Social Network

មនុស្សប្រុស-ស្រី ២នាក់ ត្រូវបានចោរ ដកកំាភ្លើងភ្ជង់ ប្លន់ម៉ូតូយកទៅបាត់

ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន២នាក់ កាលវេលាម៉ោង៩ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានធ្វើដំណើរ តាមបណ្តោយផ្លួវ៤៣០ ត្រូវជនសង្ស័យ២នាក់ ជិះតាមពីក្រោយ បានធ្វើសកម្មភាពយ៉ាងគឃ្លើន ដកកាំភ្លើងនៅទីសាធារណៈ ភ្ជង់យកម៉ូតូពីជនរងគ្រោះ ជិះយកទៅបាត់ នៅកែងផ្លូវ១៨៧ សង្គាត់ទំនប់ទឹក ខណ្ឌចំការមន សកម្មភាពប្លន់បានធ្វើឲ្យ មានការភ្ញាក់ផ្អើលឆោឡោផងដែរ ចោរនៅតែយកម៉ូតូទៅដោយសុវត្ថិភាព ។ 

Read more: មនុស្សប្រុស-ស្រី ២នាក់ ត្រូវបានចោរ ដកកំាភ្លើងភ្ជង់ ប្លន់ម៉ូតូយកទៅបាត់

តុលាការ​កំពូល​ ជំនុំជម្រះ​រឿង​ក្តី​លោក​ នី​ ចរិយា​ នៅ​ថ្ងៃទី​២៤ ខែមីនា​​

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការរឿងក្ដី លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប។

Read more: តុលាការ​កំពូល​ ជំនុំជម្រះ​រឿង​ក្តី​លោក​ នី​ ចរិយា​ នៅ​ថ្ងៃទី​២៤ ខែមីនា​​

នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនសាកសួរបន្ថែម នេះបើតាមប្រភពីមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ។

Read more: នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

ទុករថយន្តចោលត្រូវចោរចូលលួច យកគ្រឿងអលង្ការ និងលុយ១៣០០០ដុល្លារ, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមបង្ក្រាបបានវិញ

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

Read more: ទុករថយន្តចោលត្រូវចោរចូលលួច យកគ្រឿងអលង្ការ និងលុយ១៣០០០ដុល្លារ,...

ប្រធានផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅតែឲ្យយកភាស៊ី ពីអាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អ, ថ្ងៃនេះអភិបាលខេត្ត ចុះទៅអន្តរាគមន៍ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់

(កំពង់ធំ)៖ បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី ជាច្រើននាក់ នៅផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថា ការយកភាស៊ីនៅតែបន្តកើតមានឡើង ដោយយកពី៥០០រៀលទៅ១០០០រៀល។

Read more: ប្រធានផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅតែឲ្យយកភាស៊ី ពីអាជីវករលក់ដូរតាមកញ្ច្រែង...

អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបំភ្លឺជុំវិញការគ្រប់គ្រងជនជាប់ឃុំ នៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយអះអាងថា រាល់ជនជាប់ឃុំដែលមាន ជំងឺធ្ងន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុទ្ធតែមាន ការសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ក្នុងដែនសមត្ថកិច្ច។ នេះបើតាមលិខិតបំភ្លឺដែលចេញ ដោយ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។

Read more: អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបំភ្លឺជុំវិញការគ្រប់គ្រងជនជាប់ឃុំ...

អាជ្ញាធររតនគិរី កោះហៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៤កន្លែង មកណែនាំធ្វើកិច្ចសន្យា មិនឲ្យមានបទល្មើស គ្រឿងញៀន

រតនគិរី៖ ឆ្លើយតបនឹងកិច្ចផ្សព្វផ្សាយ លទ្ធផលសន្និបាតប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ២០១៧ របស់អគ្គស្នងការនគរបាលជាតិ កន្លងមកថ្មីៗនេះ នៅព្រឹថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី បានកោះអញ្ជើញម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្មនៅក្រុងបានលុង មកពន្យល់ណែនាំ ឲ្យយកចិត្តទុកដាក់ គ្រប់គ្រងទីតាំងឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យា សហការទប់ស្កាត់ មិនឲ្យមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ។

Read more: អាជ្ញាធររតនគិរី កោះហៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៤កន្លែង...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប ផ្ទុយច្បាប់ជាតិ-អន្តរជាតិ

ភ្នំពេញ៖ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា តុលាការកំពូល បានសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប និងអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងពន្ធនាគារដដែល គឺសាលដីកានេះ ផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

Read more: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប...

សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់១២នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។

Read more: សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់១២នាក់ និងរបួស២២នាក់...

ប៉ូលិសត្រួតពិនិត្យអ្នកបើកបរស្រវឹងស្រាយប់ថ្ងៃទី០៨ ខែកុម្ភៈ៖ ពិនិត្យអ្នកបើកបរ២០៩នាក់ រកមិនឃើញអ្នកល្មើសនោះទេ !

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្ត ច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖

* ពិនិត្យអ្នកបើកបរយានយន្ត ២០៩គ្រឿ 
* អ្នកបើកបរមានជាតិស្រវឹង គ្មាន
* ធ្វើការអប់រំ គ្មាន
* ពិន័យ គ្មាន
* ឃាត់ខ្លួន គ្មាន

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

ដកស្រង់ពី៖FRESH NEW

ពលរដ្ឋនៅខណ្ឌសែនសុខ សូមឲ្យសមត្ថកិច្ច បង្ក្រាបមេល្បែងកន្ទុយលេខមួយ នៅសង្កាត់ក្រាំងធ្នង់, ពលរដ្ឋច្រើននាក់ ចាញ់អស់​យ៉ាងច្រើន រហូតបង្កអំពើហិង្សា និងបទល្មើផ្សេងៗ

(ភ្នំពេញ)៖ ល្បែងកន្ទុយលេខ ឬហៅយ៉ាងសមញ្ញាថា «ចាក់ឆ្នោតយួន»នោះ បាននិងកំពុងពេញនិយមយ៉ាងខ្លាំង និងរីកកាន់តែខ្លាំងឡើង ក្នុងរាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានងប់ងល់នឹងល្បែងស៊ីសងមួយនេះ ចាក់រាល់ថ្ងៃតែម្តង រហូតបន់ឲ្យតែយប់នោះទេ អាងដេកយល់សុបិន្ត ហើយព្រឹកឡើងនាំគ្នាកាត់ចេញជាលេខឆ្នោត។

Read more: ពលរដ្ឋនៅខណ្ឌសែនសុខ សូមឲ្យសមត្ថកិច្ច បង្ក្រាបមេល្បែងកន្ទុយលេខមួយ...

ទីតាំងស្តុកឈើប្រណិត២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ប្រុងនាំទៅវៀតណាម ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

(ក្រចេះ)៖ ទីតាំងស្តុកឈើចំនួន២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្ត ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានចុះទៅបង្ក្រាប និងដកហូតបានជាច្រើន ដែលក្រុមឈ្មួញបានលាក់ទុក បម្រុងនាំចេញទៅវៀតណាម នៅពេលសមស្របណាមួយ។

Read more: ទីតាំងស្តុកឈើប្រណិត២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ...

អភិបាលរាជធានីភ្នំពេញ ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ បើសិនមិនដូរពាក្យស្លោកគោលនយោបាយថា «មេឃុំ-ចៅសង្កាត់បម្រើបក្ស»

(ភ្នំពេញ)៖ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងប្តឹងគណបក្ស សង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោល នយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «បម្រើបក្ស»។ យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស មិនទាន់បានបញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃណាលោកដាក់ពាក្យបណ្តឹងនោះទេ។

Read more: អភិបាលរាជធានីភ្នំពេញ ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ...

មេជួញដូរគ្រឿងញៀនម្នាក់ទៀត និង​ម៉ាទឹកកកជិត៤គីឡូ ត្រូវកម្លាំង​សមត្ថកិច្ចបង្ក្រាប នៅច្រកត្រពាំង​គ្រៀល ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កម្លាំងប្រចាំការប៉ុស្តិ៍ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យ BLO បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយទៀត ដោយឃាត់ខ្លួនមេជួញដូរម្នាក់ និងដកហូតម៉ាទឹកកកចំនួន ៣៨១១.៤៨ក្រាម។

Read more: មេជួញដូរគ្រឿងញៀនម្នាក់ទៀត និង​ម៉ាទឹកកកជិត៤គីឡូ...

