Social Network

សូមកុំបើកបរស្ថិតក្រោមស្ថានភាពស្រវឹង! ស្លាប់៣នាក់ និងរងរបួសម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ និងរបួសម្នាក់។

Read more: សូមកុំបើកបរស្ថិតក្រោមស្ថានភាពស្រវឹង! ស្លាប់៣នាក់ និងរងរបួសម្នាក់...

តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនចំនួន៣នាក់ លើករណីវាយប៉ុនប៉ង សម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ PJ រង់ចាំក្រុមប្រឹក្សាបើកការជំនុំជម្រះទោសនៅពេលក្រោយ។

Read more: តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ...

យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

(កំពង់ធំ)៖ យុវជនពីរនាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយ និងគោយន្តកន្ត្រៃពេញទំហឹងក្នុងទិសដៅបញ្ជា្រសគ្នា បណ្តាលឱ្យយុវជនទាំងពីរនាក់នេះបានបាត់បង់ជីវិត នៅតាមផ្លូវពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យទីក្រុងភ្នំពេញ។

Read more: យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់...

សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់ ឆក់ទូរស័ព្ទលោកអាចារ្យវត្តខ្ទរ បានសម្រេចតែរត់មិនរួច ត្រូវជាប់ខ្នោះនគរបាលខណ្ឌជ្រោយចង្វារ

(ភ្នំពេញ)៖ សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់ បានឆក់ទូរស័ព្ទដៃពីលោកអាចារ្យវត្តខ្ទរ បានសម្រេចភ្លាមៗ តែជាលទ្ធផលបែរជារត់មិនរួច ត្រូវជាប់ខ្នោះកម្លាំងនគរបាល ប៉ុស្ដិ៍បាក់ខែង សហការជាមួយនគរបាលផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វារ។

Read more: សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់...

កម្មការិនីរោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើ​ថ្លុកឈាម ក្នុងបន្ទប់ជួល, សង្ស័យប្តីជាអ្នកសម្លាប់

(កណ្តាល)៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខ កាប់ជាច្រើនកាំបិតត្រង់ក្បាល និងក បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ជួល។ ហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួលក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។

Read more: កម្មការិនីរោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ...

ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ បណ្តាលមកពីខ្យល់កន្ត្រាក់ បាក់បង្គោលភ្លើង, ក្រុមការងារអគ្គិសនីកម្ពុជា នឹងភ្ជាប់ចរន្តជូនប្រជាពលរដ្ឋវិញ នៅម៉ោង១០យប់នេះ!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៣៖៥៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F8) មូលហេតុមានខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យបាក់បង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៤ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២) ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា (៣) ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៥) ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៤) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Read more: ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ...

នគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

(កណ្តាល)៖ កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅសកម្មដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤៥កញ្ចប់ នៅវេលាម៉ោង១១៖០០នាទី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវបេតុង ភូមិព្រៃពូង ឃុំពើកអង្គស្នូល ស្រុកអង្គស្នូល ខេត្តកណ្តាល។

Read more: នគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន២ករណី ដកហូតបានថ្នាំញៀនជាង៤គីឡូ ឃាត់ខ្លួនជនសង្ស័យ៤នាក់

(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី នៅខណ្ឌជ្រោយចង្វារ និងខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំជាង៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់។

Read more: នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន២ករណី ដកហូតបានថ្នាំញៀនជាង៤គីឡូ...

រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា នៅខណ្ឌព្រែកព្នៅ តែមិនមាននរណាម្នាក់រងរបួស

(ភ្នំពេញ)៖ រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា តែមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Read more: រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា នៅខណ្ឌព្រែកព្នៅ តែមិនមាននរណាម្នាក់រងរបួស

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

Read more: សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៨នាក់...

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកបើករថយន្តដឹកដីម្នាក់ ដកហូតថ្នាំញៀន៩កញ្ចប់

(កំពត)៖ ជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្តដឹកដី ពាក់ព័ន្ធជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចអាវុធហត្ថខេត្តកំពត បង្ក្រាបបាននៅវេលាម៉ោង ៦៖២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

Read more: បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកបើករថយន្តដឹកដីម្នាក់...

កម្មករ កម្មការិនី ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ ដួលសន្លប់ក្នុងរោងចក្រដេរស្បែកជើង ជូហួយ នៅស្រុកព្រៃឈរ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានប្រាប់មកអង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ មានបងប្អូនកម្មករ កម្មការិនី នៃរោងចក្រដេរស្បែកជើង ជូហួយ ស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៤៦នាក់ បានដួលសន្លប់ ហើយក្នុងនោះ មានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។

Read more: កម្មករ កម្មការិនី ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ...

ម៉ួតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកបាណន់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

(បាត់ដំបង) ៖ ម៉ូតូ២គ្រឿងបើកបរច្រាស់ទិសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនបានស្លាប់ ខណៈបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិចឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

Read more: ម៉ួតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកបាណន់ បណ្តាលឱ្យបុរសម្នាក់ស្លាប់...

តុលាការដោះលែងជនត្រូវចោទជាប្រពន្ធ តែសម្រេចឃុំខ្លួនបុរសជាប្តី ករណីប្រើហិង្សាលើអ្នកជិតខាងរហូតរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ និងចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ទៀត លើសំណុំរឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» វាយកាប់ចាក់ បុរសជាអ្នកជិតខាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

Read more: តុលាការដោះលែងជនត្រូវចោទជាប្រពន្ធ តែសម្រេចឃុំខ្លួនបុរសជាប្តី...

បើកបរត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់ម្នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

Read more: បើកបរត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់ម្នាក់ និងរបួស៣នាក់...

គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ លង់ទឹកស្លាប់ នៅស្រុកគូលែន ខណៈម្តាយជាប់រវល់ស្ទូងស្រូវ មិនបានចាប់អារម្មណ៍

(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្មេងប្រុសចំនួន២នាក់ បានលង់ទឹកស្រះស្លាប់គួរឱ្យអាណោចអធ័ម ខណៈដែលម្តាយរបស់ពួកគេជាប់រវល់ស្ទូងស្រូវ។ ហេតុការណ៍នេះ បានកើតឡើងវេលានៅម៉ោង៣៖០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

Read more: គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ លង់ទឹកស្លាប់ នៅស្រុកគូលែន...

ចាប់ខ្លួនមន្ត្រីនគរបាលព្រំដែនគោកម្នាក់ ក្រោយកំហែងទារប្រាក់តាមទូរស័ព្ទ ពីជនរងគ្រោះ៣នាក់ នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ ជនសង្ស័យជាមន្ត្រីនគរបាលព្រំដែនគោកលេខ៧៩៣ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងទារប្រាក់តាមទូរស័ព្ទ ពីជនរងគ្រោះ៣នាក់ នៅខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ។

Read more: ចាប់ខ្លួនមន្ត្រីនគរបាលព្រំដែនគោកម្នាក់ ក្រោយកំហែងទារប្រាក់តាមទូរស័ព្ទ...

អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ៦៤ខ្នង នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ខាតបង់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ

(ភ្នំពេញ)៖ នៅម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសារ៦៤គ្រួសារ។

Read more: អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ៦៤ខ្នង នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ...

បើកម៉ូតូបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក ដឹកឈើស្លាប់ម្នាក់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នាកន្លងមកនេះ មានប្រជាជនស្លាប់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូ និងបើកបររថយន្តបុកគោយន្តកន្រ្តៃ ពិសេសគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើតែម្ដង ដែលបើកបរនៅពេលយប់។ ជាក់ស្ដែង បុរសម្នាក់ជិះម៉ូតូ១គ្រឿង បានបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបរគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉កដឹកឈើបង្ក ដាក់មេផាយបាត់ស្រម៉ោល។

Read more: បើកម៉ូតូបុកគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក ដឹកឈើស្លាប់ម្នាក់ នៅស្រុកភ្នំក្រវាញ...

តុលាការ ឃុំខ្លួនថៅកែ ហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ប្តី និងប្រពន្ធ ជាថៅកែហាងម៉ាស្សា បង្កប់សេវាផ្លូវភេទប្រចាំខណ្ឌទួលគោក ជាបណ្តោះអាសន្ននៅពន្ធនាគារ។

Read more: តុលាការ ឃុំខ្លួនថៅកែ ហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ

ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក​ ២នាក់ទៀត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ក្រោយធ្វើសកម្មភាពលួចយកសម្ភារ នៅក្នុងដីឡូតិ៍វិទ្យុថោន

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ទៀត បានជិះកង់មកផ្លោះរបងចូលប៉ុនប៉ងលួចដែកគេ ត្រូវបានសន្តិសុខដែលយាមនៅក្នុងដីឡូតិ៍វិទ្យុថោន ឃើញទាន់ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

Read more: ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក​ ២នាក់ទៀត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​...