Social Network

នគរបាលឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងវត្ថុតាងមួយចំនួនធំ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឆ្មក់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ដោយឃាត់ខ្លួនបានជនសង្ស័យស្រីប្រុសចំនួន៥នាក់ និងឆែកឆេរដកហូតបានថ្នាំញៀន៦កញ្ចប់ ទម្ងន់ជិត១០០ក្រាម និងវត្ថុតាងមួយចំនួនទៀតផងដែរ។

Read more: នគរបាលឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់...

មនុស្ស២នាក់ រងរបួសធ្ងន់ ខណៈរថយន្តធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ និងកកស្ទះចរាចរលើថ្នល់ជាតិលេខ៣ នៅស្រុកទឹកឈូ

(កំពត)៖ អ្នកបើកបរ និងព្រូរថយន្ត រងរបួសធ្ងន់ ដោយសាររថយន្តធំៗ២គ្រឿង បុកគ្នាលាន់ឮដូចរន្ទះ រ៉េឈរកាត់ទទឹងថ្នល់ បណ្តាលឲ្យកកស្ទះចរាចរ នៅម៉ោង០៨៖៥០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចំណុចខាងលិច ផ្លូវចូលកំពុងផែថ្មីវិញហួរ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

Read more: មនុស្ស២នាក់ រងរបួសធ្ងន់ ខណៈរថយន្តធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ...

កម្លាំងនគរបាលអន្ដោប្រវេសន៍​ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ក្នុងខណ្ឌចំការមន ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ដែលលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងខណ្ឌចំការមន។

Read more: កម្លាំងនគរបាលអន្ដោប្រវេសន៍​ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ក្នុងខណ្ឌចំការមន...

រាយខ្សែភ្លើងឆក់កណ្តុរចូលសុីស្រូវប្រាំង បែរជាឆក់មនុស្សស្លាប់ ត្រូវនគរបាលឃាត់ខ្លួន

(កណ្តាល) ៖ អ្នកការពារមិនឲ្យកណ្តុរចូលសុីស្រូវប្រាំងម្នាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយយកខ្សែលួសតភ្ជាប់ចរន្តអគ្គិសនីទៅរាយឆក់កណ្តុរ ការពារស្រូវប្រាំងពីសត្វកណ្តុរចូលសុីបំផ្លាញ តែត្រូវឆក់អ្នកទៅមើលសន្ទូច ស្លាប់នៅនិងកន្លែង ។

Read more: រាយខ្សែភ្លើងឆក់កណ្តុរចូលសុីស្រូវប្រាំង បែរជាឆក់មនុស្សស្លាប់ ត្រូវនគរបាលឃាត់ខ្លួន

រំលោភកុមារនៅអាមេរិក ​តែត្រូវកម្លាំងនគរបាលអន្ដោប្រវេសន៍ ចាប់ខ្លួនបាននៅខេត្តសៀមរាប​

(សៀមរាប)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារ នៅសហរដ្ឋអាមេរិក។

Read more: រំលោភកុមារនៅអាមេរិក ​តែត្រូវកម្លាំងនគរបាលអន្ដោប្រវេសន៍...

ពេញមួយខែនេះ ​នគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរឆក់ពីជនជាតិខ្មែរ និងជនបរទេស ២០ករណី ឃាត់ខ្លួនបាន១៨នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃការិយាលយព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១២ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមចោរឆក់ទ្រព្យសម្បត្តិ ពីជនជាតិបរទេស និងជនជាតិខ្មែរ បាន២០ករណី និងឃាត់ខ្លួនជនសង្ស័យ១៨នាក់ រយៈពេលពេញមួយខែ។ បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា របាយការណ៍រយៈពេលមួយខែនេះ បានធ្វើឡើងចាប់គិតពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

Read more: ពេញមួយខែនេះ ​នគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរឆក់ពីជនជាតិខ្មែរ និងជនបរទេស...

មួយថ្ងៃនគរបាលខណ្ឌទួលគោក បង្ក្រាបចោរឆក់៣ករណី ឃាត់ខ្លួនមនុស្ស៥នាក់

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ បង្ក្រាបជាក់ស្ដែង ជនសង្ស័យធ្វើសកម្មភាពឆក់ ចំនួន០៣ករណី នៅក្នុងមូលដ្ឋានសង្កាត់ បឹងកក់ទី១ មួយករណី សង្កាត់ទឹកល្អក់ទី១ មួយករណី និងសង្កាត់ផ្សារដេប៉ូទី២ មួយករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាង (ម៉ូតូសំរាប់ជិះធ្វើសកម្មភាពឆក់ ) ចំនួន០៣គ្រឿង ។

Read more: មួយថ្ងៃនគរបាលខណ្ឌទួលគោក បង្ក្រាបចោរឆក់៣ករណី ឃាត់ខ្លួនមនុស្ស៥នាក់

ចោរឆក់ម្នាក់គេចខ្លួន ក្នុងអគារតុលាការ ត្រូវចាប់ខ្លួនបានមកវិញ ដោយនគរបាលការពារស្ថាប័ននេះ !

(ភ្នំពេញ)៖ លោក ហង្ស វីរ: ប្រធាននគរបាលការពារសាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំងគោលដៅរបស់លោក បានតាមចាប់ជនសង្ស័យ ជាចោរលួចទូរស័ព្ទម្នាក់ ដែលត្រូវសមត្ថកិច្ចខណ្ឌចំការមន បញ្ជូនទៅកាន់តុលាការបានលួចរត់ ខណៈកំពុងអង្គុយរងចាំព្រះរាជអាជ្ញាសួរចម្លើយ នៅជាន់ទី២ នៃអគារសាលាដំបូង រាជធានីភ្នំពេញ ហើយបាននាំខ្លួនប្រគល់ឲ្យតំណាងអយ្យការ បន្តការសាកសួរវិញតាមនីតិវិធី។

Read more: ចោរឆក់ម្នាក់គេចខ្លួន ក្នុងអគារតុលាការ ត្រូវចាប់ខ្លួនបានមកវិញ...

ព្រៃផ្សៃ! ជនជាតិវៀតណាមម្នាក់ញៀនថ្នាំ​ រំលោភក្មេងស្រីអាយុ៤ឆ្នាំ​ រួចសម្លាប់ចោល នៅខណ្ឌឫស្សីកែវ, សមត្ថកិច្ចតាមចាប់វាយខ្នោះ

(ភ្នំពេញ)៖ ជនជាតិវៀតណាមល្មោភកាមម្នាក់ សង្ស័យដោយសារឥទ្ធិពលនៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំងបង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន។

Read more: ព្រៃផ្សៃ! ជនជាតិវៀតណាមម្នាក់ញៀនថ្នាំ​ រំលោភក្មេងស្រីអាយុ៤ឆ្នាំ​ រួចសម្លាប់ចោល...

ថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើឈ្នួល​ ត្រូវកម្លាំងនគរបាលបញ្ជូន ទៅតុលារចាត់ការតាមច្បាប់នៅព្រឹកនេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រីចិត្តកំណាចឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មកកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Read more: ថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើឈ្នួល​ ត្រូវកម្លាំងនគរបាលបញ្ជូន...

រថយន្តក្រុមហ៊ុន SP បើកបុកកម្មការិនី២នាក់ស្លាប់នៅលើទ្រូងផ្លូវ,អ្នកបើកបររត់គេចខ្លួនបាត់

(កណ្តាល)៖ កម្មការិនី២នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន អេសភី បើកជ្រុលទៅបុកបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែង ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ហេតុការណ៏នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល ។

Read more: រថយន្តក្រុមហ៊ុន SP...

កូនប្រុសតិរិច្ឆានចាក់សម្លាប់ឪពុក​ នៅខេត្តសៀមរាប ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ​ចាប់ខ្លួនបាន​

(ព្រះសីហនុ)៖ កូនប្រុសចិត្តតិរិច្ឆានវ័យទើបតែ១៧ឆ្នាំ មិនបានសងគុណអ្វីទៅលោកឪពុក ហើយថែមទាំងហ៊ានលើកដៃចាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួនថែមទៀត នៅឯខេត្តសៀមរាប ប៉ុន្ដែអំពើឃោរឃៅនេះរំលងបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ក៏ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនបាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។

Read more: កូនប្រុសតិរិច្ឆានចាក់សម្លាប់ឪពុក​ នៅខេត្តសៀមរាប...

រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «សីលាអង្គរខ្មែរ អ៊ិចប្រេស្ស» លួចដឹកសត្វព្រៃជិតកន្លះតោន ត្រូវ​ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ​បង្ក្រាបបាន

(ភ្នំពេញ)៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង រកឃើញសត្វព្រៃជាច្រើនប្រភេទ ដាក់ក្នុងកេសសរុបប្រមាណជិតកន្លះតោន នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

Read more: រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «សីលាអង្គរខ្មែរ អ៊ិចប្រេស្ស»...

លួចម៉ូតូបានមួយថ្ងៃអស់ល័ក្ខ ជាប់ខ្នោះសមត្ថកិច្ច

(ព្រៃវែង)៖ បុរសម្នាក់ បន្ទាប់ពីលួចម៉ូតូពីជនរងគ្រោះបានមួយថ្ងៃ ត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយអន្ទរ សហការជាមួយកំលាំងជំនាញស្រុកស្វាយអន្ទរ បានស្ទាក់ចាប់បាន។ ការស្ទាក់ចាប់ចោលួចម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

Read more: លួចម៉ូតូបានមួយថ្ងៃអស់ល័ក្ខ ជាប់ខ្នោះសមត្ថកិច្ច

នគរបាលម្នាក់ទៀតហើយ ដែលបាញ់បោះសេរី ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ជនត្រូវចោទជាច្រើននាក់ហើយ នៅក្នុងនោះមានអ្នកពាក់ផ្កាយ និងឧកញ៉ាផងដែរ ត្រូវជាប់ពន្ធនាគារ ដោយសាររឿងបាញ់បោះសេរី ជាហូហែរ។ ដោយឡែក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលខណ្ឌព្រែកព្នៅម្នាក់ទៀត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយសាររឿងបាញ់បោះសេរី។

Read more: នគរបាលម្នាក់ទៀតហើយ ដែលបាញ់បោះសេរី ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចាប់បានរថយន្តទំនើប គេចពន្ធ១គ្រឿងនាំចូលពីថៃ ពេលកំពុងបើកបរលើផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ មន្ត្រីគយចល័តក្រុងប៉ោយប៉ែត នៃស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានតាមប្រមាញ់ ចាប់បានរថយន្តគេចពន្ធស៊េរីទំនើប១គ្រឿង ខណៈពេលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត។

Read more: ចាប់បានរថយន្តទំនើប គេចពន្ធ១គ្រឿងនាំចូលពីថៃ ពេលកំពុងបើកបរលើផ្លូវជាតិលេខ៥...

ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ញៀនថ្នាំសុំត្រូវរ៉ូវគ្នាវិញមិនបាន បុរសជាប្តីយកកាំបិតចិតបន្លែអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បន្សល់ទុកកូនតូច២នាក់រស់នៅកំព្រា នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ បុរសជាប្តីម្នាក់ បានយកកាំបិតចិតបន្លែអារ.កសម្លាប់ប្រពន្ធខ្លួន ផ្តាច់បំពងករ ដូចអារ.កមាន់ ដោយបន្សល់ទុកកូនតូចៗ ២នាក់ឲ្យរស់នៅកំព្រា។ ហេតុការណ៍នេះ បានកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤៖៣០នាទី ស្ថិតក្នុងចំការកៅស៊ូ ក្រុមហ៊ុនហ្គោហ្វ័យសុន ភូមិថ្មសម្លាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

Read more: ឃាតកម្មដ៏សាហាវព្រៃផ្សៃ! ញៀនថ្នាំសុំត្រូវរ៉ូវគ្នាវិញមិនបាន...

រថយន្ត Toyota Vigo ព្រលះជាមួយម៉ូតូពេញទំហឹង ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

(កោះកុង)៖ បុរសម្នាក់បើករថយន្តម៉ាក Toyota Vigo ប្រលះគ្នាជាមួយម៉ូតូឆាលលីពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នាលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចររាចរណ៍មួយនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវទៅព្រែកស្វាយ ក្បែរមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។

Read more: រថយន្ត Toyota Vigo ព្រលះជាមួយម៉ូតូពេញទំហឹង...

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនសិស្ស៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងថា មានករណីឆក់កាបូបជនជាតិចិនម្នាក់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ និងកន្លែងលាក់ខ្លួន ហើយឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាសិស្ស ចំនួន៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២៖៣០នាទី។

Read more: នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនសិស្ស៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន

ផ្ទះប្រជាពលរដ្ឋជិត៥០០ខ្នង នៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវខ្យល់កន្ដ្រាក់វាយប្រហារ, កម្លាំងនគរបាលខេត្ត​ ចុះជួយរុះរើ និងសាងសង់ផ្ទះថ្មីជូនពលរដ្ឋ

(កំពង់ចាម)៖ ផ្ទះប្រជាពលរដ្ឋសុរបចំនួន៤៩៦ខ្នង ត្រូវខ្យល់កន្ដ្រាក់វាយប្រហារបណ្ដាលឲ្យដួលរំលំរងការខូចខាត និងរបួសមនុស្សមួយចំនួនផងដែរ នៅឃុំសណ្ដែក និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

Read more: ផ្ទះប្រជាពលរដ្ឋជិត៥០០ខ្នង នៅស្រុកបាធាយ ខេត្តកំពង់ចាម...

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែឧសភា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

Read more: គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់២នាក់ និងរបួស៣នាក់...