Social Network

ឈើ​ប្រណីត​ប្រមាណ​២០០​ដុំ​ដែល​ឈ្មួញ​លាក់​ទុក ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន

ខេត្តក្រចេះ ៖ ទីតាំងគំនរឈើមួយកន្លែងដែលក្រុមឈ្មួញលួចលាក់ទុកក្នុងព្រៃនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គ្រោងនឹងដឹកចេញតាមជើងទឹកទន្លេមេគង្គទៅលក់នៅទីផ្សារក្នុងខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបយកទៅរក្សារទុក។

Read more: ឈើ​ប្រណីត​ប្រមាណ​២០០​ដុំ​ដែល​ឈ្មួញ​លាក់​ទុក ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន

មុននេះបន្តិច! បុរសម្នាក់លោ.តពី​លើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជន ជាតិចិនម្នាក់បានលោ.តពីលើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកណ្តាលថ្នល់ និងបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ ។

Read more: មុននេះបន្តិច! បុរសម្នាក់លោ.តពី​លើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត​

បុរសម្នាក់ ទំនង​បែកថ្នាំ យកដុំថ្មគប់​កញ្ចក់​រថយន្ត​គេ ពេលចាប់ខ្លួន សាច់ញាតិថា សរសៃប្រសាទ

បន្ទាយមានជ័យ៖ បុរសម្នាក់ សង្ស័យប្រើគ្រឿងញៀនហួសហេតុ ឬបែកថ្នាំ បានយកដុំថ្ម គប់កញ្ចក់រថយន្តធុនបាឡែនរបស់បុគ្គលិកកាស៊ីណូ។ បុរសនោះ ក៏ ត្រូវបានចាប់ខ្លួន។

Read more: បុរសម្នាក់ ទំនង​បែកថ្នាំ យកដុំថ្មគប់​កញ្ចក់​រថយន្ត​គេ ពេលចាប់ខ្លួន សាច់ញាតិថា...

ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់ ត្រូវ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅមានចំនួន១៧៨នាក់ ស្រី៧៩នាក់ មានម្នាក់ត្រូវបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

Read more: ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់...

ម្តាយ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ថា កូន​ៗ​នាង​បាត់បង់​ជីវិត​ហើយ ស្រាប់តែ​ម្តាយ​និយាយ​លេង​ចេញ

រាជធានីភ្នំពេញ ៖ ក្មេងៗប្រុសស្រី២នាក់ បងប្អូនបង្កើតបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ បន្ទាប់ពីពួកគេនាំគ្នាទៅហែលទឹកលេងនៅបឹងមួយកន្លែង នៅក្នុងភូមិសន្សំកុសល៥ ក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ។២នាក់បងប្អូនបង្កើតខាងលើមានឈ្មោះ ទី១ . សៀន រ៉ូហ្សា ភេទស្រី អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៨ឆ្នាំ ។

Read more: ម្តាយ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ថា កូន​ៗ​នាង​បាត់បង់​ជីវិត​ហើយ...

ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​រៀបចំ​គេចខ្លួន​ពី​ផ្ទះ តែ​ត្រូវ​ជាប់អន្ទាក់​(​វី​ដេ​អូ​)

ខេត្តបាត់ដំបង ៖ ជនដៃឆើត២នាក់ប្ដីប្រពន្ធដែលពូកែឌុបគ្នាដើរលួចកាបូបលុយពីអាជីវករនៅតាមផ្សារនានា ដែលពេលខ្លះទៅលួចឆ្លងខេត្តទៀតនោះ ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ហើយ កាលពីម៉ោង៧និង៣៨នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលជនដៃឆើត២នាក់ប្ដីប្រពន្ធនេះ កំពុងរៀបចំគេចខ្លួនពីផ្ទះ ដែលស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយពេលលួចកាបូបលុយអ្នកលក់ចេកនៅផ្សារទំនើប «ភូពុយ»។

Read more: ជន​ដៃ​ឆើត​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​រៀបចំ​គេចខ្លួន​ពី​ផ្ទះ...

ថ្ងៃ​សែន​ឆ្នាំ​ចិន អុជ​ធូប​ទៀន​ទុក​ចោល ម្ចាស់ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ភ្លើង​ឆាបឆេះ​ផ្ទះល្វែង​១​កន្លែង

រាជធានីភ្នំពេញ ៖ ឣគ្គីភ័យមួយបង្កឡើងដោយការអុជធូបទៀន ក្នុងថ្ងៃសែនចូលឆ្នាំចិនរួចហើយមិនបានពន្លត់ចាក់សោចេញទៅក្រៅបាត់ ភ្លើងទៀនបានឆាបឆេះផ្ទះល្វែងមួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្រុមទី០៤ ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

Read more: ថ្ងៃ​សែន​ឆ្នាំ​ចិន អុជ​ធូប​ទៀន​ទុក​ចោល ម្ចាស់ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់...

ធ្លាប់ជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ ដោយសារគ្រឿងញៀន ពេលនេះ មិនរាង!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: ធ្លាប់ជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ ដោយសារគ្រឿងញៀន ពេលនេះ មិនរាង!

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ នាង​បាន​និយាយ​ថា ជា​រឿយ​ៗ​ឪពុកចុង​នាង​តែងតែ​គំរាម​នាង​មិន​ឲ្យ​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​ម្ដាយ ឬ ប្រាប់​អ្នក​ដទៃ​។ ដូច្នេះ​ហើយ ​ទើប​នាង​ព្យាយាម​បិទបាំង​រហូត​មក​។ បើ​តាម​ចម្លើយ​បំភ្លឺ​របស់​

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងក្នុងភូមិសាស្ត្រសង្កាត់ដង្កោ នាវេលាជិតភ្លឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប៉ុនប៉ងគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅក្នុងបុរី២ទីតាំងផ្សេងពីគ្នា ។

Read more: សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ...

​ឪ​ចុង​ប្រព្រឹត្តលើ​​កូន​ស្រី​​១៣​​​ឆ្នាំ​​រហូត​មាន​​​​ផ្ទៃពោះ​៤​ខែ​​​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៨ កុម្ភៈ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ក្រោយពីប្រពន្ធដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា បានចាប់បង្ខំរំលោ.ភសេព.សន្ថ.វៈទៅលើកូនស្រីគាត់ដែលទើបមានអាយុ១៣ឆ្នាំ (កូនប្ដីមុន) រហូតមានផ្ទៃពោះ៤ខែ។

Read more: ​ឪ​ចុង​ប្រព្រឹត្តលើ​​កូន​ស្រី​​១៣​​​ឆ្នាំ​​រហូត​មាន​​​​ផ្ទៃពោះ​៤​ខែ​​​

ខ្លាំងបាត់! ជេរប្រមាថប្រពន្ធមិនអស់ចិត្ត ដុតម៉ូតូចោល​

ខេត្តពោធិសាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកតាលោសែនជ័យឃាត់ខ្លួន បន្ទាប់ពីជនបង្ករូបនេះផឹកស្រវឹង រួចជេរប្រមាថប្រពន្ធកូន និងដុតម៉ូតូមួយគ្រឿង បណ្តាលឱ្យឆេះខ្ទេច ។

Read more: ខ្លាំងបាត់! ជេរប្រមាថប្រពន្ធមិនអស់ចិត្ត ដុតម៉ូតូចោល​

នារី​ម្នាក់​ផ្សាយ​វី​ដេ​អូ​លក់​ឡេ​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​! សមត្ថកិច្ច​កោះហៅ​មក​អប់រំ

រាជធានីភ្នំពេញ ៖ នារីម្នាក់ផ្សាយផ្ទាល់តាមហ្វេសប៊ុក លក់ផលិតផលពង្រីកសុដ.ន់បណ្តើរ ធ្វើកាយវិការច្របាច់សុដ.ន់បណ្តើរ បង្ហាញភាពមិនសមរម្យជ្រុល និងប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ និងធ្វើកិច្ចសន្យា សុំទោសជាសាធារណៈ ។

Read more: នារី​ម្នាក់​ផ្សាយ​វី​ដេ​អូ​លក់​ឡេ​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​!...

ក្រុម​ចោរ​បិទ​មុខ​ចូល​​ប្លន់​​​លុយ​ពី​ស្ត្រី​​ពិការ​ម្នាក់​ ​សួររកលុយ​ច្បាស់​​​​ចែស?

ខេត្តបាត់ដំបង ៖ ក្រុមចោរដែលគេអះអាងថា មានបក្សពួកចំនួន០៣នាក់ បានធ្វើសកម្មភាពប្លន់ស្ត្រីពិការជើងម្នាក់ ពេលគាត់កំពុងអង្គុយនៅក្រោយផ្ទះម្នាក់ឯង នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៧ កុម្ភៈ នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ដោយបានសួររកលុយចំនួន០២លានរៀល ដែលកូនគាត់ទើបលក់គោ តែក្រុមចោរបានប្លន់យកលុយដែលគាត់ខំសន្សំទុកចំនួន៥,០០០បាត ជាលុយកូនរបស់គាត់ផ្ទើពីប្រទេសថៃ ទុកគ្រាន់ឲ្យគាត់ចាយវាយ។

Read more: ក្រុម​ចោរ​បិទ​មុខ​ចូល​​ប្លន់​​​លុយ​ពី​ស្ត្រី​​ពិការ​ម្នាក់​...

សូម​ប្រយ័ត្ន​ ល្បិច​បោក​​! សុំ​រាប់អាន និង​ស្រឡាញ់ ផ្ញើ​ឥ​វ៉ា​ន់​ឲ្យ​ពី​ក្រៅប្រទេស

រាជធានីភ្នំពេញ ៖ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានអោយដឹងនៅថ្ងៃ០៨ កុម្ភៈ នេះថា ល្បិចថ្មីទៀតហើយ! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះការចាញ់បោកតាមរយៈការរាប់អាន សុំស្រឡាញ់ ហើយផ្ញើឥវ៉ាន់សម្ភារពីក្រៅប្រទេស ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិនីហ្សេរីយ៉ា ២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមឆាតហ្វេសប៊ុក ។

Read more: សូម​ប្រយ័ត្ន​ ល្បិច​បោក​​! សុំ​រាប់អាន និង​ស្រឡាញ់...

ពពុះសណ្តែក​និង​ងៀត​បបែល ដាក់​គីមី​បូ​រ៉ា​ក់ ជាង​៣៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ​និង​ផ្សារ​សាមគ្គី ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសំបូរ និងផ្សារសាមគ្គី ក្នុងក្រុងក្រចេះ ។

Read more: ពពុះសណ្តែក​និង​ងៀត​បបែល ដាក់​គីមី​បូ​រ៉ា​ក់ ជាង​៣៤​គីឡូក្រាម...

ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

រាជធានីភ្នំពេញ ៖ បង្គាចាក់ចាហួយ ជាង៦តោន នាំចូលពីប្រទេសវៀតណាម ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅទីតាំងលក់គ្រឿងសមុទ្រ ម្ដុំត្រឡោកបែកនោះ ត្រូវនាំយកទៅដុតបំផ្លាញហើយ នៅរសៀលទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

Read more: ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងក្នុងភូមិសាស្ត្រសង្កាត់ដង្កោ នាវេលាជិតភ្លឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប៉ុនប៉ងគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅក្នុងបុរី២ទីតាំងផ្សេងពីគ្នា ។

Read more: ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

ប៉េ​អ៊ឹម​ក្រុងភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ ៥​ករណី​ បញ្ជូន​ជនសង្ស័យ ៩​នាក់​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។

Read more: ប៉េ​អ៊ឹម​ក្រុងភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ ៥​ករណី​ បញ្ជូន​ជនសង្ស័យ...

ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

ភ្នំពេញ៖ ក្មេងទំនើង ចំនួន ២៨នាក់ ជិះម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវ កាំបិត ជំពាមកៅស៊ូត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ៣ប៉ុស្តិ៍ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខការាស់សាំង លីមឡុង ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូរបស់ក្មេងទំនើងទាំងនោះ មានចំនួន ១៣គ្រឿង និងវត្ថុតាង រួមមាន ដាវកែឆ្នៃចំនួន ៥ដើម កាំបិតប័ងតោចំនួន១ និងជំពាមកៅស៊ូចំនួន១។

Read more: ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក ខណៈ​មិន​អនុវត្ត​តាម​ការ​ណែនាំ

ខេត្តព្រៃវែង ៖ អាជីវកម្មជីកកាយដឹកជញ្ជូនយកអាចម៌ដីលក់២កន្លែងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងបញ្ជាឲ្យផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ ខណៈដែលម្ចាស់អាជីវកម្មទាំង២កន្លែងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

Read more: អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក...

លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប

ខេត្តតាកែវ ៖ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ធ្វើការរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ។

Read more: លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប