បណ្តាញសង្គម

ផ្ទុះអាវុធ​ទាំង​កណ្តាល​យប់​ បុរស​ម្នាក់​រង​របួស​តែ​គ្មាន​អ្នក​ដឹងពី​មូល​ហេតុ

បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខបា.ញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីសង្គ្រោះបន្ទាន់ តែពុំដឹងថា តើមកពីមូលហេតុ អ្វីទេ ។

អាន​បន្ត៖ ផ្ទុះអាវុធ​ទាំង​កណ្តាល​យប់​ បុរស​ម្នាក់​រង​របួស​តែ​គ្មាន​អ្នក​ដឹងពី​មូល​ហេតុ

អង្រួន​ក្រុងព្រះសីហនុ ផ្ទុះអាវុធ​តដៃ​ជា​លើក​ទី​២ បង្ក​ឱ្យ​អធិការរង​ម្នាក់​រង​របួស

ប្រភពឱ្យដឹងថា លោកអធិការរងម្នាក់ត្រូវបានរងរបួសជើងខាងស្តាំ បន្ទាប់ពីត្រូវបានជនបង្កដែលគេដឹងថា ជាជនជាតិវៀតណាម (ជាក្រុមធ្វើដំណើរមកពីភ្នំពេញ) បានតដៃជាមួយសមត្ថកិច្ច ខណៈដែលកម្លាំងចម្រុះកំពុងចុះឆែកឆេររកអាវុធជាតិផ្ទុះ នៅចំណុចផ្លូវកាត់អាឡាំងដឺឡុង ស្ថិតក្នុងភូមិ6 សង្កាត់លេខ4 ក្រុងព្រះសីហនុ កាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១៥ មិថុនា ២០២២។

អាន​បន្ត៖ អង្រួន​ក្រុងព្រះសីហនុ ផ្ទុះអាវុធ​តដៃ​ជា​លើក​ទី​២...

សមត្ថកិច្ច ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម គាស់​ផ្ទះ ពីរ​នាក់ នៅ​ស្រុក​សំរោង​ទង

សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមុខសញ្ញាចោរកម្ម ពីរនាក់ ពាក់ព័ន្ធការគាស់ផ្ទះ យកទ្រព្យសម្បត្តិអ្នកដទៃ នៅក្នុងភូមិតាពរ ឃុំពូរបស់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

អាន​បន្ត៖ សមត្ថកិច្ច ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម គាស់​ផ្ទះ ពីរ​នាក់ នៅ​ស្រុក​សំរោង​ទង

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​បោក​ក្បាល​នៅ​ស្រុក​ភ្នំស្រួច​

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីបើកបរម៉ូតូក្នុងល្បឿនលឿនហើយរ៉េចង្កូតគេចពីជង្ហុកដួលបោកក្បាល នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

អាន​បន្ត៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​បោក​ក្បាល​នៅ​ស្រុក​...

សមត្ថកិច្ច​ខេត្តសៀមរាប ​ឃាត់ខ្លួន​ក្មេង​ទំនើង៤​នាក់ យក​មក​អប់រំ

សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើង០៤នាក់ នាំយកមកអប់រំ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

អាន​បន្ត៖ សមត្ថកិច្ច​ខេត្តសៀមរាប ​ឃាត់ខ្លួន​ក្មេង​ទំនើង៤​នាក់ យក​មក​អប់រំ

កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ២​កន្លែង ក្នុងភូមិ​សាស្ត្រ​ឃុំ​សំរោង​សែន

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ូន ម៉ុន នាយរងប៉ុស្តិ៍ បានចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន ២កន្លែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមន្ទិល និងចំណុចកាសែតធំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំរោងសែន ។

អាន​បន្ត៖ កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ២​កន្លែង...

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន ​បញ្ជូន​ជនសង្ស័យ​ ​០៦​នាក់ ទៅ​​ពន្ធនាគារ​ខេត្ត​ប៉ៃលិន

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន០៦នាក់ (ស្រី០២នាក់) ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន នៅវេលាម៉ោង១២និង៣០នាទីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នរបស់លោក សុខ ចន្ទដេត ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។

អាន​បន្ត៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន ​បញ្ជូន​ជនសង្ស័យ​ ​០៦​នាក់...

កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​ធាតុ​ញៀន

កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២២និង០៥នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

អាន​បន្ត៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​ធាតុ​ញៀន

អ្នក​រាប់អាន​គ្នា ឆបោក​អស់​ជាង​១​ម៉ឺន​ដុល្លារ ប្តឹង​ប៉ូលិស​សង្កាត់​ចោម​ចៅ​ទី​៣ ឲ្យចាប់​ខ្លួន

បុរសម្នាក់ ត្រូវជនរងគ្រោះប្តឹងមន្ត្រីនគរបាលសង្កាត់ចោមចៅទី៣ ឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណីឆបោក លុយជាង១ម៉ឺនដុល្លារ រឿងរត់ការដោះលែងអ្នកកំពុងជាប់ពន្ធនាគារ និងរត់ការចូលធ្វើការក្នុងក្រុមហ៊ុនមួយ ។

អាន​បន្ត៖ អ្នក​រាប់អាន​គ្នា ឆបោក​អស់​ជាង​១​ម៉ឺន​ដុល្លារ...

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​បើក​ម៉ូតូឌុប​គ្នា បុក​ពីក្រោយ​រថយន្ត​ចត​ចោល​

បុរសម្នាក់ បានបាត់បង់ជីវិត និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ ចតស្ងៀម នៅលើចិញ្ចើមផ្លួវ នៅវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​បើក​ម៉ូតូឌុប​គ្នា...

ជលផល​កំពង់ចាម​ចុះបង្ក្រាប​បទល្មើស​ជលផល​តាម​បឹង​

ឧបករណ៍នេសាទខុសច្បាប់រួមមានលូស្បៃមុងចំនួន១១មាត់ របាំងស្បៃមុងប្រវែង២៧៥ម៉ែត្រ បង្គោលចំរឹងឬស្សីចំនួន២២៥ដើម ត្រូវបានរុះរើនិងបំផ្លាញចោលដោយរដ្ឋបាលជលផកកំពង់ចាមនៅបឹងវៀម ឃុំបារាយ៍ ស្រុកស្រីសន្ធរ។

អាន​បន្ត៖ ជលផល​កំពង់ចាម​ចុះបង្ក្រាប​បទល្មើស​ជលផល​តាម​បឹង​

បទល្មើស​នេសាទ​ធំដុំ នៅ​បឹង​ទន្លេសាប លែងមាន​

បទល្មើសនេសាទ នៅបឹងទន្លេសាប ពេលនេះ សឹងតែលែងមាន បន្ទាប់ពីគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេ សាប បានចាត់វិធានការបង្ក្រាបដល់ឫសគល់ និងបន្តដាក់កម្លាំងឃ្លាំមើល នៅតាមគោលដៅ នៃខេត្តជុំវិញបឹងទន្លេសាប ជាប្រចាំរួចមក។

អាន​បន្ត៖ បទល្មើស​នេសាទ​ធំដុំ នៅ​បឹង​ទន្លេសាប លែងមាន​

មិនរាង​! បង្ក្រាបម្តងហើយ ​បើកលេងវិញ! ស្ត្រីមេកន្ទុយលេខ ៣នាក់ ត្រូវសមត្ថកិច្ច ឃាត់​ខ្លួនបញ្ជូនទៅតុលាការ

ក្រោយពីមានការចុះបង្ក្រាបយ៉ាងកក្រើកមួយរយ:ពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមេកន្ទុយលេខឆ្នោត នៅទូទាំងខេត្តប៉ៃលិន ហាក់ដូចជាស្ងប់ស្ងាត់បន្តិច។

អាន​បន្ត៖ មិនរាង​! បង្ក្រាបម្តងហើយ ​បើកលេងវិញ! ស្ត្រីមេកន្ទុយលេខ ៣នាក់ ត្រូវសមត្ថកិច្ច...

គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា បណ្ដាល​ឱ្យ​ស្លា.ប់ និងរបួសចំនួន ៣នាក់ នៅខេត្ត​ពោធិ៍សាត់

យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លា.ប់ និង ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ជាបន្តបន្ទាប់ ក្នុងខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងមកនេះ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា បណ្ដាល​ឱ្យ​ស្លា.ប់ និងរបួសចំនួន ៣នាក់...

