ខេត្តកំពង់ចាម៖ ជាករណីទី១ហើយ នៅខេត្តកំពង់ចាម ដែលបុរសម្នាក់ បានជួបជុំ ផឹកស៊ីស្រវឹងហើយ បានជេរសមត្ថកិច្ចម្តងជាពីរ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ។
Read more: ខេត្តកំពង់ចាម ចាប់បុរសម្នាក់ ផឹកស៊ីហើយ ជេរប្រមាថសមត្ថកិច្ច!
រាជធានីភ្នំពេញ ៖ ស្ត្រីស្រស់សោភាម្នាក់សង្ស័យមានមញ្ហាជាមួយប្តីដើរទាំងទឹកភ្នែករហាមបណ្តើរនិយាយទូរស័ព្ទបណ្តើរ គោលបំណងឡើងស្ពានជ្រោយចង្វារ តែត្រូវបានសមត្ថកិច្ចដែលប្រចាំនៅគល់ដៅររង្វង់មូលកួចកាណុង ធ្វើការឃាត់សួរនាំ រួចក៏ទំនាក់ទំនងហៅប្តីរបស់ជនរងគ្រោះអោយមកទទួលរួចត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៤៧ នៅចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបំបែកសំបុកក្រុមចែកចាយជក់ថ្នាំញៀន ដែលសកម្ម ក្នុងករណីឆក់ និងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្ត។ ការបំបែកសំបុកក្រុមអ្នកញៀនថ្នាំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
Read more: អាវុធហត្ថខេត្តស្ទឹងត្រែង កម្ទេចសំបុកក្រុមជក់ថ្នាំញៀន ធ្វើសកម្មភាពឆក់...
ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានប្រាប់កាលពីល្ងាចថ្ងៃទី២ មេសា ថា បន្ទាប់ពីទទួលបណ្តឹងរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះរួចមកកម្លាំងយើងបានរាយការណ៍ជូនទៅលោក កើត វណ្ណារ៉េត ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សុំបើកការស៊ើបអង្កេតបឋមដោយបានកោះហៅបុរសឈ្មោះ នៀម ផៃ មកសាកសួរនៅការិយាល័យជំនាញ តែគាត់មិនព្រមឆ្លើយសារភាពនោះទេ ។
Read more: ជុំវិញរឿងប្រើលុយ២ពាន់រៀលហើយជននេះក៏ត្រូវឃាត់ខ្លួនភ្លាម !
ខេត្តបាត់ដំបង ៖ ក្រុមជើងខ្លាំងស្ទាក់គប់កញ្ចក់រថយន្តមួយយប់អស់ចំនួន៦គ្រឿង កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៤ ខែមេសាហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់។
Read more: ចាប់បានម្នាក់ហើយ ជើងខ្លាំងគប់កញ្ចក់ថយន្តមួយយប់៦គ្រឿង
ខេត្តប៉ៃលិន៖ យុវជនម្នាក់ ជាទណ្ឌិត បានផ្លោះរបង លួចរត់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន កាលពីម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប៉ូលិស ចាប់បានមកវិញ។ នេះបើតាមរបាយការណ៍របស់ប៉ូលិសផែនការងារព្រហ្មទណ្ឌល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន។
Read more: ទណ្ឌិតម្នាក់ ផ្លោះរបង លួចរត់ពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន...
ខេត្តកំពង់ឆ្នាំង៖ រថយន្ត ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យក្រឡាប់បះជើង ខណៈដែលរថយន្តមួយគ្រឿង បើកពីមុខបត់ឆ្វេង មិនប្រយ័ត្ន។ ហេតុការនេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ១០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦ និងលេខ៨៧ ត្រង់ចំណុចផ្លូវបំបែក ចូលរោងចក្រទឹកកក ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7277 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូង។
Read more: រថយន្តស្ទូច បត់ឆ្វេង មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េ បុកពីក្រោយ គាបជាប់តៃកុងឡាន...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយ និងប្រជាពលរដ្ឋដេញតាមតាំងពីខណ្ឌមានជ័យរហូតដល់ខណ្ឌបឹងកេងកងទើបឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចកាច់.កម៉ូតូរបស់ជនរងគ្រោះ នៅមុខបន្ទប់ជួលបានហើយ ព្យាយាមជិះរត់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលទុលមុខមន្ទីពេទ្យរុស្ស៊ី ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌចំការមន សហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យជាជនជាតិចិនបានផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងបរិមាណកោះពេជ្រទាំងយប់វេលាម៉ោង៩និង១០យប់ថ្ងៃទី២៨ មីនា ឆ្នាំ២០២១ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
Read more: ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិតចិនផ្ទុះអាវុធផ្អើលរត់ប្រសាចដីទាំងយប់
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា បើកការបង្ក្រាបទ្រង់ទ្រាយធំ លើករណីបទល្មើសនេសាទ ប្រភេទរុញស៊ីប នៅក្នុងភូមិសាស្ត្រនៃតំបន់បឹងទន្លេសាប ដោយបានឃាត់ខ្លួនជនល្មើសចំនួន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រនៃស្រុកសូនិគម នៃខេត្តសៀមរាប។
Read more: សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមដៃស្អិត ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវជាញឹកញាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។នគរបាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ជាបន្តបន្ទាប់ រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។
Read more: នគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបក្រុមចោរដៃស្អិត ឃាត់ខ្លួនបាន ៥នាក់
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយកម្លាំងប្រជាការពារជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ។
Read more: ចាប់ហើយលែងវិញ ២រឿងផ្សេងគ្នា សង្ស័យចាប់យកលុយ
បន្ទាយមានជ័យ៖ ទំនាស់ពាក្យសំដី បានឱកាស កាប់ជនរងគ្រោះ បណ្តាលឲ្យរបួស ២នាក់។ ប៉ុន្តែជនដៃដល់ ២នាក់ ត្រូវបានប៉េអឹម ចាប់បាន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ២នាក់ មាន១.ឈ្មោះ បៀវ ដូច ភេទប្រុស អាយុ ១៥ឆ្នាំ ២.ឈ្មោះ វ៉ង្ស សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
Read more: ជម្លោះក្មេងស្ទាវ៖ ភាគីចាញ់ ដេកពេទ្យ រីឯភាគីឈ្នះ ចូលគុក!
ខេត្តកំពត៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានរថយន្ត បើកបុកពីក្រោយ ហើយកិនដាច់សាច់ដៃម្ខាង ខ្ទាតរាយប៉ាយពេញដងផ្លូវជាតិ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
Read more: ស្ត្រីម្នាក់ ត្រូវរថយន្តបុកដាច់ដៃ ខំលូនទៅអង្គុយ កៀនផ្លូវ!
ខេត្តមណ្ឌលគិរី៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ។
Read more: បុរស ២នាក់ ត្រូវបានប៉េអឹម ខេត្តមណ្ឌលគិរី ចាប់ខ្លួន ពីបទក្លែងឯកសារសាធារណៈ...
រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបើកការស៊ើបសួរពេញមួយថ្ងៃ លើជនសង្ស័យម្នាក់ពាក់ពន្ធសំណុំរឿង ដែលប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ពី«បទរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
Read more: ជនទី១ជាប់ចោទពីបទរារាំងដល់ការអនុវត្តវិធានការ...
ខេត្តតាកែវ ៖ បន្ទាប់ពីបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
Read more: អាវុធហត្ថបង្ក្រាបគ្រឿងញៀនជាង៥គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ២នាក់
ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។
Read more: ៣ករណី៖ មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃស្រែពក អប់រំណែនាំ...
រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូនលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងលោកអធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងនគរបាល រួមនឹងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាបទីតាំងបើកចាក់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅផ្សារសាំហាន់ តូបលេខB6 ផ្លូវ105 ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
Read more: ចុះចាប់មេល្បែងឆ្នោតម្នាក់ នៅផ្សារសាំហាន់ ខណ្ឌឫស្សីកែវ
ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បើកបរ ដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រស្រែលើ ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ បើកបរមានទិសដៅពីត្បួងទៅជើង បានបុកនឹងរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10 2- 0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន ០៣នាក់ បើកបរមានទិសដៅពីត្បួង ទៅជើង។
Read more: រថយន្ត HYUNDAI TRACTOR បុករថយន្ត CAMRY ពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ស្រាល ០៤នាក់
ខេត្តបាត់ដំបង ៖ បន្ទាប់ពីលួចយកម៉ូតូបានប្រហែល១ម៉ោងប៉ុណ្ណោះ លោកចោរចិត្តស្លុយចំនួន០២នាក់ ត្រូវកម្លាំងបង្ការបង្ក្រាប នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមឃាត់ខ្លួនបានភ្លាមៗ ពេលពួកគេកំពុងជិះស្វែងរកកន្លែងបញ្ចាំ នៅវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី២០ មីនា ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។