រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជានឹងប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនទំនិញលើសទម្ងន់ ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ ក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) ជំរុញការប្រើប្រាស់ប្រព័ន្ធ Beidou GPS សម្រាប់បំពាក់លើយានយន្ត និងនាវា ដើម្បីចូលរួមធានាសុវត្ថិភាពក្នុងការដឹកជញ្ជូននៅកម្ពុជា និងក្នុងតំបន់អាស៊ាន ។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធផងដែរ ។
ថ្លែងទៅកាន់អង្គប្រជុំនាលោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប
Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ។
លោកបញ្ជាក់ថា៖«ក្រសួងសាធារណការកម្ពុជាត្រៀមលក្ខណៈជាស្រេចក្នុងការសហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន
និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ»។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជា បទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំង អាចប្រើប្រាស់ ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ខាងមុខនេះ ។
លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ប្រទេសជិតខាងក្នុងតំ បន់អាស៊ានទាំងអស់នឹង ចាប់អារម្មណ៍ ឈានទៅប្រើប្រព័ន្ធ GPS នេះទាំងអស់គ្នា ។
សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿន កំណត់ដោយច្បាប់ និងការតាម ដានយានយន្តមិនចូលទៅក្នុង ស្ថានីយថ្លឹងទម្ងន់ជាដើម ។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ ។
គួររំលឹកផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់
ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០រួចហើយ ៕
ដកស្រង់ពី៖ កោះសន្តិភាព
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
អានបន្ត៖ TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៥នាក់បន្ថែមទៀត...
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។
អានបន្ត៖ TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩...
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។
អានបន្ត៖ ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម»...
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។
អានបន្ត៖ ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម»...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 និងសម្ភារមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេក ទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អានបន្ត៖ អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង១លានដុល្លារ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ។
អានបន្ត៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)...
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។
អានបន្ត៖ នាយឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រីអាវុធហត្ថទូទាំងប្រទេស...
បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៥៨លាននាក់ ស្លាប់ជាង ៧.១៣ម៉ឺននាក់ 2021-05-11 08:34am (កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៨៥,៩៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧១,៣០៧នាក់ផងដែរ។
អានបន្ត៖ (ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត...
(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។
អានបន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា
(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បន្ដនាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន៥,០០០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពេលកំពុងបិទខ្ទប់។
អានបន្ត៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា។
អានបន្ត៖ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន...
រាជធានីភ្នំពេញ ៖ នាទីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មចូលរូមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ ២០២២ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះ ។
អានបន្ត៖ អន្តរក្រសួងមត្រៀមខ្លួនសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន...
(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៦៨,១២៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧០,៩៦៦នាក់ផងដែរ។
អានបន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ...
ពោតបារាំង គឺជាបន្លែមួយប្រភេទ ដែលអាចនឹងមានអ្នកខ្លះចូលចិត្ត និង អ្នកខ្លះមិនចូលចិត្ត។
(ភ្នំពេញ)៖ រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤០ម៉ឺននាក់ហើយ។
អានបន្ត៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ...
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។
អានបន្ត៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត
ក្រៅពីការជៀសវាងការជក់បារី ការតមស្រា និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ការទទួលទានអាហារដែលមានសុខភាពល្អជាការសំខាន់ សម្រាប់ការការពាររាងកាយមិនឱ្យប្រឈមនឹងជម្ងឺមហារីក។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អានបន្ត៖ ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ...
រាជធានីភ្នំពេញ ៖ កសិករនៅទូទំាងប្រទេសបានកំពុងត្រៀមចុះធ្វើស្រែរដូវវស្សា ខណៈដែលកម្ពុជាកំពុងវាយប្រហារសេដ្ឋកិច្ច និងសុខុមាលភាពពលរដ្ឋ ដោយសារកូវីដ ១៩ ។
(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីវិធានការចំនួន៣ចំណុចសំខាន់ៗ ដែលយកទៅប្រើប្រាស់ក្នុង «តំបន់ក្រហម» ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់នាពេលកន្លងទៅ សំដៅកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
អានបន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ យកវិធានការ៣ទៅប្រើប្រាស់ក្នុង «តំបន់ក្រហម»...