Social Network

មេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅចិន២នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីទាំង២នាក់បងប្អូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ។

Read more: មេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅចិន២នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស...

រថយន្តក្រុងដឹកអ្នកដំណើរ «ក្រុមហ៊ុន នុនបូរី» លួចដឹកឈើប្រណិត ត្រូវសមត្ថកិច្ចឃាត់ជាប់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ រថយន្តក្រុងរបស់ក្រុមហ៊ុន នុនបូរី ដឹកអ្នកដំណើរ លួចដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នងបង្កប់ជាមួយនឹងការដឹកអ្នកដំណើរ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃាត់ទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ។

Read more: រថយន្តក្រុងដឹកអ្នកដំណើរ «ក្រុមហ៊ុន នុនបូរី» លួចដឹកឈើប្រណិត...

ជនជាតិជប៉ុនម្នាក់ ភ្ញាក់ផ្អើលចំពោះសមត្ថកិច្ចខ្មែរ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ជនជាតិជប៉ុនម្នាក់ឈ្មោះ គូបួ ហ៊ីសាគី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ ផ្ទះលេខ 38E0 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្តែងការភ្ញាក់ផ្អើល និងថ្លែង អំណរគុណ ជាអនេក ចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីរូបគាត់ ត្រូវបានមន្ត្រីអាវុធហត្ថ កោះអញ្ជើញ ទៅទទួលយកម៉ូតូ ០១គ្រឿង ម៉ាក VISION ស្លាកលេខ ត្បូងឃ្មុំ 1B-3094 ដែលជាម៉ូតូរបស់គាត់ ត្រូវបានចោរកាច់សោរ ក លួចយក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទាំងគាត់មិនធ្លាប់បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញផង។

Read more: ជនជាតិជប៉ុនម្នាក់ ភ្ញាក់ផ្អើលចំពោះសមត្ថកិច្ចខ្មែរ!

រថយន្ដដឹកទំនិញ និងរថយន្ដ Camry បុកគ្នាបណ្ដាលឲ្យស្លាប់មន្រ្តីគយនៅកែវផុសម្នាក់ និងមេបញ្ជារងអាវុធហត្ថស្រុកព្រៃនប់

(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ពីមន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០ព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដម៉ាក់ដេវូ ពណ៌ត្រូយចេក ស្លាកលេខ ៣D-2056 បុកជាមួយរថយន្ដ Camry បាឡែន ស្លាកលេខ 2T-2534 ពណ៌ទឹកប្រាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

Read more: រថយន្ដដឹកទំនិញ និងរថយន្ដ Camry បុកគ្នាបណ្ដាលឲ្យស្លាប់មន្រ្តីគយនៅកែវផុសម្នាក់...

ម្តាយ និងកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីជួញគ្រឿងញៀន

(កោះកុង)៖ នគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ម្តាយ និងកូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Read more: ម្តាយ និងកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ...

ពលរដ្ឋខ្មែរ៣៣នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅរយៈពេល២០ថ្ងៃដំបូង ក្នុងខែឧសភានេះ ខណៈផ្ទះសំបែង៨០៦ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣៣នាក់បានស្លាប់ និងគោ-ក្របីអ្នកស្រុក៤០ក្បាលបានងាប់ ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News នៅរសៀលទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។

Read more: ពលរដ្ឋខ្មែរ៣៣នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅរយៈពេល២០ថ្ងៃដំបូង ក្នុងខែឧសភានេះ...

មន្រ្តីនគបាលច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់ ដកកាំភ្លើងភ្ជង់រកបាញ់អ្នកបើករថយន្តម្នាក់ដោយមិនទាន់ដឹងមូលហេតុ, ស្នងការខេត្តតាកែវ ឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីចាត់ការ

(តាកែវ)៖ នាយផ្នែកអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិភ្នំដិន លោកវរសេនីយ៍ត្រី ស៊ិម វិចិត្រ ត្រូវបានឪពុកអ្នកបើករថយន្តសណ្ដោងម្នាក់ ចោទប្រកាន់ថា បានដកកាំភ្លើងរកបាញ់សម្លាប់កូនរបស់គាត់ ខណៈកូនប្រុសរបស់គាត់ បើករថយន្តចេញពីស្ថានីយ៍ប្រេងសាំងនៅចំណុចភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

Read more: មន្រ្តីនគបាលច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់...

ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង

(បាត់ដំបង)៖ផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយមិនទាន់បានដឹងមូលហេតុពិតប្រាកដនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

Read more: ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង...

កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនមួយចំនួន

(ព្រះសីហនុ)៖ ដើម្បីលុបបំបាត់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ រួមជាមួយថ្នាំញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងករណី៣ផ្សេងគ្នា នៅក្នុងក្រុង-ខេត្តព្រះសីហនុ។

Read more: កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន...

ចាប់ខ្លួនបុរសម្នាក់ទៀតហើយ ដែលចែកចាយបន្ដ​នូវ​សារប្រមាថព្រះមហាក្សត្រ, ថ្ងៃនេះតុលាការខេត្ដសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ

(សៀមរាប)៖ បុរសម្នាក់ទៀតហើយ ដែលត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន ក្រោយបានចែកចាយបន្ដនូវសារប្រមាថព្រះជេស្ដា ព្រះមហាក្សត្រខ្មែរ តាមបណ្ដាញសង្គម Facebook ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។

Read more: ចាប់ខ្លួនបុរសម្នាក់ទៀតហើយ ដែលចែកចាយបន្ដ​នូវ​សារប្រមាថព្រះមហាក្សត្រ,...

នគរបាលប្រឆាំងគ្រឿងញឿន ក្រសួងមហាផ្ទៃ បង្ក្រាបករណីគ្រឿងញឿនធំមួយ រឹបអូសថ្នាំ​​ជិត៤គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ដោយបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលមានអង្គការចាត់តាំងធំ១ករណី រឹបអូសគ្រឿងញៀន ជិត៤គីឡូក្រាម និងជនសង្ស័យបាន៣នាក់ នៅរាជធានីភ្នំពេញ។

Read more: នគរបាលប្រឆាំងគ្រឿងញឿន ក្រសួងមហាផ្ទៃ បង្ក្រាបករណីគ្រឿងញឿនធំមួយ...

ថ្ងៃនេះ អាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀន ៦នាក់ និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់

(កំពត)៖ បន្ទាប់ពីកម្លាំងជំនាញចុះទៅឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ អាវុធហត្ថខេត្តកំពត បានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Read more: ថ្ងៃនេះ អាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀន...

រយៈពេល២ថ្ងៃ! គោរបស់ប្រជាពលរដ្ឋ២០ក្បាល នៅខេត្តព្រះវិហារ ត្រូវរន្ទះបាញ់ងាប់

(ព្រះវិហារ)៖ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨នេះ សត្វគោរបស់ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំនួន២០ក្បាល បានងាប់ ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់។

Read more: រយៈពេល២ថ្ងៃ! គោរបស់ប្រជាពលរដ្ឋ២០ក្បាល នៅខេត្តព្រះវិហារ ត្រូវរន្ទះបាញ់ងាប់

តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បើក LEXUS RX300 ទៅបុករថយន្តមួយគ្រឿងទៀត រួចរេចង្កូតបុករបងវត្តមហាមន្ត្រី!

(ភ្នំពេញ)៖ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះមានទាំងកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង បានបើករថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាត ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

Read more: តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បើក LEXUS RX300 ទៅបុករថយន្តមួយគ្រឿងទៀត...

របាយការណ៍ខេត្តពោធិ៍សាត់៖ រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ សម្លាប់មនុស្ស២នាក់ របួសធ្ងន់ម្នាក់ ងាប់គោ១ក្បាល របើកដំបូល និងធ្លាក់ជើងតាងផ្ទះ៩ខ្នង

(ពោធិ៍សាត់)៖ រដូវវស្សាចាប់ផ្តើមឈានចូលមកដល់ ធ្វើឲ្យមានគ្រោះថ្នាក់ធម្មជាតិកើតឡើងជាច្រើនផងដែរ នៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តពោធិ៍សាត់ មានករណីខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នាល្ងាចថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់ម្នាក់ ងាប់គោ១ក្បាល របើកដំបូល និងធ្លាក់ជើងតាង ផ្ទះ៩ខ្នង។

Read more: របាយការណ៍ខេត្តពោធិ៍សាត់៖ រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់...

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងយាមល្បាតរបស់លោកឃាត់ខ្លួន ខណៈដែលកំពុងឈរលក់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣០នាទីយប់ និងរកឃើញដកហូតក្រាមសថ្លាជាថ្នាំញៀន ចំនួន៨កញ្ចប់ផងដែរ។

Read more: នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

ក្រុមចោរគាស់ផ្ទះយកទូរស័ព្ទជាង៤០គ្រឿង នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងអាវុធហត្ថតាមបំបែកបាន ចាប់វាយខ្នោះបាន៤នាក់

(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំបែកសំណុំរឿងគាស់ផ្ទះយកទូរស័ព្ទមួយករណី នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនបានជនសង្ស័យជាបន្ដបន្ទាប់ ចំនួន៤នាក់ និងទូរស័ព្ទចំនួន៤៤គ្រឿង។

Read more: ក្រុមចោរគាស់ផ្ទះយកទូរស័ព្ទជាង៤០គ្រឿង នៅក្រុងតាខ្មៅ...

បាញ់សម្លាប់ថៅកែផលិតទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សង្ស័យរឿងគំនុំ

(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅម៉ោង៧៖៥០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសវ័យ៦១ឆ្នាំជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ត្រូវឃាតកប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះ ដោយសង្ស័យជាករណីគំនុំ។

Read more: បាញ់សម្លាប់ថៅកែផលិតទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សង្ស័យរឿងគំនុំ

ឃាតកវ័យក្មេង ដែលចាក់សម្លាប់ក្មេងប្រុស អាយុ១២ឆ្នាំ នៅខេត្តកោះកុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(កោះកុង)៖ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង បាននិយាយថាក្ មេងប្រុសជាឃាតកឈាមរាវ ដែលបានយកកូនកាំបិតចាក់ទៅ លើក្មេងប្រុសម្នាក់ឈ្មោះចាន់ ហាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតចំណុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

Read more: ឃាតកវ័យក្មេង ដែលចាក់សម្លាប់ក្មេងប្រុស អាយុ១២ឆ្នាំ នៅខេត្តកោះកុង...

ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតទទួលរងរបួសធ្ងន់ខណៈដែលជនរងគ្រោះ បានយកក្បាលគ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅដំ ដើម្បីដោះគន្លឹះរ៉ឺម៉កគោយន្ត។

Read more: ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុក ព្រះនេត្រព្រះ...

គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៩នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែឧសភា​ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, រងរបួសស្រាល២នាក់ និងរបួសធ្ងន់៣នាក់។

Read more: គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៩នាក់ និងរបួស៥នាក់...