ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកអធិការ តាន់ គារិទ្ធបានចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ មីនា វេលាម៉ោង០១ និង១០ នាទីរសៀល។
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅអង្គុយលេង នៅមុខមាត់ទន្លេ ត្រូវបានជនសង្ស័យ លួចកាច់កម៉ូតូ បានសម្រេច។ តែចៃដន្យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ចាប់ចោរនោះ បាន។
Read more: នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
Read more: ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន នៅភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។
Read more: ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពីឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែនទៅវៀតណាម
ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំ.លោ.ភ.រួចស.ម្ល.ា.ប់នារីបម្រើការនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមកសំងំខ្លួននៅក្នុងខេត្តសៀមរាប ហើយក៏បានឆ្លើយសារភាពពីរឿងរ៉ាវទាំងអស់ដែលខ្លួនបានប្រព្រឹត្តលើជនរងគ្រោះ ។
Read more: ទីបំផុតទង្វើជនដៃដល់គេចមកសំងំក្នុងខេត្តសៀមរាប៖ សារភាពទាំងអស់
ភ្នំពេញ៖ យុវជន ២នាក់ កំពុងតែជិះម៉ូតូ តាមផ្លូវ ស្រាប់តែយុវជនមួយក្រុមទៀត មានទាំងរថយន្ត និងម៉ូតូ បានធ្វើសកម្មភាពភាពដេញវាយ ហើយបើករថយន្តបំបុកម៉ូតូរបស់យុវជនរងគ្រោះ ធ្វើអោយរងរបួស ២នាក់។
Read more: ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក
ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា។
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូសង់ 020 មកពីលេងផ្ទះមិត្តភក្តិរួចក៏អត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោងជាង ដោយមិនបានប្រយ័ត្ន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ ដោយត្រូវចោរកាច់សោ.កយកទៅបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3និង15នាទីទៀបភ្លឺ ឈានចូលថ្ងៃទី2 ខែមីនា ឆ្នាំ2021 តាមបណ្តោយផ្លូវហានណូយ នៅចំណុចផ្ទះម៉ាស្សាយីហោ «ហេង ហេង» ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
Read more: អត់ស្រួលខ្លួនចូលម៉ាស្សាមួយភ្លែច បាត់ម៉ូតូ១គ្រឿង សួរអ្នកណាក៏មិនដឹង
រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រដាប់អាវុធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ មីនា ២០២១ ហើយបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
Read more: ចង់ដឹងទេ? ក្រុមឧក្រិដ្ឋជនចាប់ជំរិត ម្នាក់ៗត្រូវប៉ុន្មានគ្រា.ប់!...
រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយរលេះរលួយស្ទើរតែអស់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះ យ៉ាងច្រើននៅតាមផ្លូវលេខ៨៤ ទាល់តែម្នាក់ៗធំក្លិនស្អុយយ៉ាងខ្លាំងទ្រាំលែងបានទើបនាំគ្នាបើករបងចូលមើលទើបបង្កការភ្ញាក់ផ្អើលនោះ។
Read more: ធុំក្លិនស្អុយទ្រាំលែងបាន បើករបងចូលរកមើលប្រទះឃើញសាកសពបុរសម្នាក់
បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហៅថា មេខ្យល់។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
Read more: មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី៤នាក់ចុះលេងទឹកអូរបណ្តាលលង់ត្រូវបានប្រទះឃើញជួយសង្គ្រោះ តែអកុសលបានស្លាប់ម្នាក់បាត់ទៅហើយ ដែលប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអូរភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។
Read more: ក្មេងស្រី៤នាក់ចុះលេងទឹកអូរបណ្តាលលង់ តែអកុសលបានស្លាប់ម្នាក់
រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយពេលកំពុងតែអង្គុយផឹកស៊ី ដល់ពេលគិតលុយ ចេញទៅវិញ ហើយស្រាប់តែមានក្មេងទំនើង មានគ្នាជិត ១០នាក់ព្រួតវាយ និងកាប់ បណ្តាលអោយជនរងគ្រោះម្នាក់ របួសសធ្ងន់សន្លប់ស្តូកស្តឹង និងរងរបួសស្រាល ២នាក់។
Read more: ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា សពជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់យប់ថ្ងៃដដែលនេះ សពត្រូវទុកចោល គ្មានសាច់ញាតិមួយណា មកទទួលយកទេ ទំនងជាខ្លាចអាប់យស ?អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ សពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រូវពិនិត្យអត់បាយអត់ទឹក ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបរួចរាល់ ។
Read more: រហូតដល់យប់នេះ សពក្រុមចាប់ជំរិតទាំង៤ គ្មានសាច់ញាតិមកទទួល ខ្លាចអាប់យស?
រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូមិនចាំម៉ាកចំនួន២គ្រឿង បានធ្វើសកម្មភាពដេញតាមធាក់ និងដេញវាយជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យ រួចក៏លើកយកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ទៅបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៣ ត្រង់ចំណុចជិតវត្តព្រៃស្ពឺ ភូមិកប់ភ្លុក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
Read more: ហ៊ានមែន! នាំគ្នាជិះដេញតាមធាក់ និងដេញវាយបុរសម្នាក់ដើម្បីយកម៉ូតូ
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានជនសង្ស័យម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយកាលពីម៉ោងប្រមាណ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះអ្នកជិតខាង ខណៈពេលដែលម្ចាស់ផ្ទះកំពុងជាប់រវល់ទៅធ្វើបុណ្យសពឲ្យបងបង្កើតដែលបានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។
Read more: ជាប់រវល់ធ្វើបុណ្យសពបងបង្កើត ក៏មានបុរសម្នាក់លបចូលផ្ទះធ្វើសកម្មភាព
រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ រួមជាមួយនឹងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ បែរជាទៅជួបនឹងជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបស្ពាយ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
Read more: ស្ត្រីមានផ្ទៃពោះ៥ខែនឹងប្តី ជួបបុរស២នាក់ជិះមកឆ្មក់ពីក្រោយ...
ខេត្តកណ្តាល ៖ បើតាមក្រុមគ្រួសារនៃស.ពបុរសរងគ្រោះបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថាបានបញ្ចប់ជីវិតនៅលើដើមប្រេងខ្យល់នោះគឺឈ្មោះបូ សុជាតិ អាយុ២៨ឆ្នាំ មុខរបរលក់និងទិញអេតចាយ ជាបុរសពោះម៉ាយស្នាក់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយកន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធ២នាក់រួចមកហើយដែរ ប៉ុន្តែលែងលះគ្នាទាំងអស់ ។
Read more: ស្គាល់អត្តសញ្ញាណហើយ! បុរសបញ្ចប់ជីវិតលើដើមប្រេងខ្យល់
ខេត្តបាត់ដំបង ៖ ខណៈនេះភ្លើងកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់រហូតដល់ចំនួន៨ខ្នងឯណោះ គិតត្រឹមម៉ោង០៨និង៤៩នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១ ស្ថិតនៅក្នុងស្ថានីយរថភ្លើងក្នុងក្រុងបាត់ដំបង ហើយក៏កំពុងត្រូវបានកម្លាំងសមត្ថកិច្ច មានយោធោ និងអ្នកស្រុកបាននិងកំពុងជួយសង្គ្រោះបន្ត ។
Read more: អណ្តាតភ្លើងថយបន្តិចហើយ តែត្របាក់ផ្ទះអស់៨ខ្នង
ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អនិច្ចាស្ត្រីវ័យ៣០ឆ្នាំដ៏ស្រស់ស្អាតសោភាម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងពីមូលហេតុ ដោយយកកន្សែងមកចងភ្ជាប់នឹង.ក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលរបស់លោកណុប សឿន បន្ទប់លេខ១ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ដើម្បីចេញច្បាប់ដាក់ទោសទណ្ឌ ឬផាកពិន័យដល់ប្រជាពលរដ្ឋត្រឡប់ពីថៃមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក។