រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានសម្រេចបញ្ជូនខ្លួនខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ(Ekalak Paenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លឹម គឹមយ៉ា ឱ្យទៅអាជ្ញាធរថៃ បន្ទាប់ពីមានសំណើភាគីថៃ ។
អានបន្ត៖ ខ្មាន់កាំភ្លើងថា «ខ្លួនសារភាពត្រឹមស៊ីឈ្នួលស.ម្លា.ប់.មនុស្សប៉ុណ្ណោះ»
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជិត៣០នាក់ ត្រូវមេជាង បើកប្រាក់ពីម្ចាស់ផ្ទះ ជាង៨លានរៀល រួចគេចខ្លួនបាត់ ធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្ត នាំគ្នាទៅរកមេភូមិ ជួយអន្តរាគមន៍ ដោយអ្នកខ្លះពោលថា ខំប្រឹងរត់ទៅស៊ីឈ្នួលធ្វើសំណង់ផ្ទះគេ ទាំងប្រពន្ធដេកឈឺ ដើម្បីបានប្រាក់ព្យាបាល តែមេជាងអត់បើកឱ្យ ដោយចាំបាត់ៗ រហូតដល់ប្រពន្ធស្លាប់ចោល ព្រោះគ្មានលុយព្យាបាល អ្នកខ្លះទៀតថា ទាំងប្តីប្រពន្ធ និងកូន នាំគ្នាទៅស៊ីឈ្នួលធ្វើកម្មករសំណង់ ទាំងជីវភាពត្រដាបត្រដួស សង្ឃឹមប្រាក់ទិញអាហារហូបប្រចាំថ្ងៃ លុះនាំគ្នាធ្វើការពី១ខែ ទៅ១ខែ គេអត់បើកប្រាក់ឱ្យ រង់ចាំរហូតដល់ជិត៣ខែ ស្រាប់តែមេជាងបើកប្រាក់ពីម្ចាស់ផ្ទះ រត់គេចខ្លួនបាត់ស្រមោល ដែលធ្វើឱ្យពួកគាត់កាន់តែជួបនឹងបញ្ហាខ្វះខាតសម្រាប់ជីវភាពកាន់តែខ្លាំងឡើងៗ ។
រាជធានីភ្នំពេញ ៖ ស្ត្រីដែលលោតពីលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១០ ពេលនេះត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្បែរច្រាំងមាត់ទន្លេ និងរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ តាមបណ្តោយច្រាំងមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អានបន្ត៖ រកឃើញហើយស.ពស្ត្រីដែលទឹកលើស្ពានជ្រោយចង្វារ...
រាជធានីភ្នំពេញ ៖ ករណីមេការសំណង់ម្នាក់ ធ្លាក់ពីការដ្ឋានជាន់ទី៤២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចខុនដូកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ៣០៦ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
អានបន្ត៖ មេការសំណង់ជនជាតិចិនម្នាក់ ធ្លាក់ពីជាន់ទី៤២...
រាជធានីភ្នំពេញ ៖ សំបុក្ររបស់ក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿង PCX នៅក្នុងខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវហើយឈានទៅឡោមព័ទ្ធឆែកឆេរដកហូតបានកាំភ្លើង ម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងស្លាកលេខម៉ូតូជាច្រើនគ្រឿង ។
អានបន្ត៖ សមត្ថកិច្ចរកឃើញសំបុកក្រុមចោរប្លន់ប្រដាប់អាវុធ...
ខេត្តក្រចេះ ៖ សង្ស័យភ្លើងប្រច័ណ្ឌ ដោយបុរសជាប្ដីបានប្រើអំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់យកកូនកាំបិតអារកប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមគួរឱ្យសង្វេគ ។
អានបន្ត៖ ប្តីប្រល័.យជីវិតប្រពន្ធ រួចផ្តា.ច់សង្ខារខ្លួនឯងតាមក្រោយ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា បណ្តាសិស្សសាលា ឬជនទំនើងទាំងឡាយណាដែលមានការរក្សាទុកដាវ ឬកាំបិតតាមខ្លួន ឬម៉ូតូ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ ដូច្នេះស្នើឱ្យអ្នកអាណាព្យាបាលចូលរួមតាមដាន និងត្រួតពិនិត្យកូនៗរបស់ខ្លួន ជៀសវាងការទទួលទោសទណ្ឌ ។
អានបន្ត៖ ប្រកាសចាត់ការតាមច្បាប់ចំពោះសិស្ស ឬក្មេ.ងទំ.នើ.ងលាក់ដា.វ...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣នាក់ នៅក្នុងផ្ទះជួលមួយកន្លែង ក្រោយពីបានរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងការរក្សាទុក ព្រមទាំងប្រើប្រាស់គ្រឿងញៀន ។
អានបន្ត៖ នគរបាលឃាត់ខ្លួនមនុស្សប្រុសស្រី ៣នាក់ ពាក់ព័ន្ធរក្សាទុក...
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។
អានបន្ត៖ ក្រុមក្មេ.ងទំនើ.ង៣នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា ត្រូវបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ តាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១និង៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន ៣គ្រឿង មានគ្នាចំនួន ៤នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះ(ជាជនជាតិបរទេស) កំពុងជិះកង់បីឥណ្ឌា តែមិនបានសម្រេច ត្រង់ចំណុចមុខអាគារវឌ្ឍនៈ ។
អានបន្ត៖ នគរបាលព្រហ្មទណ្ឌ ប្រដេញចាប់បានជនសង្ស័យ០៣នាក់...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស) ។
អានបន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ
ខេត្តកំពង់ធំ ៖ មានករណីអំពើហិង្សាក្នុងគ្រួសារមួយ ដែលបង្កឡើងដោយកូនប្រុសម្នាក់វាយឪពុកម្តាយបង្កើត បណ្តាលឱ្យរងបួសធ្ងន់ បន្ទាប់ពីជនសង្ស័យជាកូនខឹងឪពុកម្តាយស្តីបន្ទោស ។
អានបន្ត៖ ខឹងរឿងស្តីបន្ទោ.ស! តន្ត្រីករម្នាក់វា.យឪពុកម្តាយស្ទើរស្លា.ប់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនបានស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំងចាប់ម្តាយបោកផ្ទប់ទៅនឹងដី បង្កឱ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាបងតែម្តង។
អានបន្ត៖ ខឹងម្តាយចែកដីមិនស្មើគ្នា កូនច្បងទាញកាំបិ.តកា.ប់ប្អូន...
ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា កាលពីវេលាម៉ោង០៣និង២៦នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្រុមជាងភ្លើង មួយក្រុមមានគ្នា០៩នាក់ ជិះម៉ូតូ១គ្រឿង និងបើករថយន្ដ(ស្ទួច) ១គ្រឿងទៀត បានធ្វើសកម្មភាពបុកពីក្រោយ ហើយវាយ និងកា.ប់លើក្រុមជនរងគ្រោះចំនួន៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់ (ស្រាល) និងខូចម៉ូតូ១គ្រឿង រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ។
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ឃាត់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថា ពួកគេនៅតែគឃ្លើនបន្តផ្សព្វផ្សាយល្បែងអនឡាញ ប្រឆាំងនឹងសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ ។
អានបន្ត៖ អ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ...
រាជធានីភ្នំពេញ ៖ ក្រោយពីស្រាវជ្រាវបន្ថែម ករណីចាប់បង្ខាំង និងជំរិតទារប្រាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាលទ្ធផល កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរកឃើញ និងដកហូតរថយន្ត ដែលក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ជួលជិះធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន នោះហើយ ។
អានបន្ត៖ នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវរកឃើញរថយន្ត ដែលជនជាតិវៀតណាម...
ខេត្តបន្ទាយមានជ័យ ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា ។
អានបន្ត៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ.ង្សា
ខេត្តតាកែវ ៖ អគារដ៏ធំស្កឹមស្កៃអមដោយរបងថ្មហ៊ុមព័ទ្ធជិតឈឹង មានកម្ពស់របង៥ម៉ែត្រ និងមានកងសន្តិសុខយាមកាមយ៉ាងតឹងរឹងមិនធ្លាប់មាន ស្ថិតនៅឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានមហាជនដាក់ការសង្ស័យថា ជាអគាភ្នាល់ល្បែងតាមប្រពន្ធ័អនឡាញដ៏សម្ងាត់មួយ ។
អានបន្ត៖ អគារធំស្កឹមស្កៃរបងថ្មកំពស់ជាង៥ម៉ែត្រ មិនមែនរោងចក្រ...
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនៅចុងឆ្នាំ២០២៤ កន្លងទៅ ហើយសម្រាប់ឆ្នាំ២០២៥នេះ លោកបានដាក់បទបញ្ជារួចហើយ គឺត្រូវតែបង្កើនសកម្មភាពទ្វេដង ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើងក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។
អានបន្ត៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ឆ្នាំ២០២៥ សមត្ថកិច្ចនឹងបង្កើនការបង្ការ...
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងដឹកនាំដោយលោក វរសេនីយ៍ឯក ហ៊ុន សុខហុន បានសហការជាមួយកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពីស្រុកថ្ពងនៃខេត្តកំពង់ស្ពឺ ហើយព្យាយាមជិះគេចខ្លួនទៅដល់ខេត្តកំពង់ឆ្នាំង។
អានបន្ត៖ ប្រើល្បិ.ចធ្វើជាសុំទឹកហូប រួចលួ.ចម៉ូតូជិះគេចឆ្លងខេត្ត បានត្រឹម១ថ្ងៃ អស់លក្ខណ៍
ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មានចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលអ្នកញៀនល្បែងជាច្រើនបានរត់គេចខ្លួនបាត់ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបនល្បែងមួយនេះ។
អានបន្ត៖ ក្រុមអ្នកញៀ.នល្បែ.ងជ.ល់មាន់៤នាក់ត្រូវបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