បណ្តាញសង្គម

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា ​(Video inside)

(ភ្នំពេញ)៖ ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស...

ទីបំផុត! កម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ ។

អាន​បន្ត៖ ទីបំផុត! កម្ពុជាប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនៅតំបន់អូរខ្វាង...

គណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋាភិបាល បើកកិច្ចប្រជុំដោយលើកយកសេចក្តីព្រាងច្បាប់ចំនួន២ ដើម្បីពិភាក្សា

(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដោយបានលើកយកសេចក្តីព្រាងច្បាប់ចំនួន២ ដើម្បីពិភាក្សាគ្នា រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ គណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋាភិបាល...

ក្រសួងអប់រំប្រកាន់ជំហរបន្តបិទសាលារៀនសាធារណៈ និងឯកជន ព្រោះព្រឹត្តិការណ៍ផ្ទុះកូវីដថ្ងៃ២០ កុម្ភៈមិនទាន់ចប់

រាជធានីភ្នំពេញ ៖ ទោះបីជាមានការស្នើសុំពីវិស័យឯកជនក្នុងការបើកដំណើរការសាលារៀនឯកជនយ៉ាងណាក្តី ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសនៅតែបន្តបិទសាលារៀន ទាំងសាធារណៈ និងឯកជនបន្តទៀត ដោយសារព្រឹត្តិការណ៍នៃការផ្ទុះជំងឺកូវីដ១៩ ថ្ងៃ២០ កុម្ភៈមិនទាន់ចប់នៅឡើយ ។

អាន​បន្ត៖ ក្រសួងអប់រំប្រកាន់ជំហរបន្តបិទសាលារៀនសាធារណៈ និងឯកជន...

លោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គ អង្គួញដីសិរីសុខា

ព័ត៌មានជាតិលោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គ អង្គួញដីសិរីសុខាបានផុស ២៩ វិនាទី មុន នៅ ថ្ងៃព្រហស្បតិ៍ ១៧ មិថុនា ២០២១ដោយ Sokhom Khon

អាន​បន្ត៖ លោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សា ទេយ្យទាន...

លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាឥស្សរជនជាន់ខ្ពស់ស្រ្តីតែមួយគត់ ចូលរួមក្នុងកិច្ចសន្ទនានយោបាយ នាឱកាសនៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន

(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសន្ទនានយោបាយពិសេស តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមចំណងជើងថា «រឿងរ៉ាវរបស់គណបក្សកុម្មុយនិស្សចិន៖ សមិទ្ធផលរបស់ក្រុងសៀងហៃក្នុងការអនុវត្តគំនិត ស៊ី ជីនភីង ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនសម្រាប់យុគ្គសម័យថ្មី» ដោយផ្តោតលើប្រធានបទ «ធ្វើឱ្យសុបិន្តក្លាយជាការពិត ចែករំលែកភាពអស្ចារ្យ» ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ។

អាន​បន្ត៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាឥស្សរជនជាន់ខ្ពស់ស្រ្តីតែមួយគត់...

កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក និងស្រុកកោះធំ

កម្លាំងកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី ១៦ ខែមិថុនា បានសហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមទាំងកម្លាំងសមត្ថកិច្ច ឈរជើងតាមព្រំដែន ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ក្នុងការទប់ស្កាត់ការលួចឆ្លងដែនចេញចូល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

អាន​បន្ត៖ កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក...

ផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យ

អាន​បន្ត៖ ផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីផលលំបាក និងឧសគ្គមួយចំនួនសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា ទំាងលើបញ្ហាទីផ្សារ បច្ចេកទេសចិញ្ចឹម និងវត្ថុធាតុដើមផលិតកម្ម ។

អាន​បន្ត៖ ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាសព្វថ្ងៃនេះ កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងកាត់ចំណាយក្រៅផ្លូវការ បានយ៉ាងច្រើនជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប...

អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន និងម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន២គ្រឿងពីវិស័យឯកជន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលអំណោយជាម៉ាស់ ចំនួន៣០ម៉ឺន និងម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ពីក្រុមហ៊ុន LIXIN GROUP នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

អាន​បន្ត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយម៉ាស់ចំនួន៣០ម៉ឺន...

BREAKING: លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជនប្រធានគ.ជ.ប ដើម្បីដាក់ជូនរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

(ភ្នំពេញ)៖ ទីបំផុត ! គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

អាន​បន្ត៖ BREAKING: លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា...

