Social Network

រថយន្តដឹកកម្មករ បើកវ៉ាគ្នាក្រឡាប់ ចាក់កម្មករចោល លើចិញ្ចើមថ្នល រងរបួសធ្ងន់-ស្រាល៤៥នាក់ នៅក្រុងបាវិត

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំង២០១៦នេះ យ៉ាងហោចមានកម្មករកម្មការនីជាង ៤៥នាក់ បានរងរបួសធ្ងន់-ស្រាល បណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍ដ៏អាក្រក់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មូលហេតុបើកវ៉ាជែងគ្នា ជ្រុលចង្កូតក្រឡាប់ផ្ងា ជើងឡើងលើ ចាក់កម្មករកម្មការនីចោល លើចិញ្ចើមថ្នល់ រងរបួសធ្ងន់ ១៥នាក់ ក្នុងនោះមានស្រ្តី មានផ្ទៃពោះម្នាក់ និងស្រាល ៣០នាក់ ។

Read more: រថយន្តដឹកកម្មករ បើកវ៉ាគ្នាក្រឡាប់ ចាក់កម្មករចោល លើចិញ្ចើមថ្នល...

ចាប់ខ្លួនអនុប្រធានមណ្ឌលសុខភាព តាកែនកោះស្លា និងជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន

កំពត៖ កម្លាំងអន្តរាគមន៍ ស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី លោក ញ៉ាវ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលខេត្ត ក្រោមការណែនាំនីតិវិធី ពីលោក ឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានចុះបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកឈូក ដោយឃាត់ខ្លួន បានជាបន្តបន្ទាប់ នូវជនសង្ស័យ ៣នាក់ និងដកហូតវត្ថុតាង ថ្នាំញៀន ៤កញ្ចប់ ។

Read more: ចាប់ខ្លួនអនុប្រធានមណ្ឌលសុខភាព តាកែនកោះស្លា និងជនសង្ស័យ ២នាក់ទៀត...

កម្មករម្នាក់ស្លាប់ ក្នុងរោងចក្រ កែច្នៃកៅស៊ូ ដោយសារជាប់ដៃ នឹងម៉ាស៊ីនចិញ្ច្រាំ

រតនគិរី ៖ ដោយសារតែមាន ការធ្វេសប្រហែស កម្មករម្នាក់បានស្លាប់ យ៉ាងអណោចអាធ័ម នៅក្នុង រោងចក្រកែច្នៃកៅស៊ូ ព្រោះតែដៃរបស់ គេបានជាប់នឹង ម៉ាស៊ីនចិញ្ច្រាំ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ។

Read more: កម្មករម្នាក់ស្លាប់ ក្នុងរោងចក្រ កែច្នៃកៅស៊ូ ដោយសារជាប់ដៃ នឹងម៉ាស៊ីនចិញ្ច្រាំ

ឃុំខ្លួនជនជាតិវៀតណាម​ ល្បួងក្មេងអាយុ១៣ឆ្នាំ​ រួមភេទសន្យាចូលដណ្តឹង

ភ្នំពេញ: យុវជនវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេត ករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ ករណីនេះ ជាការ ព្រមព្រៀងរួមភេទ តែដោយសារជនរងគ្រោះ ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ច្បាប់កំណត់ថា ទោះព្រមព្រៀង ក៏មានទោសដែរ ។

Read more: ឃុំខ្លួនជនជាតិវៀតណាម​ ល្បួងក្មេងអាយុ១៣ឆ្នាំ​ រួមភេទសន្យាចូលដណ្តឹង

កម្លាំងសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង កំពុងចុះប្រតិបត្តការ បង្ក្រាប របាំងចាច់ញឹក

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមបទបញ្ជាផ្ទាល់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដែល មានកម្លាំងសរុប៦នាក់ ដឹកនាំដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស ជលផលក្នុង ដែននេសាទទឹក សាបស្រុកកំពង់លែងខេត្ត កំពង់ឆ្នាំង ។

Read more: កម្លាំងសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង កំពុងចុះប្រតិបត្តការ បង្ក្រាប...

ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលតែងតែ សង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវ សារធាតុញៀន ស្រាប់ តែបែកគំនិតទៅ  ចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរ បាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំញៀន២១កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។

Read more: ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់...

តុលាការសម្រេច ផ្តន្ទាទោស យុវជនម្នាក់ដាក់ពន្ធនាគារ មួយជីវិត ពីបទចាក់សម្លាប់ស្ត្រី ជាមន្ត្រីយោធា

ភ្នំពេញ: លោក ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសយុវជនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និង សងសំណងជំងឺ ចិត្ត ចំនួន៨០លានរៀល ករណីចាក់សម្លាប់ស្ត្រីជាមន្ត្រីយោធា យ៉ាងសហាវឃោរឃៅ កណ្ដាលថ្ងៃត្រង់ នៅជិត ផ្សារដេប៉ូ ។

Read more: តុលាការសម្រេច ផ្តន្ទាទោស យុវជនម្នាក់ដាក់ពន្ធនាគារ មួយជីវិត...

រថយន្តធំបុកម៉ូតូវ៉េវ ស្លាប់ម្នាក់ ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់ក្នុងករណីគ្រោះ ថ្នាក់ចរាចរ រវាងរថយន្តធំ បុកម៉ូតូវ៉េវ ពេញទំហឹង ក្នុងដំណើរ បញ្ជ្រាស់ទិសគ្នាពីកើត ទៅលិច ក្រោយពេល កើតហេតុរថយន្តធំ មិនស្គាល់អត្តសញ្ញាណ បើករត់គេចស្រមោល បាត់តែម្តងទៅ ។

Read more: រថយន្តធំបុកម៉ូតូវ៉េវ ស្លាប់ម្នាក់ ក្នុងស្រុកត្បូងឃ្មុំ

កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លូនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន២០កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយ អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួល ផែនប្រឆាំង បទល្មើស នៅវេលា ម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើប អង្កេតបង្ក្រាប ជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម ១៨ភូមិ២សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ម្នាក់ឈ្មោះម៉ម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ព្រមទាំងចាប់ យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន សថ្លា ចំនួន២០កញ្ចប់។

Read more: កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លូនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន២០កញ្ចប់

ស្លាប់ ៣នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើត ឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) និងរងរបួសស្រាល ៩នាក់ (ស្រី ៣នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៧នាក់ (យប់ ១១នាក់) ។

Read more: ស្លាប់ ៣នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ធ្នូ

បុរសម្នាក់ត្រូវ នគរបាលចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនចំនួន ២០កញ្ចប់

ព្រះសីហនុ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើបអង្កេតបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម១៨ភូមិ២សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនម្នាក់ រួមនឹងគ្រឿងញៀន ២០កញ្ចប់ ។

Read more: បុរសម្នាក់ត្រូវ នគរបាលចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនចំនួន ២០កញ្ចប់

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយ អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប​ ករណី ជួញដូរផ្លូវភេទ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាប ករណីសញ្ចារកម្ម ជ្រកក្រោម ផ្លាកម៉ាស្សា កោសជប់ កេងប្រវញ្ច័លើស្ត្រី និងកុមារ នៅត្រង់ចំណុច ផ្ទះលេខ៦៨០ ផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់រអង្រែលើ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។

Read more: នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយ អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប​...

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កំពង់ស្ពឺ៖ នគរបាលស្រុកគងពិសី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចខាងលិចភូមត្រពាំងព្រលិត ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

Read more: បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ល្បូងក្មេងស្រីអាយុ១៣ឆ្នាំ សុំរួមភេទ សន្យាចូលដណ្តឹង ៨ថ្ងៃក្រោយម្តាយប្តឹងនគរបាលឲ្យចាប់ខ្លួន

ភ្នំពេញ៖ជនជាតិវៀតណាមដេកតាម ទូកម្នាក់ត្រូវបានកម្លាំង នគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរួមភេទជាមួយនិងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ស្ថិតនៅខណ្ឌមានជ័យ ។

Read more: ល្បូងក្មេងស្រីអាយុ១៣ឆ្នាំ សុំរួមភេទ សន្យាចូលដណ្តឹង...

ជនមិនស្គាល់មុខ ជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ ចូលក្លិប Epic ត្រូវសន្តិសុខម្នាក់ បែកគ្រាប់ភ្នែក និងបាក់ជើង

 ភ្នំពេញ៖ ជនមិនស្គាល់មុខមួយក្រុម បានជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ ចូលក្លិបកំសាន្ត Epic យ៉ាងសាហាវបណ្តាលឲ្យសន្តិសុខម្នាក់នៅទីនោះ រងរបួសបែកគ្រាប់ភ្នែក និងបាក់ជើង នៅម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Read more: ជនមិនស្គាល់មុខ ជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ ចូលក្លិប Epic ត្រូវសន្តិសុខម្នាក់...

ម៉ូតូបុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ៖មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នា នៅម៉ោងប្រមាណ១០៖៥០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

Read more: ម៉ូតូបុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

សមត្ថកិច្ច ខេត្តសៀមរាប ចុះបង្ក្រាបបទល្មើស នេសាទបានជាច្រើនករណី នៅក្នុងបឹងទន្លេសាប

សៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលចំនួន ៣សង្កាត់ នៃអធិការ ដ្ឋាននគរបាល ក្រុងសៀមរាប បានសហការជាមួយ កម្លាំងពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ចុះល្បាត់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទខុសច្បាប់ បានច្រើនករណី នៅក្នុងបឹងទន្លេសាប ។

Read more: សមត្ថកិច្ច ខេត្តសៀមរាប ចុះបង្ក្រាបបទល្មើស នេសាទបានជាច្រើនករណី នៅក្នុងបឹងទន្លេសាប

ស្ទះផ្លូវ ជាង១គីឡូម៉ែត្រ បន្ទាប់ពីរថយន្តធុនធំ បុកគ្នា៣គ្រឿង នៅផ្លូវបំបែកស្រែអំបិល

កោះកុង ៖ ចាប់ពីម៉ោងប្រមាណ៦ព្រឹក រហូតដល់ម៉ោង ៩ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៤-២១៤៣ រថយន្តបានកកស្ទះជាង១គីឡូម៉ែត្រ បន្ទាប់ពី ហេតុការណ៍ រថយន្តធុនធំ បុកគ្នា៣គ្រឿង នៅក្បែរផ្លូវបំបែក  ស្រែអំបិល ស្រុកកំពង់សិលា ខេត្តកោះកុង។

Read more: ស្ទះផ្លូវ ជាង១គីឡូម៉ែត្រ បន្ទាប់ពីរថយន្តធុនធំ បុកគ្នា៣គ្រឿង...

ក្រុមផឹកស៊ី វង់ជាមួយគ្នា ទាស់សម្តីរឿងស្រី កាប់ចាក់គ្នាត្រូវ នគរបាលបាលចាប់​ ចូលទ្រុងដែកទាងអស់

កោះកុង ៖ ក្មេងស្ទាវ មួយក្រុម មានគ្នា៤នាក់ នាំគ្នាផឹកស៊ី យ៉ាងសប្បាយ ដល់ពេលស្រវឹងខ្លាំង បានទាស់ ពាក្យសម្តីគ្នា រឿងស្នេហា ត្រីកោណក៏ កើតអំពើហឹង្សា ដេញគាប់ចាក់គ្នាឯងផ្អើល ពេញភូមិ ហើយក៏ត្រូវ សមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាម ហើយអញ្ជើញទៅ ដេកទ្រុងដែកទាំងអស់។

Read more: ក្រុមផឹកស៊ី វង់ជាមួយគ្នា ទាស់សម្តីរឿងស្រី កាប់ចាក់គ្នាត្រូវ នគរបាលបាលចាប់​...

រថយន្តធន់ធំ បុកបន្តកន្ទុយគ្នា ៥គ្រឿង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូលេខ ៥៧-៥៨

កំពង់ស្ពឺ៖ រថយន្តធន់ ធំសន្តោងរឺម៉ក បានបុកគ្នា បន្តកន្ទុយគ្នា៤គ្រឿង ក្នុងពេលតែមួយ នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៥៧-៥៨ ត្រង់ចំណុចភូមិ ពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read more: រថយន្តធន់ធំ បុកបន្តកន្ទុយគ្នា ៥គ្រឿង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូលេខ ៥៧-៥៨

នគរបាល ក្រុងសំរោង បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ jfu

ឧត្តរមានជ័យ ៖ នៅម៉ោងប្រមាណ ១៥៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៦ លោកវរសេនីយ៍ ទោ ស៊ុន សាន អធិការនគរបាល ក្រុងសំរោង បានដឹកនាំ កម្លាំងជំនាញក្រុង សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលរស្មាច់ និងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល ចុះប្រត្តិបត្តការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ដ៏សកម្មពីទីតាំផ្សេងគ្នា នៅត្រង់ចំនុចភូមិ គោកចាន់រី ផ្លូវទៅភ្នំបាក់ស្ថិត នៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យបាន៤នាក់។

Read more: នគរបាល ក្រុងសំរោង បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ jfu