Social Network

ប្រុងប្រយ័ត្នរាល់ពេលបើកបរ! ស្លាប់២នាក់ របួសធ្ងន់ស្រាល៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់ក្រោយ ពេលកំពុងបើកបរយ៉ាងលឿន នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។ ដែលករណីនេះ បណ្តាលមកពីរថយន្តបែកកង់ក្រោយ ពេលកំពុងបើកបរយ៉ាងលឿននៅលើដងផ្លូវ។

Read more: ប្រុងប្រយ័ត្នរាល់ពេលបើកបរ! ស្លាប់២នាក់ របួសធ្ងន់ស្រាល៦នាក់...

នាយរងប៉ុស្តិ៍នគរបាលខេត្តត្បូងឃ្មុំម្នាក់ គាំងបេះដូងស្លាប់ ពេលចុះការពារយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សនយោបាយ

(ភ្នំពេញ)៖ នាយរងប៉ុស្តិ៍នគរបាលខេត្តត្បូងឃ្មុំម្នាក់ បានគាំងបេះដូងស្លាប់ភ្លាមៗ ពេលកំពុងចុះការពារយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ។

Read more: នាយរងប៉ុស្តិ៍នគរបាលខេត្តត្បូងឃ្មុំម្នាក់ គាំងបេះដូងស្លាប់...

រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនដូចហោះ​ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់, អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល នៅស្រុកមោងឬស្សី

(បាត់ដំបង)៖ រថយន្តម៉ាក ISUSU កុងតឺន័រពណ៌ស មួយគ្រឿងបើកលឿនដូចហោះ បានបុកអ្នកជិះម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

Read more: រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនដូចហោះ​ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់,...

មន្ត្រីអាវុធហត្ថខេត្តព្រៃវែងម្នាក់ ដែលវាយអ្នកបើករថយន្តលក់ទឹកកក ត្រូវតុលាការដោះលែងឲ្យទៅផ្ទះវិញ

(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលជាប់ពាក់ព័ន្ធរឿងហិង្សា ត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

Read more: មន្ត្រីអាវុធហត្ថខេត្តព្រៃវែងម្នាក់ ដែលវាយអ្នកបើករថយន្តលក់ទឹកកក...

ប្រយ័ត្នពេលបើកបរ! ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ បណ្តាលឱ្យរងរបួសចំនួន៥០នាក់ នៅស្រុកបាទី

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលចំនួន៥០នាក់ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។ កម្មករ-កម្មការិនី ដែលរងបួសដោយសារក្រឡាប់រថយន្តខាងលើ មានទីលំនៅឃុំស្នំក្រពើ និងឃុំមហាឬស្សី ធ្វើការនៅរោងចក្រ MOHA វណ្ណៈ ២ទឹកថ្លា។

Read more: ប្រយ័ត្នពេលបើកបរ! ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ បណ្តាលឱ្យរងរបួសចំនួន៥០នាក់...

តុលាការគ្រោងប្រកាសទោសបុរសនីហ្ស៊េរីយ៉ា២នាក់ ពាក់ព័ន្ធរឿងដឹកគ្រឿងញៀនជាង១គីឡូ ចូលកម្ពុជា នៅថ្ងៃ១៨ ខែកក្កដា

(ភ្នំពេញ)៖ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកសវនាការកាត់ទោសបុរស ជនជាតិនីហ្ស៊េរីយ៉ា២នាក់ ពាក់ព័ន្ធសំណុំរឿង ដឹកជញ្ជូនគ្រឿងញៀនជាង១គីឡូក្រាម ចូលប្រទេសកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៧។

Read more: តុលាការគ្រោងប្រកាសទោសបុរសនីហ្ស៊េរីយ៉ា២នាក់ ពាក់ព័ន្ធរឿងដឹកគ្រឿងញៀនជាង១គីឡូ...

អាសូរណាស់! គ្រូបង្រៀនសាលាមេត្តយ្យក្នុងខណ្ឌជ្រោយចង្វារម្នាក់ស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៌ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់! អ្នកគ្រូបង្រៀនម្នាក់នៅសាលាមត្តេយ្យមួយកន្លែង ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈពេលកំពុងជិះម៉ូតូទៅបង្រៀនសិស្ស ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៌ ជាមួយរទេះគោ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥១ ក្នុងភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នាវេលាម៉ោងជាង៥ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

Read more: អាសូរណាស់! គ្រូបង្រៀនសាលាមេត្តយ្យក្នុងខណ្ឌជ្រោយចង្វារម្នាក់ស្លាប់...

កម្លាំងគយចល័ត បើកប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើស នៅភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការ ដេញចាប់រថយន្តដឹកទំនិញល្មើសធុនធំមួយគ្រឿង និងរថយន្តកាម៉ារីរបស់ម្ចាស់ទំនិញមួយគ្រឿងទៀត នៅភូមិសាស្រ្តច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើសទាំងនេះ បានធ្វើឡើងដឹកនាំបញ្ជាផ្ទាល់ពីលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត និងក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន។

Read more: កម្លាំងគយចល័ត បើកប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើស...

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំមួយចំនួនទាំងកណ្ដាលថ្ងៃ

(ភ្នំពេញ)៖ កម្លាំងនគរបាលសន្តិសុខ សហកាជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ នៅក្នុងមូលដ្ឋាន និងដកហូតបានថ្នាំមួយចំនួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

Read more: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់...

ក្មេងប្រុសម្នាក់ជិះម៉ូតូជាមួយម្តាយ ជើងចូលកាំម៉ូតូដាច់ម្រាម១ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញជួយសង្គ្រោះ

(ភ្នំពេញ)៖ វេលាម៉ោងប្រមាណ១៦៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បងស្រីម្នាក់ ជាអ្នកបើករម៉កម៉ូតូលក់បបរតាមផ្លូវ និងមានកូនតូចពីរនាក់ ជិះលើម៉ូតូតាមជាប់ជាមួយ ស្រាប់តែមកដល់មុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សំឡេងឈឺផ្សារបស់កូនតូចម្នាក់របស់គាត់ បានស្រែកបន្លឺឡើងស្ទើរស្លុតស្មារតី ព្រោះតែម្រាមជើងកុមារតូច បានចូលកាំម៉ូតូ ធ្វើឲ្យដាច់មេជើងម្ខាង។

Read more: ក្មេងប្រុសម្នាក់ជិះម៉ូតូជាមួយម្តាយ ជើងចូលកាំម៉ូតូដាច់ម្រាម១...

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ កំពុងសង្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀន តែជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ក្រោមការដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ំ រតនា បានធ្វើការបង្ក្រាបឃាត់ខ្លួន និងដកហូតបានថ្នាំញៀន១៣កញ្ចប់។

Read more: នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់...

បរុសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖ បុរសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦៖៤៣នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ចំណុចខាងកើតគល់ស្ពាន៣០កញ្ញា ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

Read more: បរុសម្នាក់បើកម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន...

នគរបាលឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀន៤នាក់ និងរឹបអូសថ្នាំ២៨កញ្ចប់ធំ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ក្រុមជនសង្ស័យក្មេងចាស់ប្រុសស្រី៤នាក់ ដែលប្រកបរបរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបជាក់ស្តែង ដែលក្រុមជនសង្ស័យទាំងនោះ កំពុងលក់ដូរដោយធ្វើការរឹបអូសថ្នាំម៉ាទឹកកកចំនួន២៨កញ្ចប់ធំតូច។

Read more: នគរបាលឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀន៤នាក់ និងរឹបអូសថ្នាំ២៨កញ្ចប់ធំ...

ចាប់រថយន្តសាំយ៉ុង៣គ្រឿង ដឹកឈើនៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីព្រៃឈើអធិការមេគង្គ និងមេព្រៃខេត្ត បានរួមគ្នាដេញស្ទាក់ចាប់រថយន្ត សាំយ៉ុងដឹកក្តារសសរចំនួន៣គ្រឿង គ្រារថយន្តទាំងនោះ បានព្យាយាមបើករត់គេច ពីកម្លាំងសមត្ថកិច្ចតាំងពីផ្លូវជាតិលេខ៧៨ រហូតដល់កុងត្រូលចរាចរណ៍ នៅភូមិជិតថ្នាលបណ្តុះកូនឈើភ្នំក្រហម ទើបឃាត់បាន។

Read more: ចាប់រថយន្តសាំយ៉ុង៣គ្រឿង ដឹកឈើនៅខេត្តស្ទឹងត្រែង

សមត្ថកិច្ចបញ្ជូនមន្ត្រីក្រសួងដែនដី ទៅតុលាការ ពាក់ព័ន្ធរឿងបុកគេរត់ និងដកអាវុធខ្លីគំរាមនគរបាលខណ្ឌចំការមន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ម៉ៅ ច័ន្ទរស្មី មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបាននគរបាលខណ្ឌចំការមន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រា បើករថយន្ត ម៉ាកហាយឡេនឌឺ ទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងឈប់ស្ងៀម និងព្យាយាមបើករត់ តែនៅពេលនគរបាលដេញចាប់ ក៏ដកកាំភ្លើងគំរាមថែមទៀត។

Read more: សមត្ថកិច្ចបញ្ជូនមន្ត្រីក្រសួងដែនដី ទៅតុលាការ ពាក់ព័ន្ធរឿងបុកគេរត់...

អណោចអធ័ម! អ្នក​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ផ្ទះ​ម្នាក់​ ត្រូវ​រថយន្ដ​កុងតឺន័រ​បុក​ស្លាប់ ​នៅ​អូរ​ឧកញ៉ា​ហេង​ ស្រុកព្រៃនប់

(ព្រះសីហនុ)៖ អ្នកដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បុកស្លាប់ភ្លាមៗមួយរំពេច នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៨ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: អណោចអធ័ម! អ្នក​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ផ្ទះ​ម្នាក់​...

ខ្លាចគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់ម្នាក់ និង១៣នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។

Read more: ខ្លាចគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់ម្នាក់...

សមត្ថកិច្ចឃាត់ខ្លួនអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ពីបទឆបោក

(កំពង់ធំ)៖ អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាយខ្នោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ខណៈដែលអ្នកយកព័ត៌មានរូបនេះ កំពុងធ្វើដំណើរមកភ្នំពេញ។

Read more: សមត្ថកិច្ចឃាត់ខ្លួនអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់...

នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ត្រូវរថយន្តបុកស្លាប់

(កែប)៖ នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ថ្នាក់វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) ត្រូវបានរថយន្តបុកស្លាប់ ខណៈបើកម៉ូតូបត់ឆ្វេងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣A ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

Read more: នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ត្រូវរថយន្តបុកស្លាប់

បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោស ក្រោយសមត្ថកិច្ចចុះបង្ក្រាប នៅខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ នគបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណីជួលស្ត្រីខ្មែរឲ្យពពោះយកកូនទៅលក់ឲ្យជនបរទេស។

Read more: បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស...

លោក ឃួង ស្រេង ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនរងគ្រោះ ដោយអគ្គិភ័យ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យនៅតំបន់សំណង់មិនរៀបរយ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ចំនួន៣៥គ្រួសារ បានទទួលអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈកាកបាទរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ ត្រូវអគ្គិភ័យឆាបឆេះ នាព្រឹកព្រលឹម ថ្ងៃនេះ។

Read more: លោក ឃួង ស្រេង ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនរងគ្រោះ ដោយអគ្គិភ័យ...