ការ​ផា​កពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​«APP»​តាម​ទូរស័ព្ទ​ដៃ ​និង​ដាក់​ដំណើរការ​ចុងឆ្នាំ​នេះ ​ឬ​ដើមឆ្នាំ​ក្រោយ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងពន្លឿនក្នុងការផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា«APP» ទូរស័ព្ទដៃស្មាតហ្វូនចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ និងដាក់អនុវត្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

អាន​បន្ត៖ ការ​ផា​កពិន័យ​បទល្មើស​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​«APP»​តាម​ទូរស័ព្ទ​ដៃ...

កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូមិឃុំ-ស គ្មានគ្រឿងញៀន នៅតាមព្រំដែន ទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូម/ឃុំ-ស គ្មានគ្រឿងញៀននៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ជាមុន នូវការរត់ពន្ធគ្រឿង ឆ្លងដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការឆ្លងជំងឺកូវីដ១៩ជាកសលយ៉ាងណាក៏ដោយ។

អាន​បន្ត៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូមិឃុំ-ស...

សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព អង្គរ​ពេជ្រ​ចំបក់ ស្ថិត​នៅ​ឃុំ​ចំបក់ ស្រុក​បាទី​

ខេត្តតាកែវ ៖ លោកភួង ឈីម អភិបាលស្រុកបាទី បានប្រាប់កោះសន្តិភាពយើងនៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ២០២១នេះថា បន្ទាប់ពីរកឃើញថា មន្ទីរពេទ្យឯកជន មានអ្នកជំងឺវិជ្ជមានកូវីដ១៩ នោះកាលពីថ្ងៃទី១៥ ម្សិលមិញរួចមក លោកបានដឹកនាំក្រុមចំរុះស្រុកចុះបិទភ្លាមៗផងដែរ រួចក៏បានរាយការណ៍អោយលោកអភិបាលខេត្តៗក៏បានចេញលិខិត សម្រេចផ្អាកជាបណ្ដោះអាសន្ននូវមន្ទីរពហុព្យបាល និងសម្ភព អង្គរពេជ្រចំបក់ ស្ថិតនៅឃុំចំបក់ ស្រុកបាទី។

អាន​បន្ត៖ សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព...

ក្រសួងលើកទឹកចិត្តការចិញ្ចឹមកង្កែបក្នុងថង់ប្លាស្ទិក ប្រើរយៈពេលខ្លីតែទទួលបានចំណូលខ្ពស់

ដោយផ្អែកលើតម្រូវការ និងទីផ្សារត្រីក្នុងពេលបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក។

អាន​បន្ត៖ ក្រសួងលើកទឹកចិត្តការចិញ្ចឹមកង្កែបក្នុងថង់ប្លាស្ទិក...

អ្នកនាំពាក្យ​ ៖ សូម​ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ទារ​លុយ​ពី​ពលរដ្ឋ​ជាថ្នូរ​ទទួល​​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វី​ដ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះអ្នកដែលធ្វើការទារលុយពីប្រជាពលរដ្ឋជាថ្នូរក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ។

អាន​បន្ត៖ អ្នកនាំពាក្យ​ ៖...

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ស៊ុ​យ​អែ​ត​នៅ​មាន​កម្រិត​នៅឡើយ

រាជធានីភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងស៊ុយអែតនៅមានកម្រិតនៅឡើយ ជាក់ស្ដែងមកដល់ពេលនេះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានត្រឹមតែជាប្រមាណជាង៦០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ជាក់ស្ដែងរយៈពេល៥ខែដំបូង ការនាំចេញនាំចូលរវាងកម្ពុជា និងស៊ុយអែត មានប្រមាណ២៣លានដុល្លារអាមេរិកប៉ុណ្ណោះ ។

អាន​បន្ត៖ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ស៊ុ​យ​អែ​ត​នៅ​មាន​កម្រិត​នៅឡើយ

ព័ត៌មានជាតិមកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញ អង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព។

អាន​បន្ត៖ ព័ត៌មានជាតិមកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន នាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាសខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន នាយករដ្ឋមន្ដ្រីឡាវ...

ភាគី​កម្ពុជា​-​សិង្ហ​បុរី​បេ្ត​ជ្ញា​បន្ត​រួម​គ្នា​ពង្រីក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជាឲ្យ​កាន់តែ​ប្រសើរ

រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក ។

អាន​បន្ត៖ ភាគី​កម្ពុជា​-​សិង្ហ​បុរី​បេ្ត​ជ្ញា​បន្ត​រួម​គ្នា​ពង្រីក​វិស័យ​ការងារ...