Social Network

គួរឲ្យអាណិត! បុរសម្នាក់ត្រូវរថភ្លើងកិនដាក់ជាពីរកំណាត់ បណ្តាលឲ្យស្លាប់ នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ បានស្លាប់យ៉ាងអាណោធអាធ័ម ដោយសារតែរត់ចូលក្នុងរថភ្លើងកំពុងធ្វើចរាចរណ៍ នៅលើផ្លូវដែកដូចធម្មតា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

Read more: គួរឲ្យអាណិត! បុរសម្នាក់ត្រូវរថភ្លើងកិនដាក់ជាពីរកំណាត់ បណ្តាលឲ្យស្លាប់...

ដោយសារជំនន់ទឹកភ្លៀង កសិករស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្ខំចិត្តប្រមូលផលស្រូវទាំងមិនទាន់ទុំស្រួលបួល

(បន្ទាយមានជ័យ)៖ ប្រជាកសិករ និងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីធនធានទឹក បាននិងកំពុងសម្រុកបូមទឹក ដើម្បីបន្ធូរពីប្រឡាយ និងវាលស្រែផង ព្រមទាំងសម្រុកដាក់ម៉ាស៊ីនច្រូតកាត់ស្រូវប្រាំង ឬហៅ ថាស្រូវស្រាលដើមរដូវវស្សាជាច្រើនហិចតា ខណៈជំនន់ទឹកភ្លៀងបន្តហក់ឡើង នៅភូមិសាស្ត្រវាលស្រែ ក្នុងឃុំនានានៃដងស្ទឹងមង្គលបូរី ប៉ែកខាងលើ។

Read more: ដោយសារជំនន់ទឹកភ្លៀង កសិករស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ...

តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ ពីបទឆបោកប្រាក់ជិត១០ម៉ឺនដុល្លារពីជនរងគ្រោះ

(បាត់ដំបង)៖ ចៅក្រមជំនុំជម្រះរបស់សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ រកស៊ីលក់អចលនវត្ថុ ក្រោយស្រ្តីរូបនេះ បានបោកលុយពីជនរងគ្រោះជិត១០ ម៉ឺនដុល្លារ។ នេះបើយោងតាមដីការបស់តុលាការដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

Read more: តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆក់យកជីវិតមនុស្ស១៣០នាក់ និង៣៦១នាក់រងរបួសធ្ងន់ស្រាល !

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៨ ខណៈដែលមនុស្សផ្សេងទៀត៣៦១នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

Read more: គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆក់យកជីវិតមនុស្ស១៣០នាក់...

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមម៉ាទឹកកក​២៩ថង់ ទៅតុលាការខេត្តបាត់ដំបង

(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលជំនាញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងម៉ាទឹកកកចំនួន ២៩ថង់ ទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង២៖១៥នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល។

Read more: បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមម៉ាទឹកកក​២៩ថង់ ទៅតុលាការខេត្តបាត់ដំបង

រដ្ឋបាលខេត្តក្រចេះ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ខណៈទឹកហក់ឡេីងជិតដល់ចំណុចប្រកាសអាសន្ន !

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គឡេីងជិតដល់ចំណុចប្រុងប្រយត្ន័ខ្ពស់ និងកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដេីម្បីជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្តិភាព។

Read more: រដ្ឋបាលខេត្តក្រចេះ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន...

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះលក់កាហ្វេ​មួយកន្លែងអស់ទាំងស្រុង នៅសង្កាត់ជ្រោយចង្វារ

(ភ្នំពេញ)៖ ផ្ទះលក់កាហ្វេមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ នៅម៉ោង១៖៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។

Read more: ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះលក់កាហ្វេ​មួយកន្លែងអស់ទាំងស្រុង...

​ជំនន់ទឹកទន្លេមេគង្គ កំពុងវាយប្រហារខេត្តស្ទឹងត្រែង ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់​ពលរដ្ឋ, រដ្ឋបាលខេត្តប្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមថា អំពីជំនន់ទឹកទន្លេមេគង្គ ដែលកំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋរស់នៅប្រកបមុខរបរតាមដងទន្លេមេគង្គ និងទន្លេសេកុង។

Read more: ​ជំនន់ទឹកទន្លេមេគង្គ កំពុងវាយប្រហារខេត្តស្ទឹងត្រែង...

