បណ្តាញសង្គម

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​អ្នកលេង​កាំបិត​ធំ ២​នាក់ ក្រោយ​កា.ប់​យុវជន​ម្នាក់​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កន្លងទៅ ។

អាន​បន្ត៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​អ្នកលេង​កាំបិត​ធំ ២​នាក់...

ស្នងការ​នគរបាល​រាជធានី​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ឆ.ក់​ជនបរទេស​យ៉ាង​សកម្ម​

រាជធានីភ្នំពេញ៖ ជនសង្ស័យឆក់ជនជាតិបរទេសយ៉ាងសកម្មភាពចំនួន៤នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ធ្វើសន្និសិទកាសែតបង្ហាញមុខ ជាសាធារណៈកាលពីវេលាថ្ងៃត្រង់ ទី២៧ ខែកុម្ភៈឆ្នាំ ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវីធី ។

អាន​បន្ត៖ ស្នងការ​នគរបាល​រាជធានី​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ឆ.ក់​ជនបរទេស​យ៉ាង​សកម្ម​

ឃាត់ខ្លួន​អ្នក​ភូមិ​ ៦​នាក់ ព្រួត​គ្នា​វាយ​ជនបរទេស​ម្នាក់​ស្លា​.​ប់​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាជនបរទេសទួរគី ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លា.ប់នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះ ដែលកំពុងអង្គុយផឹកស៊ី នៅខាងក្រោមនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន០៦នាក់ ។

អាន​បន្ត៖ ឃាត់ខ្លួន​អ្នក​ភូមិ​ ៦​នាក់...

ប៉ូលិស​ប្រគល់​រថយន្ត​ដឹកឈើ ២​គ្រឿង ឲ្យ​មេព្រៃនៅ​ថ្ងៃនេះ ក្រោយ​ចាប់​ទុក​ជិត​មួ​យស​ប្តា​ហ៍

ខេត្តស្ទឹងត្រែង ៖ ប៉ូលិសខេត្តស្ទឹងត្រែង បានប្រគល់រថយន្ត សាំងយ៉ុងដឹកឈើ ចំនួន២គ្រឿង ដែលបានចាប់ កាលពីយប់ថ្ងៃទី២០ កុម្ភៈ២០២៤ ឱ្យទៅមេព្រៃហើយ នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះ ។

អាន​បន្ត៖ ប៉ូលិស​ប្រគល់​រថយន្ត​ដឹកឈើ ២​គ្រឿង ឲ្យ​មេព្រៃនៅ​ថ្ងៃនេះ...

ឮសំឡេងកាំភ្លើ.ង​ច្រើនគ្រាប់​ លាន់​ផ្អើល​ភូមិ ​ពេល​សមត្ថកិច្ចតាមចាប់ជនសង្ស័យ១ក្រុម

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបា.ញ់ចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក្នុងប្រតិបត្តិការតាមចាប់ជនសង្ស័យ៣នាក់ ដែលព្យាយាមរត់គេចរហូតឃាត់បានសម្រេច ។

អាន​បន្ត៖ ឮសំឡេងកាំភ្លើ.ង​ច្រើនគ្រាប់​ លាន់​ផ្អើល​ភូមិ...

​ហ៊ានដល់ម៉្លឹង! ​ចូលសួរសុខទុក្ខ បែរជាលា.ក់​ថ្នាំ​ញៀ.ន​យក​ទៅ​ឱ្យ​ទណ្ឌិត​ តែ​ត្រូវបែកការណ៍

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀ.ន១១កញ្ចប់ ពេលចូលសួរសុខទុក្ខទណ្ឌិត។

អាន​បន្ត៖ ​ហ៊ានដល់ម៉្លឹង! ​ចូលសួរសុខទុក្ខ បែរជាលា.ក់​ថ្នាំ​ញៀ.ន​យក​ទៅ​ឱ្យ​ទណ្ឌិត​...

​ចិន​៣​នាក់ ​ជួញដូរ​ថ្នាំ​ញៀ.ន​ប្រភេទ​គ្រវី​ជាង​១០​គីឡូ ត្រូវចាប់ខ្លួន​

រាជធានីភ្នំពេញ ៖ តាមព័ត៌មានបឋមបានឱ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញមុខឈ្មួញគ្រឿងញៀ.នចំនួន៣នាក់ ជាជនជាតិចិន ដែលបានប្រព្រឹត្តបទ ល្មើសនៅរាជធានីភ្នំពេញ និងថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ។

អាន​បន្ត៖ ​ចិន​៣​នាក់ ​ជួញដូរ​ថ្នាំ​ញៀ.ន​ប្រភេទ​គ្រវី​ជាង​១០​គីឡូ ត្រូវចាប់ខ្លួន​

​ប្រុសស្រី៣នាក់ ជិះកង់មកលួ.ចម៉ូតូនៅកន្លែងផ្ញើកង់ម៉ូតូក្នុងពេទ្យបង្អែកចតុមុខ ត្រូវអស់​លក្ខណ៍

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

អាន​បន្ត៖ ​ប្រុសស្រី៣នាក់ ជិះកង់មកលួ.ចម៉ូតូនៅកន្លែងផ្ញើកង់ម៉ូតូក្នុងពេទ្យបង្អែកចតុមុខ...

