Social Network

ឥណ្ឌា៖ អ្នកឆ្លងកូវីដ-១៩ កើនដល់៩.៧៣លាននាក់, ស្លាប់ ១៤១,៣៦០នាក់ 2020-12-09 03:01pm

(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះ បានបង្ហាញឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៩,៧៣៥,៨៥០ករណីហើយ។

Read more: ឥណ្ឌា៖ អ្នកឆ្លងកូវីដ-១៩ កើនដល់៩.៧៣លាននាក់, ស្លាប់ ១៤១,៣៦០នាក់ 2020-12-09...

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតជាលើកទី២ ខណៈកំពុងប្រឈមមុខនឹងរលកទី៣ (Video inside)

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៨៦ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតលើកទី២ គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងប្រទេសមក ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកទីបីនៃការឆ្លង ជំងឺដ៏កាចសាហាវមួយនេះដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

Read more: កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតជាលើកទី២...

គ្រាន់តែឃើញការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ កើនឡើង ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ក៏ដំឡើងថ្លៃកប់ពពកភ្លាម, នេះបើតាម WHO (Video inside)

(ហ្សឺណែវ)៖ ប្រធានផ្នែកប្រតិបត្តិការរបស់ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន កំពុងមើលឃើញការដំឡើងតម្លៃថ្លៃហួសប្រមាណ នៅក្នុងការដឹងជញ្ជូនទឹកកកស្ងួត និងឧបករណ៍វេជ្ជសាស្រ្តផ្សេងៗទៀត តាមជើងហោះហើរលក្ខណៈបន្ទាន់ នៅមុនថ្ងៃឈប់សម្រាក។

Read more: គ្រាន់តែឃើញការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ កើនឡើង ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន...

ប៉ូលីសហុងកុង បានចាប់ខ្លួនមនុស្ស ៨ នាក់ ពីបទចូលរួមក្នុងការប្រជុំ ដោយគ្មានការអនុញ្ញាត ដែលញុះញង់ឱ្យមានការបំបែករដ្ឋ

ប៉ូលីសហុងកុង បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៨ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នៅបរិវេណសាកលវិទ្យាល័យចិនហុងកុង ។

Read more: ប៉ូលីសហុងកុង បានចាប់ខ្លួនមនុស្ស ៨ នាក់ ពីបទចូលរួមក្នុងការប្រជុំ...

ប៉ូលិសឥណ្ឌូនេស៊ី បាញ់សម្លាប់អ្នកគាំទ្របព្វជិតកាំជ្រួចភ្លើង firebrand ចំនួន ៦ នាក់

ប្រធានប៉ូលីស Jakarta បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកគាំទ្រចំនួន ៦ នាក់ នៃបព្វជិតមូស្លីមកាំជ្រួចភ្លើង firebrand ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃច័ន្ទម្សិលមិញ នៅពេលពួកគេ ព្យាយាមទៅដល់ស្ថានីយ៍ប៉ូលីសមួយទីដែលមេដឹកនាំរបស់ពួកគេ ត្រូវបាននាំយកទៅសាកសួរ។

Read more: ប៉ូលិសឥណ្ឌូនេស៊ី បាញ់សម្លាប់អ្នកគាំទ្របព្វជិតកាំជ្រួចភ្លើង firebrand ចំនួន ៦...

សេចក្តីជូនដំណឹងអំពីការជម្លៀសចេញ បានធ្វើឡើងនៅលើកោះ Fraser ប្រទេសអូស្ត្រាលី ខណះភ្លើងឆេះព្រៃ ខិតជិត

ប្រជាជននៅលើកោះ Fraser របស់អូស្ត្រាលី ត្រូវបានគេណែនាំឱ្យជម្លៀសចេញខណៈដែលភ្លើងឆេះព្រៃ បានគំរាមកំហែងដល់អាយុជីវិត នៅក្នុងតំបន់មួយដែលមានឈ្មោះថា Happy Valley ។

Read more: សេចក្តីជូនដំណឹងអំពីការជម្លៀសចេញ បានធ្វើឡើងនៅលើកោះ Fraser ប្រទេសអូស្ត្រាលី...

សហរដ្ឋអាមេរិកតាំងខ្លួនជា «ចង្កៀងបំភ្លឺផ្លូវសិទ្ធិមនុស្ស» ដោយត្រៀមទទួលប្រជាជនហុងកុង ឲ្យមករស់នៅជាបណ្តោះអាសន្ន

  (ហុងកុង)៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបោះឆ្នោតគាំទ្រឲ្យបើកផ្លូវ ដើម្បីទទួលស្វាគមន៍ប្រជាជនហុងកុង ដែលចង់មករស់នៅបណ្ដោះអាសន្ន ក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមហាអំណាចមួយនេះសន្យាថា នឹងធ្វើជា «ចង្កៀងបំភ្លឺផ្លូវសិទ្ធិមនុស្ស» ក្រោយចោទប្រកាន់ចិនថា កំពុងលូកដៃកាន់តែខ្លាំងក្នុងទឹកដី ដែលធ្លាប់ស្ថិតក្រោម អាណានិគមអង់់គ្លេសមួយនេះ។

Read more: សហរដ្ឋអាមេរិកតាំងខ្លួនជា «ចង្កៀងបំភ្លឺផ្លូវសិទ្ធិមនុស្ស»...

ទីបំផុតចក្រភពអង់គ្លេសចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនខ្លួន ជាបណ្តើរៗហើយ!

  (ឡុងដ៍)៖ នៅទីបំផុតចក្រភពអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិច ដំបូងគេបំផុតដែលចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួន ទាំងដែលវ៉ាក់សាំងនោះកំពុងស្ថិតក្នុងការធ្វើតេស្ដ ឬមិនទាន់ចេញលទ្ធផលតេស្តផ្លូវការ ស្របពេលមានក្ដីរំពឹងកាន់តែច្រើនឡើងថា ជំងឺរាតត្បាតសកលមួយនេះ នឹងត្រូវបានកម្ចាត់ក្នុងពេលឆាប់ៗនេះ។

Read more: ទីបំផុតចក្រភពអង់គ្លេសចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនខ្លួន...

អូស្ត្រាលីព្រាងច្បាប់ថ្មី តម្រូវឱ្យ Google និង Facebook បង់ប្រាក់ដល់ស្ថាប័នព័ត៌មាន

 (ស៊ីដនី)៖ នៅទីបំផុតអូស្ត្រាលី បានសម្រេចចិត្ត និងគ្រោងអនុវត្តច្បាប់ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដោយតម្រូវឱ្យក្រុមហ៊ុន បរទេសធំៗមួយចំនួនដូចជា Facebook និង Google ធ្វើការបង់ប្រាក់ទៅឱ្យស្ថាប័នព័ត៌មានក្នុងស្រុក ដើម្បីជាថ្នូរក្នុងការប្រើប្រាស់ មាតិកាព័ត៌មានកន្លងមក។

Read more: អូស្ត្រាលីព្រាងច្បាប់ថ្មី តម្រូវឱ្យ Google និង Facebook...

មហាសន្និបាត UN ទើបអនុម័តដំណោះស្រាយមួយ ដែលជំរុញឲ្យរុស្ស៊ី «បញ្ចប់ការគ្រប់គ្រង លើតំបន់គ្រីមៀ»

 (វ៉ាស៊ីនតោន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានអនុម័តដំណោះស្រាយថ្មីមួយ ដោយជំរុញឱ្យរុស្ស៊ីបញ្ចប់ការគ្រប់គ្រងជាបណ្ដោះអាសន្នរបស់ខ្លួន លើតំបន់ឧបទ្វីបគ្រីមៀ (Crimea) ដោយមិនត្រូវពន្យារពេលទៀតឡើយ។

Read more: មហាសន្និបាត UN ទើបអនុម័តដំណោះស្រាយមួយ ដែលជំរុញឲ្យរុស្ស៊ី «បញ្ចប់ការគ្រប់គ្រង...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៨លាននាក់ ស្លាប់ជាង ១លាន ៥៥ម៉ឺននាក់ និងជាសះស្បើយជិត ៤៧លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៧, ៩៣៤,៩៣៩នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៨លាននាក់ ស្លាប់ជាង ១លាន ៥៥ម៉ឺននាក់...

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលធានាការចែកចាយ វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនអាមេរិកជាមុន មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីធានាឱ្យបាននូវអាទិភាពទទួលបានវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលអាមេរិកបញ្ជាទិញ ទុកចាក់ជូនប្រជាជនអាមេរិក មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស។

Read more: លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលធានាការចែកចាយ...

ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ក្នុងសប្តាហ៍ក្រោយ

ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃពុធ បានណែនាំរដ្ឋាភិបាលឱ្យចាប់ ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆាំងនឹងវីរុស COVID-19 នេះ នៅសប្តាហ៍ក្រោយ។

Read more: ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ក្នុងសប្តាហ៍ក្រោយ

និយតករចក្រភពអង់គ្លេស អនុម័តវ៉ាក់សាំងការពារជំងឺ COVID-19

រដ្ឋាភិបាលអង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារ COVID-19 ដែលបង្កើតដោយក្រុមហ៊ុនអាឡឺម៉ង់ BioNTech និងដៃគូអាមេរិចឈ្មោះ Pfizer ត្រូវបានផ្តល់ការយល់ព្រមអោយប្រើប្រាស់ ដោយនិយតករថ្នាំរបស់ប្រទេស។

Read more: និយតករចក្រភពអង់គ្លេស អនុម័តវ៉ាក់សាំងការពារជំងឺ COVID-19

ប្រទេសជប៉ុន បានអនុម័តច្បាប់ចាក់វ៉ាក់សាំងការពារ COVID-19 ឥតគិតថ្លៃ សម្រាប់ប្រជាជនខ្លួន

ប្រទេសជប៉ុន បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធ ដើម្បីការពារថ្លៃដើមនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 សម្រាប់ប្រជាជនខ្លួន។

Read more: ប្រទេសជប៉ុន បានអនុម័តច្បាប់ចាក់វ៉ាក់សាំងការពារ COVID-19 ឥតគិតថ្លៃ...

ទីក្រុងម៉ូស្គូ ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19

អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានប្រកាសកាលពីថ្ងៃសុក្រថារដ្ឋធានីរបស់ប្រទេសរុស្ស៊ីមួយនេះ បានចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំរបស់ខ្លួន ប្រឆាំងនឹងវីរុសកូរ៉ូណា។

Read more: ទីក្រុងម៉ូស្គូ ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19

ក្រុមសកម្មប្រយុទ្ធ ២៥ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

យោធាអាហ្វហ្គានីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងតិច ២៥ នាក់ ក្នុងនោះមានមេបញ្ជាការកងពលពីរនាក់ ត្រូវបានសម្លាប់ និងសកម្មប្រយុទ្ធ ៨ នាក់ បានរងរបួស អំឡុងការវាយឆ្មក់មួយ នៅក្នុងស្រុក Nawa នៃខេត្ត Helmand ភាគខាងត្បូងរបស់ប្រទេស។

Read more: ក្រុមសកម្មប្រយុទ្ធ ២៥ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

ស្លាប់ ២៣ នាក់ និងសង្គ្រោះបាន ១ នាក់ ក្នុងគ្រោះថ្នាក់រ៉ែនៅចិន

ក្រុមអ្នកជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស ២២ នាក់ បានស្លាប់ និងម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ ដោយសារតែកម្រិតកាបូនម៉ូណូអុកស៊ីតច្រើនពេក នៅក្នុងអណ្តូងធ្យូងថ្មមួយកន្លែង នៅភាគនិរតីនៃប្រទេសចិន។

Read more: ស្លាប់ ២៣ នាក់ និងសង្គ្រោះបាន ១ នាក់ ក្នុងគ្រោះថ្នាក់រ៉ែនៅចិន

ទីបំផុតឥណ្ឌូណេស៊ីទទួលបាន វ៉ាក់សាំងកូវីដ-១៩ដំបូង «១.២លានដូស» ពីក្រុមហ៊ុនចិន Sinovac

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំង COVID-19 ដំបូង ដែលដឹកតាមកប៉ាល់ពីប្រទេសចិននោះហើយ កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលប្រទេសបងធំអាស៊ានមួយនេះ កំពុងតែត្រៀមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំតែម្តង នៅពេលដែលអ្វីៗត្រូវបានត្រៀមរួចរាល់។

Read more: ទីបំផុតឥណ្ឌូណេស៊ីទទួលបាន វ៉ាក់សាំងកូវីដ-១៩ដំបូង «១.២លានដូស» ពីក្រុមហ៊ុនចិន...

ប្រជាជនអាមេរិកជាច្រើន នៅតែរឹងរូសមិនពាក់ម៉ាស និងរក្សាសុវត្ថិភាពខ្លួនឯងពីជំងឺកូវីដ-១៩ ខណៈមន្ត្រីសុខាភិបាល បានត្រឹមបង្ហាញការព្រួយបារម្ភខ្លាំង

 (វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិក នៅថ្ងៃអាទិត្យនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបដិសេធរបស់ពលរដ្ឋអាមេរិកជាច្រើន នៅក្នុងការពាក់ម៉ាស់ ខណៈប្រទេសនេះកំពុងប្រឈមនឹង ការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណា (COVID-19)។

Read more: ប្រជាជនអាមេរិកជាច្រើន នៅតែរឹងរូសមិនពាក់ម៉ាស...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៧ម៉ឺននាក់ និងអ្នកជំងឺ១,០៧៦នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧៣,៨៦១នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ១,០៧៦ទៀតស្លាប់នៅក្នុងរយៈពេលដូចគ្នា។

Read more: សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៧ម៉ឺននាក់...