Social Network

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

អគ្គិសនីកម្ពុជា៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ដោសាររថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បាក់១ដើម

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧៖០៧នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត F6A មូលហេតុដោយសារមានរថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិលេខ០១ សង្កាត់លេខ០២ (២)ភូមិលេខ០២ និងភូមិលេខ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Read more: អគ្គិសនីកម្ពុជា៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ...

អាសូរណាស់! ក្មេងស្រីដែលត្រូវឆ្មាខាំបានទទួលមរណភាព បន្សល់ទុកនូវក្តីសោកសង្រេងជាពន់ពេក

(ស្វាយរៀង)៖ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាងបីខែមកនេះ បានបាត់បង់ជីវិតហើយ ដោយបន្សល់ទុកសម្លេងទ្រហោយំពីឪពុកម្តាយ និងសាច់ញាតិសោកស្តាយរូបកាយក្មេងស្រីវ័យក្មេង មិនគួរណាឡើយស្លាប់ទាំងវ័យក្មេងបែបនេះសោះ។

Read more: អាសូរណាស់! ក្មេងស្រីដែលត្រូវឆ្មាខាំបានទទួលមរណភាព...

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ និងបញ្ជូនបុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងចេញសែកស្អុយ

(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំបពេញ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។

Read more: អាវុធហត្ថរាជធានីភ្នំពេញ ចាប់ និងបញ្ជូនបុរសម្នាក់ទៅតុលាការ...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីទទួលផលចោរកម្ម​

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធតហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

Read more: អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០២នាក់...

ក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ឲ្យស្របតាមគន្លងប្រពៃណី ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ

(ភ្នំពេញ)៖ ខណៈដែលទិវានៃក្តីស្រឡាញ់ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ជិតឈានចូលមកដល់នោះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ។

Read more: ក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ចុះស្តារស្ទឹង ប្រឡាយ និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន រួមទាំងអាជ្ញាធរ ជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះទៅស្តារស្ទឹង ប្រឡាយទឹក និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក។

Read more: កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ចុះស្តារស្ទឹង ប្រឡាយ...

សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់១០នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៥នាក់។

Read more: សូមកុំបើកបរហួសល្បឿនកំណត់! ស្លាប់១០នាក់ និងរបួស២១នាក់...

គ្រួសាររងគ្រោះភ្លើងឆេះតូបលក់ចាប់ហួយ​ និងគ្រឿងសំណង់ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ គ្រួសាររងគ្រោះ ភ្លើងឆេះតូបលក់ចាប់ហួយ និងគ្រឿងសំណង់ រួមទាំងឃ្លាំងប្រេង ត្រូវបានលោក វ៉ាន់ ហ៉ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់លំនៅឋាន ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖ អង្ករ៥០គីឡូក្រាម, តង់១, កន្ទេល១, ឃីត១កញ្ចប់ (មានមុង ភួយ សារុង ក្រមា), ទឹកស៊ីអ៉ីវ១យួរ, សម្ភារៈប្រើប្រាស់ផ្ទះបាយ, និងថវិកា២០ម៉ឺនរៀល។

Read more: គ្រួសាររងគ្រោះភ្លើងឆេះតូបលក់ចាប់ហួយ​ និងគ្រឿងសំណង់ ទទួលអំណោយមនុស្សធម៌...

រថយន្តធំព្រលះម៉ូតូរ៉ឺម៉ក បណ្តាលឲ្យដាច់ដៃក្មេងស្រីម្នាក់ នៅសង្កាត់សួង ក្រុងសួង

(ត្បូងឃ្មុំ)៖ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ១គ្រឿង បានប៉ះគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសដាច់ដៃ ក្មេងស្រីម្នាក់ និងរបួសបុរសម្នាក់យ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៦៖៤០នាទី លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឈ្មោះ គង់ ម៉េងលី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

Read more: រថយន្តធំព្រលះម៉ូតូរ៉ឺម៉ក បណ្តាលឲ្យដាច់ដៃក្មេងស្រីម្នាក់ នៅសង្កាត់សួង ក្រុងសួង

ចោរឆក់ និងគូរកន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថភ្នំពេញបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ កម្លាំងជំនាញ នៃការិយាល័យស្រាវជ្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមចោរឆក់ និងគូរកនសរុប០៨នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

Read more: ចោរឆក់ និងគូរកន០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថភ្នំពេញបញ្ជូនទៅតុលាការ...

អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ទាត់ចោលវីដេអូដែលជនខិលខូចបង្ហោះ រឿងកសិករតវ៉ាស្រូវចុះថ្លៃ និងអំពាវនាវឲ្យសមត្ថកិច្ច រកចាប់ខ្លួនជនដែលបង្ហោះនោះ

(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោលទាំងស្រុង នូវវីដេអូដែលជនខិលខូចមួយចំនួន បានយកមកបង្ហោះក្នុង Facebook ថា មានករណីប្រជាពលរដ្ឋតវ៉ារឿងស្រូវចុះថ្លៃ នៅខេត្តបាត់ដំបង។

Read more: អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ ទាត់ចោលវីដេអូដែលជនខិលខូចបង្ហោះ...

ដាច់ចរន្តអគ្គិសនី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារការដ្ឋានសាងសង់ ធ្វើឲ្យធ្លាក់ដែកគងលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៥០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅភូមិ២ និង៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុដោយសារការដ្ឋានសាងសង់ ធ្វើឲ្យធ្លាក់ដែកគងលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។

Read more: ដាច់ចរន្តអគ្គិសនី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារការដ្ឋានសាងសង់...

ស្រ្តីមេម៉ាយម្នាក់ចិញ្ចឹមកូន៤នាក់ ទទូចសុំយុត្តិធម៌ពីតុលាការកំពូល រឿងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី, តុលាការកំពូលនឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែមករា

(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ដែលបច្ចុប្បន្នកំពុងចិញ្ចឹមកូនចំនួន៤នាក់ បានសុំទទូចដល់តុលាការកំពូល ជួយផ្តល់យុត្តិធម៌ជូនគាត់ រឿងប្តឹងចែកទ្រព្យសម្បត្តិជាមួយអតីតប្តី ក៏ព្រោះតែករណីនេះ លោក អ៊ុក សាវុធ អគ្គមហាអយ្យការ នៃសាលាឧទ្ធរណ៍ បានចេញអធិបញ្ជាឲ្យចោទប្រកាន់លើជនជាប់ចោទអតីតប្តីរួចទៅហើយ ក្នុងករណីក្លែងឯកសារសៀវភៅស្នាក់នៅ។

Read more: ស្រ្តីមេម៉ាយម្នាក់ចិញ្ចឹមកូន៤នាក់ ទទូចសុំយុត្តិធម៌ពីតុលាការកំពូល...

ឡាវ៖ គ្រួសារ​ជនរង​គ្រោះបាត់បង់ជីវិត​ទាំង​៧១នាក់ ក្នុង​មហន្តរាយ​បាក់ទំនប់វារីអគ្គិសនី ទទួលបាន​ប្រាក់​សំណងក្នុងម្នាក់ៗ​១ម៉ឺន​ដុល្លារ​អាមេរិក!

(វៀងច័ន្ទ)៖ ទីបំផុតក្រុមគ្រួសារជនរងគ្រោះចំនួន ៧១នាក់ ដែលបានស្លាប់ និងបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងករណីបាក់ទំនប់វារីអគ្គិសនីកាលពីពាក់កណ្តាលឆ្នាំមុននៅស្រុក សាណាំសេយ (Sanamxay) ដែលស្ថិតនៅចម្ងាយប្រមាណ ៥៦០គីឡូម៉ែត្រភាគឦសានរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ បានទទួលថវិកាសងជំងឺចិត្តហើយ។

Read more: ឡាវ៖ គ្រួសារ​ជនរង​គ្រោះបាត់បង់ជីវិត​ទាំង​៧១នាក់...

BREAKING NEWS: អគ្គិភ័យ​ឆេះផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​

(បន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខណៈពេលនេះអគ្គិភ័យកំពុងឆេះផ្ទះលក់សម្លៀកបំពាក់ យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read more: BREAKING NEWS: អគ្គិភ័យ​ឆេះផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី...

កងទ័ពជើងគោកប្រកាសកម្ទេចរាល់សកម្មភាពបដិវត្តពណ៌ បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ កងទ័ពជើងគោកបានប្រកាសយ៉ាងម៉ឹងម៉ាត់គោរព និងអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ទេចចោលរាល់សកម្មភាពបដិវត្តពណ៌ ដែលឈានទៅបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

Read more: កងទ័ពជើងគោកប្រកាសកម្ទេចរាល់សកម្មភាពបដិវត្តពណ៌ បំផ្លាញសុខសន្តិភាព...

​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀនចំនួន៤កញ្ចប់ ដកហូតម៉ូតូ១គ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

Read more: ​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន នៅសង្កាត់ព្រែកលៀប...

បុរសម្នាក់បើកម៉ូតូដឹកសាំង បុកគូទរថយន្តផ្ទុះឆេះស្លាប់ភ្លាមៗ

(ភ្នំពេញ)៖ បុរសម្នាក់បានបើកម៉ូតូដឹកប្រេងសាំង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់កន្លែងកើតហេតុបានជ្រុលទៅបុកនឹងគូថរថយន្ត Lexus RX 300 ពេញទំហឹងបណ្តាលឱ្យផ្ទុះប្រេងសាំងឆាបឆេះម៉ូតូ និងអ្នកបើកបរស្លាប់ និងបន្តឆាបឆេះរថយន្តមួយកំណាត់ក្រោយ រួមទាំងបានឆេះបង្គោលភ្លើងនៅក្បែនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយអន្តរាគមន៍ហៅសមត្ថកិច្ច និងឡានទឹកមកពន្លត់ភ្លាមៗផងដែរ។

Read more: បុរសម្នាក់បើកម៉ូតូដឹកសាំង បុកគូទរថយន្តផ្ទុះឆេះស្លាប់ភ្លាមៗ

សាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញងៀតបបែលមានសារធាតុគីមីហាមឃាត់មួយចំនួន លក់នៅផ្សារតាពៅ ក្រុងបាវិត

(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។

Read more: សាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញងៀតបបែលមានសារធាតុគីមីហាមឃាត់មួយចំនួន...