Social Network

​សារភាពថា៖​ក្រុមខ្លួនមាន​​រហស្ស​នាម​​​«ហុង​​កុង​ធី​អឹម»​​​

ខេត្តបន្ទាយមានជ័យ ៖ ក្រុមយុវជនស្ទាវដែលមានរហស្សនាម«ហុងកុងធីអឹម»ប្រមាណ១៥នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ បានព្រួតវាយប្រហារក្រុមមួយទៀតបណ្តាលឲ្យរងរបួស៣នាក់ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់បាន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

Read more: ​សារភាពថា៖​ក្រុមខ្លួនមាន​​រហស្ស​នាម​​​«ហុង​​កុង​ធី​អឹម»​​​

ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក ត្រឡប់​មក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាម បម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះ ដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីវេលាម៉ោង១៧ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរី ។

Read more: ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក...

ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន

រាជធានីភ្នំពេញ ៖ ព្រឹកស្អែកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើមិនមានការកែប្រែទេ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង រ៉ុង ឈុន និងបក្ខពួកពាក់ព័ន្ធពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទល្មើសមានចែងតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

Read more: ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន...

បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបញ្ចប់ជីវិត ដោយអង្គុយលើបង្គន់បន្ទោរបង់ គួរឲ្យចម្លែក។ ហេតុការណ៍នេះ បានកើតឡើង នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ យីហោ «ឡាវេនដឺ» ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​) ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះវីដេអូ និងសរសេរថា «នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ រូបលោកផ្ទាល់ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់រថយន្ត១គ្រឿង ដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលបានដឹកឈើប្រភេទផ្ចិក នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ។

Read more: ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​)...

​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក្រុមអ្នកលេងជល់មាន់ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាលឃាត់ខ្លួន ខណ:អាគក០២ក្បាល រួមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀតត្រូវបានរឹបអូស នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏គគ្រឹកគគ្រេងមួយកន្លែង នៅក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៧ មករា ខណ:ដែលសមត្ថកិច្ចស្រុកនេះ សំងំជួយបិទបាំងមិនបង្ក្រាប។

Read more: ​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។

Read more: បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវមន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ តាមបណ្តាសិប្បកម្ម។ ការបង្ក្រាបរឹបអូសក្រុមម៉ូតូទាំង ៣គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ធ្វើឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ចម្ងាយពីស្ពានសេកុងប្រមាណជាជិតមួយគីឡូម៉ែត្រ ក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

Read more: រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

រាជធានីភ្នំពេញ ៖ លោក កើត សាំង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក។

Read more: ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យរបួស ៣នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។

Read more: មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយ បានកើតឡើង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read more: ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។

Read more: ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥។

Read more: បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតនាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀលនិងម្នាក់ទៀត៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ«ឃាត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។

Read more: ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងតែអង្គុយផឹកស៊ីត្រូវជនមួយក្រុមទៀតបើករថយន្តនិងជិះម៉ូតូធំមកវាយ ធ្វើឲ្យអ្នកផឹកស៊ីរបួសធ្ងន់២នាក់ ត្រូវប្រជាពលរដ្ឋស្ទាក់វាយរថយន្តនឹងម៉ូតូខូចខាត ហើយសមត្ថកិច្ចឃាត់បាន២នាក់យកទៅសាកសួរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មករា ឆ្នាំ២០២១ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

Read more: មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ ​ជនខិលខូច​ក្លែង​ជា​ធនាគារ​អេ​ស៊ី​លី​ដា ម្ដង​!

រាជធានីភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា មានជនខិលខូច បានផ្ញើសារដែលបន្លំ ធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ។

Read more: លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ...

ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

ខេត្តព្រះសីហនុ ៖ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រួច បានជិះរថយន្ដយកទៅប្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួន។

Read more: ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​នៅ​សង្កាត់​វាល​ស្បូវ

រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារជ័រ និងពិដានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយតាអុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Read more: អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ...

ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

ខេត្តស្វាយរៀង ៖ មិនចាំបាច់ថ្លែងក៏ដឹងដែរថា ព្រលឹងនៅចុងសក់បែបណា ទោះបីមុននេះរបងខ្ពស់ពិបាកលោតរំលងក្តី តែពេលនេះបានក្លាយទៅជាអ្នកចេះក្បាច់គុនសម្រាលខ្លួន ដែលតួកុនចិនក៏សុំសរសើរដែរ ។

Read more: ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

អនិច្ចា​! មួយប៉ប្រិចភ្នែក​បុរស​ម្នាក់​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទីរ​ទៅ​ចោល​ប្រពន្ធ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗចោលប្រពន្ធនិងកូន ខណៈបុរសរូបនេះបើកបរគោយន្តកន្ត្រៃដឹកទឹកជួបគ្រោះក្រឡាប់គោយន្ត រួចកៀបជាប់នឹងដើមស្វាយចន្ទី ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមករា ២០២១ ស្ថិតនៅក្បែចំការបស់ខ្លួន ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

Read more: អនិច្ចា​!...

បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចបើករត់គេចខ្លួន ។

Read more: បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