បណ្តាញសង្គម

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាស បដិសេធ​ម្តងទៀត ពីការប្រើអំពើហិ.ង្សា បៀតបៀន​ផ្លូវភេទ​លើស្រ្តី ជាក្រុមបាតុករទេ

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បង្ហាញថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់មជ្ឈដ្ឋានមួយក្តាប់តូច តាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរ មានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។

អាន​បន្ត៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាស បដិសេធ​ម្តងទៀត...

ល្បិច​បន្លំ​សួរ​រក​ផ្លូវ​ទៅ​ផ្សារ​អូរ​ឬ​ស្សី បែរជា​ធ្វើ​សកម្មភាព​លើ​សន្តិសុខ​ម្នាក់​ផ្អើល​មុខ​ហាង

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ០២នាក់បានជិះម៉ូតូឌុបគ្នាមកឈប់ រួចធ្វើជាសួរផ្លូវពីលោកពូសន្តិសុខម្នាក់ដែលកំពុងអង្គុយយាមនៅមុខហាង ហើយក៏ឆ្លៀតឱកាសធ្វើសកម្មភាពឆក់យកទូតស័ព្ទរបស់គាត់ រួចក៏រត់ឡើងម៉ូតូជិះរត់គេចខ្លួន ហើយភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាជួយប្រដេញតាម រួចឃាត់បានជនសង្ស័យជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលជាមួយនឹងទូរស័ព្ទរបស់ជនរងគ្រោះបាត់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្តុបសេរីភាព ផ្លូវព្រះមុនីវង្ស មុខហាងលក់ម៉ូតូកង់បី TVS ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

អាន​បន្ត៖ ល្បិច​បន្លំ​សួរ​រក​ផ្លូវ​ទៅ​ផ្សារ​អូរ​ឬ​ស្សី...

លទ្ធផលនៃការផឹកស៊ី! ក្រុមផឹកស៊ីតាមផ្ទះ នៅក្បែរគ្នា ទាស់ពាក្យសម្តីតិចតួច ផ្ទុះហិ.ង្សាវាយទាំងមនុស្ស និងកម្ទេចទាំងម៉ូតូ

មនុស្ស ២នាក់ ក្នុងចំណោមបក្សពួក ៧នាក់ ដែលបានប្រើប្រាស់ហិង្សាលើជនរងគ្រោះ០៣នាក់ បណ្តាលឱ្យម្នាក់ រងរបួសធ្ងន់ និងបានវាយកម្ទេចម៉ូតូរបស់ជនរងគ្រោះផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាល ច្បារអំពៅ២ ធ្វើការឃាត់ខ្លួន នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៣០នាទី យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

អាន​បន្ត៖ លទ្ធផលនៃការផឹកស៊ី! ក្រុមផឹកស៊ីតាមផ្ទះ នៅក្បែរគ្នា ទាស់ពាក្យសម្តីតិចតួច...

បើកបរខ្វះការប្រុងប្រយ័ត្ន! ឡានដឹកដី ស្លាកលេខ ខេមរភូមិន្ទ រេចង្កូត បុក​ម៉ូតូកង់បី បញ្ច្រាសទិស ស្លា.ប់ ៣នាក់

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥ និងលេខ ៥៦ នៅជិតភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី។

អាន​បន្ត៖ បើកបរខ្វះការប្រុងប្រយ័ត្ន! ឡានដឹកដី ស្លាកលេខ ខេមរភូមិន្ទ រេចង្កូត...

