Social Network

លួច​កាច់សោ.កម៉ូតូរបស់កម្មករសំណង់ដូចគ្នា បានមិនយូរប៉ុន្មាន ជាប់ខ្នោះនគរបាល​

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកចុងកាល់ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈពេលដែលកម្លាំងសណ្ដាប់ធ្នាប់បានធ្វើការ ចុះត្រួតពិនិត្យចរាចរតាមដងផ្លូវ នៅចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

Read more: លួច​កាច់សោ.កម៉ូតូរបស់កម្មករសំណង់ដូចគ្នា បានមិនយូរប៉ុន្មាន ជាប់ខ្នោះនគរបាល​

យប់មិញ គ្រោះអគ្គិភ័យកើតឡើង២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌសែនសុខ បំផ្លាញរោងដាក់សម្ភារសំណង់ និងទ្រព្យសម្បត្តិមួយចំនួន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានករណីអគ្គិភ័យឆាបឆេះ បានកើតឡើងពីរកន្លែងផ្សេងគ្នា នៅខណ្ឌសែនសុខ នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ អគ្គិភ័យទី១៖ ឆេះរោងដាក់សម្ភារសំណង់របស់ខុនដូ ក្រុមហ៊ុន Star City ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

Read more: យប់មិញ គ្រោះអគ្គិភ័យកើតឡើង២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌសែនសុខ...

ឥទ្ធិពលសារធាតុញៀនចូលខ្លួន បូករួមគំនុំពីអតីតកាល, ជនសង្ស័យយកពូថៅកាប់ជនរងគ្រោះរបួសធ្ងន់ នៅស្រុកសង្កែ ខេត្តបាត់ដំបង

(បាត់ដំបង)៖ ដោយសារតែមានសារធាតុញៀននៅក្នុងខ្លួនច្រើន បូករួមនឹងគំនុំផងនោះ បានធ្វើឲ្យជនសង្ស័យម្នាក់ បានយកពូថៅកាប់ទៅលើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យរបួសធ្ងន់ ភ្លាមៗនោះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

Read more: ឥទ្ធិពលសារធាតុញៀនចូលខ្លួន បូករួមគំនុំពីអតីតកាល,...

កម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបន្តធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដែលពាក់ព័ន្ធទៅនឹងករណីឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ។

Read more: កម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ...

ក្រុមចោរឆក់ជនបរទេស នៅមុខព្រលានយន្តហោះប្រុសស្រី៨នាក់ និងសម្ភារមួយចំនួនធំ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការ តាមបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យមួយសំបុកមានគ្នា៨នាក់ ជំនាញឆក់កាបូបភ្ញៀវបរទេស នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខណ្ឌសែនសុខ បានចំនួន៨នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

Read more: ក្រុមចោរឆក់ជនបរទេស នៅមុខព្រលានយន្តហោះប្រុសស្រី៨នាក់ និងសម្ភារមួយចំនួនធំ...

ឃាត់ខ្លួនរឿងប្រើផ្លាកលេខម៉ូតូក្លែងក្លាយ តែពេលសួរចម្លើយធ្លាយ​ថា ទើបលួចម៉ូតូបានមួយសប្ដាហ៍នៅខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ​

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា កម្លាំងរបស់ការិយាល័យជំនាញ នឹងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតិវិធី នៅថ្ងៃទី១៨ ខែមករានេះ បន្ទាប់ពីឃាត់ខ្លួនសាកសួរជាច្រើនម៉ោងពាក់ព័ន្ធប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ បែរជាបែកធ្លាយរឿង ធ្លាប់លួចម៉ូតូបានសម្រេច២លើកមកហើយ ក្នុងរយៈពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ នៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។

Read more: ឃាត់ខ្លួនរឿងប្រើផ្លាកលេខម៉ូតូក្លែងក្លាយ តែពេលសួរចម្លើយធ្លាយ​ថា...

ក្រុមចោរឆក់ជនជាតិចិន និងគ្រឿងញៀនចំនួន១១នាក់ ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាប នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ ជនសង្ស័យចំនួន១១នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្ម ចំនួន៦នាក់ និងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការចុះបង្ក្រាបបាន នាវេលាម៉ោង០៨៖១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ទាប់ភ្លឺ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

Read more: ក្រុមចោរឆក់ជនជាតិចិន និងគ្រឿងញៀនចំនួន១១នាក់ ត្រូវកម្លាំងនគរបាល...

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ !

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតដាច់ដោយឡែកពីគ្នា កោះអញ្ជើញក្រុមហ៊ុនចំនួន៤ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។

Read more: អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ...

