Social Network

កម្លាំងនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យច្បាប់ចរណ៍នៅគោលដៅសំខាន់ៗក្នុងខេត្ត

(ពោធិ៍សាត់)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យ ចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុក សរុបចំនួន៤៤នាក់ បានចុះត្រួតពិនិត្យរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស, ឈៀក, អាជីវកម្ម, បណ្ណ័បើកបរ, ផ្ទុកសំពោង និងត្រួតពិនិត្យ អ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង។

Read more: កម្លាំងនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញសមត្ថកិច្ចឃាត់បានយានយន្ត ចំនួន៤គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៤គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន,...

ខ្លាធំមួយក្បាលចូលខាំគោអ្នកស្រុក នៅស្រុកសំឡូត ខេត្តបាត់ដំបង, សមត្ថកិច្ចអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន

(បាត់ដំបង)៖ ហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចមួយ បានកើតមានឡើងនៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានសត្វខ្លាធំមួយក្បាល ចូលក្នុងភូមិហើយខាំសម្លាប់គោរបស់ប្រជាពលរដ្ឋមួយក្បាល ទាំងកណ្ដាលរាត្រី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Read more: ខ្លាធំមួយក្បាលចូលខាំគោអ្នកស្រុក នៅស្រុកសំឡូត ខេត្តបាត់ដំបង,...

ចោរវាយប្លន់២នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែង

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីអ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសបែកក្បាលយ៉ាងដំណំដេរ៨ថ្នេរ ចំណែកបក្ខពួក២នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

Read more: ចោរវាយប្លន់២នាក់ ត្រូវជាប់ខ្នោះនគរបាលខណ្ឌពោធិ៍សែនជ័យ...

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់គីឡូម៉ែត្រលេខ៦

(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿន ស្មានតែប្រញាប់មានការសំខាន់អ្វីមួយ ការពិតកំពុងនាំយកគ្រឿងញៀនទៅជួញដូរបន្ត តែជាអកុសលណាស់ ដោយពុំបានទៅដល់គោលដៅផង ស្រាប់តែត្រូវបានលោកវរសេនីយ៍ត្រី សារ៉ាយ ចេង អធិការរងខណ្ឌទទួលបន្ទុកគ្រឿងញៀន ដែលកំពុងបន្តស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រលប់ម៉ោងជាង៧ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

Read more: នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន...

កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកអន្លង់វែង ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់២លានដុល្លារ

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីគំរាមសម្លាប់ និងឆបោកប្រាក់ប្រមាណ២លានដុល្លារ កាលពីអំឡុងឆ្នាំ២០១៥។

Read more: កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកអន្លង់វែង...

កម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់បង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, រកឃើញសត្វព្រៃជិត១០០គីឡូក្រាម

(កំពង់ស្ពឺ)៖ កម្លាំងមូលដ្ឋានស្រុកភ្នំស្រួច សហការជាមួយក្រុមអន្គរាគមន៍បង្ក្រាបសត្វព្រៃចល័ត របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឆ្មក់ចូលឆែកឆេរទីតាំងលក់សត្វព្រៃមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចេក ឃុំអូរ។

Read more: កម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់បង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែង...

កម្លាំងនគរបាលខេត្តព្រះសីហន ​បើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ បង្ក្រាបគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ និងថ្នាំញៀន​១២២កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់ ដោយបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ (ភាគច្រើនជនជាតិចិន) និងដកហូតបានថ្នាំញៀនចំនួន១២២កញ្ចប់។

Read more: កម្លាំងនគរបាលខេត្តព្រះសីហន ​បើកប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយយប់...

បុរស​ម្នាក់ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញបុរីតាង៉ូវ ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ បុរសម្នាក់មិនដឹងមានបញ្ហាអ្វីនោះ ស្រាប់តែដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បង្កឲ្យមានការផ្ញាក់ផ្អើលដល់អ្នកជិតខាង នៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Read more: បុរស​ម្នាក់ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់...

តុលាការសម្រេចឃុំខ្លួនបុរសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ពាក់ពន្ធ័ប្រព្រឹត្តអំពើអាណាចាលើកុមារកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

Read more: តុលាការសម្រេចឃុំខ្លួនបុរសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់...

សមត្ថកិច្ចចម្រុះខេត្តរតនគិរី ដកហូតឈើគគីរជិត១០០ដុំ ដែលឈ្មួញដឹកទៅ​លាក់ទុក ក្នុងចំការស្វាយចន្ទី​ នៅស្រុកវ៉ើនសៃ

(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន អាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថខេត្ត, អាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ និងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះដកហូត ឈើគគីរចំនួន៩០ដុំ ដែលឈ្មួញដឹកគរលាក់ទុកក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិហ្វាំង ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

Read more: សមត្ថកិច្ចចម្រុះខេត្តរតនគិរី ដកហូតឈើគគីរជិត១០០ដុំ ដែលឈ្មួញដឹកទៅ​លាក់ទុក...

ជនដៃដល់ម្នាក់ចាក់សម្លាប់មនុស្សពីភ្នំពេញ រត់ដល់ខេត្តស្ទេងត្រែង បានពីរសប្តាហ៍ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន ដើម្បីបញ្ចប់រឿង

(ភ្នំពេញ)៖ ជនដៃដល់ដែលជាជនដៃដល់ចាក់សម្លាប់បុរសម្នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរត់គេចជាង២សប្តាហ៍ ត្រូវបានសមត្ថកិច្ចស្វែងរក រហូតចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង តែជននេះ ក៏សម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

Read more: ជនដៃដល់ម្នាក់ចាក់សម្លាប់មនុស្សពីភ្នំពេញ រត់ដល់ខេត្តស្ទេងត្រែង បានពីរសប្តាហ៍...

ឃាតកម្មដ៏សាហាវ! បុរសម្នាក់ត្រូវឃាតកបិតស្កុត និងកាត់ជាពីរកំណាត់ យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ ដោយបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសពនៅសល់តែគ្រោងឆ្អឹង ដោយនៅក្នុងបេមួយដោយមានរុំស្កុតបិតជិត ដែលជាអំពើករណីឃាតកម្មដ៏សាហាវ។

Read more: ឃាតកម្មដ៏សាហាវ! បុរសម្នាក់ត្រូវឃាតកបិតស្កុត និងកាត់ជាពីរកំណាត់...

ចាប់ខ្លួន៤នាក់ កាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើ ក្នុងស្រុកព្រៃនប់ឆ្នាំ២០០២, អភិបាលខេត្តព្រះសីហនុ ព្រមានតាមចាប់ជនល្មើកាងដីអនាធិបតេយ្យ បញ្ជូនទៅកាន់តុលាការ

(ព្រះសីហនុ)៖ បន្ទាប់ពីបានចាប់ក្រុមកាងដីប្រដាប់អាវុធ នៅកោះក្របីស្រុក រួចត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររូចមក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន ក្រុមជើងខ្លាំងចំនួន៤នាក់ផ្សេងទៀត ដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំ ដែលពួកគេបានកាងដីអោយ ឈ្មោះ ថៃ ធីគាវ ក្នុងការឈូសឆាយដោយគ្មានច្បាប់ ព្រោះតែអាងអ្នកមានអំណាចនៅពីក្រោយខ្នង។

Read more: ចាប់ខ្លួន៤នាក់ កាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើ...

សូមបើកបរប្រកាន់ស្តាំជានិច្ច! គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ស្លាប់​៥​នាក់​ និងរបួសធ្ងន់​ស្រាល​២៣​នាក់​

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៥លើក) បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់ស្រាល២៣នាក់ (ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១១នាក់ (យប់៥នាក់) ។

Read more: សូមបើកបរប្រកាន់ស្តាំជានិច្ច! គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ទី​២៦​...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនពលរដ្ឋម្នាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

(ភ្នំពេញ)៖ ជាញឹកញាប់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញភារកិច្ចស្នូលយ៉ាងមមាញឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការស្រាវជ្រាវបង្ក្រាបបទល្មើស ទាំងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ទាំងការសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ។

Read more: អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនពលរដ្ឋម្នាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាមស្រីប្រុស៦នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ នៅមុខចំណុចភោជនីយដ្ឋានចតុមុខ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Read more: កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៦នាក់...

កងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងញៀន ក្នុងតំបន់ស្មុកស្មាញ ដោយឃាត់បានមនុស្ស៨នាក់​ និងដកហូតម្សៅសថ្លា១៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងកងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍ និងស្តីទីប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះឡោមព័ន្ធទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដែលជាតំបន់ស្មុកស្មាញនៅខាងក្រោយវិហារ ឯក រង្សី ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់។

Read more: កងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ​ ឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងញៀន...

អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យត្រៀមការពារសន្តិសុខជូនពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

(ភ្នំពេញ)៖ លោក ជា ពិសី ជុំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយ ដើម្បីក្រើនរំឭកដល់ មន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវរបៀបវារៈចំនួន២ ក្នុងនោះទី១-ការពង្រឹងកិច្ចការងារផ្ទៃក្នុង ទី២-ការត្រៀមការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរាបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងឱកាសត្រៀមអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូក ប្រឡងប្រណាំង ជម្រុះជ្រើសរើសទូក «ង» បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលដ៍ខ្លីខាងមុខនេះ។

Read more: អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យត្រៀមការពារសន្តិសុខជូនពលរដ្ឋ...

ចោរឆក់​ ដែលធាក់ម៉ូតូផ្ដូលបណ្ដាលឲ្យ​​ជនរងគ្រោះម្នាក់ស្លាប់ ចោលប្រពន្ធ និងកូន​ ប្រឈមនឹងការជាប់គុកពី១៥-៣០ឆ្នាំ

(ភ្នំពេញ)៖ ក្រុមចោរឆក់២នាក់ ដែលបានធ្វើសកម្មភាពឆក់ និងធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចោលប្រពន្ធ និងកូន២នាក់ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ តាមបញ្ញត្ដិមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ។ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លូនក្រុមចោរឆក់២នាក់ នៅពន្ធនាគារ រង់ចាំកាត់ទោសនៅពេលក្រោយ។

Read more: ចោរឆក់​ ដែលធាក់ម៉ូតូផ្ដូលបណ្ដាលឲ្យ​​ជនរងគ្រោះម្នាក់ស្លាប់ ចោលប្រពន្ធ និងកូន​...

អ្នកជិតខាងទាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់របួសទាំងសងខាង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង, សមត្ថកិច្ចចុះឃាត់ខ្លួនមនុស្សមួយចំនួនយកទៅសួរចម្លើយ

(បាត់ដំបង)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកជិតខាងជុំវិញផ្ទះ មានទំនាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់គ្នារបួសទាំងសងខាង នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។

Read more: អ្នកជិតខាងទាស់គ្នារឿងផ្លូវដើរ ឈានដល់កាប់ចាក់របួសទាំងសងខាង នៅសង្កាត់អូរចារ...