បណ្តាញសង្គម

ការនាំចេញ​អង្ករ​នៅ​ឆមាស​ទី​១ មាន​កំណើន​ជាង ១៦%

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ការនាំចេញ អង្ករនៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង ១៦% នៅក្នុងបរិមាណសរុបចំនួន ៣២៧ .២០០ តោន គិតជាទឹកប្រាក់ជាង ១៩៨ លានដុល្លារសហរដ្ឋអាមេរិក ។

អាន​បន្ត៖ ការនាំចេញ​អង្ករ​នៅ​ឆមាស​ទី​១ មាន​កំណើន​ជាង ១៦%

ស្អែកនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងអញ្ជើញផ្ដល់ភ្លើងបូជាសព ភរិយាលោក សូ ម៉ារ៉ា

(ភ្នំពេញ)៖ នៅវលេាម៉ោងព្រឹក៨៖០០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ សពមហាឧបាសិកា អ៊ូ វាសនា ភរិយាលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹងត្រូវបូជាតាមប្រពៃណីនៅឈាបនដ្ឋានវត្តវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាអ្នកអញ្ជើញប្រទានព្រះអគ្គីបូជាសព។

អាន​បន្ត៖ ស្អែកនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងអញ្ជើញផ្ដល់ភ្លើងបូជាសព ភរិយាលោក សូ...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ទុយ ស៊ីផាន់ ជារដ្ឋលេខាធិការក្រសួងការងារ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងលោក ទុយ ស៊ីផាន់ ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ទុយ ស៊ីផាន់...

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត ស្តីពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ បានជួបពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេសជប៉ុនមកកាន់កម្ពុជា នាពេលខាងមុខ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នាល្ងាចថ្ងៃទី១៨ ខែកក្កដា នេះ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត...

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច​តែង​តាំងសមាសភាពគណៈកម្មាធិការ​ប្រកួតប្រជែងកម្ពុជា

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងកសិកម្ម

ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

លោក គួ​ច ចំរើន ប្រកាស​រក​អ្នកមាន​ជំនាញដើម្បី​ជួយ​រក​វិធី​ការពារកុំ​ឱ្យ​ចេញ​ស្នឹម​លើ​រូបសំណាក «​ព្រះថោង​នាងនាគ​»

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោកតែងតែមើល និងដើរកាយសំរា.មតាមមាត់លូ ខណៈពេលមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។

អាន​បន្ត៖ លោក គួ​ច ចំរើន...

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បរិច្ចាគថវិកា ១ម៉ឺនដុល្លារ...

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញឲ្យខិតខំដោះស្រាយចំណុចខ្វះខាតនានា

នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលពីរថ្ងៃ គណបក្សប្រជាជនកម្ពុជា បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីកត្តាធំៗ នៃជ័យជម្នះរបស់គណបក្ស ដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត។

អាន​បន្ត៖ អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញឲ្យខិតខំដោះស្រាយចំណុចខ្វះខាតនានា

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ពោធិ​សែន​ជ័យ ប្រជុំ​ប្រចាំ​ខែកក្កដា ផ្ដោតលើ​ការងារ​សំខាន់ ចំនួន​៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិអភិបាលខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ពោធិ​សែន​ជ័យ ប្រជុំ​ប្រចាំ​ខែកក្កដា...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ង៉ូវ ប៊ុនរិទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងលោក ង៉ូវ ប៊ុនរិទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ង៉ូវ ប៊ុនរិទ្ធ...

សន្និបាតគណបក្សប្រជាជន៖ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

គណបក្សប្រជាជនកម្ពុជាបានបើកសន្និបាតគណៈកម្មាធិការកណ្ដាលជាវិសាមញ្ញ រយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា,

អាន​បន្ត៖ សន្និបាតគណបក្សប្រជាជន៖ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់...

រដ្ឋសភា បង្ហាញលទ្ធផលគណៈប្រតិភូរដ្ឋសភាចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅប្រទេសម៉ារ៉ុក

(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យ ប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

អាន​បន្ត៖ រដ្ឋសភា បង្ហាញលទ្ធផលគណៈប្រតិភូរដ្ឋសភាចូលរួមសម័យប្រជុំពេញអង្គលើកទី១០...

រដ្ឋមន្រី្ដការងារ ៖ និយោជកទាំងអស់ ត្រូវត្រៀមខ្លួនបង់ភាគទាន ២ភាគរយ សម្រាប់ការអនុវត្តរបបផ្នែកប្រាក់សោធន

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានណែនាំឲ្យនិយោជកទាំងអស់ ត្រូវត្រៀមខ្លួនបង់ភាគទានចំនួន ២ភាគរយ សម្រាប់ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ព្រោះវាគឺជាកាតព្វកិច្ច។

អាន​បន្ត៖ រដ្ឋមន្រី្ដការងារ ៖ និយោជកទាំងអស់ ត្រូវត្រៀមខ្លួនបង់ភាគទាន ២ភាគរយ...

អភិបាលរាជធានី៖ បើខាងអាណាចក្រ រីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណ ដល់ស្ថាបនិកសន្តិភាព

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ បើខាងអាណា ចក្រ រីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណ ដល់ស្ថាបនិកសន្តិភាព។

អាន​បន្ត៖ អភិបាលរាជធានី៖ បើខាងអាណាចក្រ រីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាព លោក អ៉ឹង គៀត

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី រស់ ព្រីប៊ុន ភរិយាលោក អ៉ឹង គៀត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ។

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាព លោក អ៉ឹង គៀត

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺដើម្បីបំពេញបន្ថែម ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថា ក្នុងការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ គឺដើម្បីបំពេញចន្លោះខ្វះខាត រដ្ឋធម្មនុញ្ញ ហើយអ្វីដែល សំខាន់នោះ គឺបំពេញបន្ថែម ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍ របស់ជាតិ។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០...

លោក ហ៊ុន ម៉ាណែត៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង និងមានការឯកភាពជាតិ (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំបន្ដវេនប្រកបដោយសក្ដានុពល និងស្មារតីទទួលខុសត្រូវខ្ពស់នោះ បានលើកឡើងថា ដើម្បីខ្មែរមានឯករាជ្យ និងម្ចាស់ការខ្លួនឯង មិនអាចឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាននោះ ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង និងមានការឯកភាពជាតិតែម្ដង។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត៖ ដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការ ខ្មែរត្រូវតែរឹងមាំ ខ្លាំង...

អតីតយុទ្ធជននៅភ្នំពេញ ព្រៃវែង និងសៀមរាប ពុំមានដី និងផ្ទះ សូមដាក់ពាក្យ ដើម្បីទទួលបានផ្ទះ និងដី

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអំពាវនាវដល់អតីតយុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្តព្រៃវែង

អាន​បន្ត៖ អតីតយុទ្ធជននៅភ្នំពេញ ព្រៃវែង និងសៀមរាប ពុំមានដី និងផ្ទះ សូមដាក់ពាក្យ...

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យកូវីដរបស់ចិន

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖នយោបាយ «សេរ៉ូកូវីដ» របស់ប្រទេសចិនក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាផងដែរ,ក៏ប៉ុន្តែកម្ពុជាមានការយោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិនដើម្បី អនុវត្តន៍ការការពារកុំឱ្យមានការស្លាប់នៅក្នុងប្រទេសចិន ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យកូវីដរបស់ចិន

សម្ដេចតេជោ ស្នើឲ្យបន្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជំរុញវិស័យនេះឲ្យប្រសើរ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានណែនាំដល់ភាគីពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ឲ្យប្រសីរឡើងវិញ ។

អាន​បន្ត៖ សម្ដេចតេជោ ស្នើឲ្យបន្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជំរុញវិស័យនេះឲ្យប្រសើរ