ឃើញមានការសង្ស័យ សុំឆែកឆេរ ប្រទះឃើញមាន​គ្រឿងញៀ.ន ក៏សម្រេចឃាត់ខ្លួនភ្លាមៗ

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឆែកឆេររកឃើញមានថ្នាំញៀន នៅចំណុចតាមបណ្តោយមហាវិថីចោមចៅ ( ផ្លូវវេងស្រេង ) ក្បែរការ៉ាស់តូតាល់ ស្ថិតក្នុងភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៤រសៀល ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២។

អាន​បន្ត៖ ឃើញមានការសង្ស័យ សុំឆែកឆេរ ប្រទះឃើញមាន​គ្រឿងញៀ.ន ក៏សម្រេចឃាត់ខ្លួនភ្លាមៗ

ចាប់បានម្នាក់ហើយ ក្រុមជនសង្ស័យ ដែលឆក់មិនបានសម្រេច និងប្រើហិ.ង្សា លើជនរងគ្រោះ កាលពីប៉ុន្មានថ្ងៃមុន

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានជិះម៉ូតូដេញតាមចាប់ រហូតឃាត់ខ្លួនបាន បន្ទាប់ពីមានការសង្ស័យថា ជាមុខសញ្ញាឆក់ នារីម្នាក់ មិនបានសម្រេច និងបានប្រើហិង្សាដោយប្រើមួកសុវត្ថិភាព វាយជនរងគ្រោះផងនោះ កាលពីវេលាម៉ោង ១១ និង ៤៣នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ហើយក៏បានប្រទះឃើញ និងបានជិះម៉ូតូដេញតាមចាប់ រហូតចាប់បានតែម្តង នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ទី១។

អាន​បន្ត៖ ចាប់បានម្នាក់ហើយ ក្រុមជនសង្ស័យ ដែលឆក់មិនបានសម្រេច និងប្រើហិ.ង្សា លើជនរងគ្រោះ...

រឿង​ឪពុកចុង​វាយ​កូន​ដើម មេធាវី​មួយ​រូប ស្ម័គ្រចិត្ត​ការពារ​ក្តី​ជូន​កុមា.រី​រង​គ្រោះ ឥត​គិត​ប្រាក់

ករណីមន្ត្រីនគរបាលមួយរូប ដែលប្រើហិ.ង្សាលើកូនស្រីចុង អាយុត្រឹម ១៣ខែ មានលោកមេធាវី មួយរូប ស្ម័គ្រចិត្តការពារក្តី ជូនកុមារីរងគ្រោះ ដោយឥតយកកម្រៃសេវា ។

អាន​បន្ត៖ រឿង​ឪពុកចុង​វាយ​កូន​ដើម មេធាវី​មួយ​រូប...

ស្ត្រី​ម្នាក់​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​រឿងហេតុ​ដែល​គាត់​ជួប​នៅ​ទល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាអ្នកទួលអំបោសដើរលក់តាមម៉ូតូម្នាក់ ខណៈកំពុងសុំម៉ូតូគេជិះពីផ្ទះកូនត្រឡប់ទៅផ្ទះកន្លែងលក់ដូរវិញ ក៏ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព។

អាន​បន្ត៖ ស្ត្រី​ម្នាក់​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​រឿងហេតុ​ដែល​គាត់​ជួប​នៅ​ទល់​មុខ​ផ្សារ​ស្ទ...

បំបែកសំបុកក្រុមថ្នាំញៀនដ៏ធំ ប្រចាំស្រុកភ្នំស្រួច ដែលកន្លងមក មិនមានស្ថាប័ន ឬជំនាញណា ហ៊ាន​បង្ក្រាបទាល់តែសោះ!

មុខសញ្ញាជួញដូរប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនមួយសំបុកធំ ត្រូវបានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សហការជាមួយកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបដោយឃាត់ខ្លួន មុខសញ្ញាសង្ស័យ បានចំនួន ៣៣នាក់ ព្រមទាំងដកហូតវត្ថុតាងសង្ស័យថ្នាំញៀនមួយចំនួនទៀតផង ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺ បានបំពេញនីតិវិធីប្រគល់ជនសង្ស័យទាំងអស់ ទៅឲ្យអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

អាន​បន្ត៖ បំបែកសំបុកក្រុមថ្នាំញៀនដ៏ធំ ប្រចាំស្រុកភ្នំស្រួច ដែលកន្លងមក មិនមានស្ថាប័ន...

ឆេះផ្ទះល្វែងលក់គ្រឿងអគ្គិសនីរបស់នាយរងរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង តំណាងរាស្ត្រ ដឹកនាំកម្លាំង​ប្រមាណ ១០០នាក់ អន្តរាគមន៍ជាង ២ម៉ោង ទើបភ្លើងរលត់

អគ្គិភ័យមួយ បានកើតឡើង បណ្ដាលអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចច្រមុះជ្រូក ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អាន​បន្ត៖ ឆេះផ្ទះល្វែងលក់គ្រឿងអគ្គិសនីរបស់នាយរងរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង...

ក្មេងស្រី ២នាក់ ទើបអាយុ ១២-១៣ឆ្នាំ ជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ត ស្លា.ប់​ទាំងវ័យក្មេង

ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យភាគីខាងម៉ូតូ ស្លា.ប់ ទាំង ២នាក់ភ្លាមៗ នៅក្នុងថ្លុកឈាម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង នៅវេលាម៉ោង ៨ និង ១០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាងលិចស្ពាននាគ ចម្ងាយ ១៥០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-សៀមរាប។

អាន​បន្ត៖ ក្មេងស្រី ២នាក់ ទើបអាយុ ១២-១៣ឆ្នាំ ជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ត...

ដឹកអង្កាម តែលួចបង្កប់ឈើពីក្រោម ត្រូវមេព្រៃ ចាប់ជាប់!

រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកអង្កាម បង្កប់ឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះបង្ក្រាបបាន នៅស្រុកជីក្រែង រួចនាំយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ។

អាន​បន្ត៖ ដឹកអង្កាម តែលួចបង្កប់ឈើពីក្រោម ត្រូវមេព្រៃ ចាប់ជាប់!

ដោយសារតែថ្នាំញៀន​ យុវជនមួយក្រុម ហ៊ានធ្វើរឿងនេះ!

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគរបាលច្បារអំពៅ២ ស្រាវជ្រាវធ្វើការឃាត់ខ្លួនបាន ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់ បានសម្រេច ហើយរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។

អាន​បន្ត៖ ដោយសារតែថ្នាំញៀន​ យុវជនមួយក្រុម ហ៊ានធ្វើរឿងនេះ!

បញ្ជូន​ក្រុម​អ្នកមើ​ល​មេ​ឃ​ចំនួន៩នាក់​ទៅ​កាន់តុលាកា​រ

ក្រោយពីបញ្ចប់ការសាកសួរមន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត បានរៀបចំសំណុំរឿងបញ្ជូនក្រុមអ្នកមើលមេឃ (ក្រុមភ្នាល់ល្បែងទឹកភ្លៀង)ចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តហើយ កាលពីរសៀលថ្ងៃទី១៧ មីនា នេះ ។

អាន​បន្ត៖ បញ្ជូន​ក្រុម​អ្នកមើ​ល​មេ​ឃ​ចំនួន៩នាក់​ទៅ​កាន់តុលាកា​រ

ឆ្មក់​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​​សម្រេច តែ​គេច​មិន​ផុត​ពី​អន្ទាក់​ប្រជា​ការពារ និង​សន្តិសុខ​ផ្សារ

ជនសង្ស័យម្នាក់ត្រូវបានប្រជាការពារភូមិសហការជាមួយកម្លាំងសន្តិសុខផ្សារភូពុយ ក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក honda dream ពាក់ស្លាកលេខ ពោធិ៍សាត់ 1AF 8164 នៅវេលាម៉ោង៤និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ នៅផ្សារភូពុយ ក្នុងក្រុងពោធិ៍សាត់។

អាន​បន្ត៖ ឆ្មក់​ស្ត្រី​ម្នាក់​ក្នុង​ផ្សារ​​សម្រេច...

មិនគួរ រឿងតូច ក្លាយជារឿងធំសោះ! ម៉ូតូបុកម៉ូតូ បង្កជាហិ.ង្សា រងរបួសទាំងសងខាង

ម៉ូតូហុងដាឌ្រីម ចំនួនពីរគ្រឿង បានបុកគ្នា ពេញទំហឹង បណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង។ ភ្លាមៗនោះ ក៏ស្រាប់តែឳពុករបស់ភាគីម្ខាង បានចេញមកពីក្នុងផ្ទះ បានទាត់ទៅលើភាគីម្ខាងទៀត មួយជើង បង្កឲ្យក្លាយជាជម្លោះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ និង ១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅក្បែរសាលារៀន កម្ពុជា អែដ វែនធីស្ដ៍ តាមបណ្តោយផ្លូវរ៉ាដា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អាន​បន្ត៖ មិនគួរ រឿងតូច ក្លាយជារឿងធំសោះ! ម៉ូតូបុកម៉ូតូ បង្កជាហិ.ង្សា រងរបួសទាំងសងខាង

តើវាសនាអ្នកជាប់ពាក់ពន្ធ័រឿងសម្លា.ប់សត្វឆ្កែ​បីក្បាល​ធ្វើគ្រឿងក្លែម នៅខេត្តកំពត ក្លាយជាយ៉ាងណាហើយ?

រឿងដ៏កក្រើកក្នុងបណ្តាញសង្គម ក៏ដូចសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយយ៉ាងគគ្រឹកគគ្រេងនូវរឿងមួយ ពុំដែលធ្លាប់មាន គឺរឿងកម្មករសំណង់ ចាប់ឆ្កែ មានម្ចាស់ចំនួនបីក្បាល សម្លាប់ធ្វើគ្រឿងក្លែម ហើយមិនទាន់បានចម្អិនយកមកក្លែមផង ក៏ត្រូវម្ចាស់ឆ្កែ មកទាន់ ដែលកំពុងកាប់សាច់។

អាន​បន្ត៖ តើវាសនាអ្នកជាប់ពាក់ពន្ធ័រឿងសម្លា.ប់សត្វឆ្កែ​បីក្បាល​ធ្វើគ្រឿងក្លែម...

នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​យក​កាបូប

កាលពីវេលាម៉ោង០៦និង០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ផ្លូវ២៧១ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆក់យកកាបូបស្ពាយ ។

អាន​បន្ត៖ នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់...

ករណី​លក់​គ្រឿ.ង.​ញៀ.ន.​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ផ្ទោល ក្លាយជា​អាយ៉ៃ​ឆ្លើយឆ្លង​​គ្នា

បន្ទាប់ពីមានពលរដ្ឋរាយការណ៍រឿងមានគេលួចលក់គ្រឿ.ង.ញៀ.ននៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវរួចមក ស្រាប់តែពេលនេះសមត្ថកិច្ចបានឆ្លើយឆ្លងគ្នាដូចចម្រៀងអាយ៉ៃ ។

អាន​បន្ត៖ ករណី​លក់​គ្រឿ.ង.​ញៀ.ន.​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ផ្ទោល...

ម្ចាស់ផ្ទះមិននៅ អគ្គិភ័យឆាបឆេះខ្ទេច!

លំនៅដ្ឋានប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់ដែក នៅក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ២ និង៣៥នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីការពារ កុំអោយឆាបឆេះដល់ផ្ទះអ្នកក្បែរខាង។

អាន​បន្ត៖ ម្ចាស់ផ្ទះមិននៅ អគ្គិភ័យឆាបឆេះខ្ទេច!

ព្រោះតែស្រវឹង បើកឡានលឿនទាំងកណ្តាលអាធ្រាត្រ បុកម៉ូតូ ១គ្រឿង រុលទៅបុកឡាន ១គ្រឿង បណ្តាលឱ្យ​ស្លា.ប់ ២នាក់

រថយន្តលុចស៊ីស RX.330 បានបោះពួយបុកម៉ូតូ ១គ្រឿង រុលទៅបុករថយន្តហ្វូត បណ្តាលស្លា.ប់ ២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ស្ថិតក្នុងភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អាន​បន្ត៖ ព្រោះតែស្រវឹង បើកឡានលឿនទាំងកណ្តាលអាធ្រាត្រ បុកម៉ូតូ ១គ្រឿង រុលទៅបុកឡាន ១គ្រឿង...