បណ្តាញសង្គម

នារី​រូប​ស្រស់ លួច​ម៉ូតូ​អ្នកលក់​នំ​បុ័ង​បាន​១​គ្រឿង ប៉ុន្តែជិះ​គេចខ្លួន​មិន​រួច

រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានធ្វើដំណើរទៅកាន់ផ្ទះលក់នំបុ័ងគាបមួយកន្លែង ហើយប្រើល្បិច ធ្វើជានិយាយលេងជាមួយយុវតី ដែលជាម្ចាស់ផ្ទះ ព្រមទាំងបានកុម្ម៉ង់ទិញនំបុ័ងគាប ផងដែរ លុះពេលយុវតីរូបនោះរវល់ចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីរូបស្រស់ខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង បានសម្រេច ហើយក៏ជិះគេចខ្លួន បាត់ស្រមោល។

អាន​បន្ត៖ នារី​រូប​ស្រស់ លួច​ម៉ូតូ​អ្នកលក់​នំ​បុ័ង​បាន​១​គ្រឿង ប៉ុន្តែជិះ​គេចខ្លួន​មិន​រួច

​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

ខេត្តរតនគិរី ៖ ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជាជល់មាន់ផ្លែកាំបិត និងកំពុងតែដំណើរការយ៉ាងពេញទំហឹងនៅក្នុងក្រុងបានលុងទាំងមូល និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអនុញ្ញាតឲ្យបើកលេងយ៉ាងអនាធិបតេយ្យ និងខ្លាំងក្លាណាស់។

អាន​បន្ត៖ ​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

ក្រោយ​មាន​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់ កម្លាំង​ចុះ​ក្របួច​.​ក​ក្រុម​ទំនើ​.​ង​ទាំងនេះ​ភ្លាម​ៗ

ខេត្តពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយមិនឱ្យពួកគេប្រព្រឹត្តិអ្វីតាមទំនើងចិត្តនោះទេ ។

អាន​បន្ត៖ ក្រោយ​មាន​ពលរដ្ឋ​ទូរស័ព្ទ​ប្រាប់...

លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់ រួច​ហើយ​បា.ញ់ស​ម្លា​.​ប់​​ខ្លួនឯង​តាម​ក្រោយ

រាជធានីភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ បាញ់សម្លា.ប់នារីម្នាក់(ជាសង្សារចាស់) រួចហើយបាញ់ក្បាលសម្លា.ប់ខ្លួនឯងតាមក្រោយ ប៉ុន្តែលោកមេធាវីនៅមានដង្ហើម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ភ្លាមៗផងដែរ ។

អាន​បន្ត៖ លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់...

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ប្រាក់​ក្នុង​គណនី​ធនាគារ​មួយ​របស់​ស្ត្រី​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អស់​ជាង​៨​ពាន់​ដុល្លារ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយពីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨,១៤០ដុល្លារអាមេរិក ។

អាន​បន្ត៖ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១១និង០៥នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ដឹក​ជញ្ជូន និងជួញដូរ​ថ្នាំ​ញៀន​ជាង២​គីឡូក្រាម

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណី (ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាជនរងគ្រោះទេ) គឺជាការប្រឌិតរឿង ដោយគណនីហ្វេសប៊ុកក្លែងក្លាយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ច្បាស់ៗថា ៖ ទាំងនុស្ស ទាំងប្រព័ន្ធតេឡេក្រាម ឆ្លងឆ្លើយគ្នា គឺជាបុគ្គលផ្សេងរៀបចំ មិនមែនជារឿងពិតទេ។

អាន​បន្ត៖ លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា...

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ ពាក់ព័ន្ធ​លួចសម្ភារៈ​ និង​ប្រើប្រាស់​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ...

លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ ស្នើ​ឲ្យ​អ្នកនិពន្ធ​ចេញ​មក​សារភាព​ជា​បន្ទាន់​!

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ស្ត្រីឈ្មោះម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឲ្យអ្នកនិពន្ធ ចេញមកសារភាពឲ្យទាន់ពេល ករណីស្ត្រីឈ្មោះម៉ូលីកា បានសរសេរសារក្នុងគ្រុបតេឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ដោយសំណូមពរលោកពូ ជួន ណារិន្ទ ជួយរកយុត្ដិធម៌ ករណីប៉ូលិសចរាចរណ៍(ស្តុបក្តាន់២) ផាកពិន័យ និងបា.ញ់លុយឲ្យជនស៊ីវិល ។

អាន​បន្ត៖ លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា...

ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយ​បង្កគ្រោះថ្នាក់​

ភ្នំពេញ៖ គឺជាបទបញ្ជាថ្មីរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យប៉ូលិសចរាចរណ៍ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តវិធានការសម្អាត និងលុបបំបាត់រាល់រថយន្ត ដែលតុបតែងបន្ថែមខុសលក្ខណៈបច្ចេកទេស ងាយបង្កគ្រោះថ្នាក់។

អាន​បន្ត៖ ត្រឹមខែ ៦ឆ្នាំនេះ ​ត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស...

សង្សារ ១គូ​ ​ធាក់​ប្លន់​ម៉ូតូ ពេលព្រឹក ហើយ​យកម៉ូតូ​​ទៅ​ផ្ញើ ប៉ុន្មានម៉ោង ត្រូវប៉ូលិស​ ចាប់បាន!

រាជធានីភ្នំពេញ៖ ជនសង្ស័យ ២នាក់ សង្សារម្នាក់ ជាជនដៃដល់ និងម្នាក់ ជាអ្នកផ្សំគំនិត ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីម៉ោងប្រហែល ១២ និង ៥នាទី ថ្ងៃត្រង់ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពធាក់ប្លន់ យកម៉ូតូ ១គ្រឿង បានសម្រេច ហើយយកម៉ូតូ ទៅផ្ញើ។ ការឃាត់ខ្លួន ជនសង្ស័យរូបនោះ នៅចំណុចកន្លែងផ្ញើម៉ូតូ នៅផ្ទះលេខ២៩ ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាន​បន្ត៖ សង្សារ ១គូ​ ​ធាក់​ប្លន់​ម៉ូតូ ពេលព្រឹក ហើយ​យកម៉ូតូ​​ទៅ​ផ្ញើ ប៉ុន្មានម៉ោង...

ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​) ទុកនៅ​ជាប់​របង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ខណៈនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ករណីប្រទះឃើញគ្រឿងញៀននេះហើយ ។

អាន​បន្ត៖ ប្រទះ​ឃើញថ្នាំ​ញៀន​អ៊ិ​ច​ស្តា​ស៊ី ៣០៤​កញ្ចប់ (​ជាង​២​គីឡូក្រាម​)...

រថយន្ត​ដឹក​ប្រហិត​ចម្រុះ​២​តោន គ្មាន​ច្បាប់​អនុញ្ញាត ពី​ព្រំដែន​ថៃ ចូល​មក​ដល់​រាជធានី​ភ្នំពេញ ជាប់អន្ទាក់​នគរបាល

រាជធានីភ្នំពេញ ៖ ប្រហិតចម្រុះ ខូចគុណភាព ទម្ងន់ ២តោន ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងដកហូត ដែលឈ្មួញបានលួចដឹកតាមរថយន្ត នាំចូលពីប្រទេសថៃ។ ខណៈមហាជនបានសម្តែងការងឿងឆ្ងល់ចំពោះក្រុមឈ្មួញទុច្ចរិត ដែលមានវិធីអាចបំបាំងរថយន្តរបស់ពួកគេ គេចចេញពីក្រុមសមត្ថកិច្ច យាមតាមបន្ទាត់ព្រំដែន បើកចូលមកដល់ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បានយ៉ាងរលូនបែបនេះ ។

អាន​បន្ត៖ រថយន្ត​ដឹក​ប្រហិត​ចម្រុះ​២​តោន គ្មាន​ច្បាប់​អនុញ្ញាត ពី​ព្រំដែន​ថៃ...

ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្ដី​ជាមួយ​យុវជន១ក្រុម ផ្ទុះជម្លោះផ្អើលម្តុំការ៉ាស់សាំង

រាជធានីភ្នំពេញ ៖ បុរស២នាក់ចេញពីផឹកស៊ីស្រវឹងបានប៉ះសំដីឌឺដងជាមួយក្មេងៗមួយក្រុមនៅតាមដងផ្លូវ ក៍ត្រូវបានក្មេងស្ទាវៗទាំងនោះនាំគ្នាព្រួតវា.យ បណ្ដាលឲ្យរងរបួស នៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវដួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្ដី​ជាមួយ​យុវជន១ក្រុម...

ឃើញគេដេ.ញតាម ក៏ប្លុងចោលទាំងរបស់ឆ.ក់បាន​​​និងម៉ូតូ រួចលោ.តចូលប្រឡាយទឹកស្អុយ តែគេចមិនផុត

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ១គ្រឿងក្នុងខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវប្រដេញតាមឃាត់ខ្លួនបានតែម្តង ។

អាន​បន្ត៖ ឃើញគេដេ.ញតាម ក៏ប្លុងចោលទាំងរបស់ឆ.ក់បាន​​​និងម៉ូតូ រួចលោ.តចូលប្រឡាយទឹកស្អុយ...

ចោរ​​សប្បាយដៃណាស់ កាត់​សោ​ទ្វារ​ឃ្លាំង​លួច​ប្រេងម៉ាស៊ីន​ ឯ​ហាង​កាត់សក់​​លួច​ធុង​បាស់

ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែង ត្រូវជនមិនស្គាល់មុខកាត់សោទ្វារចូលលួចយកប្រេងម៉ាស៊ីនអស់ជាង១០០ប៊ីដុង(ប៊ីដុងចំណុះ៥លីត្រ) ខណៈហាងកាត់សក់មួយកន្លែង ក៏ត្រូវលោកចោរនេះ កាត់សោទ្វារចូលលួចយកធុងបាស់ដ៏ធំមួយ រួចគេចខ្លួនដោយសុវត្ថិភាព ដែលគេអះអាងថា អាចកើតឡើងព្រមៗគ្នា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ នៅក្នុងក្រុងបាត់ដំបង ។

អាន​បន្ត៖ ចោរ​​សប្បាយដៃណាស់ កាត់​សោ​ទ្វារ​ឃ្លាំង​លួច​ប្រេងម៉ាស៊ីន​...

បុរសម្នាក់កំពុងដេកនៅលើគ្រែមុខផ្ទះសុខៗ​ ស្រាប់តែត្រូវបងថ្លៃប្រល័យជីវិ.ត

ខេត្តព្រៃវែង ៖ ជារឿងដែលនឹកស្មានមិនដល់មួយ និងគួរឱ្យរន្ធ.ត់ ដែលបានកើតឡើងទៅលើបុរសម្នាក់ ក្នុងពេលដែលរូបគាត់កំពុងតែដេកសុខៗនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែត្រូវបងថ្លៃដែលជាមនុស្សវិកលចរិ.ត ចូលមកកា.ប់ជាច្រើនកាំបិ.ត បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម។

អាន​បន្ត៖ បុរសម្នាក់កំពុងដេកនៅលើគ្រែមុខផ្ទះសុខៗ​ ស្រាប់តែត្រូវបងថ្លៃប្រល័យជីវិ.ត

គ្រាន់តែ ៨ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មេីស​គ្រឿងញៀ.ន​ ១៥០ករណី នៅទូទាំង​ប្រទេស​ រឹបអូសគ្រឿងញៀ.នជាង ២០គីឡូក្រាម

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១៥០ករណី នៅទូទាំងប្រទេស និងបានរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ សមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន ១៥០ករណី និងឃាត់ខ្លួនជនសង្ស័យ ទាំងប្រើប្រាស់ និងចែកចាយចំនួន ៣៥៥នាក់ នៅទូទាំងប្រទេស ដេីម្បីចាត់ការតាមនីតិវិធី។

អាន​បន្ត៖ គ្រាន់តែ ៨ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មេីស​គ្រឿងញៀ.ន​ ១៥០ករណី...

ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូ មិនពាក់មួក​សុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវគេថត​បង្ហោះ​ហ្វេសប៊ុក ចុងក្រោយ​ ពិន័យ​ ១៤​ម៉ឺនរៀល​

ភ្នំពេញ៖ ប៉ូលិសចរាចរណ៍ម្នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវបានគេថតបង្ហោះហ្វេសប៊ុក។ នៅពេលនេះ ប៉ូលិសចរាចរណ៍នោះ បានទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ ១៤ម៉ឺនរៀលហើយ។

អាន​បន្ត៖ ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូ មិនពាក់មួក​សុវត្ថិភាព ហើយនិយាយទូរសព្ទ...

រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៨ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងបានចំនួន២៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។

អាន​បន្ត៖ រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់

លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាក​ពិន័យ និង​បា.ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុបតាឡេក្រាមឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម យកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឲ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន...