Social Network

ក្រុមបាតុករថៃ បានដើរក្បួនទៅកាន់បន្ទាយទាហានប្រឆាំងនឹងអំណាចយោធារបស់ស្តេច

ក្រុមបាតុករថៃប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានដើរក្បួនទៅបន្ទាយទាហាន កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ Maha Vajiralongkorn លើអង្គភាពកងទ័ពមួយចំនួន។

Read more: ក្រុមបាតុករថៃ បានដើរក្បួនទៅកាន់បន្ទាយទាហានប្រឆាំងនឹងអំណាចយោធារបស់ស្តេច

វេជ្ជបណ្ឌិតចំនួន ១៨០ នាក់ នៅប្រទេសឥណ្ឌូនេស៊ី បានស្លាប់ក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19

សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា វេជ្ជបណ្ឌិតសរុប ចំនួន ១៨០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានស្លាប់ក្នុងកំឡុងពេលជំងឺរាត ត្បាត COVID-19 ។

Read more: វេជ្ជបណ្ឌិតចំនួន ១៨០ នាក់ នៅប្រទេសឥណ្ឌូនេស៊ី...

ភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើង បង្ខំឱ្យប្រជាជនភៀសខ្លួន

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថាភ្នំភ្លើងមួយនៅខេត្ត Nusa Tenggara ភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយខ្ពុរផេះ និងផ្សែង ដែលមានកម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃ និងបង្ខំឲ្យប្រជាជនជាង ២.៧០០ នាក់ ស្វែងរកទីជម្រក។

Read more: ភ្លើងឥណ្ឌូនេស៊ីផ្ទុះឡើង បង្ខំឱ្យប្រជាជនភៀសខ្លួន

តើអ្នកដឹងទេ! ក្នុងពេលកសាងរូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក មានមនុស្សប៉ុន្មាននាក់បានស្លាប់?

 (អាមេរិក)៖ The Statue of Liberty គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤ ប៉ុន្តែអ្នកដឹងទេថា ក្នុងពេលសាងសង់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះ តើមានមនុស្សស្លាប់ប៉ុន្មាននាក់?

Read more: តើអ្នកដឹងទេ! ក្នុងពេលកសាងរូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក...

លោក ដូណាល់ ត្រាំ សង្ស័យថាក្រសួងយុត្តិធម៌អាមេរិក និង FBI មានជាប់ព័ន្ធនឹង ការលួចបន្លំសន្លឹកឆ្នោត

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ដោយមិនបានបង្ហាញភស្ដុតាងថា ក្រសួងយុត្តិធម៌ និងការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) អាចមានជាប់ព័ន្ធពាក់នឹងផែនការលួចសន្លឹកឆ្នោត ដែលធ្វើឱ្យរូបលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។

Read more: លោក ដូណាល់ ត្រាំ សង្ស័យថាក្រសួងយុត្តិធម៌អាមេរិក និង FBI មានជាប់ព័ន្ធនឹង...

អ្នកជំនាញជំងឺឆ្លងកំពូលអាមេរិក ព្រមានថាករណីឆ្លងកូវីដ-១៩ នឹងបន្តកើនឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខ

  (វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងមើលឃើញការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗបន្ថែមទៀត នាប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីបុណ្យ Thanksgiving ដោយសារអាកាសធាតុចុះត្រជាក់។

Read more: អ្នកជំនាញជំងឺឆ្លងកំពូលអាមេរិក ព្រមានថាករណីឆ្លងកូវីដ-១៩ នឹងបន្តកើនឡើង...

លោក ដូណាល់ ត្រាំ កំពុងប្រើដង្ហើមចុងក្រោយនៃអាណត្តិ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើចិន

 (វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេរបស់ចិន SMIC ព្រមទាំងក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាតិ CNOOC ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន ដោយនឹងហាមឃាត់ក្រុមហ៊ុនទាំងនេះមិនឲ្យធ្វើពាណិជ្ជកម្ម ជាមួយវិនិយោគិនអាមេរិកទៀតឡើយ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបន្តព្យាយាមពង្រឹងគោលនយោបាយប្រឆាំងចិន ទោះបីជាប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងចូលកាន់តំណែងជាផ្លូវការ នាប៉ុន្មានសប្តាហ៍ទៀតក៏ដោយ។

Read more: លោក ដូណាល់ ត្រាំ កំពុងប្រើដង្ហើមចុងក្រោយនៃអាណត្តិ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត...

នាវាចម្បាំងរុស្ស៊ី បញ្ឈប់កប៉ាល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ពីការរំលោភព្រំដែនរុស្ស៊ី

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង ត្រូវបានតាមដាន និងបញ្ឈប់ដោយនាវាពិឃាតកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអង្គារបន្ទាប់ពីវា បានរំលោភលើដែនទឹករបស់រុស្ស៊ី។

Read more: នាវាចម្បាំងរុស្ស៊ី បញ្ឈប់កប៉ាល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ពីការរំលោភព្រំដែនរុស្ស៊ី

ព្យុះស៊ីក្លូន Nivar ចូលមកដល់ភាគខាងត្បូងប្រទេសឥណ្ឌា

ព្យុះស៊ីក្លូនដ៏ខ្លាំងមួយ បានបោកបក់ចូលឆ្នេរសមុទ្រភាគខាងត្បូងប្រទេសឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់ និងបំប៉ើងដើមឈើ និងខ្សែថាមពលជាច្រើន។

Read more: ព្យុះស៊ីក្លូន Nivar ចូលមកដល់ភាគខាងត្បូងប្រទេសឥណ្ឌា

ករណីឆ្លងជំងឺ COVID-19 លើកុមារនៅអាមេរិក កើនជិត ១,២ លាននាក់

មានកុមារជិត ១,២ លាននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 ចាប់តាំងពីការចាប់ផ្តើមមានជំងឺរាតត្បាត នេះបើយោងតាមទិន្នន័យចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក និងសមាគមមន្ទីរពេទ្យកុមារ។

Read more: ករណីឆ្លងជំងឺ COVID-19 លើកុមារនៅអាមេរិក កើនជិត ១,២ លាននាក់

ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ២,០៧៦នាក់ក្នុងមួយថ្ងៃ, ឆ្លងសរុបកើនជិតដល់ ៤៣ម៉ឺននាក់

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,០៧៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៤២៩,៨៦៤នាក់។

Read more: ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ២,០៧៦នាក់ក្នុងមួយថ្ងៃ, ឆ្លងសរុបកើនជិតដល់...

នាយករដ្ឋមន្រ្តី នរិន្ទ្រា ម៉ូឌី ជំរុញឱ្យឥណ្ឌាក្លាយជាអ្នកផ្គត់ផ្គង់ឱសថសម្រាប់ពិភពលោក

  (ឥណ្ឌា)៖ លោក នរិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីសាធារណរដ្ឋឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងចំនួន ៣ ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងការផលិតវ៉ាក់សាំង ដោយលោកបានធ្វើទស្សនកិច្ចនៅសួន Zydus Biotech នៅទីក្រុង Ahmedabad សួន Bharat Biotech នៅទីក្រុង Hyderabad និងវិទ្យាស្ថាន Serum នៅទីក្រុង Pune។

Read more: នាយករដ្ឋមន្រ្តី នរិន្ទ្រា ម៉ូឌី...

កូរ៉េខាងត្បូង ប្រកាសហាមប្រាម មិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ ខណៈករណីឆ្លងកូវីដ-១៩ បានកើនឡើងជាថ្មី

 (សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានប្រកាសចេញនូវបម្រាម ហាមឃាត់មិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ ក៏ដូចជាការប្រគុំតន្ត្រីមួយចំនួន និងបាននិយាយថាសូណាសាធារណៈនិងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរ បន្ទាប់ពីករណីឆ្លង COVID-19 បានកើនឡើងវិញ ក្នុងអត្រាខ្ពស់បំផុត ចាប់តាំងពីថ្ងៃដំបូងនៃការរាតត្បាតជំងឺនេះ។

Read more: កូរ៉េខាងត្បូង ប្រកាសហាមប្រាម មិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ ខណៈករណីឆ្លងកូវីដ-១៩...

ឥណ្ឌូនេស៊ី ក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួន «៦,២៦៧ករណី» ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន

 (គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,២៦៧ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។

Read more: ឥណ្ឌូនេស៊ី ក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួន «៦,២៦៧ករណី»...

ប៉ូលិសថៃកោះហៅមេបាតុករ ៧នាក់ឲ្យចូលបង្ហាញខ្លួន ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជាទោសអាចជាប់ពន្ធនាគារ១៥ឆ្នាំ (Video inside)

(បាងកក)៖ ប៉ូលិសថៃបានកោះហៅមេដឹកនាំចំនួន ០៧រូប នៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលកំពុងប្រឈមមុខនឹង បទចោទប្រកាន់ប្រមាថព្រះចេស្ដា ឱ្យចូលបង្ហាញខ្លួន ជុំវិញការអត្ថាធិប្បាយកំឡុងបាតុកម្មតវ៉ា ទាមទារឱ្យមានកំណែទម្រង់របបរាជានិយមថៃសព្វថ្ងៃ។

Read more: ប៉ូលិសថៃកោះហៅមេបាតុករ ៧នាក់ឲ្យចូលបង្ហាញខ្លួន...