តុលាការដោះលែងស្ត្រីម្នាក់ ដែលយកកាំបិតចាក់លើគូរទំនាស់ នៅខណ្ឌដូនពេញឲ្យទៅផ្ទះវិញ

(ភ្នំពេញ)៖ លោក សាន្ត សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងស្ត្រីម្នាក់ ដែលយកកូនកាំបិតចាក់គូរទំនាស់ រងរបួសនៅខណ្ឌដូនពេញឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

Read more: តុលាការដោះលែងស្ត្រីម្នាក់ ដែលយកកាំបិតចាក់លើគូរទំនាស់ នៅខណ្ឌដូនពេញឲ្យទៅផ្ទះវិញ

តិរច្ឆានពេកហើយបង្ខំអោយប្រពន្ធរកស៊ីផ្លូវភេទ ពេលប្រពន្ធរួមរក្ស័ជាមួយភ្លៀវដោយមិនប្រើស្រោមអនាម័យបែរជាអាប្ដីថោកទាបយកអង្រែបុកគ្រឿងបុកប្រដាប់ភេទប្រពន្ធ យកដែកកេះដុតរោមប្រដាប់ភេទនិងយកឡាមឆូតដៃនាងទាំងសងខាង

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការកៅស៊ូវាល៧០ ស្ថិតក្នុង ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពាក់ពន្ធ័នឹងការប្រើអំពើហិង្សា ទៅលើប្រពន្ធដោយយក អងែ្របុកគ្រឿងមកបុកប្រដាប់ភេទ និងចាប់នាងដាក់ច្រវាក់ព្យួរជើងឡើងលើ ។

Read more: តិរច្ឆានពេកហើយបង្ខំអោយប្រពន្ធរកស៊ីផ្លូវភេទ...

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ

(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធពីបទប្លន់ម៉ូតូ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

Read more: បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ

តុលាការសម្រេចឃុំខ្លួនក្រុមសន្តិសុខយាម តាមធនាគារ ដែលបន្លំខ្លួនជាសមត្ថកិច្ច និងប្រើអាវុធខុសច្បាប់

(ភ្នំពេញ)៖ លោក អ៉ី រិន ប្រធានលេខាធិការដ្ឋាននៃអគាធិដ្ឋានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ ដល់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្កប្រចាំតុលាការថា ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួន មនុស្សចំនួន៨នាក់ ដែលពួកគេបានធ្វើជាសន្តិសុខក្រុមហ៊ុនឯកជនជាប់ពាក់ព័ន្ធ ករណីក្លែងជាសមត្ថកិច្ច និងប្រើប្រាស់ អាវុធខុសច្បាប់។

Read more: តុលាការសម្រេចឃុំខ្លួនក្រុមសន្តិសុខយាម តាមធនាគារ ដែលបន្លំខ្លួនជាសមត្ថកិច្ច...

កម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូចំនួន១០នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូចំនួន១០នាក់ នៅខណ្ឌពោធិ៍សែនជ័យ។

Read more: កម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ...

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រុមសន្តិសុខយាមធនាគារធំៗ ដែលបន្លំខ្លួនជាកងកម្លាំងនគរបាលជាតិ និងកងខេមរភូមិន្ទ ហើយប្រើប្រាស់អាវុធខុសច្បាប់ !

(ភ្នំពេញ)៖ ក្រុមជនដែលមានបំណងបំផ្លាញសន្តិសុខ ដោយប្រើឈ្មោះកម្លាំងកងខេមរភូមិន្ទ និងនគរបាលជាតិចំនួន៨នាក់ ត្រូវបានស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

Read more: សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រុមសន្តិសុខយាមធនាគារធំៗ...

កាំកុងត្រូលខេត្តកណ្ដាល រកឃើញសារធាតុគីមីគ្រោះថ្នាក់ ក្នុងបង្អែមលត ដែលបានដាក់លក់នៅផ្សារគគីរ ស្រុកកៀនស្វាយ

(កណ្តាល)៖ សំដៅពង្រឹងសុវត្ថិភាព ម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចរាចរនៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

Read more: កាំកុងត្រូលខេត្តកណ្ដាល រកឃើញសារធាតុគីមីគ្រោះថ្នាក់ ក្នុងបង្អែមលត...

