បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ ​និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើបុណ្យ «​វិសាខបូជា» សុំសេចក្តីសុខ និងសន្តិភាព

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើពិធីបុណ្យ វិសាខបូជា បានបួងសួង សុំឲ្យសង្គមជាតិ មានសុខសន្តិភាព និងសុំសេចក្តីសុខ ក្នុងការរស់នៅតាម ក្រុមគ្រួសារនីមួយៗ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា នៅទូទាំង សកលលោក បានរួមគ្នា រៀបចំពិធីបុណ្យនេះ ឡើងជារៀងរាល់ឆ្នាំ ។

អាន​បន្ត៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ​និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើបុណ្យ...

ក្រុមហ៊ុនធំ២ ចាប់ដៃគ្នា វិនិយោគលើការសាងសង់ផ្សារ នឹងផ្ទះល្វែងជាង៥០០ល្វែង នៅតំបន់ពាណិជ្ជកម្ម ក្នុងខេត្តត្បូងឃ្មុំ ក្រោមទុនវិនិយោគជាង៥០លានដុល្លារ!!

(ត្បូងឃ្មុំ)៖ ដោយសារតែ កំណើនប្រជាពលរដ្ឋ កាន់តែច្រើនទៅៗ ធ្វើឲ្យតំរូវការ ទីផ្សារទាំងការប្រកប របររកស៊ី និងទីកន្លែងស្នាក់ នៅកាន់តែធំទូលាយ ដែលជំរុញលើ ការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ទាំងនេះកើតចេញ ពីប្រទេសមានស្ថេរភាព នយោបាយពេញលេញ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទូទាំងប្រទេស ដែលស្ថិតក្រោមការដឹកនាំ ដ៍ត្រឹមត្រូវ និងឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៍ឆ្នើម ។

អាន​បន្ត៖ ក្រុមហ៊ុនធំ២ ចាប់ដៃគ្នា វិនិយោគលើការសាងសង់ផ្សារ នឹងផ្ទះល្វែងជាង៥០០ល្វែង...

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ១៧០គ្រួសារ នៅស្រុកពញាក្រែក, ឯកឧត្តមរដ្ឋមន្ត្រី វង សូត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ !

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ចើញសំណេះសំណាល សាកសួរសុខទុក្ខ  និងនាំយកអំណោយ មនុស្សធម៌ ទៅចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ទទួលរងផលប៉ះពាល់ ដោយការ ប៉ើងដំបូល និងរលំផ្ទះ ចំនួន ១៧០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ១៧០គ្រួសារ នៅស្រុកពញាក្រែក, ...

ឯកឧត្តម សាយ បូរិន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រែក្លាយប្រទេស ឲ្យមានការរីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ន

 នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម សាយ បូរិន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយឃុំដូនតី អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ ឆ្លងសាលាមត្តេយ្យ សហគមន៍ និងសមិទ្ធផលនានា ភូមិពោធិ៍ព្រឹក្សលិច ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម សាយ បូរិន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់...

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត និងថវិការផ្ទាល់ខ្លួន ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១៣គ្រួសារ នៅស្រុកមេមត់

បន្ទាប់ពីភ្លៀងមានលាយខ្យល់កន្ត្រាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ និងថ្ងៃទី០២ ខែឧសភាឆ្នាំ២០១៩នេះកន្លងទៅ បានជះឥទ្ធិពលគ្របដណ្តប់គ្រប់ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មុំ ធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១៦៥គ្រួសារ ទទួលរងផលប៉ះពាល់ដោយប៉ើងតំបូល និងរលំផ្ទះ ក៍ដូចជាវត្តអារាម សាលារៀន និងផលដំណាំនានា របស់ប្រជាពលរដ្ឋត្រូវបាក់ និងរំលើងឬសខ្ទេចខ្ទី ក្នុងនោះស្រុកមេមត់រងគ្រោះច្រើនជាងគេ មានរហូតដល់១១៣គ្រួសារ ព្រមទាំងចំការកៅស៊ូខូចខាតប្រមាណ ១ពាន់ហិចតា និងចំការស្វាយចន្ទីមួយចំនួនធំផងដែរ។

ឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋ សាខាកាកបាទក្រហមខេត្ត ភ្លាមៗ បាននាំយកថវិការ និងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ជូនពលរដ្ឋ ជាបន្តបន្ទាប់ ដោយឡែកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងលោកជំទាវ ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិការ និងអំណោយកាកបាទក្រហមខេត្ត ក៍ដូចជាថវិការផ្ទាល់ខ្លួន របស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ទៅចែកជូនប្រជាពលរដ្ឋ១១៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិនេះ ដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៍ ក៍ដូចជាស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា “ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ”។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៍ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ថ្លែងថា អំណោយចែកជូនបងប្អូន ពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះ ក៍បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត នូវការបំរែបំរួលអាកាសធាតុ ពិសេសត្រូវថែរក្សាសុខភាពអោយបានល្អ ដោយផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។

