Social Network

ឆេះរថយន្តកែច្នៃមួយគ្រឿង នៅស្រុកមង្គលបូរី ផ្អើលអ្នកដំណើរ ដោយសារឆ្លងចរន្តអគ្គិសនី

(បន្ទាយមានជ័យ)៖ រថយន្តកាមរីកែច្នៃ១គ្រឿង បានដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរនៅលើកំណាត់ផ្លូវជាតិលេខ១៥៩C នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

Read more: ឆេះរថយន្តកែច្នៃមួយគ្រឿង នៅស្រុកមង្គលបូរី ផ្អើលអ្នកដំណើរ ដោយសារឆ្លងចរន្តអគ្គិសនី

ស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ជនស្ស័យជនជាតិចិន៦នាក់ ដែលបានផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ត្រូវបាននគរបាលខេត្តព្រះសីហនុ បង្រ្កាបបានហើយ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា ជនស្ស័យជនជាតិចិន៦នាក់ ដែលបានផ្សព្វផ្សាយមុខរបរម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ត្រូវបាននគរបាលខេត្តព្រះសីហនុ បង្រ្កាបបានហើយ។

Read more: ស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ជនស្ស័យជនជាតិចិន៦នាក់...

ស្ដ្រីជនជាតិចិនម្នាក់ ត្រូវបានជនសង្ស័យ២នាក់ ឆក់កាបូបខណៈកំពុងតាមដើរនៅក្រុងព្រះសីហនុ, សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងតាមស្វែងរក

(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូប របស់ស្ដ្រីជនជាតិចិនម្នាក់ កំពុងតាមដើររួចគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ១នាក់ ក្នុងចំណោមពីរនាក់។

Read more: ស្ដ្រីជនជាតិចិនម្នាក់ ត្រូវបានជនសង្ស័យ២នាក់...

គួរឲ្យអាណិតណាស់ កុមារីម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង នៅក្រុងកែប

(កែប)៖ កុមារីម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ កាលពីម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

Read more: គួរឲ្យអាណិតណាស់ កុមារីម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង នៅក្រុងកែប

រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យស្លាប់ រួចបើករត់គេចបាត់ នៅក្រុងកែប

(កែប)៖ រថយន្តមិនស្គាល់អត្តសញ្ញាណ បើកបុកបុរសម្នាក់បណ្តាលឲ្យស្លាប់ រួចបើកគេចបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១១៖៣៥នាទី ជិតកណ្តាលអាធ្រាត្រ នៃថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខសាលាក្រុងកែប លើផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

Read more: រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសម្នាក់ពេញទំហឹងបណ្តាលឲ្យស្លាប់ រួចបើករត់គេចបាត់...

បុរសម្នាក់អះអាងជាមន្ត្រីនគរបាល អាមេកាំភ្លើងគំរាមបុរសម្នាក់ ព្រោះជម្លោះពាក្យសម្តី

(ភ្នំពេញ)៖ បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនោះ បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ក្នុងជម្លោះពាក្យសម្តីមួយនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ។

Read more: បុរសម្នាក់អះអាងជាមន្ត្រីនគរបាល អាមេកាំភ្លើងគំរាមបុរសម្នាក់ ព្រោះជម្លោះពាក្យសម្តី

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន៦គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន៦គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Read more: អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

ករណីឃាតកម្មរឹតកសម្លាប់បងថ្លៃស្រី នៅខណ្ឌពោធិ៍សែនជ័យ, តុលាការលើកពេលប្រកាសក្រម ទៅចុងខែសីហា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឃាតកម្ម គិតទុកជាមុនដែលប្អូនថ្លៃប្រុស សម្លាប់បងថ្លៃស្រី មកបន្តធ្វើការជំនុំជម្រះ។ បន្ទាប់ពីបញ្ចប់ការសួរដេញដោល លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មគិតទុកនេះ ទៅប្រកាសសាលក្រមនៅចុងខែសីហា។

Read more: ករណីឃាតកម្មរឹតកសម្លាប់បងថ្លៃស្រី នៅខណ្ឌពោធិ៍សែនជ័យ, តុលាការលើកពេលប្រកាសក្រម...

តុលាការចេញដីកាសម្រេចឃុំខ្លួន ជនចាប់រំលោភបូកលើនារីម្នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ីវ ថាវរ: ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី រំលោភបូក ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោកជួន សុជាតិ នៅព្រឹកថ្ងៃនេះ។

Read more: តុលាការចេញដីកាសម្រេចឃុំខ្លួន ជនចាប់រំលោភបូកលើនារីម្នាក់ នៅខណ្ឌច្បារអំពៅ

កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន១៤កញ្ចប់

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ លោកអនុសេនីយ៍ទោ អ៊ុំ រតនា នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញដកហូតថ្នាំញៀនក្រាមសថ្លាចំនួន១៤កញ្ចប់ ដែលកំពុងធ្វើសកម្មភាពជួញដូរនៅត្រង់ចំណុចវាលខ្សាច់ (មុខសំណង់មិនរៀបរយ) ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃចន្ទ ១៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។

Read more: កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់...

ចាប់រថយន្តដឹកទំនិញលើសទម្ងន់៧គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៤, មន្រ្តីរអ៊ូពីការលំបាកអនុវត្តន៍ច្បាប់ព្រោះអ្នកប្រព្រឹត្តខុសជាអ្នកមានលុយ និងអំណាច

(ព្រះសីហនុ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានឆ្មក់ចុះទៅផ្លូវជាតិលេខ៤ ស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ចំនួន៧គ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤។

Read more: ចាប់រថយន្តដឹកទំនិញលើសទម្ងន់៧គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៤,...

ទូកដឹកឈើប្រណិតមួយគ្រឿង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប

(ស្ទឹងត្រែង)៖ បទល្មើសដឹកជញ្ជូនឈើប្រណិត និងឈើប្រភេទលេខ១ តាមរយៈការប្រើប្រាស់ទូកធំៗ នាពេលខែវស្សានេះ ត្រូវគេបានសង្កេតឃើញក្រុមឈ្មួញបានធ្វើសកម្មភាពនាពេលយប់ ហើយធ្វើការលួចដឹកជញ្ជូនឈើខុសច្បាប់។

Read more: ទូកដឹកឈើប្រណិតមួយគ្រឿង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង...

ជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ចុះប្រតិបត្តិការបង្រ្កាបបាន នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ យកមកសាកសួរ និងបន្តបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ។

Read more: ជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ...

កម្លាំងចម្រុះខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដកហូតវត្ថុតាងមួយចំនួន និងលែងកូនត្រីជិត១០០គីឡូ

(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល កម្លាំងរដ្ឋបាលជលផល និងកម្លាំងអធិការដ្ឋានជលផលមេគង្គ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដោយដកហូតបានវត្ថុតាងមួយចំនួនធំ និងលែងកូនត្រីចម្រុះជិត១០០គីឡូក្រាម។

Read more: កម្លាំងចម្រុះខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់...

យោធាកងពលតូចអន្តរាគមន៍លេខ៧ ម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ

(ព្រះវិហារ)៖ បុរសម្នាក់មានមុខរបរជាយោធាការពារព្រំដែនកម្ពុជា-ថៃ ឈរជើងនៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពេញទំហឹងចំពីមុខ និងម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តដែលខូចខាតនៅនិងកន្លែង។

Read more: យោធាកងពលតូចអន្តរាគមន៍លេខ៧ ម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ

ក្មេងស្ទាវ៣នាក់ ត្រូវបានជាប់ខ្នោះរបស់នគរបាល ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ iPhone x ពីជនជាតិចិន ដែលកំពុងដើរតាមផ្លូវនៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្មេងស្ទាវចំនួន៣នាក់ ត្រូវបានជាប់ខ្នោះរបស់កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោយពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ iPhone x ពីបុរសជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅឧតុនិយម ភូមិ៣ សង្កាត់៣ នៅក្រុង-ខេត្តព្រះសីហនុ រួចបានរត់គេចខ្លួន បានរយៈពេល៣ថ្ងៃ។

Read more: ក្មេងស្ទាវ៣នាក់ ត្រូវបានជាប់ខ្នោះរបស់នគរបាល ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ...

ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងរថយន្ត៣គ្រឿង សង្ស័យឆ្លងដែនខុសច្បាប់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ជនជាតិវៀតណាមចំនួន៧នាក់ សង្ស័យថា បានឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លូនកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងត្រូវបានបញ្ជួនមកកាន់ស្នងការខេត្តដើម្បីសួរនាំ។

Read more: ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងរថយន្ត៣គ្រឿង សង្ស័យឆ្លងដែនខុសច្បាប់...

ស្ដ្រីវ័យចំណាស់ម្នាក់ លួចជួញដូរគ្រឿងញៀនជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់ តែអកុសលត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

(ឧត្តរមានជ័យ)៖ ស្ដ្រីវ័យចំណាស់ម្នាក់ អាយុ៦១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចុះឃាត់ខ្លួន ក្រោយលួចជួញដូរគ្រឿងញៀន ជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់។

Read more: ស្ដ្រីវ័យចំណាស់ម្នាក់ លួចជួញដូរគ្រឿងញៀនជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់...

គ្រួសារថៅកែទឹកបរិសុទ្ធ ដែល​គេបាញ់សម្លាប់នៅ​ខែឧសភា​កន្លងទៅ ក្នុងខេត្តកំពង់ឆ្នាំង កំពុងរស់នៅជាមួយការ​ភ័យខ្លាច និងអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន ជួយវែកមុខ និងតាមចាប់ឃាតក

(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារជនរងគ្រោះថៅកែទឹកសុទ្ធ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ កំពុងរស់នៅជាមួយការភ័យខ្លាច ព្រោះតែកម្លាំងសមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនឃាតក មកផ្ដន្ទាទោសបាននៅឡើយ។

Read more: គ្រួសារថៅកែទឹកបរិសុទ្ធ ដែល​គេបាញ់សម្លាប់នៅ​ខែឧសភា​កន្លងទៅ...

សូមកុំបើកបរល្មើសល្បឿនកំណត់ដាចខាត់! ស្លាប់៤នាក់ និងរងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែសីហាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់, របួសធ្ងន់ចំនួន៨នាក់ និងរបួសស្រាល៨នាក់។

Read more: សូមកុំបើកបរល្មើសល្បឿនកំណត់ដាចខាត់! ស្លាប់៤នាក់ និងរងរបួស៨នាក់...

មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ» ក្នុងខណ្ឌចំការមន

(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខារ៉ាអូខេ «កូឡូសូ» បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

Read more: មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ»...