

ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ សង្គ្រាមបង្ហូរឈាមនៅយេម៉ែន និងត្រៀមផ្តល់ជំនួយមនុស្សធម៌

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចបញ្ចប់ការគាំទ្រ របស់ប្រទេសមហាអំណាចមួយនេះ ចំពោះសង្រ្គាមដ៏អាក្រក់នៅយេម៉ែន ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ។

អាន​បន្ត៖ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រ...

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត

 (យូអិន)៖ ក្រោយបញ្ចប់កិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងបុរីញូយ៉ក ស្ថាប័នដ៏មានអំណាចប្រចាំ UN មួយនេះបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោង សាន ស៊ូជី និងមេដឹកនាំជាច្រើនរូបទៀត ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ មិនបានធ្វើការថ្កោលទោស ទៅលើអ្វីដែលប្រទេសមួយចំនួនចាត់ទុកថា ជារដ្ឋប្រហារយោធានោះឡើយ។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី...

ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»

 (ប្រេស៊ីឡា)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានចេញយុទ្ធនាការបង្ក្រាបការលក់ «វ៉ាក់សាំង COVID-19 ក្លែងក្លាយ» ដែលកំពុងកើតមានឡើងហើយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

អាន​បន្ត៖ ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ, អាមេរិកនឹងបញ្ឈប់ការផ្តល់ជំនួយ» ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ជាផ្លូវការហើយថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជា «រដ្ឋប្រហារ» ហើយដែលបញ្ហានេះនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្ដល់ជំនួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ៖ «អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារ,...

អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក ចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

 (តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នៅដើមសប្ដាហ៍នេះ បានស្នើឲ្យសហភាពអឺរ៉ុបធ្វើជាអាជ្ញាកណ្ដាលជួយសម្របសម្រួល ដើម្បីជំរុញដល់ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ឲ្យវិលត្រលប់ ចូលទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។

អាន​បន្ត៖ អ៉ីរ៉ង់ស្នើឲ្យអឺរ៉ុបធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិក...

ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

  (ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។

អាន​បន្ត៖ ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ៣,៦៣២នាក់ស្លាប់ក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១៤,៧០៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៣២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩...

WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម នៃជំងឺរាតត្បាតសកលក្នុងទីក្រុងវូហាន ​​​​(Video inside)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ជុំវិញការបំពេញបេសកម្មស្រាវជ្រាវ ក្រោមគោលដៅស្វែងរកប្រភពដើមនៃការឆ្លងរីករាលដាល COVID-19 ថា «ប្រសិនបើអ្នកដឹងការពិតអំពីបញ្ហានេះ គួរតែបង្ហាញភស្តុតាងជាក់ស្ដែងមក»។

អាន​បន្ត៖ WHO ឆ្លើយតបពាក្យរិះគន់ជុំវិញដំណើរការស៊ើបរកប្រភពដើម...

តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny ដាក់ពន្ធនាគារពីរឆ្នាំកន្លះ ​​​​(Video inside)

(ម៉ូស្គូ)៖ តុលាការនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបើកសវការស្តាប់នៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើគួរផ្តន្ទាសទោសមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែបន្ថែមទៀត ឬមួយក៏យ៉ាងណា។

អាន​បន្ត៖ តុលាការរុស្ស៊ីអាចនឹងផ្តន្ទាទោសមេបក្សប្រឆាំង Navalny...

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស ​​​​(Video inside)

(សៀងហៃ)៖ ប៉ូលិសចិន បានចាប់ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹបអូសបានវ៉ាក់សាំង COVID-19 ក្លែងក្លាយ ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ។

អាន​បន្ត៖ ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ»...

ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់ ក្នុងនោះមានកុមារ ៥នាក់

ប៉ូលីសរដ្ឋអូក្លាហូម៉ា នៃសហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃអង្គារនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ ការបាញ់ប្រហារទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់...

