បណ្តាញសង្គម

កម្លាំង​ព្រហ្មទណ្ឌ​តំ​រិ​ត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ដែល​លួច​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធី ។

អាន​បន្ត៖ កម្លាំង​ព្រហ្មទណ្ឌ​តំ​រិ​ត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​៥​នាក់...

តុលាការ​ខេត្តព្រះវិហារ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ២​នាក់ ករណី​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ជាង​១​តោន

ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលើជនត្រូវចោទ២នាក់ ទាក់ទងទៅនឹងករណីដឹកជញ្ជូន សមគំនិតដឹកជញ្ជូនគ្រឿងញៀនជាង១តោន ។

អាន​បន្ត៖ តុលាការ​ខេត្តព្រះវិហារ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ២​នាក់...

ទុកម៉ូតូមុខផ្ទះភ្លេចដកសោ ត្រូវចោរលួ.ចបាត់ លុះ​អ្នកស្រុកចាប់បាន បែកធ្លាយជាបងប្អូនឯង

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនសង្ស័យម្នាក់លួចម៉ូតូបងប្អូនឯងរត់មិនរួច ក៏ត្រូវអ្នកស្រុកចាប់បានប្រគល់ឱ្យសមត្ថកិច្ចនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ទុកម៉ូតូមុខផ្ទះភ្លេចដកសោ ត្រូវចោរលួ.ចបាត់ លុះ​អ្នកស្រុកចាប់បាន...

សំណុំរឿងគ្រឿងញៀ.ន ជាង ១តោន នៅខេត្តព្រះវិហារ៖ តុលាការចោទ​ប្រកាន់ និងឃុំខ្លួន​ខ្មែរ-វៀតណាម និងខ្មែរ-ឥស្លាម ២នាក់​

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីសំណុំរឿង ព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ចំនួន ០២នាក់ ជាប់ចោទពី បទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំឡុង ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ សំណុំរឿងគ្រឿងញៀ.ន ជាង ១តោន នៅខេត្តព្រះវិហារ៖ តុលាការចោទ​ប្រកាន់...

ពេទ្យរុស្ស៊ី បំភ្លឺករណី​កូន​ជនរងគ្រោះ បង្ហោះសារតាមហ្វេសប៊ុក!

ភ្នំពេញ៖ មន្ទីរពេទ្យរុស្ស៊ី ឬមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញប្រកាស បំភ្លឺករណីកូនជនរងគ្រោះម្នាក់ បានបង្ហោះសារតាមហ្វេសប៊ុក ក្រោយពីឪពុក រងគ្រោះដោយជំងឺដាក់សរសៃឈាមខួរក្បាល ហើយចូលពេទ្យសង្គ្រោះបន្ទាន់ កាលពីយប់ម៉ោងជាង ២រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ពេទ្យរុស្ស៊ី បំភ្លឺករណី​កូន​ជនរងគ្រោះ បង្ហោះសារតាមហ្វេសប៊ុក!

ព័ត៌មាន​បឋម ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ក្បែរ​វត្ត​ឧណ្ណាលោម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងជាបឋមថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅចំណុចក្បែរវត្តឧណ្ណាលោម ផ្លូវសុធារស់ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ទៅជួយអន្តរាគមន៍ផងដែរ ។

អាន​បន្ត៖ ព័ត៌មាន​បឋម ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ក្បែរ​វត្ត​ឧណ្ណាលោម

បទបញ្ជាថ្មី! ចាប់ពីពេលនេះតទៅ គ្រប់រាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើស​ធនធានធម្មជាតិ

ភ្នំពេញ៖ ក្នុងលិខិតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជម្រាបជូនប្រធានមន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។

អាន​បន្ត៖ បទបញ្ជាថ្មី! ចាប់ពីពេលនេះតទៅ គ្រប់រាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់...

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ឃាត់ពិនិត្យ​​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ កំពុងមានការព្រួយបារម្ភចំពោះរថយន្ត ដែលមិនបានគោរពច្បាប់ចរាចរណ៍ ដោយបំពាក់ភ្លើងបំភ្លឺ កែច្នៃបន្ថែមអំពូលឡាស៊ែរ ឫ LED ប្រើមិនត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេស បញ្ហានេះក៏ជាផ្នែកមួយដែលរួមចំណែកធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ផងដែរ ខណៈប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវជាមួយគ្នាជួបការប្រឈម និងចង់ឲ្យសមត្ថកិច្ចមានចំណាត់ការលើបញ្ហានេះឲ្យមានប្រសិទ្ធភាព ។

អាន​បន្ត៖ លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ...

រវល់​ទៅ​លក់​សាច់​ជ្រូក ត្រូវ​ចោរ​បោ.ក​កូនជ្រូក​កម្ទេច​យក​លុយ​អស់​៩​លាន​រៀល

ខេត្តបាត់ដំបង ៖ អាជីវករលក់សាច់ជ្រូកម្នាក់ត្រូវលោកចោរគាស់ផ្ទះចូលលួចលុយអស់ចំនួន០៩លានរៀលទាំងព្រឹក ខណៈដែលគាត់បិទទ្វារផ្ទះទុកចោលរវល់ទៅលក់សាច់ជ្រូកនៅផ្សារដែលកើតឡើងនៅម៉ោង៨ព្រឹកថ្ងៃទី២៨ មករា នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ហើយបានដឹងនៅពេលគាត់ត្រឡប់មកពីផ្សារវិញ ។

អាន​បន្ត៖ រវល់​ទៅ​លក់​សាច់​ជ្រូក ត្រូវ​ចោរ​បោ.ក​កូនជ្រូក​កម្ទេច​យក​លុយ​អស់​៩​លាន​រៀល

ឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅក្នុងស្រុក​សំរោងទង ចាប់បាន ៤នាក់ និងអាគក ២ក្បាល

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មាន់ចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់ទៀត បានរត់គេចខ្លួន ក្រោយប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់។ កម្លាំងនគរបាល ក៏ចាប់បានអាគក ជាមាន់ជល់ ២ក្បាលផងដែរ។

អាន​បន្ត៖ ឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅក្នុងស្រុក​សំរោងទង ចាប់បាន ៤នាក់ និងអាគក ២ក្បាល

ចាប់បានម្នាក់សារភាព បែកធ្លាយបន្តបន្ទាប់​ក្នុង​ផ្ទះមួយកន្លែងកំពុងសាងសង់​

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុងស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយជនសង្ស័យម្នាក់ស្ទាក់គ.ប់កញ្ចក់រថយន្តអ្នកធ្វើដំណើរនៅពេលយប់បង្កជារបួសស្នាមនិងរងការខូចខាតដោយចេតនា ស្ថានទម្ងន់ទោស។

អាន​បន្ត៖ ចាប់បានម្នាក់សារភាព បែកធ្លាយបន្តបន្ទាប់​ក្នុង​ផ្ទះមួយកន្លែងកំពុងសាងសង់​

​ផ្ទុះជម្លោះ​ដណ្តើមនារីៗបម្រើការ​ក្នុង​ហាងស្រាក្រឡុក ​បើក​ឆាក​ប្រយុ.ទ្ធដូចរឿងហុងកុង

រាជធានីភ្នំពេញ ៖ បុរស២ក្រុមដែលម្ខាងៗមានគ្នា២នាក់ស្មើគ្នា បានចូលទៅផឹកសុីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង ហើយផឹក១យប់ទល់ភ្លឺ ក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង និងស្រែកឡូឡាដណ្ដើមនារីបម្រើការនៅក្នុងហាងស្រាក្រឡុកនោះ ។

អាន​បន្ត៖ ​ផ្ទុះជម្លោះ​ដណ្តើមនារីៗបម្រើការ​ក្នុង​ហាងស្រាក្រឡុក...

ជីដូន​ស​ម្លា​.​ប់​ចៅប្រុស​ បង្កើត​អាយុ​៨​ឆ្នាំ ដោយសារ​អស់​លទ្ធភាព​ចិញ្ចឹម

ខេត្តកំពងស្ពឺ ៖ កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពការពារកុមារ ហៅកាត់ថា CPU បំបែកសំណុំរឿងឃា.តកម្មមួយ គឺជីដូនសម្លា.ប់ចៅបង្កើតរបស់ខ្លួន ដែលដំបូងជីដូនរូបនេះ បានប្រឌិតរឿងទៅប្តឹងសមត្ថកិច្ចបង្កើតថា ជាករណីបាត់ចៅ ។

អាន​បន្ត៖ ជីដូន​ស​ម្លា​.​ប់​ចៅប្រុស​ បង្កើត​អាយុ​៨​ឆ្នាំ ដោយសារ​អស់​លទ្ធភាព​ចិញ្ចឹម

ម្ដាយ​ជន​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ដក​ពាក្យបណ្តឹង​វិញ ក្រោយ​ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ ទារ​៨០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ ករណីបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ម្ដាយជនបង្ក ដែលប្ដឹងប្រពន្ធស.ព និងសាច់ញាតិជនរងគ្រោះនោះ បានដកពាក្យបណ្តឹងរបស់ខ្លួនវិញហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ។

អាន​បន្ត៖ ម្ដាយ​ជន​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ដក​ពាក្យបណ្តឹង​វិញ...

ឆេះឃ្លាំង​អេតចាយ របួសកម្មករម្នាក់!

ភ្នំពេញ៖ ម៉ាស៊ីនគ្រីបអេតចាយ និងអេតចាយ ក្នុងឃ្លាំងមួយកន្លែង ត្រូវបានអគ្គិភ័យ ឆាបឆេះសន្ធោរសន្ធៅ។ ហេតុការណ៍នេះ បង្កឡើងដោយសារផ្ទុះកំប៉ុងហ្គាស ហើយបណ្ដាលឲ្យកម្មករនៅទីនោះ ម្នាក់រងរបួស។

អាន​បន្ត៖ ឆេះឃ្លាំង​អេតចាយ របួសកម្មករម្នាក់!

បង្ក្រាប​ការ​ជួញដូរនិង​ដឹក​ជញ្ជូនគ្រឿ.ង.ញៀ.ន​​ឆ្លង​​ដែននៅក្រុង​ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ការបង្ក្រាបគ្រឿងញៀនដ៏ជោគជ័យរបស់កម្លាំងជំនាញដោយរឹបអូសបានទាំងឧក្រិដ្ឋជន រួមទាំងវត្ថុតាងជាច្រើនសន្ធឹកដែលឆ្លងដែនមកលើទឹកដីខេត្តព្រះសីហនុ ។

អាន​បន្ត៖ បង្ក្រាប​ការ​ជួញដូរនិង​ដឹក​ជញ្ជូនគ្រឿ.ង.ញៀ.ន​​ឆ្លង​​ដែននៅក្រុង​ព្រះសីហនុ

ត្រឹម២ករណីបង្រ្កាបគ្រឿ.ង.ញៀ.នជាង២តោន​! តើត្រូវយកដុត​បំ.ផ្លា.ញ.ចោល​ឬយ៉ាង​ណា?

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យ៉ាងហោចណាស់ គ្រឿងញៀនជាង២តោនត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាននៅទីតាំងពីរកន្លែងផ្សេងគ្នា គឺមួយករណីនៅខេត្តព្រះវិហារ និងមួយករណីថ្មីទៀត គឺនៅខេត្តព្រះសីហនុ ។

អាន​បន្ត៖ ត្រឹម២ករណីបង្រ្កាបគ្រឿ.ង.ញៀ.នជាង២តោន​! តើត្រូវយកដុត​បំ.ផ្លា.ញ.ចោល​ឬយ៉ាង​ណា?

ចាប់បានហើយក្មេងទំនើង៩នាក់ក្នុងចំណោម​២០​នាក់ ​បង្កហិ.ង្សា​និងយកម៉ូតូគេ​ប្លុងចោល

ខេត្តតាកែវ ៖ ក្មេងទំនើងចំនួន៩នាក់ក្នុងចំណោមប្រមាណ២០នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីផ្ទុះជម្លោះនិងប្រើហិង្សាទៅលើយុវជន២នាក់ដែលម្នាក់ជាមន្ត្រីប៉ូលិស និងយកម៉ូតូរបស់ពួកគេទៅប្លុងចោលនៅចិញ្ចឹមផ្លូវម្ខាង ។

អាន​បន្ត៖ ចាប់បានហើយក្មេងទំនើង៩នាក់ក្នុងចំណោម​២០​នាក់ ​បង្កហិ.ង្សា​និងយកម៉ូតូគេ​ប្លុងចោល

គ្រោះថ្នាក់ចរាចរណ៍ ៥ករណី កក្រើក នៅភ្នំពេញ រយៈពេល ២ខែ នៅខែធ្នូ និងខែមករានេះ​

ភ្នំពេញ៖ យ៉ាងហោចណាស់ មានគ្រោះថ្នាក់ចរាចរណ៍ ៥ករណី ដែលធ្វើឱ្យកក្រើកដល់មហាជន បានកើតឡើង នៅភ្នំពេញ នៅខែធ្នូ ឆ្នាំ២០២៣ និងនៅក្នុងខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ ៥ករណី កក្រើក នៅភ្នំពេញ រយៈពេល ២ខែ នៅខែធ្នូ និងខែមករានេះ​

តុលាការ មិនទាន់ចោទប្រកាន់អ្នកបើកឡាន ក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លា.ប់ ៤នាក់ នៅស្ពានឫស្សីកែវ នៅឡើយទេ ទើបតែបើកការស៊ើបសួរ​!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរបួស និងស្លា.ប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លា.ប់មនុស្សច្រើននាក់)»។

អាន​បន្ត៖ តុលាការ មិនទាន់ចោទប្រកាន់អ្នកបើកឡាន ក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លា.ប់...

អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប

ខេត្តសៀមរាប ៖ រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោកក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីក្រុមការងាររដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ការិយាល័យនគរបាលចរាចរណ៍ជើងទឹក ប្រចាំចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ព្រមទាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិ ប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង សរុបចំនួនប្រមាណ ៣៩នាក់ ។

អាន​បន្ត៖ អភិបាលរង​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ...