Social Network

សួរនាំរឿងប្តីមានស្ត្រី លោកប្តីជាមន្ត្រីយោធាខឹងប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ​, ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ)៖ បុរសម្នាក់ជាមន្ត្រីយោធាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកសួរនាំករណីប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ ដោយសារតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី។

Read more: សួរនាំរឿងប្តីមានស្ត្រី លោកប្តីជាមន្ត្រីយោធាខឹងប្រើអំពើហិង្សាលើប្រពន្ធ...

ឃាត់ខ្លួនជនជាតិចិន៣នាក់ថែមទៀត ពាក់ព័ន្ធករណីដែលមនុស្សឃាត នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា មុខសញ្ញាសេសសល់ចំនួន៣នាក់ ដែលពាក់ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា ត្រូវបានឃាត់ខ្លួនហើយ។

Read more: ឃាត់ខ្លួនជនជាតិចិន៣នាក់ថែមទៀត ពាក់ព័ន្ធករណីដែលមនុស្សឃាត នៅក្រុងព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗ បន្ទាប់ពីត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន៧កញ្ចប់ នៅខណៈដែលកំពុងតែបន្តសកម្មភាពចុះអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១១៖៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ។

Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅសង្កាត់ស្វាយប៉ាក...

បុរស​ម្នាក់ទំនង​ស្រវឹង​បើករថយន្តស៊េរីទំនើប បុកម៉ូតូពីក្រោយរួចជ្រុលទៅបុកតូបលក់ងាវ រង​ការ​ខូចខាតយ៉ាងដំណំ, ម្ចាស់រថយន្តបង្កសងសំណង១២០០ដុល្លារបញ្ចប់រឿង

(ភ្នំពេញ)៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តស៊េរីទំនើបជ្រុល ទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យម៉ូតូខ្ទាតទៅប៉ះតូបលក់ងាវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យ មាននរណាម្នាក់រងរបួសឡើយ។

Read more: បុរស​ម្នាក់ទំនង​ស្រវឹង​បើករថយន្តស៊េរីទំនើប...

យប់ឆ្លងឆ្នាំ ! ផ្ទះ២ខ្នង​ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង​ នៅសង្កាត់ពញាពន់​ ខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះឈើប្រក់សង្គ័សីចំនួន ២ខ្នងអស់ទាំងស្រុង និងខូចខាតសម្ភារជាច្រេីន។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ១៥១ ក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Read more: យប់ឆ្លងឆ្នាំ ! ផ្ទះ២ខ្នង​ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង​...

ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៨ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១.៦ម៉ឺននាក់ ដកហូតថ្នាំញៀនជាងកន្លះតោន, ជាមធ្យម១ថ្ងៃបង្ក្រាបជាង៤០នាក់

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងផុតទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៨,០១៨ករណី ដោយឃាត់ខ្លួនមនុស្ស១៦,២៣២នាក់ (ស្រី១,៣៤៣នាក់) ក្នុងនោះមានជនបរទេស៣១០នាក់ (ស្រី៤៨នាក់) ត្រូវនឹង២៤សញ្ជាតិ។ ចំនួនមនុស្សនៃការបង្ក្រាបនេះ បើគិតជាមធ្យមក្នុង១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន៤៤.៥០នាក់។

Read more: ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៨ពាន់ករណី...

ក្រុមចោរឆក់កក្រើកដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល តាមបង្ក្រាបបាន៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ និងកម្លាំងប៉ុស្តិ៍ចោមចៅទី៣ សហការគ្នាជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនចោរឆក់ដ៏កក្រើក នៅក្នុងរាជធានីភ្នំពេញ មួយក្រុមគ្នាជាង១០នាក់ ដែលធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋ និងជនជាតិបរទេសរាប់សិបករណីអស់លុយរាប់ម៉ឺនដុល្លារ។

Read more: ក្រុមចោរឆក់កក្រើកដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល...

បុរសម្នាក់បើករថយន្តបោះពួយលឿនដូច​ហោះ​ បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់​រថយន្ត​ផ្ងារ​ជើង

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត HIGHLANDER លឿនដូចហោះបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ បែកពេញផ្លូវរួចក្រឡាប់រថយន្តផ្ងារជើងម្ខាង ចំណែកឯអ្នកបើកបររងរបួសស្រាល គេចខ្លួនបាត់ស្រមោល។

Read more: បុរសម្នាក់បើករថយន្តបោះពួយលឿនដូច​ហោះ​ បុករបាំងថ្មចែកទ្រូងផ្លូវ...

រថយន្តសមត្ថកិច្ច និងអ្នកកាសែត ប្រដេញរថយន្តដឹកឈើបុកគ្នាក្រឡាប់របួសមនុស្ស៤នាក់ រលំផ្ទះមួយខ្នង ខ្ទេចរថយន្ត២គ្រឿង, ឈើនៅតែលួចចេញ តាមប៉ុស្ដិ៍៧ និងច្រករបៀង ក្នុងស្រុកកែវសីមា

(មណ្ឌលគិរី)៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល ផ្ទះមួយខ្នងរលំ រួមទាំងរថយន្តចំនួន២គ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែបុកគ្នា ហើយក្រឡាប់នៅក្នុងករណី រថយន្តរបស់សមត្ថកិច្ច និងអ្នកកាសែត៣-៤គ្រឿង បាននាំគ្នាបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។

Read more: រថយន្តសមត្ថកិច្ច និងអ្នកកាសែត ប្រដេញរថយន្តដឹកឈើបុកគ្នាក្រឡាប់របួសមនុស្ស៤នាក់...

ហាមប្រើទូរស័ព្ទពេលបើកបរ! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៨នាក់។

Read more: ហាមប្រើទូរស័ព្ទពេលបើកបរ! ស្លាប់៤នាក់ និងរបួស១២នាក់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១២ករណី ឃាត់ខ្លួន១៩នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦...

កំហឹងភ្លើងប្រច័ណ្ឌ! ប្តីដើមឃើញអតីតប្រពន្ធអង្គុយហូបស៊ុបជុំគ្រួសារជាមួយសង្សារថ្មី ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្តោលឲ្យបុរសជាសង្សារស្លាប់ អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់

(ភ្នំពេញ)៖ ប្ដីដើមឃើញអតីតប្រពន្ធនៅជាមួយសង្សារថ្មី ក៏ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្ដាលឲ្យបុរសជាសង្សារស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអតីតប្រពន្ធ និងម្ដាយក្មេករងរបួសធ្ងន់ ចំណែកឯជនដៃដល់វិញ បានរត់គេចខ្លួនបាត់ស្រមោល។

Read more: កំហឹងភ្លើងប្រច័ណ្ឌ!...

ឃាត់ខ្លួនយុវជនមួយក្រុម៤នាក់ និងម៉ូតូ២គ្រឿង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធរឿងប្រើប្រាស់ថ្នាំញៀន

(ភ្នំពេញ)៖ យុវជនវ័យក្មេងមួយក្រុម មានបក្ខពួកចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿន ហាក់បីដូចជាមានបទល្មើសអ្វីមួយ បានធ្វើឲ្យកម្លាំងនគរបាលលោក ញាណ នន នាយនគរបាលប៉ុស្ដិ៍ឃ្មួញ ក្រោមការបញ្ជាផ្ទាល់ពីលោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដែលកំពុងបន្តសកម្មភាពយាមល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ដើម្បីររក្សាសន្តិសុខផងនោះ បានសម្រេចដេញតាម រហូតឃាត់យកមកសាកសួរ និងត្រួតពិនិត្យតាមជុំនាញ បានត្រឹមជាង១ម៉ោងក្រោយប៉ុណ្ណោះ ស្រាប់តែរកឃើញក្នុងចំណោមពួកគេមានសារធាតុញៀនក្នុងខ្លួន ចំនួន៣នាក់។

Read more: ឃាត់ខ្លួនយុវជនមួយក្រុម៤នាក់ និងម៉ូតូ២គ្រឿង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ...

សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់ម្នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែធ្នូម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលគ្មាន និងរបួសធ្ងន់២នាក់។

Read more: សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់ម្នាក់ និងរបួស៦នាក់...

កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ សង្កេតឃើញបទល្មើសនេសាទនៅបឹងទន្លេសាបកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបសោះ

(កំពង់ធំ)៖ ក្នុងពេលចុះបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានសង្កេតឃើញបទល្មើសនេសាទនៅតំបន់មួយចំនួននៃតំបន់បឹងទន្លេសាប មានការកើនឡើងច្រើនឡើងៗ តែមិនឃើញមានកម្លាំងជំនាញចុះបង្ក្រាបទាល់តែសោះ។

Read more: កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ...

អភិបាលរងខេត្តប៉ៃលិន លោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង

(ប៉ៃលិន)៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង។

Read more: អភិបាលរងខេត្តប៉ៃលិន លោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាព...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន២៩នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ១៩ករណី ឃាត់ខ្លួន២៩នាក់ (ស្រីម្នាក់) ១៖ ករណីជួញដូរគ្រឿងញៀន១៣ករណី ឃាត់ខ្លួន១៨នាក់ (ស្រីម្នាក់)។

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩...

ចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook

(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលម្នាក់ដែលថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

Read more: ចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ដកហូតបានវត្ថុតាងមួយចំនួន

(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ បានបើកប្រតិបត្តិការដូចភ្លៀងរលឹម រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចដែកកោង ស្ថិតក្នុងភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ...

បងប្រុសកូនកំលោះ បង្កើតរឿងអុកឡុកកម្មវិធីអាពាហ៍ពិពាហ៍ បង្កឲ្យភ្ញៀវ១៣នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ រឿងជម្លោះបង្កឡើងដោយបងប្រុសកូនកំលោះ ផឹកស្រាក្នុងរោងមិនទាន់អស់ បែរជាចង់ទៅទិញស្រាពីក្រៅមកផឹក ប៉ុន្តែភាគីខាងស្រី ឃាត់មិនឲ្យទៅទិញ បែរជាផ្ទុះហិង្សាផ្អើលពេញរោងការ ខណៈកំពុងទទួលភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស១៣នាក់។

Read more: បងប្រុសកូនកំលោះ បង្កើតរឿងអុកឡុកកម្មវិធីអាពាហ៍ពិពាហ៍ បង្កឲ្យភ្ញៀវ១៣នាក់...

តុលាការសម្រេចផ្តន្ទាទោសមន្រ្តីយោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស២នាក់ នៅខណ្ឌសែនសុខ ដាក់ពន្ធគារ១២ឆ្នាំ

(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអតីតមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ដាក់ពន្ធនាគារកំណត់ រយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១លានរៀល ចូលជាថវិការដ្ឋ ពីបទ «ប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

Read more: តុលាការសម្រេចផ្តន្ទាទោសមន្រ្តីយោធា ដែលបាញ់ប៉ុនប៉ងសម្លាប់មនុស្ស២នាក់...