ចិន ប្តេជ្ញាបន្តផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍បន្ថែមទៀត

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសថា ប្រទេសចិន នឹងបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដទៃទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចចូលរួមចំណែកក្នុងការកសាងសហគមន៍សុខភាព សម្រាប់មនុស្សគ្រប់រូបនា។

អាន​បន្ត៖ ចិន ប្តេជ្ញាបន្តផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍បន្ថែមទៀត

ទីបំផុតនាវាអវកាសគំរូ SN9 របស់ SpaceX ផ្ទុះឆេះពេលចុះចតមកវិញ កំឡុងការធ្វើតេស្តនៅរដ្ឋតិចសាស់

នាវាអវកាសគំរូរបស់ SpaceX មានឈ្មោះថា SN9 បានទទួលបរាជ័យកំឡុងការព្យាយាមចុះចតមកវិញ នៅឯមូលដ្ឋាន បូកា ឈីខា (Boca Chica) នៃតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។

អាន​បន្ត៖ ទីបំផុតនាវាអវកាសគំរូ SN9 របស់ SpaceX ផ្ទុះឆេះពេលចុះចតមកវិញ...

ផ្ទុះបាតុកម្មនៅជិតស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក, ប៉ូលិសថៃចាប់ខ្លួនបាតុករ៣នាក់

(បាងកក)៖ យុវជនថៃចំនួន ០៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន កំឡុងការធ្វើបាតុកម្មនៅថ្ងៃអង្គារនេះ នៅពីមុនស្ថានទូតសហភាពមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក មួយថ្ងៃបន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលមួយចំនួនទៀត ត្រូវបានចាប់ឃុំខ្លួន ហើយអំណាចគ្រប់យ៉ាងត្រូវបានប្រគល់ឲ្យអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ជាអ្នកគ្រប់គ្រងវិញ។

អាន​បន្ត៖ ផ្ទុះបាតុកម្មនៅជិតស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក,...

លោក ដូណាល់ ត្រាំ តែងតាំងមេធាវីថ្មី ដើម្បីការពារក្ដី ក្នុងសវនាការជំនុំជម្រះនៅឯព្រឹទ្ធសភា

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) បានតែងតាំងមេធាវីថ្មី ០២រូប ដើម្បីដឹកនាំការពារក្តី នៅក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ពីសំណាក់ព្រឹទ្ធសភា នាពេលខាងមុខរបស់លោក បន្ទាប់ពីបានចែកផ្លូវគ្នាភ្លាមៗជាមួយមេធាវីមុនរបស់លោក។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ តែងតាំងមេធាវីថ្មី ដើម្បីការពារក្ដី...

យោធាមីយ៉ាន់ម៉ាប្រកាស៖ «ការបោះឆ្នោតសកលថ្មីមួយនឹងកើតឡើង បន្ទាប់ពីបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយយោធានឹងផ្ទេរអំណាច ឲ្យរដ្ឋាភិបាលស៊ីវិលវិញ»

 (ណៃពីដោ)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានប្រកាសថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ជាមួយការសន្យាថា នឹងផ្ទេរអំណាចរដ្ឋាភិបាលថ្មី។

អាន​បន្ត៖ យោធាមីយ៉ាន់ម៉ាប្រកាស៖ «ការបោះឆ្នោតសកលថ្មីមួយនឹងកើតឡើង...

លោកស្រី ស៊ូជី អំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ «ក្រោកឡើងធ្វើបាតុកម្ម និងកុំទទួលស្គាល់រដ្ឋប្រហារយោធា»

 (យ៉ាងហ្គន)៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅថ្ងៃចន្ទនេះបានប្រកាសថា មេដឹកនាំរបស់ពួកគេគឺលោកស្រី អោង សាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ កុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា។

អាន​បន្ត៖ លោកស្រី ស៊ូជី អំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ «ក្រោកឡើងធ្វើបាតុកម្ម...

អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលបោះឆ្នោត និងឆន្ទៈពលរដ្ឋ ​​​​(Video inside)

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទនេះបានចេញមុខថ្កោលទោសជាទម្ងន់ ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៉ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ហើយលោកបានស្នើឲ្យយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។

អាន​បន្ត៖ អគ្គលេខាធិការ UN ប្រកាសថ្កោលទោស និងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា...