Social Network

អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ជាសាធារណៈ» ដើម្បីបង្ហាញទំនុកចិត្ត ជូនប្រជាជនអាមេរិក

 (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) និងលោក បៀល គ្លីនតុន (Bill Clinton) រួមទាំងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានស្ម័គ្រចិត្តទទួលយកការចាក់ «វ៉ាក់សាំងប្រឆាំងជំងឺ COVID-19» ប្រសិនបើវាអាចជួយលើកកម្ពស់ ទំនុកចិត្តជូនដល់សាធារណជន។

Read more: អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩...

ប៉ូលិសរដ្ឋហាវ៉ៃឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលធ្វើដំណើរមកកាន់កោះនេះ ជាមួយលទ្ធផលតេស្ត «វិជ្ជមានកូវីដ-១៩»

 (ហូណូលូលូ)៖ អាជ្ញាធរអាមេរិកបានរាយការណ៍ឲ្យដឹងថា ប្តីប្រពន្ធមួយគូត្រូវបានឃាត់ខ្លួន នៅឯអាកាសយានដ្ឋានហាវ៉ៃ (Hawaii) បន្ទាប់ពីបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បើទោះបីជាពួកគេបានធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19 ក៏ដោយ។

Read more: ប៉ូលិសរដ្ឋហាវ៉ៃឃាត់ខ្លួនប្តីប្រពន្ធមួយគូ ដែលធ្វើដំណើរមកកាន់កោះនេះ...

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្ខំឱ្យប្រជាជនជម្លៀសខ្លួនពីផ្ទះសម្បែង

  (ឡូស អាន់ជែលឡែស)៖ ខ្យល់បក់ខ្លាំងរុញច្រានអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផងដែរ។

Read more: សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា...

ប្រមុខ UN រិះគន់ប្រទេសខ្លះ ដែលមិនខ្វល់ពីការពិតនៃកូវីដ-១៩ និងការណែនាំរបស់ WHO

 (ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ដោយមិនបញ្ចេញឈ្មោះប្រទេសមួយចំនួន ដែលបានបដិសេធទទួលស្គាល់ការពិត ពាក់ព័ន្ធនឹង COVID-19 ហើយមិនខ្វល់ពីការណែនាំ ឬយោបល់ពីអង្គការសុខភាពពិភពលោក WHO។

Read more: ប្រមុខ UN រិះគន់ប្រទេសខ្លះ ដែលមិនខ្វល់ពីការពិតនៃកូវីដ-១៩ និងការណែនាំរបស់ WHO

ទីបំផុតចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសអ៉ីរ៉ង់ កើនឡើងដល់ជាង ១លាននាក់ហើយ!

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១លានករណីហើយ ខណៈអាជ្ញាធររបស់ខ្លួនកំពុងពិចារណា បន្ធូរបន្ថយការរឹតត្បិត នៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលកំពុងរងគ្រោះដោយជំងឺ COVID-19 ខ្លាំងជាងគេបំផុតនៅមជ្ឈិមបូព៌ានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

Read more: ទីបំផុតចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសអ៉ីរ៉ង់ កើនឡើងដល់ជាង ១លាននាក់ហើយ!

មន្ត្រីជាន់ខ្ពស់អាមេរិកចោទចិនថា «កំពុងបង្កការគំរាមកំហែង» ខ្លាំងបំផុតចំពោះអាមេរិក និងពិភពលោកទាំងមូល មិនធ្លាប់មានចាប់តាំងពី សង្គ្រាមលោកលើកទី២

(វ៉ាស៊ីនតោន)៖ មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលម្នាក់ របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចាត់ទុកប្រទេសចិនថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ដែលមិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមលោកលើកទី ២។

Read more: មន្ត្រីជាន់ខ្ពស់អាមេរិកចោទចិនថា «កំពុងបង្កការគំរាមកំហែង»...

លោក ពូទីន ចេញបញ្ជាឲ្យបើកប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ជូនប្រជាជនរុស្ស៊ី នៅសប្តាហ៍ក្រោយ (Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ក្នុងចំណោមប្រជាជនរុស្ស៊ី ជាលក្ខណៈទ្រង់ទ្រាយធំ នៅចុងសប្តាហ៍ក្រោយ។

Read more: លោក ពូទីន ចេញបញ្ជាឲ្យបើកប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩...

សហភាពអឺរ៉ុបរិះគន់អង់គ្លេស ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech «លឿនពេក»

 (ព្រុចសែល)៖ សហភាពអឺរ៉ុបបានរិះគន់ចក្រភពអង់គ្លេសថា ប្រញាប់ប្រញាល់ពេក ក្នុងការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បន្ទាប់ពីអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចដំបូង នៅលើពិភពលោកដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ការចាក់វ៉ាក់សាំងនៃក្រុមហ៊ុនទាំងពីរនេះ។

Read more: សហភាពអឺរ៉ុបរិះគន់អង់គ្លេស ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៥លាននាក់ ស្លាប់ជាង ១លាន ៤៩ម៉ឺននាក់ និងជាសះស្បើយជាង ៤៥លាននាក់! (Video inside)

 

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៤, ៨៣៤,៩៥១នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៥លាននាក់ ស្លាប់ជាង ១លាន ៤៩ម៉ឺននាក់...

កូរ៉េខាងត្បូងត្រៀមប្រកាស កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអង់គ្លេស AstraZeneca

(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ខណៈករណីឆ្លងនៅក្នុងប្រទេស កំពុងស្ទុះឡើងខ្លាំងជាថ្មី។

Read more: កូរ៉េខាងត្បូងត្រៀមប្រកាស កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩...

លោក ចូ បៃដិន នឹងមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម របស់លោក ដូណាល់ ត្រាំ ឡើយ, ប៉ុន្តែនឹងធ្វើវាឲ្យប្រសើរជាងមុន

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា លោកមានផែនការកែប្រែគោលនយោបាយមួយចំនួនធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកក្លាយជា ប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការនៅខែមករា ឆ្នាំ២០២១។

Read more: លោក ចូ បៃដិន នឹងមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម របស់លោក ដូណាល់ ត្រាំ ឡើយ,...

សហរដ្ឋអាមេរិកគ្រោងចាក់ វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន យ៉ាងហោចណាស់ «១០០លាននាក់» នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសង្ឃឹមថា អាចនឹងចាក់វាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងហោច ១០០លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ដោយក្នុងមនុស្សម្នាក់ អាចនឹងទទួលបានការចាក់វ៉ាក់សាំង ០២ដូស។

Read more: សហរដ្ឋអាមេរិកគ្រោងចាក់ វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន យ៉ាងហោចណាស់ «១០០លាននាក់»...

កូនស្រីលោក ដូណាល់ ត្រាំ ត្រូវបានសាកសួរពាក់ព័ន្ធ ការប្រើប្រាស់ប្រាក់មូលនិធិ ដោយមិនមានតម្លាភាព

  (វ៉ាស៊ីនតោន)៖ កូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) ត្រូវបានសាកសួរនៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃបណ្តឹងរដ្ឋប្បវេណី ក្រោមការចោទប្រកាន់ជុំវិញការប្រើប្រាស់មូលនិធិ ដោយមិនមានតម្លាភាព អំឡុងពេលលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីជិត ០៤ឆ្នាំមុន។

Read more: កូនស្រីលោក ដូណាល់ ត្រាំ ត្រូវបានសាកសួរពាក់ព័ន្ធ ការប្រើប្រាស់ប្រាក់មូលនិធិ...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុកដល់ ២០ម៉ឺននាក់ និង ២,៨៣១នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃ!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ២០៣,៤២៧ករណីថ្មីៗទៀតតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,៨៣១នាក់ទៀត បានបាត់បង់ជីវិត ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់យ៉ាងច្រើនគំហុក បើធៀបនឹងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។

Read more: សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុកដល់ ២០ម៉ឺននាក់ និង...

អតីតប្រធានាធិបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ៩៤ឆ្នាំ

 (ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង (Valery Giscard d'Estaing) ដែលបានដឹកនាំប្រទេសរបស់ខ្លួន ចូលទៅក្នុងយុគសម័យទំនើបថ្មីមួយ ដោយដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួលមរណភាពហើយកាលពីយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយសារតែជំងឺ COVID-19។

Read more: អតីតប្រធានាធិបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង...

ក្រុមបាតុករថៃ បានដើរក្បួនទៅកាន់បន្ទាយទាហានប្រឆាំងនឹងអំណាចយោធារបស់ស្តេច

ក្រុមបាតុករថៃប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានដើរក្បួនទៅបន្ទាយទាហាន កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ Maha Vajiralongkorn លើអង្គភាពកងទ័ពមួយចំនួន។

Read more: ក្រុមបាតុករថៃ បានដើរក្បួនទៅកាន់បន្ទាយទាហានប្រឆាំងនឹងអំណាចយោធារបស់ស្តេច

វេជ្ជបណ្ឌិតចំនួន ១៨០ នាក់ នៅប្រទេសឥណ្ឌូនេស៊ី បានស្លាប់ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19

សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា វេជ្ជបណ្ឌិតសរុប ចំនួន ១៨០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានស្លាប់ក្នុងកំឡុងពេលជំងឺរាត ត្បាត COVID-19 ។

Read more: វេជ្ជបណ្ឌិតចំនួន ១៨០ នាក់ នៅប្រទេសឥណ្ឌូនេស៊ី...

ភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើង បង្ខំឱ្យប្រជាជនភៀសខ្លួន

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថាភ្នំភ្លើងមួយនៅខេត្ត Nusa Tenggara ភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយខ្ពុរផេះ និងផ្សែង ដែលមានកម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃ និងបង្ខំឲ្យប្រជាជនជាង ២.៧០០ នាក់ ស្វែងរកទីជម្រក។

Read more: ភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើង បង្ខំឱ្យប្រជាជនភៀសខ្លួន

តើអ្នកដឹងទេ! ក្នុងពេលកសាងរូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក មានមនុស្សប៉ុន្មាននាក់បានស្លាប់?

 (អាមេរិក)៖ The Statue of Liberty គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤ ប៉ុន្តែអ្នកដឹងទេថា ក្នុងពេលសាងសង់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះ តើមានមនុស្សស្លាប់ប៉ុន្មាននាក់?

Read more: តើអ្នកដឹងទេ! ក្នុងពេលកសាងរូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក...

លោក ដូណាល់ ត្រាំ សង្ស័យថាក្រសួងយុត្តិធម៌អាមេរិក និង FBI មានជាប់ព័ន្ធនឹង ការលួចបន្លំសន្លឹកឆ្នោត

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ដោយមិនបានបង្ហាញភស្ដុតាងថា ក្រសួងយុត្តិធម៌ និងការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) អាចមានជាប់ព័ន្ធពាក់នឹងផែនការលួចសន្លឹកឆ្នោត ដែលធ្វើឱ្យរូបលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។

Read more: លោក ដូណាល់ ត្រាំ សង្ស័យថាក្រសួងយុត្តិធម៌អាមេរិក និង FBI មានជាប់ព័ន្ធនឹង...

អ្នកជំនាញជំងឺឆ្លងកំពូលអាមេរិក ព្រមានថាករណីឆ្លងកូវីដ-១៩ នឹងបន្តកើនឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខ

  (វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងមើលឃើញការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗបន្ថែមទៀត នាប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីបុណ្យ Thanksgiving ដោយសារអាកាសធាតុចុះត្រជាក់។

Read more: អ្នកជំនាញជំងឺឆ្លងកំពូលអាមេរិក ព្រមានថាករណីឆ្លងកូវីដ-១៩ នឹងបន្តកើនឡើង...