Social Network

​គ្រោះថ្នាក់​ចរាចរណ៍ឆក់យកជីវិត​៤​នាក់ ​របួសធ្ងន់​២នាក់

ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ។ តាមប្រភពព័ត៌មានអោយដឹងថា កាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០ ២១ នៅចំណុចអូរកណ្តុរ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពុងសាម៉ី ឃុំស្រឡាពីរ ស្រុកឆែប ខេត្ត ព្រះវិហារ ចំងាយប្រមាណ៣៥០ម៉ែត្រពីព្រំប្រទល់ស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលអោយយុវជនចំនួន២នាក់បាត់បងជីវិតលើដងផ្លូវជាតិលេខ៩។

Read more: ​គ្រោះថ្នាក់​ចរាចរណ៍ឆក់យកជីវិត​៤​នាក់ ​របួសធ្ងន់​២នាក់

ឃុំខ្លួនផ្កាយ១ យោធា ​ដែលយក​កាំភ្លើង វាយសន្តិសុខ បែកក្បាល

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ លើលោកផ្កាយ ១យោធា ដែលបានយកកាំភ្លើង វាយសន្តិសុខ បែកក្បាល។ យោធាផ្កាយ១ ជាបុគ្គលិកគ្លីនិកនេះ ត្រូវបានចោទប្រកាន់ពីបទ” ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

Read more: ឃុំខ្លួនផ្កាយ១ យោធា ​ដែលយក​កាំភ្លើង វាយសន្តិសុខ បែកក្បាល

នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានតម្រូវឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែមពាក់ពព័ន្ធសំណុំរឿងចំនួន៤បទល្មើស ករណីទិញលក់ដីរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

Read more: នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតក ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស ដែលជាអតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នោះទេ។

Read more: លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

ចាប់បាន ២នាក់ និង ២នាក់ទៀត រត់រួច ក្រោយឆក់កាបូបពីនារីម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមគ្នា ៤នាក់ បានឆក់កាបូបពីនារីម្នាក់ បានសម្រេចហើយ តែរត់អត់រួច ត្រូវនារីរងគ្រោះ ស្រែក «ចោរៗ» បង្កឲ្យមាន ការភ្ញាក់ផ្អើលឆោឡោ និងជិះម៉ូតូបុកជនសង្ស័យ បណ្ដាលឲ្យដួល។

Read more: ចាប់បាន ២នាក់ និង ២នាក់ទៀត រត់រួច ក្រោយឆក់កាបូបពីនារីម្នាក់

មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

ខេត្តកណ្ដាល ៖ មន្ត្រីយោធាហើយតាមព័ត៌មានបឋមថា ជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង ដែលបានយកកាំភ្លើងខ្លីវាយក្បាលបុរសជាសន្តិសុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែករយះហូរឈាមនៅស្រុកអង្គស្នួលនោះ ត្រូវបានស្គាល់អត្តសញ្ញាណ និងតួនាទីព្រមទាំងអង្គភាពហើយ ចំណែកឯអត្តសញ្ញាណបុរសរងគ្រោះក៏ត្រូវបានស្គាល់ហើយដែរ។

Read more: មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

ខណៈ​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ព្រៃ នៅ​ស្រុក​កោះ​ញែក សង្ស័យ​ខ្មាន់កាំភ្លើងរ​ត់ទៅ​លាក់ខ្លួន

ខេត្តមណ្ឌលគីរី ៖ បើតាមសេចក្តីរាយការណ៍ បានអោយដឹងជាបឋមថា ចាប់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី៤ មករា ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចមកពីរាជធានីភ្នំពេញ កំពុងតាមប្រមាញ់ចាប់ជនដៃដល់នៅព្រៃមួយកន្លែង ករណីបាញ់សម្លាប់ មន្ត្រីប៉ូលិសម្នាក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។

Read more: ខណៈ​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ព្រៃ នៅ​ស្រុក​កោះ​ញែក...

បង្ក្រាបសង្វៀនជល់មាន់ និង​អាប៉ោងដ៏ធំ នៅស្រុកកណ្តាល​ស្ទឹង ឃាត់ ១២នាក់

កណ្តាល៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីលេងល្បែងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ ព្រមទាំងបើកលេងស្ទើររៀងរាល់ថ្ងៃនោះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេង ១២នាក់ ដែលក្នុងនោះ មានអង្គរក្សម្នាក់ផងដែរ។

Read more: បង្ក្រាបសង្វៀនជល់មាន់ និង​អាប៉ោងដ៏ធំ នៅស្រុកកណ្តាល​ស្ទឹង ឃាត់ ១២នាក់

ជិះម៉ូតូ មកពីផ្ទះបងប្អូន ត្រូវចោរ​ធាក់ប្លន់ យកម៉ូតូបានសម្រេច

ភ្នំពេញ៖ ស្រី្តម្នាក់ ជិះម៉ូតូត្រឡប់មកពីផ្ទះបងប្អូន ត្រូវជនសង្ស័យ ធាក់ផ្ដួល ប្លន់យកម៉ូតូ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ចោរប្លន់នេះ បានកើតឡើង កាលវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃល្វា ជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សេង ស្រីដេត អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ចាំតែស្លាក ភ្នំពេញ 5616 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលវិញ។ម្ចាស់ម៉ូតូ បានប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅលេងផ្ទះជួលរបស់បងនៅក្បែរផ្ទះជួលរបស់គាត់ដែរ លុះដល់ម៉ោងកើតហេតុ បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈពេលកំពុងតែជិះសុខៗ ក៏ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាព ដោយជិះម៉ូតូមកជិត ហើយក៏បានធាក់ម៉ូតូរបស់គាត់ បណ្ដាលឲ្យដួល រងរបួសស្រាល បន្ទាប់ជនសង្ស័យបាននាំគ្នាលើកយកម៉ូតូគាត់ ជិះរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ។

ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ អោយគេជួយដែរ តែគ្មានអ្នកណា ជួយគាត់ទេ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី២។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពប្លន់ មានគ្នាចំនួន ៥នាក់ ក្នុងនោះ មានម៉ូតូចំនួន ៣គ្រឿង សុទ្ធតែម៉ាកហុងដាឌ្រីម ដោយមិនចាំស្លាកលេខ ក្នុងចំណោមនោះ មានម៉ូតូពីរគ្រឿង ជិះមានគ្នាពីរនាក់ ចំណែកម៉ូតូមួយគ្រឿងទៀតជិះតែម្នាក់ឯង ជានាក់ធាក់ម៉ូតូគាត់ អោយដួល ហើយម៉ូតូមួយគ្រឿងទៀត ជិះមានគ្នាពីរនាក់ បានចុះលើកយកម៉ូតូគាត់ ជិះគេចខ្លួនបាត់តែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ហើយក៏ធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងជនសង្ស័យខាងលើ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព

 

 

 

 

រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យ.ស្លាប់.ម្នាក់

ខេត្តសៀមរាប៖ រថយន្តហាយឡែនដឺ បើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូ ដែលបានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យលោកតាម្នាក់ .ស្លាប់. នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

Read more: រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យ.ស្លាប់.ម្នាក់

សមត្ថកិច្ចសង្ស័យករណីមួយ ក្រោយឃើញ​ទាំងសព និងម៉ូតូ​ក្រោមស្ពាន​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតក្រោមម៉ូតូនៅក្នុងទឹកប្រឡាយក្រោមស្ពាន បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិតាឡូ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

Read more: សមត្ថកិច្ចសង្ស័យករណីមួយ ក្រោយឃើញ​ទាំងសព និងម៉ូតូ​ក្រោមស្ពាន​

ប្រតិកម្ម​មិនពេញ​ចិត្ត​លើ​ទង្វើ​​អាជ្ញា​ធរ​​អប្សរា​​បាញ់​​ស្វា​ទម្លាក់​ពី​​​ចុង​​ឈើ

ខេត្តសៀមរាប ៖ កម្លាំងអាជ្ញាធរអប្សរានិងកម្លាំងរដ្ឋបាលព្រៃឈើបានចុះទៅប្រមូលសត្វស្វានៅតំបន់ឧទ្យានអង្គរ ដោយបានលើកឡើងថា សត្វស្វាទាំងនេះធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ខណៈប្រតិបត្តិការនោះកំពុងធ្វើឡើង នៅថ្ងៃទី២៩ ធ្នូ ក៏បានប៉ះទង្គិចគ្នាមូយប្រាវ រវាងអាជ្ញាធរនិងពលរដ្ឋនោះ គឺដោយសារតែអាជ្ញាធរបានបាញ់ (ខ្វះបច្ចេក ទេស) ទម្លាក់សត្វស្វាពីលើចុងឈើងាប់អស់២ក្បាល ។

Read more: ប្រតិកម្ម​មិនពេញ​ចិត្ត​លើ​ទង្វើ​​អាជ្ញា​ធរ​​អប្សរា​​បាញ់​​ស្វា​ទម្លាក់​ពី​​​ចុង​...

ពេលនេះ ប្រទះ​ឃើញ​ឡាន​របស់​ខ្មាន់​​កាំ​ភ្លើង​ហើយ !

