បណ្តាញសង្គម

ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ ប្តីងដោយប្អូនបង្កើត ពាក់ព័ន្ធនឹងមុខជំនួញ

ភ្នំពេញ៖ ប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់គ្រប់គ្រងជំនួញ ក្រុមហ៊ុនបារី អាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមបណ្តឹង លោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញ នាពេលបច្ចុប្បន្ននេះ។

អាន​បន្ត៖ ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ ប្តីងដោយប្អូនបង្កើត...

នគរបាល ក្រុងពោធិ៍សាត់ ចុះល្បាតប្រមូលក្មេងទំនើង ដែលស្នាក់នៅ តាមសណ្ឋាគារ និង ផ្ទះសំណាក់ មកអប់រំ

ពោធិ៍សាត់៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ កន្លងមកនេះ បានបើកប្រតិបត្តិការ ដើរល្បាតជាប្រចចាំ នៅពេលយប់ តាមបទបញ្ជារបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាព ខេត្តពោធិ៍សាត់ ដើម្បីចុះត្រួតពិត្យ និងប្រមូលក្មេងទំនើង ដែលប្រមូលផ្តុំគ្នាសេពថ្នាំញៀន នៅតាមសណ្ឋាគារ និង ផ្ទះសំណាក់នានា ក្នុងក្រុងពោធិ៍សាត់ ដើម្បីយកមកធ្វើការអប់រំឲ្យ លះបង់នូវការប្រព្រិត្តិអំពើមិនល្អ ដែលច្បាប់ហាមឃាត់ ។

អាន​បន្ត៖ នគរបាល ក្រុងពោធិ៍សាត់ ចុះល្បាតប្រមូលក្មេងទំនើង ដែលស្នាក់នៅ តាមសណ្ឋាគារ និង...

ឃាត់ខ្លួន អ្នកកត់កន្ទុយលេខ ៤ នាក់ និងវត្ថុតាង នៅបាត់ដំបង

បាត់ដំបង៖ ក្រុមប៉ូលិសបង្ការបង្ក្រាប ខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំង កត់លក់កន្ទុយ លេខឆ្នោតខុសច្បាប់ ចំនួន ៤កន្លែង បានឃាត់ខ្លួន អ្នកលក់កត់ កន្ទុយលេខឆ្នោតខុសច្បាប់ ប្រុសស្រី ៤នាក់ និងវត្ថុតាងមួយចំនួន នៅក្នុងក្រុងបាត់ដំបង។ ហេតុការណ៍នោះ ត្រូវបានប៉ូលិសចុះបង្ក្រាប កាល ពីម៉ោង ៣ និង ៥០ នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចទីតាំង កត់កន្ទុយលេខឆ្នោតខុសច្បាប់ ៤កន្លែង ក្នុងក្រុងបាត់ដំបង។

អាន​បន្ត៖ ឃាត់ខ្លួន អ្នកកត់កន្ទុយលេខ ៤ នាក់ និងវត្ថុតាង នៅបាត់ដំបង

សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣នាក់ ដួលសន្លប់ ហើយបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ជាបន្តបន្ទាប់

កំពង់ចាម៖ ក្រោយពីទទួលបានព័ត៌មានថា មានសិស្សានុសិស្សនៅ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានដួលសន្លប់ ជាបន្តបន្ទាប់ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ដឹកនាំសមាសភាពមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យ ស្ថានភាពជាក់ស្ដែង ភ្លាមៗ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ។

អាន​បន្ត៖ សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន ២៣នាក់ ដួលសន្លប់ ហើយបានបញ្ជូនទៅ...

និស្សិតម្នាក់ តូចចិត្តរឿងស្នេហា សម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ ស្លាប់ភ្លាមៗ

ភ្នំពេញ៖ វិបត្តិស្នេហាសព្វថ្ងៃនេះ គឺអាចធ្វើឲ្យមនុស្សមួយចំនួន បាត់បង់ជីវិត ក្លាយខ្លួនពីមនុស្សល្អត្រឹម ត្រូវទៅជាមនុស្សឆ្កួតលីលា ដូចជាករណីមួយនេះ យុវជនម្នាក់ជានិស្សិត បានចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ ព្រោះតែមានបញ្ហារឿងស្នេហា ។

អាន​បន្ត៖ និស្សិតម្នាក់ តូចចិត្តរឿងស្នេហា សម្រេចផ្តាច់ជីវិតខ្លួនឯង ដោយចងក ធ្វើអត្តឃាត...

ពលករខ្មែរ សម្រុកចេញពីថៃ ដោយខ្លាចពី បញ្ហាសុវត្ថិភាព ក្រោយយោធា គ្រប់គ្រងប្រទេស

បន្ទាយមានជ័យ៖ ក្រោយពីប្រទេសថៃ ត្រូវបានគ្រប់គ្រង ដោយរបបយោធា រួចមក នៅតាមបណ្តា ព្រំដែនរវាង ប្រទេសកម្ពុជា និងថៃ មានការរឹតបណ្តឹង ខ្លាំងឡើងៗ ជាពិសេសនោះ គឺការធ្វើដំណើរ ចូលប្រទេសថៃតែម្តង ទាំងច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលទាំងនេះ បង្ហាញនូវការព្រួយបារម្ភ មួយទៀត ជាពិសេស ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរកស៊ី និងធ្វើការនៅ ក្នុងប្រទេសថៃដោយខុសច្បាប់ ។

អាន​បន្ត៖ ពលករខ្មែរ សម្រុកចេញពីថៃ ដោយខ្លាចពី បញ្ហាសុវត្ថិភាព ក្រោយយោធា គ្រប់គ្រងប្រទេស

រហូតមកដល់ ពេលនេះ អាជ្ញាធរថៃ បញ្ជូន ពលករខ្មែរខុសច្បាប់ ចំនួន ១៧ រថយន្តបន្ថែមទៀត

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលធ្វើការនៅ ប្រទេសថៃខុសច្បាប់ រហូតមកដល់ពេលនេះ ត្រូវភាគីថៃ បានដឹកបញ្ជូន មកប្រគល់ឱ្យ សមត្ថកិច្ចកម្ពុជា តាមច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត មានចំនួន ១៧រថយន្តបន្ថែមទៀត ដោយមានពលករសរុបទាំងអស់ជាង ៧០០នាក់ ។

អាន​បន្ត៖ រហូតមកដល់ ពេលនេះ អាជ្ញាធរថៃ បញ្ជូន ពលករខ្មែរខុសច្បាប់ ចំនួន ១៧ រថយន្តបន្ថែមទៀត

ឧត្តមសេនីយ៌ទោ រ័ត្ន ស្រ៊ាង បដិសេធ ចំពោះបុគ្គល ដែលបន្លំឈ្មោះលោក ប្រើប្រាស់ Facebook

ភ្នំពេញ៖ មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ឧត្តមសេនីយ៌ផ្កាយ២  រ័ត្ន ស្រ៊ាង សូមបដិសេធ ចំពោះបុគ្គល ដែលបានបន្លំយកឈ្មោះ របស់លោក ទៅប្រើប្រាស់ Facebook ។

អាន​បន្ត៖ ឧត្តមសេនីយ៌ទោ រ័ត្ន ស្រ៊ាង បដិសេធ ចំពោះបុគ្គល ដែលបន្លំឈ្មោះលោក ប្រើប្រាស់...

ឪពុកម្តាយ ទាស់សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ ជារៀងរហូត

ភ្នំពេញ៖ ទំនាស់ពាក្យសម្តី របស់គូស្វាមីភរិយា ក្មេងខ្ចីមួយគូ បានបន្សល់នូវវិប្បដិសារី ដ៏សោកសៅធ្វើ ឲ្យកុមារីដ៏ ទ្រលុកទ្រលន់ម្នាក់ ដែលមានវ័យទើប ៦ខែ រងនូវអំពើហិង្សាធ្លាក់ខ្លួនពិការ ពេញមួយជីវិត។ កាន់តែគួរឲ្យ អាណិតអាសូរថែមទៀត កុមារីដ៏កម្សត់រូបនេះ ក្រោយធ្លាក់ខ្លួនពិការ ត្រូវឪពុក និងម្តាយ បំបរបង់ចោល ទុកឲ្យនៅជាមួយដូនចាស់ ដោយការប្រកបរបរលក់លត ។

អាន​បន្ត៖ ឪពុកម្តាយ ទាស់សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ...

នគរបាល ខេត្តកំពង់ចាម ចាប់ក្មេងទំនើង ស្នាក់នៅវត្ត ពីបទកាប់គេ២ដង បណ្តាលឲ្យ រងរបួសធ្ងន់

កំពង់ចាម៖ ក្មេងទំនើង ជាសិស្សសាលា យកវត្តអារាម ជាទីកន្លែងស្នាក់នៅ ដើម្បីរៀនសូត្រម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ដោយបានកាប់គេ បណ្តាលឲ្យរងរបួស ចំនួន២លើកមកហើយ ។

អាន​បន្ត៖ នគរបាល ខេត្តកំពង់ចាម ចាប់ក្មេងទំនើង ស្នាក់នៅវត្ត ពីបទកាប់គេ២ដង បណ្តាលឲ្យ...

បាញ់សម្លាប់ មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរណ៍

មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៌ពី ខេត្តមណ្ឌលគីរី ទាំងកណ្តាលអាធ្រាត ម៉ោង ២៖៣៥នាទី ចូលថ្ងៃទី ០៨ ខែមិថុនានេះ ឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូនៅចំណុច អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

អាន​បន្ត៖ បាញ់សម្លាប់ មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរណ៍

ភូមិគ្រឹះរបស់ ទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម ត្រូវក្រុមចោរគាស់ ចូលលួចយកសម្ភារ និងគ្រឿងអលង្ការ ជាច្រើន

ភ្នំពេញ៖ ភូមិគ្រឹះមួយកន្លែង របស់ឯកឧត្តម តាន់ ស៊ិនតូ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមចោរគាស់ ចម្រឹងបង្អួច ចូលលួចយកសម្ភារ លុយ និងគ្រឿងអលង្ការ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៦ មិថុនា ២០១៤ នៅភូមិគ្រឹះលេខ ៣២៤ ផ្លូវចាក់បេតុង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។

អាន​បន្ត៖ ភូមិគ្រឹះរបស់ ទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម ត្រូវក្រុមចោរគាស់ ចូលលួចយកសម្ភារ...

នគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូមួយគ្រឿង ពីបទចោរកម្ម

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ បានឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូ១គ្រឿង ក្នុងបទប្រព្រឹត្តអំពើចោរកម្ម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកខេត្ត ត្បូងឃ្មុំ ។

អាន​បន្ត៖ នគរបាល ស្រុកត្បូងឃ្មុំ ឃាត់ខ្លួន យុវជនម្នាក់ និងម៉ូតូមួយគ្រឿង ពីបទចោរកម្ម

ចាប់ខ្លួននាយរង ផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម ពីបទចែកចាយ គ្រឿងញៀន

កំពង់ចាម៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះធ្វើរដ្ឋបាល ហើយឈាន ទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ ដែលមានតួនាទី ជានាយរងផ្នែក ការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនាពេលកន្លងទៅ។

អាន​បន្ត៖ ចាប់ខ្លួននាយរង ផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម...

ខ្យល់កន្ត្រាក់ លាយឡំភ្លៀង និងរន្ទះបាញ់ បណ្តាលអោយ របួសមនុស្ស ឆេះផ្ទះ ខូចខាតទ្រព្យសម្បត្តិ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

កំពង់ធំ៖ ខ្យល់កន្ត្រាក់ លាយឡំនិងភ្លៀង ផ្គរបានបង្កជារន្ទះបាញ់ បណ្តាលអោយ របួសមនុស្សឆេះផ្ទះ និងខូចខាត ទ្រព្យសម្បត្តិមួយចំនួន ។ ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង ៤.៣០នាទីល្ងាច ថ្ងៃទី០២មិថុនា២០១៤ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

អាន​បន្ត៖ ខ្យល់កន្ត្រាក់ លាយឡំភ្លៀង និងរន្ទះបាញ់ បណ្តាលអោយ របួសមនុស្ស ឆេះផ្ទះ...