ឃាត់ខ្លួន​៤​នាក់ បញ្ជូន​ទៅ​តុលាការ ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ ញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ (លួចមានស្ថានទម្ងន់ទោស) ទ្រព្យសម្បត្តិប្រជាពលរដ្ឋសកម្ម នៅក្នុងរាជធានីភ្នំពេញចំនួន ៤នាក់ និងដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

អាន​បន្ត៖ ឃាត់ខ្លួន​៤​នាក់ បញ្ជូន​ទៅ​តុលាការ ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុងភ្នំពេញ

ចាប់ចោរ​ប្រុសស្រី ៣​នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ជិះ​កង់​ទៅ​លួច​ម៉ូតូ នៅ​កន្លែង​ផ្ញើ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរប្រុសស្រី ចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរ ពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ។

អាន​បន្ត៖ ចាប់ចោរ​ប្រុសស្រី ៣​នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ជិះ​កង់​ទៅ​លួច​ម៉ូតូ...

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង នៅ​ខណ្ឌចំការមន

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង នៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចដេប៉ូ«ជូលី»លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង នៅ​ខណ្ឌចំការមន

បុរស​២​នាក់​ត្រូវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​តាម​កា.ប់​រ.យះ​ក្បា.ល តើ​​​ស.ង.សឹ.ក​គំ.នុំ​ ឬ​កា.ប់​ច្រឡំ?

ខេត្តបាត់ដំបង ៖ បុរសពីរនាក់ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូតាមទៅកាប់ពីក្រោយ បណ្ដាលឲ្យរងរបួសទាំងពីរនាក់ពេលកំពុងដើរតាមផ្លូវ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ កុម្ភៈ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

អាន​បន្ត៖ បុរស​២​នាក់​ត្រូវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​តាម​កា.ប់​រ.យះ​ក្បា.ល...

គូស្នេហ៍​ប្រុស​ស្រី​ នាំគ្នាទៅឆ្កឹះ​សោ​ទ្វារ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ២​ថ្ងៃក្រោយ​អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ បានធ្វើសកម្មភាព ឆ្កឹះសោទ្វាររបងផ្ទះមួយកន្លែង ចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែលួចយកបានតែកុំព្យូទ័រលេបថប ១គ្រឿងតែប៉ុណ្ណោះ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់។ លុះគេចខ្លួនបានរយៈពេល២ថ្ងៃក្រោយមកត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃើញ និងតាមចាប់ខ្លួនដល់ក្នុងបន្ទប់ជួល ដែលអ្នកទាំង២ កំពុងស្នាក់នៅតែម្ដង ។

អាន​បន្ត៖ គូស្នេហ៍​ប្រុស​ស្រី​ នាំគ្នាទៅឆ្កឹះ​សោ​ទ្វារ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ...

អាជ្ញាធរ​ខេត្តកំពង់ចាម ចុះ​ទប់ស្កាត់ និង​ចាត់វិធាន​លើ​បុគ្គល​ម្នាក់ ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេមេគង្គ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់វិធានការជាបន្ទាន់ ក្រោយចុះទប់ស្កាត់សកម្មភាពចាក់ថ្ម រំលោភចូលផ្ទៃទន្លេមេគង្គ ដោយខុសច្បាប់ របស់បុគ្គលមួយរូប ប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

អាន​បន្ត៖ អាជ្ញាធរ​ខេត្តកំពង់ចាម ចុះ​ទប់ស្កាត់ និង​ចាត់វិធាន​លើ​បុគ្គល​ម្នាក់...

១ក្រុមកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះ​ទាន់ ស្រែក​ឆោឡោ ផ្អើលនាំគ្នាដេញតាមចាប់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ខណៈកំពុងតែធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង តែត្រូវម្ចាស់ផ្ទះទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចដេញតាមតាំងពីសង្កាត់ពងទឹក រហូតដល់បុរីមួយកន្លែងក្នុងសង្កាត់ដង្កោ ទើបឃាត់ខ្លួនបាន ។

អាន​បន្ត៖ ១ក្រុមកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះ​ទាន់ ស្រែក​ឆោឡោ ផ្អើលនាំគ្នាដេញតាមចាប់​

ករណីដែលថា វា.យប្លន់យកម៉ូតូយប់មិញនោះ ការពិតជារឿង​យល់ច្រឡំទេ

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមមានគ្នា៨នាក់ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអធិការដ្ឋានខណ្ឌទួលគោកបានធ្វើការឡាញបំភ្លឺចំពោះមុខសមត្ថកិច្ច ជុំវិញរឿងរ៉ាវថា វាយប្លន់យកម៉ូតូនៅតាមផ្លូវឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី២ មិនមែនជាករណីប្លន់ទេ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍យកម៉ូតូ ប្រឡំនោះទេ ។

អាន​បន្ត៖ ករណីដែលថា វា.យប្លន់យកម៉ូតូយប់មិញនោះ ការពិតជារឿង​យល់ច្រឡំទេ

ហៅកង់បីជិះ ដល់កន្លែង​ស្ងាត់ប្រាប់​ឱ្យ​ឈប់ រួចប្រើ​​ល្បិ.ចឆ.ក់បានរបស់ នាំគ្នារត់ចូលព្រៃបា.ត់

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ ត្រូវបានជនសង្ស័យចំនួន៣នាក់ហៅឱ្យដឹកពីខណ្ឌដង្កោ មកម្តុំចាក់សំរាមស្ទឹងមានជ័យ រួចក៏ខ្ចីទូរស័ព្ទតេ ហើយឆក់ទូរស័ព្ទរបស់អ្នករត់កង់បី រត់គេចចូលព្រៃបាត់ ។

អាន​បន្ត៖ ហៅកង់បីជិះ ដល់កន្លែង​ស្ងាត់ប្រាប់​ឱ្យ​ឈប់ រួចប្រើ​​ល្បិ.ចឆ.ក់បានរបស់...

អាមេរិក​ចោទ​ប្រកាន់​មេ​បង​ធំ​ជប៉ុន​ពី​បទ​រត់​ពន្ធ​អាវុ.ធ និង​នុយក្លេអ៊ែរ

«មានសេចក្ដីរាយការណ៍មកថាពួកយ៉ាគូហ្សាជប៉ុនខាតបង់ច្រើនដោយសារការរំខាននៃរបបយោធាមីនអុងឡាំង។ ដូច្នេះ ពួកគេចង់ងាកទៅជួយខាងក្រុមឧទ្ទាម និងក្រុមបះបោរដែលប្រឆាំងនឹងមីនអុងឡាំង។ ពួកគេដឹកសារធាតុវិទ្យុសកម្មចេញពីប្រទេសភូមាយកទៅលក់នៅក្រៅប្រទេស និងជួយទិញអាវុធ និងគ្រាប់មីស៊ីលយកទៅឱ្យពួកឧទ្ទាមនៅក្នុងព្រៃ។ ជាថ្ណូរត្រឡប់មកវិញ ពួកគេទទួលបានគ្រឿងញៀនហេរ៉ូអ៊ីន និងមេតំហ្វេតាមីន។

អាន​បន្ត៖ អាមេរិក​ចោទ​ប្រកាន់​មេ​បង​ធំ​ជប៉ុន​ពី​បទ​រត់​ពន្ធ​អាវុ.ធ និង​នុយក្លេអ៊ែរ

ចេញពី​ក្លិប​ត្រូវ១ក្រុមវា.យរត់​ចោល​ម៉ូតូ​ ភាគី​ម្ខាង​​លើក​ម៉ូតូ​ជិះច្រឡំ ភាគី​ម្ខាង​ទៀត​មិន​សុខចិត្ត ផ្ទុះជម្លោះផ្អើ.លផ្លូវទេពផន

រាជធានីភ្នំពេញ ៖ យុវជនចំនួន២ក្រុមចេញមកពីក្លិបដេញវា.យគ្នា ដោយភាគីម្ខាងភ័.យរត់ចោលម៉ូតូ ហើយភាគីម្ខាងទៀតលួចយកម៉ូតូជិះគេច តែត្រូវភាគីរងគ្រោះឃាត់បក្ខពួកបង្កបាន២នាក់ ស្រាប់តែជិះម៉ូតូយកមកឱ្យភាគីរងគ្រោះវិញ តែឃើញម៉ូតូរងការខូចខាតមិនសុខចិត្ត ផ្អើលសមត្ថកិច្ចសមត្ថកិច្ចឃាត់យកទៅសួរនាំទាំងសងខាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ 182 (ផ្លូវ ទេពផន) ទល់មុខការាស់សាំងPtt ស្ថិតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចេញពី​ក្លិប​ត្រូវ១ក្រុមវា.យរត់​ចោល​ម៉ូតូ​ ភាគី​ម្ខាង​​លើក​ម៉ូតូ​ជិះច្រឡំ...

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រកាស​ឲ្យ​ម្ចាស់​ម៉ូតូ ដែល​បាត់បង់​ដោយ​ចោរកម្ម សូម​យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​ទទួលយក​វិញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរកឃើញម៉ូតូចំនួន ៣១គ្រឿង និងផ្លាកលេខចំនួន ១១២សន្លឹក ។

អាន​បន្ត៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រកាស​ឲ្យ​ម្ចាស់​ម៉ូតូ ដែល​បាត់បង់​ដោយ​ចោរកម្ម...

សមត្ថកិច្ច ស្រាយ​បំភ្លឺ ករណី​ហាមឃាត់​រថយន្ត​អគ្គិសនី​កែ​ច្នៃ​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ ក្រោយ​មាន​មតិ​មិន​សប្បាយចិត្ត​ទៅ​លើ​ចំណាត់ការ​នេះ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្រាយបំភ្លឺ ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរតាមទីសាធារណៈ ក្រោយពីមានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន បញ្ចេញមតិមិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ច ។

អាន​បន្ត៖ សមត្ថកិច្ច ស្រាយ​បំភ្លឺ...