ល្បែងរីក​ដូចផ្សិតក្នុង​ត្រពាំង​ប្រាសាទ ខណៈ​លោក​​​អធិការ​ថា​​បានបង្ក្រាប​ហើយ​

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងនាំគ្នាព្រួយបារម្ភដល់អសន្តិសុខ និងសុវត្ថិ ភាព ខណៈកើតមានល្បែងស៊ីសងគ្រប់ប្រភេទពាសពេញស្រុកហើយនោះ ដូចជាល្បែងស៊ីសងទីតាំងបញ្ជល់មាន់ កន្លែងទីតាំងបញ្ជល់មាន់នៅតាមអនឡាញ អាប៉ោង បៀ និងទីតាំងលក់កន្ទុយលេខជាច្រើនកន្លែងផងដែរ ។

អាន​បន្ត៖ ល្បែងរីក​ដូចផ្សិតក្នុង​ត្រពាំង​ប្រាសាទ ខណៈ​លោក​​​អធិការ​ថា​​បានបង្ក្រាប​ហើយ​

គេ​ទើប​សង​លុយ​ថ្មី​ៗ ​បែរ​ត្រូវ​លោក​ចោរឆក់​​កាបូបពីក្នុង​កន្ត្រកកង់ទៅ​បាត់

លោកចោរដៃស្អិតម្នាក់ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ច្បាស់ដូចថ្ងៃ បន្ទាប់ពីធ្វើសកម្មភាព «ឆក់» យកកាបូបលុយពីស្ត្រីចំណាស់ម្នាក់បានសម្រេច កាលពីវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី១៤ មិថុនា នៅចំណុចភូមិឡអិដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខណៈជនរងគ្រោះបណ្តើរកង់ដល់ខាងមុខផ្ទះ។

អាន​បន្ត៖ គេ​ទើប​សង​លុយ​ថ្មី​ៗ ​បែរ​ត្រូវ​លោក​ចោរឆក់​​កាបូបពីក្នុង​កន្ត្រកកង់ទៅ​បាត់

ធ្ម​ក់​បង្ក្រាប​ទីតាំង​ជល់​មាន់ និង​ល្បែង​អាប៉ោង​មួយ​កន្លែង​បើក​លេង​នៅ​ក្បែរ​ផ្ទះ​លោក​អភិបាល​​រាជធានី​ភ្នំពេញ

ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង ត្រូវបានលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំបញ្ជាកម្លាំងគណៈបញ្ជការឯកភាពខណ្ឌ ធ្មក់ចុះបង្ក្រាប ។

អាន​បន្ត៖ ធ្ម​ក់​បង្ក្រាប​ទីតាំង​ជល់​មាន់...

បំបែកសំណុំរឿង​លួច​លុយ​ ១៥​ម៉ឺន​ដុល្លារ នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ចិន​២​នាក់ នៅ​ខណ្ឌទួលគោក

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងលួចលុយ ១៥ម៉ឺនដុល្លារ ដោយឃាត់ខ្លួនជនសង្ស័យជាជាតិចិនចំនួន ២នាក់ នៅខណ្ឌទួលគោក ។

អាន​បន្ត៖ បំបែកសំណុំរឿង​លួច​លុយ​ ១៥​ម៉ឺន​ដុល្លារ នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ចិន​២​នាក់...

បុរស​៥​នាក់​តាំងខ្លួន​ជា​ឧកញ៉ា មាន​អង្គ​អក្ស និង​អ្នក​បើករថយន្ត ឆបោក​អ្នក​ខេត្តសៀមរាប​ឲ្យ​ទិញ​ម៉ាស៊ីនភ្លើង

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក ដោយរៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា នាំម៉ាស៊ីនភ្លើងមកលក់ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

អាន​បន្ត៖ បុរស​៥​នាក់​តាំងខ្លួន​ជា​ឧកញ៉ា មាន​អង្គ​អក្ស និង​អ្នក​បើករថយន្ត...

បង្ក្រាប​រថយន្ត​ដឹក​កូន​ខ្យង​ស និង​គ្រែង ជាង​១២​តោន បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់រថយន្តមួយគ្រឿង ដឹកកូនខ្យងស និងគ្រែងចំនួន៤០០បាវ ដែលគ្មានលិខិតអនុញ្ញាត ។

អាន​បន្ត៖ បង្ក្រាប​រថយន្ត​ដឹក​កូន​ខ្យង​ស និង​គ្រែង ជាង​១២​តោន បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម

ចុះបង្ក្រាប ៤​គោលដៅ​ផ្សេង​គ្នា ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ និង​គ្រឿងញៀ.ន​ជាង ៥៤​គីឡូក្រាម

សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិវង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ។

អាន​បន្ត៖ ចុះបង្ក្រាប ៤​គោលដៅ​ផ្សេង​គ្នា ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ និង​គ្រឿងញៀ.ន​ជាង...