បណ្តាញសង្គម

អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ខុសច្បាប់ ក្នុង​អគារ R&F

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងលេងល្បែង ចុះបង្ក្រាបល្បែងហ្គេមខុសច្បាប់ ១កន្លែង ក្នុងអគារ R&F ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់ ខណ្ឌមានជ័យ នេះបើតាមលោក សេង គន្ធ អភិបាលរង ខណ្ឌមានជ័យ ។

អាន​បន្ត៖ អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ខុសច្បាប់ ក្នុង​អគារ R&F

ពេលចា.ប់បាន ជនបែកថ្នាំចេះបង្ហូរទឹកភ្នែក តែទង្វើសា.ហា.វ.យង់ខ្នងណាស់​

ខេត្តបាត់ដំបង ៖ ជនម្នាក់ដែលគេអះអាងថា ជាមនុស្សបែកថ្នាំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីកាប់សម្លាប់យុវជនម្នាក់យ៉ាងសាហាវឃោរឃៅដោយគ្មានមូលហេតុ ។

អាន​បន្ត៖ ពេលចា.ប់បាន ជនបែកថ្នាំចេះបង្ហូរទឹកភ្នែក តែទង្វើសា.ហា.វ.យង់ខ្នងណាស់​

គ្រាន់តែរឿងស្ដោះទឹកមាត់! រហូតឈានដល់ទាស់សម្ដីគ្នាយកកាំបិ.ត​ចា.ក់​បុរសម្នាក់

រាជធានីភ្នំពេញ ៖ គ្រាន់តែខឹងរឿងស្ដោះទឹកមាត់ពេលហូបបាយ បានធ្វើឱ្យបុរស២នាក់ទាស់សម្ដីគ្នា រហូតឈានដល់ខឹង រួចដកកាំបិ.តចា.ក់ធ្លាយពោះវៀ.នម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដាយផ្លូវ១៣៦ កែងនិងផ្លូវ ១៩ សង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ គ្រាន់តែរឿងស្ដោះទឹកមាត់! រហូតឈានដល់ទាស់សម្ដីគ្នាយកកាំបិ.ត​ចា.ក់​បុរសម្នាក់

ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​គាស់​បន្ទប់​ខុន​ដូរ​ក្នុង​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ) ។

អាន​បន្ត៖ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដីកា​កោះហៅ​៣​លើក និង​នាំ​ខ្លួន​១​លើក ប៉ុន្តែលោកស្រី​ម្ចាស់​បុរី ម៉​ន ដា​នី មិន​ចូលខ្លួន​! ទើប​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន

រាជធានីភ្នំពេញ ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវ រកចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៩ឆ្នាំ ដែលមហាជនស្គាល់ថា ជាម្ចាស់បុរី KP Developer Land & House ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ០៣លើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ០១លើក ប៉ុន្តែជនត្រូវចោទរូបនេះ មិនបានចូលមកបង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ។

អាន​បន្ត៖ ដីកា​កោះហៅ​៣​លើក និង​នាំ​ខ្លួន​១​លើក ប៉ុន្តែលោកស្រី​ម្ចាស់​បុរី ម៉​ន ដា​នី...

សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

រាជធានីភ្នំពេញ ៖ បុគ្គលដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យនោះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា...

លោក ឃួ​ង ស្រេង បញ្ជា​ដល់អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំង​២៥ មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឡើយ

រាជធានីភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

អាន​បន្ត៖ លោក ឃួ​ង ស្រេង បញ្ជា​ដល់អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំង​២៥...

ស្លាបមាន់​ខូចគុណភាព ២​តោន សមត្ថកិច្ច​ឃាត់បាន​ពេល​ឈ្មួញ​ដឹក​មក​ដល់​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែនការងារ និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានធ្វើបង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម(២តោន) គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌ តម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។

អាន​បន្ត៖ ស្លាបមាន់​ខូចគុណភាព ២​តោន សមត្ថកិច្ច​ឃាត់បាន​ពេល​ឈ្មួញ​ដឹក​មក​ដល់​ក្រុងភ្នំពេញ

មិនឃើញគូ​សង្សារចេញពីបន្ទប់ និងធុំក្លិនស្អុ.យទៀត អ្នកជិតខាងសង្ស័យប្តឹងអាជ្ញាធរចូលមើល ផ្អើល​យ៉ាង​រន្ធ.ត់

រាជធានីភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្រទះឃើញប្ដីប្រពន្ធ១គូរស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែងលេខB15 ជាន់ទី១ ផ្ទះជួលក្រុមហ៊ុន«បុរីញូវថោន» ស្ថិតនៅតាមបណ្ដោយផ្លូវជាតលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ មិនឃើញគូ​សង្សារចេញពីបន្ទប់ និងធុំក្លិនស្អុ.យទៀត...

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​សន្ធឹកសន្ធាប់ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ដែរ តែមិនអាចឈ្នះ កម្លាំងព្រះអគ្គីបានឡើយ ។

អាន​បន្ត៖ ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​សន្ធឹកសន្ធាប់...

នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់​ជនសង្ស័យ​បាន​៧​នាក់ ករណី​កា​.​ប់​ប្លន់​ជនជាតិ​កូរ៉េ នៅ​ខណ្ឌ​សែន​សុខ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីកា.ប់ប្ល.ន់ជនជាតិបរទេស នៅខណ្ឌសែនសុខ ។

អាន​បន្ត៖ នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់​ជនសង្ស័យ​បាន​៧​នាក់...

លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញមុខមាត់ពិត បុគ្គលជាតួស្ត្រីឈ្មោះគង់ ម៉ូលីកា ហើយក៏ជាអ្នកនិពន្ឋរឿងប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។

អាន​បន្ត៖ លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ...

អាវុធហត្ថ​ខេត្តកំពត ឃាត់ខ្លួន​ជនជាតិ​បរទេស ២​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

ខេត្តកំពត ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត នៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។

អាន​បន្ត៖ អាវុធហត្ថ​ខេត្តកំពត ឃាត់ខ្លួន​ជនជាតិ​បរទេស ២​នាក់ ករណី​ជួញដូរ...

អាវុធហត្ថ​ខេត្តកណ្តាល ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ ០២​នាក់ បញ្ជូន​ទៅ​តុលាការ

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) កើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ ។

អាន​បន្ត៖ អាវុធហត្ថ​ខេត្តកណ្តាល ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរ​សព្ទ​ដៃ ០២​នាក់...

ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព បែកធ្លាយបុគ្គលិកហាងលក់ទូរស័ព្ទម្នាក់ទៀត​

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។

អាន​បន្ត៖ ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព...

ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ ករណី​បើករថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ ទីបំផុត! នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ...

មិន​ឲ្យ​រួចខ្លួន​ទេ! សមត្ថកិច្ច​រក​ឃើញ​រថយន្ត​បង្កហើយ ករណី​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ មិនឲ្យរួចខ្លួនទេ! នៅវេលាម៉ោង០៩និង០៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញ រថយន្តបង្កហើយ ម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបើកបុកម៉ូតូម៉ាក HONDA CUB-50 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដោយជនបង្ក បានបើកយកមកចតប្លុងចោល នៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

អាន​បន្ត៖ មិន​ឲ្យ​រួចខ្លួន​ទេ! សមត្ថកិច្ច​រក​ឃើញ​រថយន្ត​បង្កហើយ...

រួមដៃគ្នា​ឆ.ក់​​នារីម្នាក់បានសម្រេច​ ប៉ះចំនាងក្លា​ហានជិះដេញតាមវិញ ចុងក្រោយអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀ.ន ហើយម្នាក់ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៤ដង និងម្នាក់ទៀតចំនួន៦ដង ប៉ុន្តែមិនព្រមកែខ្លួនទាល់តែសោះ ។

អាន​បន្ត៖ រួមដៃគ្នា​ឆ.ក់​​នារីម្នាក់បានសម្រេច​ ប៉ះចំនាងក្លា​ហានជិះដេញតាមវិញ...

ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូ​ខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានអ្នកភូមិឡោមព័ទ្ធចាប់បានរួចវា.យសំព.ង បណ្ដាលឱ្យរងរបួសបែកចិញ្ចើម ហើមក្បាលហូរឈាមពេញខ្លួន មុនពេលប្រគល់ជូននគរបាល ចំណែកបក្ខពួកម្នាក់ទៀតមានសំណាងរត់រួច ។

អាន​បន្ត៖ ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូ​ខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល

លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ ចូល​សារភាព​ជា​បន្ទាន់​!

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យម្ចាស់រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បណ្ដាលឱ្យរងរបួសមនុស្ស០២នាក់ និងស្លាប់ក្មេងស្រីម្នាក់ ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ។

អាន​បន្ត៖ លោក ជួន ណា​រិ​ន្ទ ឲ្យ​ម្ចាស់​រថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស នៅ​សួនច្បារ​មាត់ទន្លេ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok និងព័ត៌មានតាមបណ្តាញសង្គម មានករណីជនបរទេសម្នាក់ត្រូវបានចោរឆក់កាបូប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថា ករណីនេះ មិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេស ដែលជាជនរងគ្រោះ បានដេកលក់ លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាម កាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស...