(ភ្នំពេញ)៖ នារីរងគ្រោះម្នាក់ដែលគេអះអាងថា ជានិស្សិតផងនោះ ពេលកំពុងជិះម៉ូតូត្រូវបានស៊េរីទំនើប ម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសបណ្ដាលឲ្យស្លាប់ យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោក។
Read more: មហាជនអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន តាមចាប់អ្នកបើករថយន្ដ Rang Rover...
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា រយៈពេល២ឆ្នាំចុងក្រោយនេះ ករណីបទល្មើសនៅក្នុងខេត្តកំពង់ចាម មិនមានអ្វីគួរឲ្យកត់សម្គាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែរជាមានបទល្មើសថ្មីថ្មី ដែលជនល្មើសប្រើប្រាស់បណ្ដាញសង្គម ដែលប្រការនេះធ្វើឲ្យសមត្ថកិច្ចយើងត្រូវតែបង្កើនសមត្ថភាពទើបអាចឈានទៅ បង្ក្រាបបទល្មើសនោះបាន។
Read more: អភិបាលខេត្តកំពង់ចាម៖ បទល្មើសថ្មីៗ ប្រើប្រាស់បណ្ដាញសង្គម...
(សៀមរាប)៖ ជនជាតិជប៉ុន២នាក់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander នៅស្រុកពួក នោះត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
Read more: ជនជាតិជប៉ុនទាំង២នាក់ ត្រូវតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួន...
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ដោយសារតែរដូវនេះ ជារដូវក្តៅខ្លាំង ហើយករណីអគ្គីភ័យនេះតែងតែកើតមានឡើងជាបន្តបន្ទាប់ ដែលជាកត្ដាគួរឲ្យព្រួយបារម្ភ និងបង្កើនការយកចិត្តទុកដាក់។
Read more: អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន...
(ពោធិ៍សាត់)៖ រថយន្តLexis RX300 ព័ណ៌ស្ករមួយគ្រឿង បើកបុរម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបែកកង់ធ្លាក់ផ្លូវ ក្រឡាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស២នាក់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
Read more: រថយន្តបុកម៉ូតូធ្លាក់ផ្លូវ ក្រឡាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស២នាក់...
(កំពង់ចាម)៖ មូលហេតុមិនច្បាស់លាស់ នៃការស្លាប់របស់លោកអនុសេនីយ៍ឯក ស៊ុន ចាន់ពិសី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ត្រូវបានអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ចាម ឲ្យសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាបន្តទៀត។
Read more: ករណីមន្រ្តីប៉ុស្តិ៍ម្នាក់នៅស្រុកជើងព្រៃ ដែលថាបាញ់សម្លាប់ខ្លួនឯង...
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...
(ភ្នំពេញ)៖ អ្នកបើករថយន្តមួយគ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បុកជនបរទេស២នាក់ និងបុរសជនជាតិខ្មែរម្នាក់ បណ្តាលឲ្យស្លាប់នៅខណ្ឌដូនពេញ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ PJ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ។ នេះបើតាមដីការបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
Read more: តុលាការចេញដីកាឃុំខ្លួនអ្នកបើករថយន្តបុកជនបរទេស និងខ្មែរស្លាប់៣នាក់...
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រដឹកដែកបុក ជាមួយរថយន្តកាម៉ារីឆ្លាម នៅម៉ោង៥៖៣០នាទី ព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។
Read more: ស្លាប់៣នាក់ និងរបួស២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់៥នាក់។
Read more: បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់១០នាក់ និងរបួស១៤នាក់...
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ត និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
Read more: បុរសម្នាក់ បើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ...
(បន្ទាយមានជ័យ)៖ អាងទឹកត្រពាំងថ្ម ស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលមិនធ្លាប់រីងស្ងួតនោះ ស្រាប់តែនៅពេលនេះ បានរីងស្ងួតជាប្រវត្តិសាស្រ្ត ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើ ប្រាស់ទឹកប្រចាំថ្ងៃដល់មនុស្ស និងសត្វ ជាពិសេសសត្វស្លាបដ៏កម្រ (សត្វក្រៀល) រាប់រយក្បាលនៅទីនោះ។
Read more: អាងទឹកត្រពាំងថ្មខេត្តបន្ទាយមានជ័យ រីងស្ងួតគួរឲ្យបារម្ភខ្លាំង...
(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលពួកគេទាំង២ បានជិះម៉ូតូវ៉ាជែងមិនប្រុងប្រយ័ត្ន ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាយរេចង្កូត ជ្រុលទៅបុកពេញទំហឹង ជាមួយនឹងរថយន្តធន់ធំ ចំពាក់កណ្តាល បណ្តាលយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
Read more: បើកបរសូមប្រុងប្រយ័ត្ន! រថយន្តធន់ធំ និងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់...
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...
(ភ្នំពេញ)៖ បុរសម្នាក់អួតខ្លួនឯងជាមន្ត្រីយោធាផ្កាយ៣ បានទះកំផ្លៀងអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស បន្ទាប់ពីបុរសម្នាក់នោះ បបួលនារីចម្រៀងចេញក្រៅ តែនាងមិនព្រមទៅ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានបឹងមាស សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
Read more: បុរសម្នាក់អួតខ្លួនឯងជាមន្ត្រីយោធាផ្កាយ៣...
(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ ចាត់វិធានការអប់រំដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង ព្រមទាំងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ នៅក្នុងសហគន៍ និងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។
Read more: អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយការយល់ដឹង...
(កំពង់ចាម)៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ឆក់) មួយករណី នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
Read more: កម្លាំងនគរបាលខេត្ដកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកៀនជ្រៃ...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១២នាក់។
Read more: សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស១៨នាក់...
(កំពង់ស្ពឺ)៖ រោងចក្រមួយកន្លែង ដែលពលរដ្ឋមិនស្គាល់ឈ្មោះនៅឡើយ ស្ថិតក្នុងភូមិទទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកម៉្យាងមានពណ៌ខៀវ សង្ស័យមានសារធាតុគីមី ចូលក្នុងប្រឡាយទឹកដែលបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ រហូតបានសម្លាប់សត្វមាន់ និងសត្វទា ដែលចុះផឹកទឹកប្រឡាយអស់រាប់រយក្បាលកន្លងមកនេះ។
Read more: រោងចក្រមួយនៅសង្កាត់រកាធំ ក្រុងច្បារមន បង្ហូរទឹកថ្នាំមានសារធាតុគីមី...
បច្ចេកវិទ្យាស្មាតហ្វូន ឬថេប្លេតដែលអាចកាច់បត់អេក្រង់បាន នាពេលនេះ ពិតជាមានការនិយាយ មិនដាច់ពីមាត់សោះ
Read more: Appleក៏មានចិត្តចង់បង្កើតស្មាតហ្វូនបត់អេក្រង់បានដែរ!!!!!!!!
(ព្រះសីហនុ)៖ រថយន្ដបែនដឹកថ្មមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោទ បានបុករះរថយន្ដ៤គ្រឿងផ្សេងទៀត បណ្ដាលមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
Read more: រថយន្ដដឹកថ្មដាច់ហ្វ្រាំង ចុះចំណោទនៅម្ដុំស្រុកកំពង់សីលា ខេត្តព្រះសីហនុ...