ស្អាតប្លែកម្យ៉ាង ប៉ុប រចនា ស្លៀកពាក់បែបកូនក្រមុំអ៊ីស្លាម

មួយរយៈពេលចុងក្រោយនេះតារាសម្ដែងស្រីស្អាតរាងខ្ពស់ស្រឡះ កញ្ញា ប៉ុប រចនា ហាក់ឡើងកូដក្នុងវិស័យសិល្បៈពិសេសមានការគាំទ្រយ៉ាងខ្លាំង ជាហេតុធ្វើឲ្យនាងតែងតែបង្ហាញមុខក្នុងវីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្មធំៗ និងការថតសម្អាងការ។

Read more: ស្អាតប្លែកម្យ៉ាង ប៉ុប រចនា ស្លៀកពាក់បែបកូនក្រមុំអ៊ីស្លាម

គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ ទៅរើសចេតចាយ ត្រូវរថយន្តបុកស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់​

(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈពេលដែលត្រូវរថយន្តតាកូម៉ាបុកកិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោល ដែលមានកម្មវិធីប្រគុំតន្រ្តី នៅភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Read more: គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ ទៅរើសចេតចាយ ត្រូវរថយន្តបុកស្លាប់ម្នាក់...

សមត្ថកិច្ចបញ្ជូនបុរសដែលកាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌទៅតុលាការ ក្រោយចាប់ខ្លួននៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសដែលយកកាំបិតកាប់លើប្រពន្ធខ្លួនឯង ព្រោះតែប្រចណ្ឌ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

Read more: សមត្ថកិច្ចបញ្ជូនបុរសដែលកាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌទៅតុលាការ...

អ្នកកាសែត២នាក់ ក្រោយពីផឹកស៊ីស្រវឹង ទាស់សំដីគ្នាបង្កហិង្សា, ម្នាក់ដេកពេទ្យ និងម្នាក់ទៀតជាប់ឃុំ

(រតនគិរី)៖ មានករណីអំពើហិង្សា១ បានកើតឡើងដោយសារតែអ្នកកាសែត២នាក់ នៅអង្គភាពផ្សេងគ្នា ដែលគេមិនសូវស្គាល់ឈ្មោះ ក្រោយពីផឹកស៊ីស្រវឹងជោគជាំ ក៏ទាស់ពាក្យសំដីគ្នារួចចាក់នឹងកូនកាំបិតកាលពីវេលាម៉ោង២២៖៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចម្តុំផ្សាររាត្រីស្ថិត ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

Read more: អ្នកកាសែត២នាក់ ក្រោយពីផឹកស៊ីស្រវឹង ទាស់សំដីគ្នាបង្កហិង្សា, ម្នាក់ដេកពេទ្យ...

បុរសម្នាក់ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល ដោយសារមិត្តម្នាក់ទៀតនៅក្នុងរថយន្ត ទៅបញ្ឆេះម៉ាស៊ីន រួជទៅប៉ះចង្កឹះលេខ

(ព្រះវិហារ)៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជនរងគ្រោះរូបនេះ ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល បណ្តាលឲ្យរងរបួស។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីរូបគាត់ទៅលេងផ្ទះមិត្តភក្តិ ហើយពេលទៅដល់ក៏ពន្លត់ម៉ាស៊ីន ចុះពីលើរថយន្តទុកឲ្យមិត្តភក្តិម្នាក់ទៀតនៅលើរថយន្ត។

Read more: បុរសម្នាក់ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល ដោយសារមិត្តម្នាក់ទៀតនៅក្នុងរថយន្ត...

នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់ ពេលចុះបំពេញភារកិច្ច, សាច់ញាតិជនរងគ្រោះស្នើឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយសម្រួលចេញលិខិតឆ្លងដែន ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅថៃ

(ភ្នំពេញ)៖ លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស។

Read more: នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់...