លំនៅដ្ឋាន ពលរដ្ឋ៤ខ្នង នៅក្បែរផ្សារទំនើប​ អ៉ីអរ​ ត្រូវអគ្គិភ័យឆាបឆេះ ស្ទើទាំងស្រុង

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅមុខផ្សារអ៊ីអន ស្ថិតតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រង់ការខូចខាតស្ទើទាំងស្រុង នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ 

Read more: លំនៅដ្ឋាន ពលរដ្ឋ៤ខ្នង នៅក្បែរផ្សារទំនើប​ អ៉ីអរ​ ត្រូវអគ្គិភ័យឆាបឆេះ...

ជួបសម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តុលាការ​ កាត់ទោស​ព្រឹក​នេះ​

ភ្នំពេញ៖ អឿត អាង ហៅជួប សម្លាប់ ដែលសារភាព គ្រប់ដំណាក់កាល ថា ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាត់ទោស នាព្រឹកថ្ងៃទី០១ ខែមីនា នេះ ។

Read more: ជួបសម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​...

ទុស្សេខ្សែភ្លើងឆេះ ផ្ទះជួសជុលពូក សាឡុង អស់ទ្រព្យ សម្បត្តិជាច្រើន

ភ្នំពេញ ៖ ផ្ទះជួសជុលពូក មួយកន្លែង យី ហោ ព្រំ សំអ៊ុល ត្រូវបានអគ្គីភ័យ ឆេះគ្មានសល់ កាលពីវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី១ខែមីនាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវខណ្ឌ ចំការមន។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីផ្ទះកើតហេតុ ដែលម្ចាស់ចាក់សោរពីក្នុង។

ប្រភពដដែលបន្តទៀតថា ខណៈដែលហៅម្ចាស់ផ្ទះមិនលឺ ហើយគាស់សោរចូលក្នុងមិនរួចទៀតនោះ អគ្គីភ័យបានបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ ។

Read more: ទុស្សេខ្សែភ្លើងឆេះ ផ្ទះជួសជុលពូក សាឡុង អស់ទ្រព្យ សម្បត្តិជាច្រើន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

លោកវរៈសេនីយទោ ជា ជឿន នាយការិយ៉ាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាប លោកបានសុំគោលការណ៍ទៅលោកស្នងការ ស្នងការរង ហេីយក៏មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ដោយឲ្យកំលាំងរបស់លោកធ្វេីការញុះញង់សុំទិញសារធាតុញៀនខុសច្បាប់ពីជនសង្ស័យម្នាក់បាន ១ កញ្ចប់ធំ ។

Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់...

ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់ ខណៈ៣នាក់​ទៀតជួយសង្គ្រោះទាន់, អាជ្ញាធរ និង​សមត្ថកិច្ច​ចុះជួយអន្តរាគមន៍ភ្លាមៗ

(ព្រះសីហនុ)៖ សំឡេងទ្រហ៊ោយំខ្លាំងៗ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល និងសាច់ញាតិរបស់សពក្មេងស្រីតូចៗ ទាំង៧នាក់ បានឮពេញមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បន្ទាប់ពីកូនៗរបស់ពួកគេ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៣ឆ្នាំ បានស្លាប់អាណោចអាធ័មជាទីបំផុត នៅពេលពួកគេទាំង១០នាក់ បានទៅលេងទឹកបឹងព្រែកទប់ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានជួបហេតុការណ៍ ដ៏តក់ស្លុកមួយនេះនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

Read more: ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់...

ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម៖ មានការផ្លាស់ប្តូរ-ផ្ទេរតំណែង ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើនរូប !

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកសម័យប្រជុំពេញអង្គលើកទី២៨ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ  ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, លោក សំ ប្រជាមានិត អគ្គលេខាធិការនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា មានការផ្លាស់ប្តូរចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូបនៅតាមបណ្តាខេត្តមួយចំនួន។

Read more: ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម៖ មានការផ្លាស់ប្តូរ-ផ្ទេរតំណែង...

ថ្ងៃអាទិត្យនេះ! ប៉ូលីសឃាត់រថយន្តបើកលើសល្បឿនកំណត់១៧៩នាក់ អប់រំ៥០នាក់ និងផាកពិន័យ១២៩នាក់ !

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

Read more: ថ្ងៃអាទិត្យនេះ! ប៉ូលីសឃាត់រថយន្តបើកលើសល្បឿនកំណត់១៧៩នាក់ អប់រំ៥០នាក់...