លោក ចូ បៃដិន ចាត់ទុកដំណើរការផ្ទេរអំណាចពីលោក ដូណាល់ ត្រាំ ថាប្រកបដោយភាពស្មោះត្រង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បាននិយាយថា ការប្រាស្រ័យទាក់ទងគា្នជាមួយ រដ្ឋបាលលោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ លើការផ្ទេរអំណាចប្រធានាធិបតី គឺមានភាពស្មោះត្រង់ បន្ទាប់ពីរដ្ឋបាលសេវាទូទៅ (GSA) ទទួលស្គាល់ជ័យជម្នះរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

Read more: លោក ចូ បៃដិន ចាត់ទុកដំណើរការផ្ទេរអំណាចពីលោក ដូណាល់ ត្រាំ...

សហភាពអឺរ៉ុបសម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក Moderna រហូតដល់១៦០លានដូស

 (ព្រុចសែល)៖ សហភាពអឺរ៉ុបប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា (Moderna) សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ហើយ ដែលមានចំនួនសរុប ១៦០លានដូស។

Read more: សហភាពអឺរ៉ុបសម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក Moderna...

ចិនរកឃើញករណីឆ្លងជំងឺកូវីដ-១៩ តាមរយៈក្បាលជ្រូក នាំចូលពីតំបន់អាមេរិកខាងជើង (Video inside)

(សៀងហៃ)៖ អាជ្ញាធរទីក្រុងកំពុងផែ ធានជីន (Tianjin) បានឲ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ០២ករណីនៅក្នុងខែវិច្ឆិកានេះ ដែលមានប្រភពចេញពីក្បាលជ្រូក នាំចូលមកពីតំបន់អាមេរិកខាងជើង។

Read more: ចិនរកឃើញករណីឆ្លងជំងឺកូវីដ-១៩ តាមរយៈក្បាលជ្រូក នាំចូលពីតំបន់អាមេរិកខាងជើង...

ស្កុតឡេនក្លាយជាប្រទេសទី១លើលោក ដែលផ្តល់ផលិតផលរក្សាអនាម័យ ឲ្យប្រជាជនប្រើប្រាស់ដោយមិនគិតថ្លៃ

 (ស្កុតឡែន)៖ ប្រទេសស្កុតឡេននៅក្នុងសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេបំផុត នៅលើពិភពលោក ដែលនឹងផ្ដល់ជូនដោយឥតគិតថ្លៃ នូវផលិតផលរក្សាអនាម័យ សម្រាប់មនុស្សគ្រប់រូប។

Read more: ស្កុតឡេនក្លាយជាប្រទេសទី១លើលោក ដែលផ្តល់ផលិតផលរក្សាអនាម័យ...

ចិននឹងកត់ឈ្មោះ ក្រុមអ្នកគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ទៅក្នុងបញ្ជីខ្មៅ

 (ប៉េកាំង)៖ រដ្ឋាភិបាលចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងពិចារណាលើការ ដាក់អ្នកគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ «ទៅក្នុងបញ្ជីខ្មៅ» ដែលជាសកម្មភាពមួយបង្ហាញឲ្យឃើញថា រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិងកំពុងចាត់វិធានការស្របច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen)។

Read more: ចិននឹងកត់ឈ្មោះ ក្រុមអ្នកគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ទៅក្នុងបញ្ជីខ្មៅ

តើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ខុសពីវ៉ាក់សាំងដទៃ ត្រង់ចំណុចណាខ្លះ?

(ឡុងដ៍)៖ ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) កាលពីពេលថ្មីនេះបានប្រកាសថា វ៉ាក់សាំង COVID-19 របស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដដំណាក់កាលទី ៣ ក្រោមការអភិវឌ្ឍ រួមគ្នាជាមួយសាកលវិទ្យាល័យអង់គ្លេស Oxford មានប្រសិទ្ធភាពការពារមនុស្សពី COVID-19 បានតែជាង ៧០ភាគរយ នៅពេលទទួលបានការចាក់វ៉ាក់សាំងមួយដូស។

Read more: តើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ខុសពីវ៉ាក់សាំងដទៃ...