បណ្តាញសង្គម

ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​ សង្ស័យ​​ទុកជា​ការ​​ព្រមាន​

ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងខ្លីបានបាញ់រះចំនួន០៦គ្រាប់ ទម្លុះទ្វារផ្ទះអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនីមួយកន្លែងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មីនា នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលគេសន្និដ្ឋានបឋមអាចជាការបាញ់ព្រមានជនរងគ្រោះ ដែលផ្ដើមចេញពីរឿងគំនុំអ្វីមួយរវាងខ្មាន់កាំភ្លើងជាមួយនឹងម្ចាស់ផ្ទះ ។

អាន​បន្ត៖ ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​...

ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន ត្រូវឡោមព័ទ្ធចាប់បាន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចលុយជនបរទេស ហើយបានជិះម៉ូតូឌុបគ្នាគេចខ្លួន រួចរត់ឡើងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ធ្វើសកម្មភាព​លើជនបរទេសម្តុំវត្តភ្នំ រួចរត់ចូលផ្ទះគេ មិនបានប៉ុន្មាន...

កាល​បាត់​សាច់​ជ្រូក​ច្រើន​គីឡូ​រកមុខ​អត់​ឃើញ តែ​លើក​នេះ​បាត់​តិច​ចាប់​បាន​ច្បាស់​ឱ្យ​ក្រឡែត

រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់សាច់ជ្រូកនៅផ្សារពិភពថ្មីកំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញម្នាក់បាននិយាយថា កាលពីប៉ុន្មានខែមុន គាត់ធ្លាប់ត្រូវបានចោរលួចយកសាច់ជ្រូកអស់ជាង៨០គីឡូក្រាមម្ដងរួចមកហើយ និងរកមុខចោរអត់ឃើញសោះ។ លុះមកវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូធូដេ១គ្រឿងចូលទៅលួចសាច់ជ្រូករបស់គាត់១ថង់ទម្ងន់ជិត៣០គីឡូក្រាមពីកន្លែងលក់ទៀត ។

អាន​បន្ត៖ កាល​បាត់​សាច់​ជ្រូក​ច្រើន​គីឡូ​រកមុខ​អត់​ឃើញ...

បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ

រាជធានីភ្នំពេញ ៖ ជញ្ជាំងបន្ទប់ក្រោមដី ដែលទើបតែសាងសង់ នៅក្នុងការដ្ឋានសាងសង់វីឡាមួយកន្លែង បានបាក់រលំសង្កត់ក្រុមជាងបិទកៅស៊ូការពារជម្រាបទឹក បណ្តាលអោយស្លា.ប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន២នាក់ ខណៈពេល គ្រឿងចក្របានរុញខ្សាច់ចូល ។

អាន​បន្ត៖ បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់...

គូស្នេហ៍១គូចូលលួ.ចទូរស័ព្ទក្នុង​បន្ទប់​ជួល ជាង​១​អាទិត្យក្រោយមក ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ គូស្នេហ៍១គូរដែលជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀ.ន បានចូលទៅធ្វើសកម្មភាពលួចទូរសព្ទដៃ១គ្រឿងដែលម្ចាស់ទុកនៅលើធុងទឹកកកក្នុងផ្ទះលក់ដូរមួយកន្លែង ហើយរវល់តែដឹកទឹកកកយកទៅឱ្យម៉ូយភ្លេចយកទៅតាមខ្លួន ។ បន្ទាប់ពីលួចបានសម្រេចហើយ ជនសង្ស័យបានគេចខ្លួនបាត់ ដោយពុំបានដឹងថាមានអ្នកជិតខាងបានឃើញ ហើយបានប្រាប់ដល់ម្ចាស់ទូរសព្ទបានដឹងនោះឡើយ។

អាន​បន្ត៖ គូស្នេហ៍១គូចូលលួ.ចទូរស័ព្ទក្នុង​បន្ទប់​ជួល ជាង​១​អាទិត្យក្រោយមក ត្រូវអស់លក្ខណ៍

ចូលលួ.ចដែកក្នុងការដ្ឋាន លុះ​ត្រូវ​គេចាប់បាន ​​សារភាពប្រាប់មូលហេតុ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នករើសអេតចាយ បានចូលលួចដែកនៅក្នុងការដ្ឋានមួយកន្លែងត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ១៩៨០កែងផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចូលលួ.ចដែកក្នុងការដ្ឋាន លុះ​ត្រូវ​គេចាប់បាន ​​សារភាពប្រាប់មូលហេតុ​

ក្រសួងពាណិជ្ជកម្ម ៖ កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ពុំ​ស្របច្បាប់​ទេ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ និងឲ្យម្ចាស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់រូបសញ្ញា និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សាយបោកប្រាស់ ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ ក្រសួងពាណិជ្ជកម្ម ៕

ដកស្រង់ពី៖កោះសន្តិភាព

 

​កំពុង​រក​មុខ​អ្នក​កា.ច់​បំផ្លាញ​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ដងផ្លូវ​អស់​០៩​ដើម​​ក្នុង​ទឹកដី​ឃុំ​ស្នឹង​​

ខេត្តបាត់ដំបង ៖ បង្គោលភ្លើងសូឡាដែលជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជន ដែលដាក់ពង្រាយបំភ្លឺតាមដងផ្លូវយ៉ាងតិច០៩ដើមក្នុងចំណោមជាង១៥០ដើម ត្រូវក្រុមជនអន្ធពាលកាច់បំបាក់វាយកម្ទេចចោល ដែលគេសង្ស័យអាចកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មីនា នៅលើដងផ្លូវកៅស៊ូក្នុងចន្លោះទឹកដីភូមិសំបួរមាស ឃុំស្នឹង ដល់ព្រំប្រទល់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់។

អាន​បន្ត៖ ​កំពុង​រក​មុខ​អ្នក​កា.ច់​បំផ្លាញ​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ដងផ្លូវ​អស់​០៩​ដើម​​ក...

ចាប់​បាន​ហើយ ឃា​.​តករ​ជា​ទាហាន​ ដែល​សម្លា.ប់​ជន​រង​គ្រោះ ច្រក​វ៉ាលិសយក​ទៅ​ទម្លាក់​ចោល​នៅ​ខេត្តកោះកុង

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានជាបឋមបានបង្ហើបឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃា.តករបានហើយ ដែលសម្លា.ប់ជនរងគ្រោះនៅខុនដូ ១កន្លែង ក្នុងខណ្ឌទួលគោក រួចហើយច្រកក្នុងវ៉ាលីស ដឹកសពយកទៅទម្លាក់ចោលនៅខេត្តកោះកុង។

អាន​បន្ត៖ ចាប់​បាន​ហើយ ឃា​.​តករ​ជា​ទាហាន​ ដែល​សម្លា.ប់​ជន​រង​គ្រោះ...

ម្សិលមិញ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​៣៦​ករណី ឃាត់ខ្លួន​ជាង​៨០​នាក់

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន ៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៨៥នាក់ ចាត់នីតិវិធីតាមច្បាប់ ។

អាន​បន្ត៖ ម្សិលមិញ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​៣៦​ករណី...

ករណីគាស់​ផ្ទះ​យក​គ្រឿងអលង្ការ​​ជាង​១​ម៉ឺន​ដុល្លារ​​កាល២០​ថ្ងៃមុន ​តាម​ឃាត់​ដល់​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចមានស្ថានទម្ងន់ទោស២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវហើយ ឈានទៅសហការជាមួយនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីធ្វើសកម្មភាពគាស់គាស់ទម្លុះទម្លាយយកគ្រឿងអលង្ការនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកគ្រឿងអលង្ការអស់ជាង១ម៉ឺនដុល្លារគេចខ្លួនបានប្រមាណ២០ថ្ងៃ។

អាន​បន្ត៖ ករណីគាស់​ផ្ទះ​យក​គ្រឿងអលង្ការ​​ជាង​១​ម៉ឺន​ដុល្លារ​​កាល២០​ថ្ងៃមុន...

ឃា.តករបា.ញ់សម្លា.ញ់ប្រពន្ធមាន​ផ្ទៃពោះ​៤​ខែព្រោះតែភ្លើងប្រច័ណ្ឌ ​ត្រូវ​តុលាការ​សម្រេចហើយ​

រាជធានីភ្នំពេញ ៖ ដូចការកំណត់ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានប្រកាសក្រមផ្តន្ទាទោសលើសំណុំរឿង ឃាតកម្ម ដែលឃាតកបាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែ ព្រោះតែភ្លើងប្រចណ្ឌ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៦០ លានរៀល ។ សាលក្រមបានទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

អាន​បន្ត៖ ឃា.តករបា.ញ់សម្លា.ញ់ប្រពន្ធមាន​ផ្ទៃពោះ​៤​ខែព្រោះតែភ្លើងប្រច័ណ្ឌ...

ចាប់បាន​​ក្រុម​ចោរ​ដៃ​ស្អិត​​៥​នាក់ ​ក្រោយធ្វើ​សកម្មភាព​​ឆ.ក់​​យ៉ាងគគ្លើនទាំងព្រឹក​

ខេត្តបាត់ដំបង ៖ ក្រុមចោរដៃស្អិត (ចោរឆក់) ដែលមានបក្សពួកចំនួន០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៣ មីនា នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់បានសម្រេចនៅពេលព្រឹក។

អាន​បន្ត៖ ចាប់បាន​​ក្រុម​ចោរ​ដៃ​ស្អិត​​៥​នាក់...

អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកជីក្រែង បានចុះឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ពាក់ព័ន្ធករណីសមគំនិតសម្លា.ប់កូន(ចុង)អាយុ២២ខែ នៅស្រុកស្វាយលើ យ៉ាងឃោរឃៅ។ ហេតុការណ៍ឃាត់ខ្លួន២នាក់ប្ដីប្រពន្ធខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនាឆ្នាំ ២០ ២៤នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

អាន​បន្ត៖ អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

រយៈពេល​១​ស​ប្តា​ហ៍​ ​​តាម​ប្រមាញ់​ចា.ប់​បាន​វៀត​​​ណាម​​៩​នាក់​​ករណីជួញដូរ​​​គ្រឿ.ងញៀ.ន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជនជាតិវៀតណាម ចំនួន០២កន្លែងផ្សេងគ្នា បើគិតរយៈពេល០១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ មីនា ដល់ថ្ងៃទី២០ មីនា ២០២៤ ទើបបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៩នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀននិងអាវុធខ្លី០១ដើម។

អាន​បន្ត៖ រយៈពេល​១​ស​ប្តា​ហ៍​...

បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា បែកធ្លាយថ្នាំញៀ.នច្រើន​កញ្ចប់​

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអ្នកជិតខាងបាត់ លុយជាង១ម៉ឺនដុល្លារ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសុំឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀ.ន១០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅផ្នែកជំនាញភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

អាន​បន្ត៖ បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា...

ប្តីលើកដៃផ្តា.ច់ជីវិតប្រពន្ធ ក្រោយ​តិះដៀ.លរឿងមួយ

ខេត្តកំពង់ធំ ៖ មានករណីប្តីទាញពូថៅកា.ប់ប្រពន្ធរួចអា.រករសម្លា.ប់ ដោយសារតែភ្លើងប្រច័ណ្ឌ ហើយជនដៃដល់ជាប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

អាន​បន្ត៖ ប្តីលើកដៃផ្តា.ច់ជីវិតប្រពន្ធ ក្រោយ​តិះដៀ.លរឿងមួយ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ចាប់​ផាកពិន័យ​មន្ត្រី​នគរបាល​ម្នាក់ ស្រវឹង​បើកបរហើយ​មិន​ព្រម​សហការ​ពេល​ពិនិត្យ​ជាតិ​អាល់កុល

រាជធានីភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឲ្យផាកពិន័យតាមច្បាប់ ចំពោះមន្ត្រីគរបាលជាតិម្នាក់ ជាអនុប្រធាននាយកដ្ឋាន ដែលបើករថយន្តម៉ាកឡង់គ្រីស័រ ក្នុងអាការៈស្រវឹងកម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់ និងមិនព្រមសហការ ពេលអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុលទេ ថែមទាំងយកទូរសព្ទព្យាយាមថត និងបានយកដៃរុញដើមទ្រូងនគរបាលនារី ត្រូវកម្លាំងនគរបាល បង្ខំចិត្តចាប់ជននោះវាយខ្នោះ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ចាប់​ផាកពិន័យ​មន្ត្រី​នគរបាល​ម្នាក់...

ករណី​​​​ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច ​សមត្ថ​កិច្ច​​​បាន​ត្រឹម​មើ​ល​ចោរ​ក្នុង​កាមេរ៉ា​សុវត្ថិភាព

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវចោរជិះម៉ូតូតាម«ឆក់យកកាបូបលុយ និងទូរស័ព្ទ» បានសម្រេចទាំងព្រឹក ពេលគាត់កំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៣ មីនា ត្រង់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង រីឯសមត្ថកិច្ចបានត្រិមឆែកពិនិត្យមើលសកម្មភាពចោរ ក្នុងកាមេរ៉ាសុវត្ថិភាពដូចមុនៗតែប៉ុណ្ណោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរជិះដេញតាមឆក់យកកាបូបលុយនោះ ឈ្មោះ ហៃ ជូ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជិះម៉ូតូម៉ាកស្គូពី ។

អាន​បន្ត៖ ករណី​​​​ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច...

ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ពី​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់ និងលាក់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួន ក្នុងនោះមានលុយដុល្លារក្លែងក្លាយ(ក្រដាសសម្រាប់សែន)ផងនោះ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ពី​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់

តាម​ចាប់​ជនសង្ស័យ​ម្នាក់ ប្រើ​ពូថៅ​កា.ប់​មនុស្ស​២​នាក់​របួសធ្ងន់​នៅ​ខេត្តព្រៃវែង រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅកាប់ទៅលើជនរងគ្រោះ២នាក់ រងរបួសធ្ងន់ នៅខេត្តព្រៃវែង រួចមកក៏បានរត់គេចខ្លួនទៅធ្វើកម្មករសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបានក្នុងការដ្ឋានសំណង់មួយកន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ មីនា ម្សិលមិញនេះ ។

អាន​បន្ត៖ តាម​ចាប់​ជនសង្ស័យ​ម្នាក់...