បូមស្រះទឹកឲ្យរីងហើយចុះឆក់ត្រី តែឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ទើបសម្រាលបានជិត១០ថ្ងៃ នៅស្រុកកំពង់រោទិ៍

(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក ដោយសារតែបូមស្រះរីងហើយក៏យកខ្សែភ្លើងមករាយដើម្បីឆក់ត្រី ប៉ុន្តែអកុសលត្រូវឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ទើបតែសម្រាលបានជិត១០ទៅវិញ។

Read more: បូមស្រះទឹកឲ្យរីងហើយចុះឆក់ត្រី តែឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី...

ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់មានរឿងអាស្រូវ ត្រូវប្រពន្ធដើមតាមរករឿងដល់កន្លែងធ្វើការ, រហូតមកដល់ពេលនេះ បានលែងលះប្រពន្ធដើមជាផ្លូវការហើយ

(ភ្នំពេញ)៖ រឿងរ៉ាវផ្អើលកាលពីជិត១ឆ្នាំមុន ករណីលោកចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ លោក ម៉ាលី ពិសិដ្ឋ លួចមានស្រី ហើយត្រូវបានភរិយាដើម តាមទាន់ផ្អើលនៅ សាលាសង្កាត់នោះ រហូតមកដល់ពេលនេះ លោកបានសម្រេចបំណង តាមរយៈការលែងលះភរិយាស្របច្បាប់ នៅឯខេត្តកំពង់ឆ្នាំង បានជោគជ័យជាផ្លូវការហើយ។

Read more: ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់មានរឿងអាស្រូវ...

កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនចំនួន៧៣កញ្ចប់ ស្ថិតនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Read more: កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ២នាក់...

សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៤នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែមករាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៩នាក់។

Read more: សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៤នាក់ និងរបួស១៥នាក់...

News Update: សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះតែគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

(ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ។

Read more: News Update: សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៧គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តច្បាប់ និងអាជ្ញាធរបានឃាត់ម៉ូតូចំនួន ៧គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

BREAKING NEWS: មន្រ្តីនគរបាល៥នាក់ មានពាក់ផ្កាយ១ម្នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខ ប៉ុន្តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញភ្លាមៗ

(ភ្នំពេញ)៖ មន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់។

Read more: BREAKING NEWS: មន្រ្តីនគរបាល៥នាក់ មានពាក់ផ្កាយ១ម្នាក់...

ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប បណ្តាលឲ្យខូចខាតម៉ូតូ៥គ្រឿង និងមនុស្ស៥នាក់រងរបួស

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ មានករណីស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូប្រហែល៤-៥គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

Read more: ស្ត្រីម្នាក់បើករថយន្តដឹកទំនិញ បុករះម៉ូតូឈប់ចាំភ្លើងស្តុប...

ជនសង្ស័យ៣នាក់ លួចម៉ូតូពីខេត្តកណ្ដាល មកជាប់ខ្នោះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា កម្លាំងការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះលេខ៥១៧អឺ០ ផ្លូវលំ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពលួចម៉ូតូ MSX ១គ្រឿង ពីចំណុចបន្ទប់លេខ១៥ ផ្លូវបេតុង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ទាបភ្លឺថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។

Read more: ជនសង្ស័យ៣នាក់ លួចម៉ូតូពីខេត្តកណ្ដាល...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច០៤នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស ក្នុងនោះមាន០៣នាក់ជាចោរលួចម៉ូតូ និងម្នាក់ជាចោរលួចអាគុយឡាន។

Read more: អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ​០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច

ទិញថ្នាំញៀនពីជនជាតិថៃ យកមកចែកចាយបន្តនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថបង្ក្រាប, រឹបអូសគ្រឿងញៀនបាន១គីឡូក្រាម ថ្ងៃនេះបង្ហាញមុខ មុនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទកាសែតស្តីពី ការបង្ក្រាបគ្រឿងញៀន១គីឡូក្រាម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។

Read more: ទិញថ្នាំញៀនពីជនជាតិថៃ យកមកចែកចាយបន្តនៅក្រុងប៉ោយប៉ែត...

បង្ក្រាបជនសង្ស័យ១១នាក់ ពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅខណ្ឌឬស្សីកែវ, ដកហូតថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកែវ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន១១នាក់ និងដកហូតបានថ្នាំញៀន រួមជាមួយសម្ភារបម្រើឲ្យសកម្មភាពជក់គ្រឿងញៀនមួយចំនួនផងដែរ។

Read more: បង្ក្រាបជនសង្ស័យ១១នាក់ ពីបទប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅខណ្ឌឬស្សីកែវ,...

ក្រុមចោរប្លន់ម៉ូតូស្ត្រីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបបាន៤នាក់

(ភ្នំពេញ)៖ ក្រុមចោរវាយប្លន់១ក្រុម ជិះម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅលើស្រ្តីម្នាក់បានសម្រេច កាល២៤ថ្ងៃមុន ពោលគឺនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤៖៣០នាទី នៅចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: ក្រុមចោរប្លន់ម៉ូតូស្ត្រីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាល...