Social Network

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ជូនលោក អែល សារ៉ុម

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ «ឧកញ៉ា» ជូនលោក អែល សារ៉ុម។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ជូនលោក អែល...

កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជន ចែកអំណោយជូនពលរដ្ឋគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ នៅស្រុកកោះធំ

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំប្រតិភូ កាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ ស្ថិតនៅឃុំឈើខ្មៅ ស្រុកកោះធំ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

Read more: កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជន...

ក្រសួងកសិកម្ម ចេញសេចក្ដីណែនាំពីការបង្កើត និងពង្រឹងបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ដើម្បីងាយរកទីផ្សារ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំពីការបង្កើត និងពង្រឹងបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ដើម្បីងាយរកទីផ្សារលក់កសិផល។

Read more: ក្រសួងកសិកម្ម ចេញសេចក្ដីណែនាំពីការបង្កើត និងពង្រឹងបណ្ដុំអាជីវកម្មកសិកម្ម...

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងអប់រំ បើកដំណើរការសាកល្បងដំណាក់កាលទី១ សាលារៀនឯកជនស្តង់ដាខ្ពស់ចំនួន២០ នៅខែក្រោយនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នូវគ្រឹះស្ថានសិក្សាឯកជន មានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។

Read more: រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងអប់រំ បើកដំណើរការសាកល្បងដំណាក់កាលទី១...

សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យធ្វើផ្លូវលំ២ខ្សែជិត៧គីឡូម៉ែត្រ និងផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច១៣០គ្រឿងជូនប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ១៣០គ្រួសារ (Video inside)

(តាកែវ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវលំ២ខ្សែ ដែលមួយខ្សែមានប្រវែង ៣,៥គីឡូម៉ែត្រ និងផ្លូវមួយខ្សែទៀតមានប្រវែង ៣គីឡូម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ និងប្រកាសផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច១៣០គ្រឿង ដល់ប្រជាពលរដ្ឋ១៣០គ្រួសារ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

Read more: សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យធ្វើផ្លូវលំ២ខ្សែជិត៧គីឡូម៉ែត្រ...

ដំណឹង​ល្អ​! ក្រសួង​ណែនាំ​មន្ទីរ​កសិ​កម្ម​រក​ទីតាំង​តាម​ខេត្ត​ដើម្បី​ឱ្យ​កសិ​ករ​​លក់​កសិផល

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជំរុញឲ្យប្រជាកសិកចងក្រងជាបណ្តាញ ជាក្រុមដើម្បីជំរុញលើកទឹកចិត្តដល់ការដាំដុះ ចិញ្ចឹមសត្វ និងជាពិសេសធានាដល់ផលិតផលកសិកម្មមានទីផ្សារល្អ។

Read more: ដំណឹង​ល្អ​!...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះកូវីដ១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃខាងមុខ គួរចៀសវាងការប្រមូលផ្តុំគ្នា (Video inside)

(តាកែវ)៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃ ដើម្បីសងចូលឆ្នាំខាងមុខនេះ គួរចៀសវាងការប្រមូលផ្តុំគ្នា ខណៈទ្រង់ទ្រាយធំ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាល ជាមួយប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះកូវីដ១៩...

រាជរដ្ឋាភិបាល ៖ ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​តែ​ជា​វិស័យ​អាទិភាព

ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថាគោលនយោបាយនូវការនាំអង្ករឲ្យបាន១លានតោន ក្នុងមួយឆ្នាំ និងគោលនយោបាយពាណិជ្ជកម្មនៅតែជាគោលការណ៍ទិដ្ឋភាពរបស់រាជរដ្ឋាភិបាល ។

Read more: រាជរដ្ឋាភិបាល ៖...

ប្រធានកិតិ្តយសសាខានារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាំអំណោយជូនគ្រួសារជួបការលំបាក

(កំពង់ចាម)៖ ប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុនចាន់ដា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ អមដំណើរដោយ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រត្តិបត្តិ និងសហការី បានចុះសួរសុខទុក្ខនិងយកថវិកា និងសម្ភារមួយចំនួនជូនដល់គ្រួសារដែលកំពុងមានជំងឺរ៉ាំរ៉ៃ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Read more: ប្រធានកិតិ្តយសសាខានារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម...

​បង្គាប់​កំណត់​ងារ​​ជា«​ឯកឧត្តម ឬ​លោក​ជំទាវ​» សម្រាប់​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា

រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងប្រធានសាលាដំបូង ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា មានដូចខាងក្រោម ៖

Read more: ​បង្គាប់​កំណត់​ងារ​​ជា«​ឯកឧត្តម ឬ​លោក​ជំទាវ​» សម្រាប់​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស

(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ...

ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ជាង​៥៣ ម៉ឺន​គ្រួ​សារបាន​ទទួល​ប្រាក់​ឧបត្ថម្ភ

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពជា បានចំនួនប្រមាណជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ ។

Read more: ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ជាង​៥៣ ម៉ឺន​គ្រួ​សារបាន​ទទួល​ប្រាក់​ឧបត្ថម្ភ

របរ​ដាំ​ផ្កាចន្ធូ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​បាន​យ៉ាង​ស្រួល

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ និងនេសាទលោក វេង សាខុនបានបញ្ជាក់ថា របរដាំផ្កាចន្ធូលក់អាចជួយដោះស្រាយជីវភាពរបស់គ្រួសារមួយបានងាយស្រួល ។

Read more: របរ​ដាំ​ផ្កាចន្ធូ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​បាន​យ៉ាង​ស្រួល

ការបាត់បង់ ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ប្រៀបបាននឹងពាក្យមួយឃ្លាពោលថា «ទូកទៅកំពង់នៅ»

(ភ្នំពេញ)៖ ពាក្យមួយឃ្លា បានពោលថា «ទូកទៅកំពង់នៅ» មិនខុសពីការបាត់បង់លោក ព្រឹទ្ធាចារ្យ ព្រីង សាឃន នៅពេលនេះឡើយ ទោះបីលោកឃ្លាតឆ្ងាយ ចែកឋានទៅកាន់លោកខាងមុខក្តី ប៉ុន្តែស្នាដៃដ៏ល្អឯក ឥតគណនា ដែលបានបន្សល់ទុកក្នុងវិស័យសិល្បៈ គឺនៅតែត្រូវបានទស្សនិកជនខ្មែរទស្សនា ចងចាំមិនភ្លេច។

Read more: ការបាត់បង់ ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន...

សម្តេចពញាចក្រី ហេង សំរិន និងភរិយា ប្រគល់ម៉ាសសុខាភិបាល ១៨ម៉ឺនម៉ាស ដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ម៉ាសសុខាភិបាល ប្រមាណ ១៨ម៉ឺនម៉ាស ជូនក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់ និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

Read more: សម្តេចពញាចក្រី ហេង សំរិន និងភរិយា ប្រគល់ម៉ាសសុខាភិបាល ១៨ម៉ឺនម៉ាស...

រដ្ឋមន្រ្តី វង សូត៖ គិតត្រឹមថ្ងៃនេះ ការបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងកំលុងពេលប្រឆាំងជំងឺកូវីដ១៩ សម្រាប់ជុំទី១ សម្រេចបាន៩៣ភាគរយ

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បានលើកឡើងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងកំលុងពេលប្រឆាំងជំងឺកូវីដ១៩ សម្រាប់ជុំទី១ សម្រេចបាន៩៣ភាគរយបានជាង ៥៣ម៉ឺនគ្រួសារ គឺនៅចំនួនតិចតួចទៀតមិនទាន់បានបើក។

Read more: រដ្ឋមន្រ្តី វង សូត៖ គិតត្រឹមថ្ងៃនេះ...

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីជំនាញបង្កើនការចុះណែនាំដល់អ្នកប្រកបមុខរបរលក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាសឱ្យយល់ដឹងពីរបៀបបង្ការ និងទប់ស្កាត់ហានិភ័យ

(ភ្នំពេញ)៖ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកស្នងការរង, ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំ ដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជាស្ថានីយ៍លក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

Read more: ឧត្តមសេនីយ៍ឯក ស ថេត...

សម្តេចតេជោ ហ៊ុន សែន ត្រូវបានបុរសអូស្រ្តាលីម្នាក់ ហៅថាជាទេវតាសន្តិភាពលើដីកម្ពុជា

(ភ្នំពេញ)៖ លោក Cambell Peter Mark ជនជាតិអូស្រ្តាលី អាយុ ៦៤ឆ្នាំ ដែលទើបតែទទួលបានយុត្តិធម៌ដ៏ពេញចិត្តតាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ កាលពីថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមក គឺពេលនេះ ទទួលបានមហាលាភមួយថែមទៀតលើសពីយុត្តិធម៌ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម។

Read more: សម្តេចតេជោ ហ៊ុន សែន ត្រូវបានបុរសអូស្រ្តាលីម្នាក់ ហៅថាជាទេវតាសន្តិភាពលើដីកម្ពុជា

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆមាសទី២។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

Read more: អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះបីកម្ពុជា មានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន នៅទីស្ដីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទៅរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះបីកម្ពុជា...