បណ្តាញសង្គម

លោក នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោក ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ (Video inside)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកម្ពុជា មានវត្តមានសត្វក្ងោកចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមាននៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។

អាន​បន្ត៖ លោក នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោក ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល...

កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​មក​កាន់​កម្ពុជា​បន្ថែម

រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានស្នើដល់លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឆែកថ្មីប្រចាំកម្ពុជា ដើម្បីជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសបន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់។

អាន​បន្ត៖ កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​...

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានការយឺតយ៉ាវបន្ដិច ដោយសារបញ្ហាកូវីដ-១៩

(ភ្នំពេញ)៖ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) មានការយឺតយ៉ាវជាងផែនការបន្ដិច ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩។

អាន​បន្ត៖ មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖...

លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន

រាជធានីភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងនៅចំពោះមុខសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោកមានកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន និងបានអំពាវនាវឱ្យមានការដោះលែងផងដែរ ។

អាន​បន្ត៖ លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង...

ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមកិច្ចប្រជុំធំ២ ក្នុងឆ្នាំ២០២១នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ ថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។

អាន​បន្ត៖ ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមកិច្ចប្រជុំធំ២...

នៅព្រឹកនេះ តុលាការបន្តបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន ពាក់ពន្ធ័ញុះញង់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមលើកយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះ ដោយមានការចូលរួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។

អាន​បន្ត៖ នៅព្រឹកនេះ តុលាការបន្តបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន...

ព្រឹកថ្ងៃនេះវ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

(ភ្នំពេញ)៖ ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ចំនួនវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។

អាន​បន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា រៀបចំកម្មវីធី «ទិញរួមគ្នា» ដើម្បីឱ្យម្ចាស់កិដ្ឋានអាចទិញជី ថ្នាំកសិកម្ម និងគ្រឿងម៉ាស៊ីន មានគុណភាពខ្ពស់

(ភ្នំពេញ)៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានសហការជាមួយក្រុមហ៊ុនម៉ែងហ្គោធំ រីស៊ើច & ឌីវេឡុបម៉ិន (Mango Thom) ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ រៀបចំពិធីទទួលទំនិញជើងទី១ នៃកម្មវីធី «ទិញរួមគ្នា» ដើម្បីឱ្យម្ចាស់កិដ្ឋាន អាចទិញ ជី ថ្នាំកសិកម្ម និងគ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់។

អាន​បន្ត៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា រៀបចំកម្មវីធី «ទិញរួមគ្នា»...

សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង​ទៅ​កាន់​ទីផ្សារ​ជប៉ុន

រាជធានីភ្នំពេញ៖ សិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរស្ថិតក្នុងខេត្តកំពង់ធំមួយ ចាប់ផ្តើមបង្ហាញពីលទ្ធភាពនៃនាំចេញគ្រាប់ស្វាយចន្ធីលើកដំបូងរបស់ខ្លួនប្រមាណ៧.៦៩៦គីឡូក្រាម បានទៅដល់កំពង់ផែ OSAKA នៃប្រទេសជប៉ុន រួចហើយកាលពីថ្ងៃទី២ មិថុនាកន្លងមកនេះ។

អាន​បន្ត៖ សិប្បកម្ម​ក្នុងស្រុក​មួយ​ចាប់ផ្តើម​បង្ហាញ​លទ្ធភាព​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដំបូង...

សមាគមរាជសីហ៍ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខាប្រទេសជប៉ុន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ សមាគមរាជសីហ៍ បានប្រារព្វរៀបចំពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។

អាន​បន្ត៖ សមាគមរាជសីហ៍ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ...

កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៉ីម៉ាក់ (CMAC) និង APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាលប៊ែលហ្ស៉ិក បាននិងកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល ដើម្បីបម្រើឲ្យប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។

អាន​បន្ត៖ កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន...

លោក ហង្ស ពុទ្ធា បញ្ជាក់ហេតុផលសំខាន់៤នៅពីក្រោយការរៀបចំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ២០ មិថុនា

រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងសម្រាប់កម្ពុជា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ២០ ខែមិថុនា ដ៏ខ្លីខាងមុខនេះ ។

អាន​បន្ត៖ លោក ហង្ស ពុទ្ធា...

ថ្ងៃនេះ ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ខណៈថ្ងៃស្អែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទីក្រុងឆុងឈីង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

អាន​បន្ត៖ ថ្ងៃនេះ ប្រមុខការទូតកម្ពុជា...

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣ ​និង​ជំរុញ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខបីដែលតភ្ជាប់ពី រាជធានីភ្នំពេញត្រង់គម្រោងស្ពានអាកាសចោមចៅ ដល់ចំណុចបែកគុស ដោយមានរបាំងពុះចែកទ្រូងផ្លូវ និងតភ្ជាប់ពី បែកគុសទៅដល់ទីរួមខេត្តកំពត ។

អាន​បន្ត៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៧១,៥០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨១,៧០៤នាក់ផងដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន...

រាជរដ្ឋាភិបាល​សម្រេច​បញ្ចូល​សាលា​អង្គ​ការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ជា​គ្រឹះស្ថានសាធារណៈ​របស់​រដ្

រាជធានីភ្នំពេញ ៖ សម្តេចតេជោ សម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ( សាលាកុមារអូទីសិម ) ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះជាបុគ្គលិករដ្ឋ ។

អាន​បន្ត៖ រាជរដ្ឋាភិបាល​សម្រេច​បញ្ចូល​សាលា​អង្គ​ការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ជា...

កម្ពុជា បង្ហាញពីការអភិវឌ្ឍសង្គម ក្រោយងើបពីវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅកាន់វេទិកាអន្តរជាតិ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចនៅក្នុងសប្តាហ៍នេះ បានធ្វើការជជែកគ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក្រោយពីវិបត្តិនៃសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាតជាសកល។

អាន​បន្ត៖ កម្ពុជា បង្ហាញពីការអភិវឌ្ឍសង្គម ក្រោយងើបពីវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ...

ឯកឧត្តម ស៊ិក ប៊ុនហុក សម្រេចលាឈប់ពីប្រធាន គ.ជ.ប

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ពាក្យលាឈប់ពីតួនាទីជាប្រធានគជប ដោយសារបញ្ហាសុខភាព ។

អាន​បន្ត៖ ឯកឧត្តម ស៊ិក ប៊ុនហុក សម្រេចលាឈប់ពីប្រធាន គ.ជ.ប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី២ ទុនវិនិយោគជាង ១០លានដុល្លារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ សរុបទុនវិនិយោគប្រមាណជាង ១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

អាន​បន្ត៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី២ ទុនវិនិយោគជាង...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.០៩លាននាក់ ស្លាប់ជាង ៨.០២ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៩៧,០៣២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨០,២៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តំបន់អាស៊ាន...