បណ្តាញសង្គម

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហលោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​:​មិន​ទាន់​បញ្ចប់​​ទេ ព្រោះ​យើង​នៅ​តែ​រក​ឃើញ​តួលេខ​អ្នក​ឆ្លងកូ​វី​ដរាល់ថ្ងៃមានច្រើនគមន៍​២០​កុម្ភ​:​មិន​ទាន់​បញ្ចប់​​ទេ ព្រោះ​យើង​នៅ​តែ​រក​ឃើញ​តួលេខ​អ្នក​ឆ្លងកូ​វ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនៅតែច្រើន ហើយក្នុងចំនួននេះយើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះបានធ្វើដំណើរចល័តទៅទីកន្លែងណាខ្លះទៀត ។

អាន​បន្ត៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហលោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖...

គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ប្រវែង១៣៤គីឡូម៉ែត្រ សម្រេចបានជាង ៩៨% ហើយ គិតត្រឹមចុងខែឧសភានេះ

(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត មានប្រវែងជាង ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) គិតត្រឹមចុងខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចការសាងសង់ប្រមាណ ៩៨% ហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ដែលគ្រោងនឹងរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

អាន​បន្ត៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ប្រវែង១៣៤គីឡូម៉ែត្រ សម្រេចបានជាង...

រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួងស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បង្កើន​សិទ្ធិ​អំណា​ច​ដល់​កុមារ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារក្នុងនោះមានបទពិសោធចំណេះដឹង ។

អាន​បន្ត៖ រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួងស្ថាប័ន...

យប់នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាអាកាសធាតុ ដែលរៀបចំដោយកូរ៉េ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។

អាន​បន្ត៖ យប់នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូល...

លោក ប៉ុ​ល ហំ​ម និង​មេធាវី​ផា​ន់ ច័ន្ទ​សាក់ ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា

រាជធានីភ្នំពេញ ៖ លោក ប៉ុល ហំម អតីតមន្ត្រីមជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីមួយចំនួនទៀតបានប្រកាសចូលរួមធ្វើនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជា ។

អាន​បន្ត៖ លោក ប៉ុ​ល ហំ​ម និង​មេធាវី​ផា​ន់ ច័ន្ទ​សាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៧ ខែឧសភា

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ២៤នាក់...

គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដល់ពេលចាក់ដូសទី២ សូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង Astra Zeneca ដូសទី១រួច ហើយដល់ពេលវេលាត្រូវដាក់ដូសទី២ សូមប្រញាប់មកចាក់ឲ្យបានគ្រប់ៗគ្នា។

អាន​បន្ត៖ គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង...

ផ្អាក​បណ្តោះអាសន្ន​រោងចក្រ​៤ ក្នុង​ខណ្ឌមានជ័យ ក្រោយ​រក​ឃើញ​កម្មករ​ឆ្លង​កូ​វី​ដ​១៩​ច្រើន

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ នាវេលាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យ និងសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ជាបណ្តោះអាសន្នរយៈពេល២ថ្ងៃ ក្រោយរកឃើញមានបងប្អូនកម្មករ កម្មការិនីរោងចក្រឆ្លងជំងឺកូវីដ១៩ច្រើន ។

អាន​បន្ត៖ ផ្អាក​បណ្តោះអាសន្ន​រោងចក្រ​៤ ក្នុង​ខណ្ឌមានជ័យ...

BREAKING: កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកានេះ

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ BREAKING: កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ...

គិតត្រឹមថ្ងៃទី២៦ ឧសភាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំងប្រទេសជាង២លាន៤សែននាក់

រាជធានីភ្នំពេញ ៖ គណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក១៩)បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ឧសភា

អាន​បន្ត៖ គិតត្រឹមថ្ងៃទី២៦...

ព្រឹកស្អែក គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ តាមប្រព័ន្ធអនឡាញ។

អាន​បន្ត៖ ព្រឹកស្អែក គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់...

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៨០ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៤៧ម៉ឺននាក់

(ភ្នំពេញ)៖ ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តយ៉ាងសស្រាក់សស្រាំទាំងដូសទី១ និងដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។

អាន​បន្ត៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៨០ម៉ឺននាក់, ដូសទី២ ចាក់បានជាង...

ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​ឡើង​វិញ ផ្នែក​ខ្លះ​នៃ​សង្កាត់​ទួល​សង្កែ​ទី​១ និង​សង្កាត់​ចោម​ចៅ​ទី​៣ ក្លាយជា​”​តំបន់​លឿងទុំ​”

រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការកំណត់ផ្នែកខ្លះ នៃភូមិផ្សារតូច

អាន​បន្ត៖ ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​ឡើង​វិញ ផ្នែក​ខ្លះ​នៃ​សង្កាត់​ទួល​សង្កែ​ទី​១...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៨៩លាននាក់ ស្លាប់ជាង ៧.៦៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហសត្បិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៨៩៦,៨៩០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៦,៧៣៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភានេះ តំបន់អាស៊ាន...

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់តំណាងនាំម៉ាស ៣ម៉ឺនម៉ាស ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ៣គោលដៅ ក្នុងរាជធានីភ្នំពេញ, ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តំណាងរបស់លោកនាំយកអំណោយជាម៉ាសចំនួន ៣០,០០០ម៉ាស ប្រគល់ជូនអាជ្ញាធរមូលដ្ឋានចំនួន ៣គោលដៅផ្សេងគ្នារួមមានរាជធានីភ្នំពេញ, ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំងថ្ងៃ។

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់តំណាងនាំម៉ាស ៣ម៉ឺនម៉ាស...

ប្រមុខ​រាជរដ្ឋាភិបាលអនុញ្ញាត​បើក​ការ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ឡើង​វិញ ​តែត្រូវ​គោរព​វិធា​ន​ការ​សុខាភិបាល

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមប្រកួតស៊ីហ្គែមនៅពេលខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ ដោរាជរដ្ឋាភិបាលអនុញ្ញាតបែបនេះ ក្រោយពីទីស្ដីការគណៈរដ្ឋស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ប្រមូលផ្ដុំធនធានមនុស្សមកបម្រើការងារ និងអភិវឌ្ឍសមត្ថភាពធនធានកីឡាជំនាញឆ្ពោះទៅ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ។

អាន​បន្ត៖ ប្រមុខ​រាជរដ្ឋាភិបាលអនុញ្ញាត​បើក​ការ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ឡើង​...

គ.ជ.ប ជូនដំណឹងពីការប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងពីការប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

អាន​បន្ត៖ គ.ជ.ប ជូនដំណឹងពីការប្រជុំពិគ្រោះយោបល់តាមអនឡាញ...

ប្រធានអង្គការ AHF ប្រចាំតំបន់អាស៊ី៖ ការគ្រប់គ្រងអនាម័យនៅពេលមានរដូវ ជាពិសេសសំឡីអនាម័យ ជាតម្រូវការចាំបាច់សម្រាប់ក្មេងស្រីមានវ័យជំទង់

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF ) បានថ្លែងថាក្មេងស្រី និងស្ត្រី ដែលមានវ័យជំទង់ មានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន ក្នុងគ្រប់គ្រងអនាម័យនៅពេលមានរដូវ ជាពិសេសជាតម្រូវការចាំបាច់សំឡីអនាម័យ ដែលអាចជួយឱ្យពួកគេគ្មានផល វិបាកក្នុងការធ្វើការបំលាស់ទី មានសេរីភាពទៅគ្រប់ទីកន្លែងដែលអាចឲ្យពួកគាត់ចង់ទៅដូចជា ចូលរួមសកម្មភាពសង្គម ការសិក្សា និងការចូលរួមផ្សេងៗ ក្នុងសហគមន៍។

អាន​បន្ត៖ ប្រធានអង្គការ AHF ប្រចាំតំបន់អាស៊ី៖ ការគ្រប់គ្រងអនាម័យនៅពេលមានរដូវ...

សម្តេច​តេ​ជោ «​កម្ពុជា​នឹង​​ស្វែងរក​វ៉ាក់សាំង​ឱ្យ​បាន​ដល់ជាង​២០​លាន​ដូ​សចាក់​ជូន​ពលរដ្ឋ​ឱ្យ​បាន​ជាង​១០​លាន​នាក់​»

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូសចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ ។

អាន​បន្ត៖ សម្តេច​តេ​ជោ...

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៧៨ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៤៣ម៉ឺននាក់

(ភ្នំពេញ)៖ ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តយ៉ាងសស្រាក់សស្រាំទាំងដូសទី១ និងដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។

អាន​បន្ត៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៧៨ម៉ឺននាក់, ដូសទី២ ចាក់បានជាង...

អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

អាន​បន្ត៖ អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់