បណ្តាញសង្គម

វី​ដេ​អូ​បង្ហាញ​សកម្មភាព​ជនសង្ស័យ​បំផ្ទុះ​រំសេវ​កែ​ច្នៃ ក្នុង​ក្រុង​សៀមរាប ឃាត់ខ្លួន​២​នាក់

ក្រោយទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវ នៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា ចម្ងាយប្រហែល ១៥ម៉ែត្រ ស្ថិតក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បើកការស៊ើបអង្កេត ស្រាវជ្រាវ និងសហការជាមួយអង្គភាពពាក់ព័ន្ធ លើករណីផ្ទុះគ្រាប់បែកច្នៃនេះ ។

អាន​បន្ត៖ វី​ដេ​អូ​បង្ហាញ​សកម្មភាព​ជនសង្ស័យ​បំផ្ទុះ​រំសេវ​កែ​ច្នៃ ក្នុង​ក្រុង​សៀមរាប...

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង នៅ​ខណ្ឌ​ច្បារ​អំពៅ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះលេបត្របាក់ផ្ទះចំនួន០១ខ្នង ស្មើនឹង៣បន្ទប់អស់ទាំងស្រុង ដោយក្នុងនោះ បានបណ្តាលឲ្យខូចខាតសម្ភារប្រើប្រាស់អស់មួយចំនួន ។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង នៅ​ខណ្ឌ​ច្បារ​អំពៅ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី

ស្ត្រី​មេម៉ាយ​ម្នាក់ ប្តឹង​អតីត​ប្តី និង​អ្នក​ជិតខាង​៣​នាក់ ទៅ​តុលាការខេត្ត​ប៉ៃលិន

រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បានកោះហៅបុរសម្នាក់ ជាអតីតប្តី ស្ត្រីមេម៉ាយម្នាក់ រួមជាមួយនឹងស្ត្រីអ្នកភូមិ ចំនួន០៣នាក់ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីស្ត្រីរូបនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ដោយចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើសធ្វើឲ្យខូចខាតដោយចេតនា ជេរប្រមាថដោយចេតនា និងហិង្សាដោយចេតនា ខណៈបុរសជាប្តី ព្រមទាំងអ្នកជិតខាងក្នុងភូមិ បានឆ្លើយបំភ្លឺថា មិនដូចអ្វីដែលគាត់ប្តឹងចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនោះទេ លុះបន្ទាប់ពីខាងតុលាការសួរនាំម្នាក់ម្តងៗ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។

អាន​បន្ត៖ ស្ត្រី​មេម៉ាយ​ម្នាក់ ប្តឹង​អតីត​ប្តី និង​អ្នក​ជិតខាង​៣​នាក់...

ឆក់​ដូច​ព្យុះ មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​ចោរឆក់ ២​ករណី

ក្រុមចោរ«ឆក់» ហាក់កំពុងបង្កើនសកម្មភាពយ៉ាងគគ្លើន នាប៉ុន្មានខែចុងក្រោយនេះ ទាំងនៅក្នុងក្រុងបាត់ដំបង និងតាមបណ្ដាស្រុកមួយចំនួន តែត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ខណៈកម្លាំងនៅតាមមូលដ្ឋានសំងំដេកលក់ស្ងាត់ឈឹង ។

អាន​បន្ត៖ ឆក់​ដូច​ព្យុះ មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​ចោរឆក់ ២​ករណី

ខណៈ​នេះអគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ច្បារ​អំពៅ

សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយ បាននឹងកំពុងឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ប្រភេទឈើលើថ្មក្រោម តាមបណ្ដោយផ្លូវព្រែកបារាំង ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ខណៈ​នេះអគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​ខណ្ឌ​ច្បារ​អំពៅ

ក្មេង​ទំនើង​មួយ​ក្រុម​ ចូល​កា.ប់​ម៉ូតូ​នៅ​ក្នុង​ហាង​កាហ្វេ​ដូច​រឿងភាគចិន

ក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតដាវ និងពូថៅ ដេញកាប់ដេញកាប់ក្មេងសិស្សសាលាជម្ពូវ័ន មិនបាន កាប់ម៉ូតូអស់ចំនួន៥គ្រឿង ផ្អើលលោកអធិការខណ្ឌពោធិ៍សែនជ័យ ចុះមកឆែកកាមេរ៉ាសុវត្ថិភាពទាំងយប់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ក្មេង​ទំនើង​មួយ​ក្រុម​ ចូល​កា.ប់​ម៉ូតូ​នៅ​ក្នុង​ហាង​កាហ្វេ​ដូច​រឿងភាគចិន

ថៅកែ​ផាប់យីហោ​«​អ៊ិ​ច​» ​ស្នេហា​លួចលាក់​ជាមួយ​បុគ្គលិក​ស្រី ត្រូវ​ប្រពន្ធ​តាម​ទាន់

បុរសជាថៅកែ ផាប់ យីហោ«អ៊ិច» ត្រូវបានប្រពន្ធតាមទាន់ និងចោទប្រកាន់ថា លួចទំនាក់ទំនងស្នេហាជាមួយនារី ជាបុគ្គលិក រហូតឈានដល់ហិង្សាវាយតប់គ្នា ហើយមិត្តភក្ដិរបស់ស្ត្រីរងគ្រោះ ២នាក់ ចូលទៅជួយ ក៏ត្រូវថៅកែផាប់ វាយទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងផាប់ យីហោ អ៊ិច ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

អាន​បន្ត៖ ថៅកែ​ផាប់យីហោ​«​អ៊ិ​ច​» ​ស្នេហា​លួចលាក់​ជាមួយ​បុគ្គលិក​ស្រី...

មួយករណីទៀត! ផ្លូវល្បឿនលឿន នៅស្រុក​កំពង់សិលា ខេត្តព្រះសីហនុ គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ និងឡាន​

កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ចន្លោះគីឡូម៉ែត្រ១១៧-១១៨ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងឡាន និងម៉ូតូនៅលើផ្លូវល្បឿនលឿន។

អាន​បន្ត៖ មួយករណីទៀត! ផ្លូវល្បឿនលឿន នៅស្រុក​កំពង់សិលា ខេត្តព្រះសីហនុ...

នារី​និស្សិត​ច្បាប់​ម្នាក់​បាន​ត្រឹម​យំ​ផ្អើល​ពលរដ្ឋ ក្រោយ​មនុស្ស​១​ក្រុម​ធ្វើ​សកម្មភាព​បន្តបន្ទាប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីជានិស្សិតច្បាប់ម្នាក់ បានជិះម៉ូតូមួយគ្រឿងចេញពីសាលារៀន ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងយកទៅបាត់ដោយសុវត្ថិភាព ចំណែកនារីរងគ្រោះភ័យពេកមិនដឹងធ្វើអ្វី បានត្រឹមតែយំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

អាន​បន្ត៖ នារី​និស្សិត​ច្បាប់​ម្នាក់​បាន​ត្រឹម​យំ​ផ្អើល​ពលរដ្ឋ...

សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​បានជា​សុខ​ស្រួល​ម្ល៉ឹង​ៗ…

បើកលេងល្បែងស៊ីសងជល់មាន់អនឡាញអត់ច្បាប់៣កន្លែង កំពុងបើកលេងយ៉ាងសប្បាយ តែមិនរំខានសមត្ថកិច្ចស្រុកអង្គរបូរីឡើយ ដោយមានទីតាំង០៣ផ្សេងគ្នាកំពុងបើកល្បែងស៊ីសងខុសច្បាប់ជល់មាន់អនឡាញ០៣កន្លែង ទីតាំងទី០១ស្ថិតនៅ ភូមិព្រៃបាសឹង ភូមិរកា ក្នុងឃុំបាស្រែ ខាងជើងមុខប៉ុស្តិ៍រដ្ឋបាលបាស្រែ ទីតាំងទី០២ស្ថិតនៅក្នុងភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ ទីតាំងទី៣ភូមិរកាឃុំបាស្រែ ដោយទាំង៣ទីតាំងនេះចាប់បើកលេងតាំងពីរព្រឹករហូតដល់យប់ ដោយពុំមានការរំខានពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចណាឡើយ សង្ស័យឆ្នាំង បាយ។

អាន​បន្ត៖ សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​បានជា​សុខ​ស្រួល​ម្ល៉ឹង​ៗ…

នគរបាល​ស្រី​ម្នាក់ ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ដ នៅពេល​ចុះ​បំពេញការងារ នៅ​ការិយាល័យ​បោះឆ្នោត

មន្ត្រីនគរបាលស្រី នៃប៉ុស្ដិ៍រដ្ឋបាលលក្របៅ នៃអធិការដ្ឋាន នគរបាល ស្រុកកំចាយមារ រួមជាមួយប្អូនប្រុសបង្កើត បានបាត់បង់ជីវិត ដោយសារក្រឡាប់ រថយន្ដ ធ្លាក់ចូលប្រឡាយ នៅពេលចុះបំពេញការងារ នៅការិយាល័យបោះឆ្នោតកាលពីវេលាម៉ោងជិត ៣ រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

អាន​បន្ត៖ នគរបាល​ស្រី​ម្នាក់ ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ដ នៅពេល​ចុះ​បំពេញការងារ...

ស្ត្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ ដោយសារ​មិន​ស្ដាប់​អ្នក​បង់សំណាញ់ ដែល​ប្រាប់​កុំឱ្យ​ហែល ទៅ​ទឹក​ជ្រៅ​

ស្ត្រីម្នាក់ បានលង់ទឹកស្លាប់ ដោយសារមិនស្ដាប់តាមអ្នក បង់សំណាញ់ ដែលស្ថិតនៅក្បែរនោះ បានប្រាប់ឱ្យឡើងគោក និងកុំឱ្យហែលទៅទឹកជ្រៅ។

អាន​បន្ត៖ ស្ត្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ ដោយសារ​មិន​ស្ដាប់​អ្នក​បង់សំណាញ់...

យុវជនបីនាក់បង្ហោះម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

យុវជនបីនាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបង្ហោះដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

អាន​បន្ត៖ យុវជនបីនាក់បង្ហោះម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់...

​​នាំ​បក្ស​ពួក​ទៅ​កា.ប់​ ព្រោះខឹង​រឿង​ខ្ចី​ទូរស័ព្ទ​ប្អូន​​យក​​ទៅ​​បញ្ចាំ​ ចែករំលែក 17

ដោយសារតែជនបង្កខឹងជនរងគ្រោះកាងអ្នកដែលយកទូរស័ព្ទប្អូនរាប់អានរបស់ខ្លួន ទៅបញ្ចាំយកលុយលេងល្បែងបាញ់ត្រីចាញ់អស់ មិនទៅរំលោះយកមកឱ្យវិញ ទើបនាំបក្សពួកជិះម៉ូតូទៅទាញយកកាំបិតប៉័ងតោនៅកន្លែងទូបាញ់ត្រី ចេញមកកា.ប់ប្រហារលើជនរងគ្រោះនៅមុខកាស៊ីណូផ្អើលភ្ញៀវតែម្តង ។

អាន​បន្ត៖ ​​នាំ​បក្ស​ពួក​ទៅ​កា.ប់​ ព្រោះខឹង​រឿង​ខ្ចី​ទូរស័ព្ទ​ប្អូន​​យក​​ទៅ​​បញ្ចាំ​ ...

លួច​ផ្លោះ​របង​ចូល​ក្នុង​សាលា​ភាសា​បារាំង ផ្អើល​អស់​សន្តិសុខ​ទាំង​យប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិស្បែកខ្មៅម្នាក់បានលួចផ្លោះរបងចូលទៅក្នុងសាលាភាសាបារាំង ដើម្បីប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ តែត្រូវសន្តិសុខឃាត់ខ្លួនទាន់ប្រគល់អោយសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅមុខសាលាភាសាបារាំង ក្រោយស្ថានទូតអាមេរិក ផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

អាន​បន្ត៖ លួច​ផ្លោះ​របង​ចូល​ក្នុង​សាលា​ភាសា​បារាំង ផ្អើល​អស់​សន្តិសុខ​ទាំង​យប់

​​សៀមរាបចោរពេញនិយមគាស់តូបលួច​ក្នុង​ផ្សារ ជាក់​ស្តែង​កើតឡើង​ករណី​ទី​២​

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីចោរធ្វើសកម្មភាពគាស់តូបលក់ខោអាវក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិអស់ទឹកប្រាក់ប្រមាណជាង២ពាន់ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

អាន​បន្ត៖ ​​សៀមរាបចោរពេញនិយមគាស់តូបលួច​ក្នុង​ផ្សារ ជាក់​ស្តែង​កើតឡើង​ករណី​ទី​២​

សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខ រថយន្តសង្រ្គោះបន្ទាន់

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អាន​បន្ត៖ សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខ រថយន្តសង្រ្គោះបន្ទាន់

សំណុំរឿងគ្រូបង្រៀន ដែលវាយ​លើ​នារីម្នាក់​ ផ្អើលពេញ​បណ្តាញ​សង្គម នៅខេត្តព្រះសីហនុ បានធ្លាក់ដល់ដៃតុលាការហើយ​

សំណុំរឿងបុរសគ្រូបង្រៀនម្នាក់ ដែលបានវាយដំទៅលើនារីម្នាក់ ផ្អើលពេញបណ្តាញសង្គម នៅខេត្តព្រះសីហនុ បានធ្លាក់ដល់ដៃតុលាការហើយ។ នោះគឺក្រោយកើតហេតុប៉ុន្មានថ្ងៃ ស្ត្រីរងនូវការវាយដំនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូង ខេត្តព្រះសីហនុ។

អាន​បន្ត៖ សំណុំរឿងគ្រូបង្រៀន ដែលវាយ​លើ​នារីម្នាក់​ ផ្អើលពេញ​បណ្តាញ​សង្គម...

ហ៊ាន​មែន​! មិន​ត្រឹម​យក​របស់ ថែម​ទាំង​រុញច្រាន​នាង​ទៀត នាង​ស្រែក​ផ្អើល​ដេញចាប់

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ទល់មុខបុរីពិភពថ្មី៣ ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

អាន​បន្ត៖ ហ៊ាន​មែន​! មិន​ត្រឹម​យក​របស់ ថែម​ទាំង​រុញច្រាន​នាង​ទៀត នាង​ស្រែក​ផ្អើល​ដេញចាប់

នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជនសង្ស័យ ដែល​ប្រើ​កូនកាំបិត ភ្ជង់​គំរាម ប្លន់​យក​ម៉ូតូ​

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើកូនកាំបិត ភ្ជង់គំរាមប្លន់យកម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ ស៊ើបអង្កេតរហូត ឈានដល់ ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

អាន​បន្ត៖ នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជនសង្ស័យ ដែល​ប្រើ​កូនកាំបិត ភ្ជង់​គំរាម...

បុរសម្នាក់ ស្លាប់ភ្លាមៗ ដោយសារបើកម៉ូតូ បុករថយន្តកុងតឺន័រ ពីក្រោយ

បុរសម្នាក់ បានបើកម៉ូតូ បុករថយន្តកុងតឺន័រ ពីក្រោយ យ៉ាងពេញទំហឹង បណ្ដាល ឱ្យធ្លាយខួរស្លាប់ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ទាំងយប់ ។

អាន​បន្ត៖ បុរសម្នាក់ ស្លាប់ភ្លាមៗ ដោយសារបើកម៉ូតូ បុករថយន្តកុងតឺន័រ ពីក្រោយ