ជាមួយគ្នានោះ ឯកឧត្តម ក៍បានស្នើរអោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមទាំងក្រុមការងារ ចុះជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋឡើងវិញ ពិសេសវិទ្យាល័យដារ ដែលប៉ើងដំបូលខូចខាតនោះ ត្រូវជួសជុលឡើងវិញជាបន្ទាន់ សម្រាប់អោយក្មួយៗសិស្សានុសិស្ស បន្តការរៀនសូត្រជាធម្មតាវិញផងដែរ។

លោក រស់ សាខន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូននាពេលនោះទាំង១១៣គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះ៨៧ខ្នង ខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ២៦គ្រួសារ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់ថវិការផ្ទាល់ខ្លួន សម្រាប់គ្រួសាររងគ្រោះតិចតួច ១០ម៉ឺនរៀល ក្នុង១គ្រួសារ និង២០ម៉ឺនរៀល ក្នុង១គ្រួសារៗ ដែលរងគ្រោះធ្ងន់ធ្ងរ បន្ថែមពីលើថវិការរបស់សាខាកាកបាទក្រហមខេត្តផងដែរ ៕














បងប្អូនខ្មែរអ៊ីស្លាមក្រីក្រ និងកុមារកំព្រាជាង១.០០០នាក់ នៅខេត្តត្បូងឃ្មុំ ទទួលបានស្បៀងអាហារពីអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ដើម្បីត្រៀមចូលខែបួសតមអាហារនាពេលខាងមុខ

 ស្របពេលដែល ពិធីបុណ្យតមអាហារ របស់បងប្អូន ដែលកាន់សាសនាអ៊ីស្លាម ខិតជិតមកដល់អង្គការ មូលនិធិពិភពកុមារ កំព្រាកម្ពុជា ប្រទេសអូស្ត្រាលី បានចំណាយ ប្រាក់ជាច្រើន ដើម្បីទិញអំណោយ ជាស្បៀងអាហារ ចែកជូនដល់ប្រជាជន កាន់សាសនាអ៊ីស្លាមខ្សត់ខ្សោយ ផងដែរ ។

អាន​បន្ត៖ បងប្អូនខ្មែរអ៊ីស្លាមក្រីក្រ និងកុមារកំព្រាជាង១.០០០នាក់ នៅខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាល ក្រោយបញ្ចប់ការត្រួតពិនិត្យស្រាវជ្រាវឯកសារពាក់ព័ន្ធ!

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទ ការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តត្បូងឃ្មុំ ក្រោងអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល...

ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ ...

កសិករ ឃុំកោះពី ចាប់ប្រមូលផលក្រូចថ្លុង រសជាតិផ្អែមស្រទន់ហើយ នៅក្នុងខែមេសា នេះ ស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ កសិករនៅឃុំកោះពី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ប្រមូល ផលក្រូចថ្លុង ជាបណ្តើរៗហើយ ក្នុងស្មារតី សប្បាយរីករាយ ព្រោះផលក្រូច អាចជួយជីវភាព របស់កសិករយើងឱ្យកាន់ តែប្រសើរឡើង បន្ទាប់ពីដាំណាំឫស្សី និងដើមគរនោះ ។

អាន​បន្ត៖ កសិករ ឃុំកោះពី ចាប់ប្រមូលផលក្រូចថ្លុង រសជាតិផ្អែមស្រទន់ហើយ នៅក្នុងខែមេសា នេះ...

សែនរន្ធត់ទៀតហើយ !! ឡានបែនដឹកថ្ម បោះពួយបុកចូលផ្ទះប្រជាលក់ឥវ៉ាន់ ក្នុងភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្តាលស្ត្រីម្នាក់រងរបួស និងខូចខាតសម្ភារ:មួយចំនួន

នៅវេលាម៉ោង ប្រមាណ១២:៤៥នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២១០-២១១ ក្នុងភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយសែនរន្ធត់ បានកើតឡើងដោយ ឡានបែនដឹកថ្ម ប្រើប្រាស់ល្បឿន យ៉ាងលឿន ក្នុងស្ថានភាព ផ្លូវចុះចំណោត រួមទាំងមេឃកំពុងភ្លៀង ផងនោះ បានរេចង្កូតជ្រុល បុករះចូលផ្ទះពលរដ្ឋ លក់ឥវ៉ាន់ បណ្ដាលអោយស្ត្រីម្នាក់ រងរបួសស្រាល រួមទាំងខូចខាត សម្ភារៈមួយ ចំនួនទៀត ។

អាន​បន្ត៖ សែនរន្ធត់ទៀតហើយ !! ឡានបែនដឹកថ្ម បោះពួយបុកចូលផ្ទះប្រជាលក់ឥវ៉ាន់...

អាជ្ញាធរខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រស្រុកពញាក្រែក

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការងារ តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះក៏ មានការអញ្ជើញ ចូលរួមពី អភិបាលស្រុក នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក នាយប៉ុស្តិ៍យោធា ការពារព្រំដែនគោក ឈរជើងក្នុង ភូមិសាស្រ្ត ក្នុងស្រុកពញាក្រែក មេឃុំ សមាជិក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រមទាំងអ្នក ពាក់ព័ន្ធជាច្រើនរូប ។

អាន​បន្ត៖ អាជ្ញាធរខេត្តត្បូងឃ្មុំ...

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្ដាយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការងារ តាមបណ្ដាយព្រំដែន កម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានអញ្ជើញចូលរួមពី អភិបាលស្រុក នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក នាយប៉ុស្តិ៍យោធា ការពារព្រំដែន គោកឈរជើង ក្នុងភូមិសាស្រ្ត ក្នុងស្រុមេមត់ មេឃុំ ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត...

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន អញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលំអ អាគារសិក្សា និងបណ្ណាល័យ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន អញ្ជើញទៅពិនិត្យ មើលដំណើរការ ជួសជុលកែលំអ អាគារសិក្សា និងបណ្ណាល័យ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន...

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកកោះសូទិន ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...

ចាប់ខ្លួនបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ ពីបទបង្ហោះសារប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រសម្ដេច

(ត្បូងឃ្មុំ)៖ បុរសម្នាក់ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួន នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹង របស់ប្រជាពលរដ្ឋ ជាច្រើននាក់ ដែលបានប្រើពាក្យ ប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រ សម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម ។

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ ពីបទបង្ហោះសារប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ...

ប៉ះពាល់សុខភាព! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ រកឃើញ និងដកហូត ទំនិញខូចគុណភាពមួយចំនួនធំ ពីផ្សារតំបែរ យកទុកកម្ទេចចោល!!

(ត្បូងឃ្មុំ)៖ ទំនិញហួសកាលបរិច្ឆេទ សំបកប៉ោងកំពិត ខូចគុណភាព នៃការប្រើប្រាស់មួយចំនួនធំ ត្រូវបានមន្ត្រី កាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យរកឃើញ ធ្វើការដកហូត យកទុកកម្ទេចចោល ។

អាន​បន្ត៖ ប៉ះពាល់សុខភាព! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ រកឃើញ...

ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន និងក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាន សហការគ្នា ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែក ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យ សម្តេចពញាចក្រី ប្រធានរដ្ឋសភា បានដឹកនាំ ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន សហការជាមួយ ក្រុមគ្រូពេទ្យស័្មគ្រ ចិត្តអាស៊ាន មកពីសឹង្ហបុរី ម៉ាឡេស៊ី ថៃ និងចក្រភព អង់គ្លេស រួមគ្នាពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋដោយ ឥតគិតថ្លៃជាច្រើនពាន់នាក់ ក្នុងស្រុកពញាក្រែក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

អាន​បន្ត៖ ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន និងក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាន សហការគ្នា...

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ មានសន្តិភាព ស្ថេរភាព ទើបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យតូចធំក្នុងប្រទេសយ៉ាងសប្បាយរីករាយ ដោយគ្មានការភ័យខ្លាច!!

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ៖ មានសន្តិភាព ស្ថេររភាព បានធ្វើឱ្យកម្ពុជា កាន់តែរីកចម្រើន លូតលាស់ ទៅមុខជានិច្ច ហើយក៏បាន ផ្តល់ឱកាស ឱ្យបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗយុវជន ប្រារព្ធពិធីបុណ្យតូចធំ នៅក្នុងប្រទេសដោយគ្មា ការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ។

អាន​បន្ត៖ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ មានសន្តិភាព ស្ថេរភាព ទើបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ...

អភិបាលខេត្តត្បូងឃ្មំ ថ្លែងថាកម្លាំងជួរក្រោយ ត្រូវទំនុកបំរុង និងលើកទឹកចិត្តកងទ័ពជួរមុខ ក្នុងឪកាសចុះសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន មុនឱកាសបុណ្យចូលឆ្នាំខ្មែរ

(ត្បូងឃ្មុំ)៖ ដើម្បីជាការលើកទឹកចិត្ត បងប្អូនកងកម្លាំង នគរបាលជួរមុខ ក្នុងឳកាស ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្ តិទៅនាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ អភិបាលរងខេត្ត ស្នងការ~ មេបញ្ជាការ~មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត នាយក~ នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ

អាន​បន្ត៖ អភិបាលខេត្តត្បូងឃ្មំ ថ្លែងថាកម្លាំងជួរក្រោយ ត្រូវទំនុកបំរុង...

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀង​ពីវៀតណាមចូលកម្ពុជា!!

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា!!

អាន​បន្ត៖ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