ឃាត់ខ្លួន តាអាយុ៨១ឆ្នាំ រំលោភនារីសតិមិនគ្រប់ រហូតបានសម្រេច

ត្បូងឃ្មុំៈ បុរសចំណាស់ម្នាក់ ដែលមានអាយុ៨១ឆ្នាំ ទៅហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន ស្រុកត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន ពីបទលួងលោមរំលោភ សេពសន្ថវៈបានសម្រេច លើនារីមានសតិមិនគ្រប់ កាលពីវេលាម៉ោង ៩ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិជីរោទ៍កណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ឃាត់ខ្លួន តាអាយុ៨១ឆ្នាំ រំលោភនារីសតិមិនគ្រប់ រហូតបានសម្រេច

ករណីលោតទឹកសម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា ដោយសារមាន ជម្ងឺសសៃប្រសាទ

ត្បូងឃ្មុំ៖ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ មានករណីលោតទឹក សម្លាប់ខ្លួននៅលើស្ពាន គីហ្សូណា បុរសម្នាក់មាន ឈ្មោះ ហាក់ វណ្ណៈ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មានប្រពន្ធ និងកូនពីរនាក់ ដែលមានទីលំនៅក្នុងភូមិទី ៦ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ លោតទឹកសម្លាប់ខ្លួនដោយសារ មានជម្ងឺសសៃប្រសាទ អស់រយៈពេល៤ទៅ ៥ឆ្នាំទៅហើយ ។

អាន​បន្ត៖ ករណីលោតទឹកសម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា ដោយសារមាន ជម្ងឺសសៃប្រសាទ

ខ្យល់ព្យុះកន្ត្រាក់ នៅស្រុកបរិបូណ៌ ផ្ទះ១៣ខ្នង បានរងការខូចខាត មួយខ្នងបាក់រាបដល់ដី និងដំបូលប៉ុស្តិនគរបាល រដ្ឋបាល ខូចខាត

កំពង់ឆ្នាំង៖ ខ្យល់ព្យុះកន្រ្ទាក់ បានធ្វើអោយ ផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នង បានរងការខូចខាត ដែលហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ក្នុងភូមិ អណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ តែក្នុងហេតុការណ៍នេះ ពុំមាននណាបានរងរបួសនោះទេ។

អាន​បន្ត៖ ខ្យល់ព្យុះកន្ត្រាក់ នៅស្រុកបរិបូណ៌ ផ្ទះ១៣ខ្នង បានរងការខូចខាត...

កងកម្លាំងនគរបាល ខេត្ដកំពង់ចាម តាមចាប់ក្រុម ក្មេងទំនើង ៣នាក់ សល់៣នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយដេញកាប់គ្នា តាមផ្លូវ

កម្លាំងនគរបាល ខេត្ដកំពង់ចាម ដែលមានការបញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាលខេត្ដ លោក ឧត្ដមសេនីយ៍ បែន រ័ត្ន បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ក្មេងទំនើង ៣នាក់ ក្រោយពីពួកគេ និងបក្ខពួក ៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួននោះ បានដេញកាប់ យុវជនមួយក្រុម មានគ្នា ៤នាក់ បណ្ដាល ឱ្យរងរបួស កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៤

អាន​បន្ត៖ កងកម្លាំងនគរបាល ខេត្ដកំពង់ចាម តាមចាប់ក្រុម ក្មេងទំនើង ៣នាក់ សល់៣នាក់ទៀត...

ក្រីក្រពេក ឪពុកម្ដាយ បង្ខំលក់ព្រហ្មចារីយ៍ កូនស្រីមិនទាន់គ្រប់អាយុ តម្លៃ ២៥០០ដុល្លារ

ដោយសារតែជីវភាពក្រីក្រ ខ្លាំងពេក បានបង្ខំឱ្យពីរនាក់ប្ដី-ប្រពន្ធដាច់ ចិត្ដយកកូនស្រី លក់ព្រហ្មចារីយ៍ឱ្យអ្នកមាន លុយតម្លៃ ២៥០០ដុល្លារ យកទៅរកស៊ី ឬ ក៏ចិញ្ចឹមជីវភាពគ្រួសារ ឱ្យមានភាពល្អ ប្រសើរឡើងវិញ ។ ប៉ុន្ដែទង្វើបែបនេះត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជ ធានីភ្នំពេញ បង្ក្រាបបាន និងចាប់ខ្លួនស្ដ្រី ជនជាតិវៀតណាមម្នាក់ ដែលនាំក្មេងស្រី ទៅលក់ព្រហ្មចារីយ៍ ។

អាន​បន្ត៖ ក្រីក្រពេក ឪពុកម្ដាយ បង្ខំលក់ព្រហ្មចារីយ៍ កូនស្រីមិនទាន់គ្រប់អាយុ តម្លៃ...