រាជធានីភ្នំពេញ ៖ ខណៈនេះ មានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើង នៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលបាញ់សម្លាប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។

Read more: ពេលនេះ ប្រទះ​ឃើញ​ឡាន​របស់​ខ្មាន់​​កាំ​ភ្លើង​ហើយ !

បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

រាជធានីភ្នំពេញ ៖ បុរសដែលជាជនអនាថា ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅលើចិញ្ចើមផ្លូវមួយកន្លែងដោយពុំដឹងថា ស្លាប់តាំងពីពេលណាមកទេ ហើយមូលហេតុនៃការស្លាប់ក៏ពុំត្រូវបានដឹងឡើយ ប៉ុន្តែតាមការសន្និដ្ឋានរបស់នគរបាលសង្ស័យថា បុរសនេះស្លាប់ដោយជម្ងឺគាំងបេះដូង ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៣​កញ្ចប់

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង ធ្វើការស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារមួយចំនួនទៀត។

Read more: នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៣​កញ្ចប់

អ្នកលេង Tik Tok ប្រើសកម្មភាព​អសីលធម៌ អាចក្លាយជាជនល្មើស ដោយមិនដឹងខ្លួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បានប្រកាសថា សកម្មភាពអសីលធម៌មួយចំនួន នៅលើបណ្តាញសង្គម TikTok ដូចជា បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម គឺសកម្មទាំងនេះ អាចធ្វើឲ្យខ្លួន ក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

Read more: អ្នកលេង Tik Tok ប្រើសកម្មភាព​អសីលធម៌ អាចក្លាយជាជនល្មើស ដោយមិនដឹងខ្លួន

បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​សង្ស័យ​ខ្យល់គ

ខេត្តស្វាយរៀង ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹកនៅសាលក្រុងបាវិតដោយបុរសម្នាក់ឈ្មោះ ញ៉ឹក មុន្នីភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរអ្នកសម្អាតអនាម័យនៅសាលាក្រុងបាវិតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើម៉ូតូខាងមុខអគារសាលាក្រុង ស្រាប់តែប្រកាច់ធ្លាក់ពីលើម៉ូតូបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

Read more: បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត...

បញ្ជូន​ស្រី​ស្អា​តទៅ​តុលាការ ប្រើ​ឈ្មោះ​ ទ្រី ដា​ណា បោកប្រាស់​តំណាង​បាន​ជិត​៨០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនស្រីម្នាក់ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់ ។

Read more: បញ្ជូន​ស្រី​ស្អា​តទៅ​តុលាការ ប្រើ​ឈ្មោះ​ ទ្រី ដា​ណា...

ស្រវឹង បើកឡានកៀរហើយ ព្យាយាមមិនទទួលកំហុស!

រាជធានីភ្នំពេញ៖ បុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅកៀរពីក្រោយរថយន្តមួយគ្រឿងទៀត ពេលដែលកំពុងតែស្ទុះចរាចរណ៍ រងការខូចខាតបន្តិចបន្តួច បែរជាព្យាយាមគេចវេសមិនទទួលសុខត្រូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ត្រង់ខាងមុខហាងបោកគក់សម្លៀកបំពាក់យីហោ យក្សា បោកអ៊ុត ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

Read more: ស្រវឹង បើកឡានកៀរហើយ ព្យាយាមមិនទទួលកំហុស!

ចាប់ខ្លួន​ក្រុម​ជើងឆើត​៥​នាក់ ដើរ​ជួល​រថយន្ត​គេ​បាន​ហើយ​ក្លែង​ឯកសារ​លក់​ផ្ដាច់

រាជធានីភ្នំពេញ ៖ ក្រុមជើងឆើត៥នាក់ ជំនាញខាងជួលរថយន្តគេហើយ យកទៅក្លែងឯកសារលក់ផ្តាច់ ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធពីបទ.ឆបោក និងរំលោភលើទំនុកចិត្ត។

Read more: ចាប់ខ្លួន​ក្រុម​ជើងឆើត​៥​នាក់ ដើរ​ជួល​រថយន្ត​គេ​បាន​ហើយ​ក្លែង​ឯកសារ​លក់​ផ្ដាច់

ក្លែង​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត វី​ដេ​អូ​ខ​ល​ទៅ​ប្រុស​ៗ លួង​ឲ្យ​ដោះ​សម្លៀក​បំពាក់ ថត​ទុក​គំរាម​ទារប្រាក់

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអា.ក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈ ប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះទេ ។

Read more: ក្លែង​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត វី​ដេ​អូ​ខ​ល​ទៅ​ប្រុស​ៗ...