បណ្តាញសង្គម

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ

នៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ លួចម៉ូតូ០១គ្រឿង នៅចំណុចមុខធនាគារប្រាសាក់ ផ្ទះលេខ៦៦៥ ផ្លូវព្រះមុនីវង្សភូមិ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

អាន​បន្ត៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​ម្នាក់ ត្រូវ​ជនអនាមិក ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលម្នាក់ គឺលោក មាស លាងសេង ត្រូវជនអនាមិក ប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រឿងគប់គិតគ្នាជាមួយឈ្មោះ រ័ត្ន សុខុម បោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិឃុំ លក់ផលិតផល យូនីស៊ីធី UNICITY ។

អាន​បន្ត៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​ម្នាក់ ត្រូវ​ជនអនាមិក...

អត់ការងារធ្វើ! នាំគ្នា ៥នាក់ ទៅបា.ញ់លលក នៅក្នុង​ព្រៃ ត្រឡប់មកវិញ រាលកៃ ស្លា.ប់ម្នាក់

បុរស ៥នាក់ បាននាំគ្នា ទៅបាញ់លលក នៅក្នុងព្រៃ ប្រហែល ៥ ទៅ ៦គីឡូម៉ែត្រពីស្រុកភូមិ ដោយប្រើប្រាស់អាវុធកែច្នៃខុសច្បាប់។ ពេលត្រឡប់មកផ្ទះវិញ ក៏រៀលកៃបា.ញ់ស្លា.ប់បុរសម្នាក់ ក្នុងចំណោម ៥នាក់នោះ។

អាន​បន្ត៖ អត់ការងារធ្វើ! នាំគ្នា ៥នាក់ ទៅបា.ញ់លលក នៅក្នុង​ព្រៃ ត្រឡប់មកវិញ រាលកៃ...

នារីរូបស្រស់ ២នាក់ ជិះរថយន្តទំនើប បុករះកន្លែងលក់​គុយទាវ បាយឆា និងបន្លែតាមចិញ្ចើមផ្លូវ

នារីរូបស្រស់២នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមរថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរ និងរួមដំណើរដោយបួងចង្កូត មិនទាន់ ជ្រុលទៅបុករះ ចូលកន្លែងលក់បាយឆា មីឆាពេលយប់ និងបន្តបុកកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ រងកាខូចខាតបន្លែ។

អាន​បន្ត៖ នារីរូបស្រស់ ២នាក់ ជិះរថយន្តទំនើប បុករះកន្លែងលក់​គុយទាវ បាយឆា...

អំពើហិ.ង្សាក្នុងគ្រួសារ! ប្តីប្រហារប្រពន្ធ ទាំងកូនក្នុងផ្ទៃ គួរឱ្យសង្វេគ!

ប្រពន្ធ ត្រូវបានសម្លា.ប់ជាមួយកូនក្នុងផ្ទៃ ក្រោយពីប្តី បានប្រើអំពើហឹង្សា វាយធ្វើបាប។ ក្រោយកើតហេតុ កូនៗ បាននាំម្តាយទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំ ហើយបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យចំការចេក នៅទីរួមខេត្តព្រះសីហនុ តែពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។

អាន​បន្ត៖ អំពើហិ.ង្សាក្នុងគ្រួសារ! ប្តីប្រហារប្រពន្ធ ទាំងកូនក្នុងផ្ទៃ គួរឱ្យសង្វេគ!

មិនធម្មតា បុរសម្នាក់ ស្រវឹង​ បើករថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ ក្រឡាប់ បុកបង្គោលភ្លើង ដួលសង្កត់លើម៉ូតូរម៉កកង់បី

បុរសម្នាក់ ស្រវឹងជោគជាំ បើកបររថយន្ត Ford Ranger ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដួលរលំសង្កត់លើម៉ូតូរម៉កកង់បីមួយគ្រឿង។

អាន​បន្ត៖ មិនធម្មតា បុរសម្នាក់ ស្រវឹង​ បើករថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ...

នារី​រូប​ស្រស់​ចេញពី​ធ្វើការ​ភ័យ​ស្លន់ ក្រោយ​ជួប​បុរស​២​នាក់​ស្រែក​និង​បា.ញ់​គំ​រា​.​ម​ផ្អើល

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីរូបស្រស់ម្នាក់ ខណៈពេលជិះម៉ូតូស្កុបពី ស៊េរីឆ្នាំ២០២០ ចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ ហើយបាញ់គំរា.មចំនួន២គ្រាប់ ក្នុងបំណងប្លន់យកម៉ូតូ តែមិនបានសំរេច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រោយស្ថានទូតចិន ផ្លូវ១៧៦កែងផ្លូវ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

អាន​បន្ត៖ នារី​រូប​ស្រស់​ចេញពី​ធ្វើការ​ភ័យ​ស្លន់...

រថយន្តកូរ៉េដឹកទំនិញ បើកកៀរអ្នកដើរឆ្លងផ្លូវ ដួលបោកក្បាល

បុរសម្នាក់ រត់ឆ្លងផ្លូវ ត្រូវរថយន្តកូរ៉េ ដឹកទំនិញចំណុះ ២តោនកន្លះមួយគ្រឿង បើកជ្រុល ទៅកៀរ បណ្ដាលឲ្យដួលបោកក្បាល ហូរឈាមរងរបួសធ្ងន់។ ចំណែករថយន្តវិញ បានរេចង្កូតធ្លាក់ផ្លូវ ចូលផ្អៀងក្រឡាប់ផ្ងារជើងមួយចំហៀង។

អាន​បន្ត៖ រថយន្តកូរ៉េដឹកទំនិញ បើកកៀរអ្នកដើរឆ្លងផ្លូវ ដួលបោកក្បាល

រវល់​ដឹ​កប្រពន្ធ​ទៅ​លក់​សាច់​ជ្រូ​ក​នៅ​ផ្សា​រ​ ​ចោរគា​ស់​​ផ្ទះ​​ចូល​លួច​គ្រឿង​អ​លង្កា​រនិ​ង​លុយ​អស់​

អាជីវករលក់សាច់ជ្រូកម្នាក់ត្រូវចោរគាស់ទ្វារផ្ទះចូលលួចគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៥ ឧសភា ស្ថិតនៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ក្រោយពេលងើបដឹកប្រពន្ធទៅលក់សាច់ជ្រូកនៅ «ផ្សារស្នឹង» នៅសល់តែម្ដាយក្មេកចាំផ្ទះ។

អាន​បន្ត៖ រវល់​ដឹ​កប្រពន្ធ​ទៅ​លក់​សាច់​ជ្រូ​ក​នៅ​ផ្សា​រ​...

រថយន្ត​ស៊េរី​ទំនើប​បើក​លឿន​បុក​ដើមឈើ​ស្លាប់​២​នាក់​

រថយន្តស៊េរីទំនើបមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលធ្លាក់ចេញពីផ្លូវ ទៅបុកដើមឈើ បណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៧៨A ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អាន​បន្ត៖ រថយន្ត​ស៊េរី​ទំនើប​បើក​លឿន​បុក​ដើមឈើ​ស្លាប់​២​នាក់​

ចោរធ្វើសកម្មភាពឡើង​គគ្លើន ស្វាន​មេ​សោតូប​ក្នុង​ផ្សារ​​លួច​ខ្ទេច

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅពួកបានប្រាប់កោះសន្តិភាពថា កាលពីម៉ោងប្រមាណ៣ទៀបភ្លឺឈានចូលថ្ងៃទី០៤ ឧសភា ស្ថិតក្នុងភូមិ ចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានករណី ចោរលួចកាត់សោតូបលក់ខោអាវ នៅក្នុងផ្សារពួក យកទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព។បើតាមការរៀបរាប់ពីម្ចាស់តូបជាជនរងគ្រោះឈ្មោះ សៅ កែវ ហៅផាន់នី ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ក្លាំង គីមហួន អាយុ៤១ឆ្នាំ ជាអាជីវករលក់ដូរ(ខោអាវផ្សារពួក) រស់នៅភូមិឃុំខាងលើបានឱ្យដឹងថា នៅវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី០៤ ឧសភា រូបគាត់បានមកបើកតូបលក់ដូចសព្វមួយដង ។

អាន​បន្ត៖ ចោរធ្វើសកម្មភាពឡើង​គគ្លើន ស្វាន​មេ​សោតូប​ក្នុង​ផ្សារ​​លួច​ខ្ទេច

បើ​ឃើញ​ជន​ស៊ី​វិល​ប្រើ​វិទ្យុទាក់ទង ID រាយការណ៍​មក​លោក​ផ្កាយ​២ ឈឿ​ន ប៊ុ​ន​ឆ​ន នឹង​បាន៤០​ម៉ឺន​រៀល​ក្នុង​១​ករណី

ប្រតិបត្តិការចុះរុះរើទីតាំងស្ថានីយ៍ម៉ាស៊ីនផ្សាយខុសច្បាប់ ទម្លាក់បានប្រមាណ២០០គ្រឿង ដែលផ្តល់ឲ្យវិទ្យុទាក់ទង (ID) ប្រើប្រាស់បែបអាណាធិបតេយ្យនោះ ត្រូវបានប្រធានាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រកាសនៅព្រឹកថ្ងៃទី៤ ឧសភា ២០២២នេះ លើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា «បើបងប្អូនណា ឃើញមានជនស៊ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឈានដល់ឃាត់ជននោះបាន ១ករណី លោកផ្តល់ ថវិកាចំនួន ៤០ម៉ឺនរៀល» ជារង្វាន់ ។

អាន​បន្ត៖ បើ​ឃើញ​ជន​ស៊ី​វិល​ប្រើ​វិទ្យុទាក់ទង ID រាយការណ៍​មក​លោក​ផ្កាយ​២ ឈឿ​ន ប៊ុ​ន​ឆ​ន...

កំដៅសម្លចោល ម្ចាស់មិននៅផ្ទះ ឆេះផ្អើល តែអ្នកជិត​ខាង ជួយពន្លត់ទាន់ពេលវេលា

ស្រ្តីម្នាក់ កំដៅសម្ល ទុកចោលនៅផ្ទះបាយ ហើយម្ចាស់ផ្ទះរវល់ បានចាក់សោទ្វារចេញទៅក្រៅបាត់ បណ្តាលឱ្យឆេះផ្អើលអ្នកជិតខាង។ អ្នកជិតខាង បាននាំគ្នាវាយសោទ្វារ ចូលពន្លត់ភ្លាមៗ ទាន់ពេលវេលា។

អាន​បន្ត៖ កំដៅសម្លចោល ម្ចាស់មិននៅផ្ទះ ឆេះផ្អើល តែអ្នកជិត​ខាង ជួយពន្លត់ទាន់ពេលវេលា

រថយន្តតូយ៉ូតាព្រូស បុកជាមួយរថយន្តដឹកប្រេង ស្លា.ប់ ២នាក់ របួស ២នាក់ នៅស្រុកកំពង់ត្រឡាច

មនុស្ស ២នាក់ បានស្លា.ប់ និង ២នាក់ទៀត បានរងរបួស ធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤៦ និង ៤៧ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

អាន​បន្ត៖ រថយន្តតូយ៉ូតាព្រូស បុកជាមួយរថយន្តដឹកប្រេង ស្លា.ប់ ២នាក់ របួស ២នាក់...

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នារី​ម្នាក់ ករណី​ចេញ​សែក​ស្អុយ ជាង​៧៧​ម៉ឺន​ដុល្លារ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែក គ្មានទឹកប្រាក់) ទឹកប្រាក់ចំនួន ៧៧៦,០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នារី​ម្នាក់...

កម្លាំង​ប៉ុស្តិ៍​នគរបាល​​ព្រែក​ប្រា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៅម៉ោង០២រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃរបស់ជនរងគ្រោះឈ្មោះ រ៉េត រតនា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១១០ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

អាន​បន្ត៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​​ព្រែក​ប្រា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ស្ត្រី​ជា​បុគ្គលិក​ពេទ្យ​ឯកជន​ម្នាក់ ត្រូវ​មនុស្ស​មួយ​ក្រុម​ធ្វើ​សកម្មភាព​ផ្អើល​ផ្លូវ​ព្រះ​មុនី​រ៉េ​ត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាបុគ្គលិកពេទ្យឯកជនម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

អាន​បន្ត៖ ស្ត្រី​ជា​បុគ្គលិក​ពេទ្យ​ឯកជន​ម្នាក់...

លួច​ឡាន លួច​ម៉ូតូ​ពី​ភ្នំពេញ តែ​មក​អស់លក្ខណ៍​នៅ​កំពង់ស្ពឺ

ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលបឹងកេងកង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន បន្ទាប់ពីបានលួចរថយន្ត និងម៉ូតូ១គ្រឿងបានសម្រេច កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ លួច​ឡាន លួច​ម៉ូតូ​ពី​ភ្នំពេញ តែ​មក​អស់លក្ខណ៍​នៅ​កំពង់ស្ពឺ

ហួសហេតុ! ក្មេងស្រីម្នាក់ ជិះម៉ូតូបុកឡានទើបទិញ មិន​ទាន់ធ្វើស្លាកលេខ ស្រាប់តែម្ចាស់ឡាន បោះសោរ​ឱ្យ ហើយទារ ៥ម៉ឺនដុល្លារ​

ជារឿងហួសចិត្តមួយ ដែលក្មេងស្រីម្នាក់ បានជិះម៉ូតូ បុករថយន្ត HILUX REVO ១គ្រឿង ទើបទិញ មិនទាន់ទាំងធ្វើស្លាកលេខផង។ ម្ចាស់បានបោះសោរប្រគល់រថយន្តឲ្យ រួចទារប្រាក់ ៥ម៉ឺនដុល្លារ។

អាន​បន្ត៖ ហួសហេតុ! ក្មេងស្រីម្នាក់ ជិះម៉ូតូបុកឡានទើបទិញ មិន​ទាន់ធ្វើស្លាកលេខ...

ស្ដីប្រដៅ​កុំ​ឲ្យ​ដើរ​លេង​ដាច់​យប់ កូនប្រុស​ស្ទុះ​មក​វា​.​យ​ឪពុកចុង​និង​ម្ដាយបង្កើត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

កូនប្រុសម្នាក់ចូលចិត្តដើរលេងដាច់យប់ ខណៈដែលឪពុកចុង និងម្ដាយបង្កើត បានស្ដីប្រដៅ ស្រាប់តែកូនប្រុសរូបនេះ ស្ទុះមកវា.យលើអ្នកមានគុណទាំង២ ឡើងទ្រោមខ្លួន ត្រូវបាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន ។

អាន​បន្ត៖ ស្ដីប្រដៅ​កុំ​ឲ្យ​ដើរ​លេង​ដាច់​យប់...

កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន១៦នាក់ (ភេទប្រុស) ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ) កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