បណ្តាញសង្គម

ថ្ងៃឆ្លងឆ្នាំសកល 2 0 2 4 ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមកកម្សាន្តនៅទីរួមខេត្ត និងតាមតំបន់រមណីយដ្ឋាននានា សរុបជាង ៩ម៉ឺននាក់

បងប្អូនប្រជាពលរដ្ឋជាង៩មុឺននាក់ បានមកកំសាន្តសប្បាយនៅតាមរមណីដ្ឋាននានា និង មើលប្រដាល់គុនខ្មែរ ចូលរួមរាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួចពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ <ក្រោមម្លប់សុខសន្តិភាព>> នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំថ្មី២០២៤។

អាន​បន្ត៖ ថ្ងៃឆ្លងឆ្នាំសកល 2 0 2 4 ខេត្តត្បូងឃ្មុំ...

ឯកឧត្តម វង សូត ជំរុញការយកចិត្តទុកដាក់អភិវឌ្ឍសមិទ្ធផលផ្សេងៗក្នុងសាលារៀន ដើម្បីវិនិយោគលើធនធានមនុស្ស ស្របពេលវិស័យពុទ្ធិចក្រ និងអាណាចក្រមានតួនាទីសំខាន់ដូចគ្នា។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រដែលមានកំពស់២១ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ប្រមាណ ៣៣ ម៉ឺនដុល្លា នៅវត្តសាមគ្គីសុខារាម ហៅវត្ត “ច្រករំដេង” ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ឯកឧត្តម វង សូត ជំរុញការយកចិត្តទុកដាក់អភិវឌ្ឍសមិទ្ធផលផ្សេងៗក្នុងសាលារៀន...

ឯកឧត្តម អ៊ាង ផល្លែត អញ្ជើញបិទសន្និបាទ បូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម អ៊ាង ផល្លែត អញ្ជើញបិទសន្និបាទ បូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តត្បូងឃ្មុំ

ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារណៈមតិក្នុងខេត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

អាន​បន្ត៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...

ពិធីបុណ្យដង្ហែរតនៈវត្ថុ ចំនួន ៩ អង្គ ដង្ហែរយកទៅតម្កល់ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង ក្នុងស្រុកពញាក្រែក សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក

(ត្បូងឃ្មុំ) ៖ វត្តសាមគ្គីសុខារាម ច្រករំដែង បានរៀបចំកសាងពុទ្ធស្ថានទី១ ឧទ្យានលុម្ពិនី ទីកន្លែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូត ចាកព្រះគ័ភ៌ នៃព្រះវរមាតា បច្ចុប្បន្នកំពុងត្រូវបានកសាងប្រាសាទព្រះអង្គប្រសូត ដែលមានទំហំ ៤៥ ម៉ែត្រ ៨ជ្រុង កម្ពស់ ២១ ម៉ែត្រ ។

អាន​បន្ត៖ ពិធីបុណ្យដង្ហែរតនៈវត្ថុ ចំនួន ៩ អង្គ...

ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ របស់ខ្លួន ក្រោមអធិបតិភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ...

អភិបាលស្រុកពញាក្រែក សម្ពោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៣៦ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិគោករវៀង ឃុំកណ្តោលជ្រុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក និង លោកស្រី បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៣៦ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅភូមិសាស្រ្តភូមិគោករវៀង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។

អាន​បន្ត៖ អភិបាលស្រុកពញាក្រែក សម្ពោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង ១ខ្សែ មានប្រវែង...

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនបងប្អូនកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

ត្បូងឃ្មុំ): ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ  មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ...

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards ផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបទនានា ដើម្បីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ភីតធ័រ បូស៊ីង (Pieter Bossink) អនុប្រធានកម្មវិធី Australia Awards បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ស្តីពីអាហារូបករណ៍សិក្សាភាសាអង់គ្លេស និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុប ប្រមាណជិត ២០០ នាក់ នៅសាលប្រជុំ “គ” សាលាខេត្តត្បូងឃ្មុំ ជាន់ទី២ ។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards...

ឯកឧត្តម ទ្រី មេង បន្តដឹកនាំគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ វាយតម្លៃលើការងារជួសជុលផ្លូវលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តចុះត្រួតពិនិត្យ និងវាយតំលៃ លើការងារជួសជុលផ្លូវលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកអាជី ស្រុកក្រូចឆ្មា និង ឃុំគគីរ-ឃុំមេមង និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

អាន​បន្ត៖ ឯកឧត្តម ទ្រី មេង បន្តដឹកនាំគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ...

ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣.១៥៦ នៅភូមិចំនួន៤ ក្នុងឃុំពពេល ស្រុកពញាក្រែក មានលក្ខណៈជាប្រព័ន្ធរយពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដីមកពិនិត្យនិងធ្វើការកែតម្រូវ

ក្បាលដីចំនួន៣១៥៦ នៅភូមិចំនួន៤ រួមមានភូមិស្រះ ត្រពាំងថ្ម ត្រពាំងឈ្លើង និងភូមិខ្សាក ក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ឈ្មោះ .ថ្ងៃខែឆ្នាំកំណើត.រូបរាងដី.ទំហំដី.ប្រភេទទ្រព្យ. រងចាំកែតម្រូវអោយបានត្រឹមត្រូវ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ នាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និង លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក ក្នុងនោះ ក៏មានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក ប្រធានភូមិបាលស្រុក មន្ត្រីវាលចុះវាស់វែង និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

អាន​បន្ត៖ ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣.១៥៦ នៅភូមិចំនួន៤...

ឯកឧត្តម វង សូត  ជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្ត សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ក្នុងស្រុកពញ្ញាក្រែក

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនាំយករង្វាន់លើកទឹកចិត្ត ផ្តល់ជូនដល់សិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៧១៥នាក់ ដែលមកពី៤វិទ្យាល័យក្នុងខេត្តត្បូងឃ្មុំ គឺវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជ័យលាភីក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដែលពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១៦ ខែធ្នូ  ឆ្នាំ២០២៣ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម វង សូត  ជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្ត...

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន អនុប្រធាន ទី១ ទី ២ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន...

មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល និងក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតិ ក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ត៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ...

កិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ ឆ្នាំ ២០២៣ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស ប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ចការងារ ប្រចាំខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីគណបក្សខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាគណៈអចិន្ត្រៃយ៍បក្ស និងគណកម្មាធិការគណបក្សខេត្ត ផងដែរ ។

អាន​បន្ត៖ កិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ ឆ្នាំ...

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត. សហការជាមួយ សាខាកាក់បាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត ព្រមទាំងជនពិការភាព សរុបចំនួន២០០នាក់ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១...

ឯកឧត្តម ទ្រី មេង ដឹកនាំគគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាប្រចាំ ផ្លូវក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ចំនួន ១៤ខ្សែ ប្រវែងសរុប ១២១.៤៥៥ ម៉ែត្រ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងវាយតំលៃដំណាក់កាលទី ២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ជាប្រភេទក្រាលក្រួសក្រហម ក្រួសអាចម៍ផ្កាយ មានប្រវែងសរុប ១២១,៤៥៥ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម ទ្រី មេង ដឹកនាំគគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ដែលជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ទូទា

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិលខេត្ត (២០២៤-២០២៦)

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិលខេត្ត (២០២៤-២០២៦)។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត...

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងនាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី សហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង បន្តចុះអប់រំផ្សព្វផ្សាយ ពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅ

(ត្បូងឃ្មុំ) ៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី និងអង្គការហ្វ្រេតហូឡូ ដោយមានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង នៃមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៣ បានបន្តរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅឃុំព្រះធាតុ ស្រុកត្បូងឃ្មុំ ដែលមកទទួលសេវាព្យាបាលភ្នែក ប្រមាណជាង ២០០ នាក់ ។

អាន​បន្ត៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងនាយកដ្ឋានស្ត្រី និងសុខភាព...

អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត និងតាមដងផ្លូវសាធារណៈជំវិញខេត្ត បំផុសប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យបរិស្ថាន

រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានរៀបចំសម្អាតអនាម័យបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត និងតាមដងផ្លូវសាធារណៈជំវិញខេត្ត ក្នុងន័យបំផុសប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យ និងស្រលាញ់បរិស្ថានជុំវិញខេត្ត។

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