បណ្តាញសង្គម

មុនចូលឆ្នាំ កងកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀ.នគ្រឿង ចែករំលែក

កម្លាំងចម្រុះ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនគ្រឿងស្រវឹង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលអនុវត្តនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ ៧មករា ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ មុនចូលឆ្នាំ កងកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀ.នគ្រឿង ...

ចាប់​បានជា​បន្តបន្ទាប់​មួយ​សម្បុក​! មុខសញ្ញា​ធ្វើ​សកម្ម​ភាព​ដាក់​អ្នកដំណើរ​ពេល​យប់

ក្រុមចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូតាមស្ទាក់វា.យប្លន់ម៉ូតូអ្នកដំណើរនៅពេលយប់ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទង បង្ក្រាបបានមួយសម្បុក ហើយកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ចាប់​បានជា​បន្តបន្ទាប់​មួយ​សម្បុក​!...

គេចខ្លួន​ត្រឹម​២១​ម៉ោង តែ​ត្រូវ​ចប់​ត្រឹម​ម្ចាស់​តាម​រក​ឃើញ​ទាន់ តែ​បាត់​ស្លាក​លេខ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចក៏ជិះរត់គេចខ្លួនអស់រយៈពេល២១ម៉ោង ក៏ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញ ហើយក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបបឹងកក់ តាមបណ្ដោយផ្លូវ២៧៣(ទំនប់៧០) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អាន​បន្ត៖ គេចខ្លួន​ត្រឹម​២១​ម៉ោង តែ​ត្រូវ​ចប់​ត្រឹម​ម្ចាស់​តាម​រក​ឃើញ​ទាន់...

អាព្រូស បុកគល់​ស្ពាន​អាកាសស្ទឹងមានជ័យ ឆេះទាំងកណ្តាលអាធ្រាត្រ! ចែករំលែក

ឡាន Prius ពណ៌ស បើកបុករបាំងចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បណ្តាលឱ្យឆេះសន្ធោរសន្ធៅ។

អាន​បន្ត៖ អាព្រូស បុកគល់​ស្ពាន​អាកាសស្ទឹងមានជ័យ ឆេះទាំងកណ្តាលអាធ្រាត្រ! ចែករំលែក

និស្សិត​ស្រី​ម្នាក់​ជួបនឹង​បុរស​២​នាក់​ធ្វើ​សកម្មភាព ផ្អើល​ផ្លូវជាតិ​លេខ​៤

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនិស្សិតស្រីម្នាក់មិនបានសម្រេច ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បាន២នាក់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល ។

អាន​បន្ត៖ និស្សិត​ស្រី​ម្នាក់​ជួបនឹង​បុរស​២​នាក់​ធ្វើ​សកម្មភាព ផ្អើល​ផ្លូវជាតិ​លេខ​៤

រឿ​ង​ចម្លែក​៖ ប៉ូលិស​ជ​ម្រុ​ញ​ឱ្យ​ភាគី​រង​គ្រោះ​ទ​ទួល​យក​ប្រា​ក់​ចូលបុណ្យ១,៥០០ដុល្លា​រ​

មន្រ្តីនគរបាលការិយាល័យព្រហ្មកំរិតធ្ងន់នៃស្នងការខេត្តចំនួន០៣នាក់បានរងការចោទប្រកាន់ថា បានព្យាយាមបញ្ចុះបញ្ចូលឲ្យភាគីរងគ្រោះក្នុងសំណុំរឿង «ឃា.ត.ក.ម្ម» ទទួលយកប្រាក់ចូលបុណ្យស.ព ចំនួន១,៥០០ដុល្លារពីភាគីជនសង្ស័យ ជាថ្នូរនឹងការដកពាក្យបណ្តឹងក្រៅផ្លូវតុលាការ។

អាន​បន្ត៖ រឿ​ង​ចម្លែក​៖...

ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ចំនួន​២ ពី​បទ​ប្រើ​ហិ​.​ង្សា​

នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ នៅចំណុចក្នុងរោងចក្រ KKN3 ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

អាន​បន្ត៖ ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​ចំនួន​២ ពី​បទ​ប្រើ​ហិ​.​ង្សា​

ឃាត់ខ្លួនមន្រ្តីក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួង ជាង៥០ម៉ឺនដុល្លារ

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

អាន​បន្ត៖ ឃាត់ខ្លួនមន្រ្តីក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួង...

កម្លាំង​នគរបាលខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់(​បៀរ​) ២ទីតាំងផ្សេងគ្នា

វេលាម៉ោង១៦និង៤៣នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែងស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

អាន​បន្ត៖ កម្លាំង​នគរបាលខេត្តបាត់ដំបង បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់(​បៀរ​) ២ទីតាំងផ្សេងគ្នា

ក្មេងរេី​សគ្រា​ប់​មិនទាន់​ផ្ទុះ​យក​ទៅ​កា.ប់​លេ​ង​ផ្ទុះ​ស្លា.ប់​​ភ្លាម​ ចែករំលែក

កុមារាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយរេីសគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រែយកមកកាប់លេង បណ្តាលអោយផ្ទុះស្លា.ប់យ៉ាងអណោចអធ័ម នៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ។

អាន​បន្ត៖ ក្មេងរេី​សគ្រា​ប់​មិនទាន់​ផ្ទុះ​យក​ទៅ​កា.ប់​លេ​ង​ផ្ទុះ​ស្លា.ប់​​ភ្លាម​ ចែករំលែក

កាត់ទោស​មេ​ខ្លោង​គ្រឿង​ញៀ.នដា​ក់​គុក​អស់មួយជីវិត និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ម្នាក់៨០​រៀល

លោកអ៉ុឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាកសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសនិងពិន័យជាប្រាក់ចូលថវិការដ្ឋម្នាក់៨០លានរៀលទៅ លើជនជាប់ចោទចំនួន៣នាក់ជាមេខ្លោងពាក់ព័ន្ធសំណុំរឿងផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នចំនួនជាង២តោន ដែលសមត្ថកិច្ចបង្ក្រាបបាននៅលើទឹកដីខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ កាត់ទោស​មេ​ខ្លោង​គ្រឿង​ញៀ.នដា​ក់​គុក​អស់មួយជីវិត...

ចោរលួចគោ ៣នាក់ អស់លក្ខណ៍ ជាប់អន្ទាក់​សមត្ថកិច្ច

កម្លាំងនគរបាលស្រុកកំពង់ស្វាយ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានពួនស្ទាក់ បង្ក្រាបករណីចោរកម្មលួចគោប្រជាពលរដ្ឋចំនួន ០៣ក្បាល នៅចំណុចត្រពាំងសាឃាយ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អាន​បន្ត៖ ចោរលួចគោ ៣នាក់ អស់លក្ខណ៍ ជាប់អន្ទាក់​សមត្ថកិច្ច

ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ និង​បុរស​ខ្មែរ ជា​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ផល​ត្រី​បាន​មក​ពី​បទល្មើស​នេសាទ​(​ឆក់​) នៅ​បឹង​ទន្លេសាប

កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន៣ គឺស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី រួមនឹងសមត្ថកិច្ចចម្រុះរបស់ក្រុងកំពង់ឆ្នាំង បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្ថិតនៅតាមដងទន្លេសាប ដោយឃាត់ខ្លួនឈ្មួញប្រុសស្រី ចំនួន២នាក់ (ជនជាតិវៀតណាម និងខ្មែរ) ជាអ្នកចាំទទួលទិញផលត្រី ដែលបានមកពីការប្រព្រឹត្តបទល្មើសនេសាទ(ឆក់) នៅតំបន់បឹងទន្លេសាប ។

អាន​បន្ត៖ ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ និង​បុរស​ខ្មែរ...

សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀ.ន​ជិត​១​គីឡូក្រាម ​នៅខណ្ឌ​ពោធិ៍​សែនជ័យ ចែករំលែក

កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដូចភ្លៀងរលឹម និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម ។

អាន​បន្ត៖ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀ.ន​ជិត​១​គីឡូក្រាម...

លោក កែ គឹ​ម​យ៉ា​ន ហួសចិត្ត​! គេ​ដឹក​គ្រឿងញៀ.ន​ដោយ​ចំហ​លើ​គោ​យន្ត​ចូល​កម្ពុជា ប៉ុន្តែ​ឡាវ​បង្ក្រាប​ទាន់​ពេល ចែករំលែក

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ករណីដឹកជញ្ជូនគ្រឿងញៀន យ៉ាងបើកចំហលើគោយន្តកន្ត្រៃ ចំនួន០៣គ្រឿង បម្រុងចូលមកខ្មែរតាមច្រកព្រំដែនខេត្តស្ទឹងត្រែង ប៉ុន្តែត្រូវកម្លាំងទាហាន និងប៉ូលិសការពារព្រំដែនរបស់ឡាវ បង្ក្រាបបានទាន់ពេលវេលា ។

អាន​បន្ត៖ លោក កែ គឹ​ម​យ៉ា​ន ហួសចិត្ត​! គេ​ដឹក​គ្រឿងញៀ.ន​ដោយ​ចំហ​លើ​គោ​យន្ត​ចូល​កម្ពុជា...

ប្រទូស្តរ៉ាយកា.ប់ចា.ក់គ្នា ក្រោយ​ខាងស្រីសម្រេច​ជ្រើស​​យក​បុរស​ទាំង២

យុវជនម្នាក់បានរងរបួសដៃឆ្វេង ត្រូវបានគ្រូពេទ្យដេរអស់២ថ្នេរ ខណ:ទាស់ទែងពាក្យសម្តីជាមួយនឹងយុវជនម្នាក់ទៀត ពាក់ព័ន្ធនឹងរឿងស្រីក៏ត្រូវគេទាញកាំ.បិ.តផ្គា.ក់.កា.ប់ប្រហារងរបួសតែម្តង ។

អាន​បន្ត៖ ប្រទូស្តរ៉ាយកា.ប់ចា.ក់គ្នា ក្រោយ​ខាងស្រីសម្រេច​ជ្រើស​​យក​បុរស​ទាំង២

ប៉ូលិស ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូស​គ្រឿងញៀ.នជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុចតាមផ្លូវ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ប៉ូលិស ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូស​គ្រឿងញៀ.នជាង ១ គីឡូក្រាម...

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ឃុំ​ចំនួន​៥ ​ក្នុងស្រុក​ពញាឮ

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ កាលពីនៅថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ ស្របតាមប្រសាសន៍៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់បទបញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់ ដើម្បីធានាអោយធនធានមច្ឆាជាតិ សម្បូរឡើងវិញ ។

អាន​បន្ត៖ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ឃុំ​ចំនួន​៥ ​ក្នុងស្រុក​ពញាឮ

ប្អូនស្រីប្ដឹងបងប្រុសបង្កើតទៅកាន់តុលាការ ទាមទារដីយកមកវិញ ក្រោយបងប្រុសរំលោភធ្វើរបងបិទផ្លូវមិនចេញចូលផ្ទះបាននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ស្រ្តីវ័យ៧១ឆ្នាំម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងបងប្រុសបង្កើតរបស់ខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារដីទំហំជាង ១,០០០ម៉ែត្រការ៉េយកមកកវិញ ក្រោយបងប្រុសរបស់ខ្លួន បានធ្វើរបងបិទផ្លូវមិនអាចធ្វើដំណើរចេញចូលផ្ទះបាន។

អាន​បន្ត៖ ប្អូនស្រីប្ដឹងបងប្រុសបង្កើតទៅកាន់តុលាការ ទាមទារដីយកមកវិញ...

ឃុំខ្លួន​ឪពុក​បង្កើត ក្រោយ​ប្រើ​ហិ​.​ង្សា​បណ្ដាល​ឲ្យ​កូន​អាយុ ២​ឆ្នាំ បាត់បង់​ជីវិត នៅ​ខេត្តពោធិ៍សាត់

បុរសអាយុ ៥៦ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ មីនា ២០២២ ពីបទឃា.តកម្មទៅលើកូនរបស់ខ្លួនឯង ប្រើប្រាស់ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ ឃុំខ្លួន​ឪពុក​បង្កើត ក្រោយ​ប្រើ​ហិ​.​ង្សា​បណ្ដាល​ឲ្យ​កូន​អាយុ ២​ឆ្នាំ...

អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​ត្រជាក់ និង​កាណូត​ល្បឿនលឿន សមត្ថកិច្ចតាមចាប់មិនដែលទាន់ តែពេលនេះ តាមចាប់ដល់ផ្ទះ

ក្រោយពីកំណត់មុខសញ្ញាជនសង្ស័យ ដែលតែងតែប្រើឧបករណ៍ឆក់ត្រី (ឆក់ត្រជាក់) និងប្រើប្រាស់កាណូតល្បឿនលឿន បានច្បាស់លាស់ នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញ ចុះចាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមាត់ទន្លេ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អាន​បន្ត៖ អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​ត្រជាក់ និង​កាណូត​ល្បឿនលឿន...