Social Network

ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង

ភ្នំពេញ៖ បុរសម្នាក់ រងរបួសដោយ គ្រាប់កំាភ្លើង ត្រូវចំដៃ ឯភាគីម្ខាង ទៀតរងរបួស ត្រូវចំជើង បន្ទាប់ពីជន ទាំងពីរនេះ ដកកំាភ្លើង ភ្ជង់គ្នា រួចឈានដល់ ការផ្ទុះអាវុធ ព្រោះតែ ភាគីម្ខាង ខឹងភាគីម្ខាងទៀត លេបខាយ ដាក់ប្រពន្ធខ្លួន នៅម៉ោងប្រមាណ ២៣៖១៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រូវចំណុច ប្លុកតាន់ប៉ា  ផ្លូវលេខ១៥៤ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

Read more: ខឹងរឿងលេបខាយ ប្រពន្ធ ដកកំាភ្លើង ភ្ជង់បាញ់គ្នា ម្នាក់ត្រូវដៃ ម្នាក់ត្រូវជើង

នគរបាល ត្រួតពិនិត្យ ជាតិស្រវឹង ក្នុងគោលដៅ ផ្លូវជាតិលេខ២

ភ្នំពេញ៖ កម្លំាងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១១៖០០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះ បានចុះអនុវត្តន៍ត្រួតពិនិត្យជាតិស្រវឹង នៅគៅលដៅផ្លូវជាតិលេខ២ មុខសាខាអគ្គិសនីចាក់អង្រែក្រោម។

Read more: នគរបាល ត្រួតពិនិត្យ ជាតិស្រវឹង ក្នុងគោលដៅ ផ្លូវជាតិលេខ២

ជនចែកចាយគ្រឿងញៀន២៥នាក់ និងថ្នាំ៣០កញ្ចប់ ត្រូវនគរបាលបង្ក្រាបនៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ស្នងការរង នគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល របស់លោក បានចុះទៅបង្ក្រាប ករណី ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន នៅប្លុក ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផល ជនសង្ស័យ២៥នាក់ ត្រូវបាន ចាប់ខ្លួន ព្រមទាំង ដកហូតថ្នាំបាន ៣០កញ្ចប់។

Read more: ជនចែកចាយគ្រឿងញៀន២៥នាក់ និងថ្នាំ៣០កញ្ចប់ ត្រូវនគរបាលបង្ក្រាបនៅខណ្ឌសែនសុខ

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ រោងចក្រ​កែច្នៃ​ឈើ ក្រុមហ៊ុន ដូនពេញ​អាហ្គ្រីកូ នៅស្រុក​លំផាត់

រតនគិរី៖ បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញបទ បញ្ជាបង្កើត គណៈកម្មាធិការ ថ្នាក់ជាតិបង្ក្រាប បទល្មើស ព្រៃឈើ ដោយមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ អ.ហ លើផ្ទៃប្រទេស ជាប្រធាន និង លោកឧត្តមសេនីយ៍ ឯកហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាន នាយកដ្ឋាន កណ្តាល ព្រំដែន ជាអនុប្រធាន ព្រមទាំង មានសមាជិក ៦រូបទៀត។

Read more: កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ រោងចក្រ​កែច្នៃ​ឈើ ក្រុមហ៊ុន ដូនពេញ​អាហ្គ្រីកូ...

ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប ហាងកាហ្វេ បង្កប់សេវាផ្លូវភេទមួយកន្លែង នៅសង្កាត់បឹងសាឡាង

ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជាធានីភ្នំពេញ លោក កុល បុន នៅម៉ោង ១៩និង ០០នាទី យបថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង ចុះបង្ក្រាប ហាងកាហ្វេ បង្កប់សេវា ផ្លូវភេទមួយកន្លែង ស្ថិតនៅផ្ទះលេខ ១៩៥B ផ្លូវលេខ ២៧១ ក្រុមទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read more: ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប ហាងកាហ្វេ...

២នាក់ស្លាប់ នៅនឹងកន្លែង ម្នាក់រងរបួសធ្ងន់ ដោយសារម៉ូតូបុកម៉ូតូ

ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ នៅនឹង កន្លែងកើតហេតុ ចំណែកម្នាក់ ទៀតរង របួសធ្ងន់ នៅក្នុងហេតុការណ៍ ថ្នាក់ចរាចរណ៍ មួយរវាង ម៉ូតូបុក កាលពីវេលា ម៉ោង២២យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខ ស្ថានីយ៍ ប្រេងឥន្ធនៈរស្មី ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

Read more: ២នាក់ស្លាប់ នៅនឹងកន្លែង ម្នាក់រងរបួសធ្ងន់ ដោយសារម៉ូតូបុកម៉ូតូ

ស្រវឹងជិះម៉ូតូ លឿនពេក បុកគ្នា របួសធ្ងន់ ពីរនាក់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស ពីរនាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា នៅម៉ោង ៤៖៣៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។

Read more: ស្រវឹងជិះម៉ូតូ លឿនពេក បុកគ្នា របួសធ្ងន់ ពីរនាក់ នៅស្រុកស្វាយទាប

ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត ១ម៉ឺនដុល្លារ

ប៉ៃលិន ៖ ផ្ទះផ្ទេរប្រាក់ Wing មួយកន្លែង ដែលមានយីហោ ហេង រតនា ត្រូវបានក្រុមចោរ ២នាក់ ប្រដាប់ដោយ កាំភ្លើង AK-47 និងពូថៅ ជិះម៉ូតូមួយគ្រឿង ចូលទៅប្លន់ កាលពីម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ក្នុងសង្កាត់អូតាវ៉ៅ ស្ថិតនៅកណ្ដាល ក្រុងប៉ៃលិន ។

Read more: ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត...

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

ភ្នំពេញ៖ ភ្នាក់ងារ បានរាយការណ៍ ដោយយោងតាម សមត្ថិកិច្ច ក្នុងតំបន់បានឲ្យដឹងថា អគ្គីភ័យ ដែលឆាបឆេះ មុននេះបន្តិច គ្រប់គ្រង បានទាំងស្រុង នៅវេលាម៉ោង ៨ និង ០៣នាទី ពោលគឺ សមត្ថិកិច្ច បានបញ្ចប់នៅការអន្តរគមន៍ ពីរថយន្ត ពន្លត់អគ្គីភ័យ មុននេះបន្តិច ។

Read more: សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

ឃាត់ខ្លួន កុមារក្រីក្រអាយុ ១៣ឆ្នាំ ម្នាក់ លួចកាច់ ដែកបង្អួចផ្ទះ ឯកឧត្តមនៅកាកាប

ភ្នំពេញ៖ កុមារក្រីក្រម្នាក់អាយុ ១៣ឆ្នាំ ដើររើសអេតចាយ ចិញ្ចឹមម្តាយ ពិការភ្នែក និងឪពុកពិការ ប៉ុន្តែដោយរកមិនបាន ក៏សម្រេចចិត្ត ទៅលួចកាច់ចម្រឹង បង្អួចដែកផ្ទះ ឯកឧត្តមម្នាក់ ហើយត្រូវប្រជាពលរដ្ឋ ជិតខាងប្រទះឃើញឃាត់ខ្លួន ប្រគល់ឲ្យនគរបាល យកទៅអប់រំ នៅសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

Read more: ឃាត់ខ្លួន កុមារក្រីក្រអាយុ ១៣ឆ្នាំ ម្នាក់ លួចកាច់ ដែកបង្អួចផ្ទះ ឯកឧត្តមនៅកាកាប

ឆ្នាំ២០១៥ បទល្មើស ព្រហ្មទណ្ឌ នៅស្វាយរៀង មាន ៥២លើក បង្ក្រាបបាន ៤២លើក ឃាត់ខ្លួនមនុស្ស ៨១នាក់

ស្វាយរៀង៖ ក្នុងលទ្ធផលបូកសរុប ការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្នុងរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ បានបង្ហាញថា ករណីនៃបទល្មើសព្រហ្មទណ្ឌ មានការថុះជាងឆ្នំា២០១៤ ចំនួម៥ករណី ពោលក្នុងឆ្នាំ២០១៥នេះ បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន ៥២ករណី ដែលក្នុងនោះ បទល្មើសឃាតកម្ម លួច និងរំលោភសេពសន្ទវៈជាដើម។

Read more: ឆ្នាំ២០១៥ បទល្មើស ព្រហ្មទណ្ឌ នៅស្វាយរៀង មាន ៥២លើក បង្ក្រាបបាន ៤២លើក...

នាយឧត្តមសេនីយ៍ សៅ សុខា បិទវគ្គបណ្តុះបណ្តាល នាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នាសាលាកងរាជអាវុធហត្ថ កំបូល បានប្រារព្ធ ពិធីបិទវគ្គ បណ្តុះបណ្តាលទាហាន កងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

Read more: នាយឧត្តមសេនីយ៍ សៅ សុខា បិទវគ្គបណ្តុះបណ្តាល នាយទាហានកងរាជអាវុធហត្ថ...

ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ ចៅលង់ទឹកស្លាប់

កំពង់ស្ពឺ៖ ទារកម្នាក់ដែល មានអាយុទើប ៨ខែ បានលង់ទឹកស្លាប់ នៅត្រពំាង ចម្ងាយប្រមាណ ២០ម៉ែត្រ ក្រោយផ្ទះ ខណៈ យាយរបស់ខ្លួន បាននាំទៅស្រោច ត្រកួនជាមួយ ហើយទុកចោល នៅជិតត្រពំាង ហើយយាយនោះ បានដើរត្រឡប់ មកផ្ទះម្នាក់ឯង ដើម្បីងូតទឹក ដំាបាយ តែពេលដើរ ទៅយកចៅវិញ ហួសពេល បាត់ទៅហើយ

Read more: ទុកចៅស្រី ៨ខែ នៅតែឯងជិតត្រពំាង ដើរមកផ្ទះ ដាំបាយងូតទឹក ពេលត្រឡប់ទៅវិញ...

ស្រវឹងស្រា ហែលទឹកលេង នៅត្រពាំង ស្ទឹងព្រែកត្នោត លង់ស្លាប់

កំពង់ស្ពឺ៖ បុរសម្នាក់ បានលង់ ទឹកស្លាប់ ខណៈដែល ស្រវឹងស្រា ហើយបាន ចុះទៅហែល ទឹកលេង នៅត្រពំាង ខាងលិច ស្ទឹងព្រែកត្នោត នៅម៉ោង ប្រមាណ ៩៖០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិរំលោង សង្កាត់កណ្តាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឹ។

Read more: ស្រវឹងស្រា ហែលទឹកលេង នៅត្រពាំង ស្ទឹងព្រែកត្នោត លង់ស្លាប់

ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ភ្នំពេញ៖ នារីម្នាក់ ជិះម៉ូតូ មួយគ្រឿង ទៅលេងមិត្ត ភក្តិនៅម្តុំបឹង សាឡាង លុះបាន ប្រហែល ជា៣ម៉ោង ក៏បានមក ជិះត្រឡប់ មកផ្ទះវិញ ត្រូវបាន ចោរពីរនាក់ ជិះម៉ូតូ មួយគ្រឿង តាមមក ពីក្រោយ ដកកាំភ្លើងខ្លី គំរៀមរកបាញ់ ប្លន់យក ម៉ូតូទៅបាត់ ដោយសុវត្ថិភាពភាព នៅម៉ោង ២នឹង២០នាទីយប់ រំលងអធ្រាត ឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលេខ២៧១ បត់ស្ដាំចូល តាមខ្លោងទ្វារ វត្តសន្សំកុសល ប្រមាណជាង 900ម៉ែត្រ តាមបណ្ដោយ ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

Read more: ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ស្លាប់ ១១នាក់ របួស៣៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២០ មករា

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១២លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី ២នាក់) របួសធ្ងន់ ១៧នាក់ (ស្រី ៣នាក់) របួសស្រាល ១៩នាក់ (ស្រី ៩នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៥នាក់ (យប់ ១២នាក់)។

Read more: ស្លាប់ ១១នាក់ របួស៣៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី២០ មករា

កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនមេខ្លោង គ្រឿងញៀនម្នាក់ រួមនិងថ្នាំញៀន ១៩១កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌដូនពេញ សហការ ជាមួយកម្លាំង មូលដ្ឋាន ប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ ខ្លួនស្ត្រី ជាមេខ្លោង គ្រឿងញៀនម្នាក់ ជាមួយថ្នាំញៀន ប្រភេទមេ តំហ្វេរតាមីន ១៩១កញ្ចប់ ។

Read more: កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនមេខ្លោង គ្រឿងញៀនម្នាក់ រួមនិងថ្នាំញៀន...

ជនជាប់ចោទ ជាប់ពន្ធនាគារមួយជីវិត បន្តសនវាការ បដិសេធន៍ សាលាក្រមសាលាដំបូង

ភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ នេះ បានបើក សវនាការ ជំនុំជម្រះ សំណុំរឿង ជនជាប់ចោទម្នាក់ ដែលបានប្តឹង បដិសេធន៍ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបាន សម្រេចដាក់ ពន្ធនាគារ អស់មួយជីវិត បន្ទាប់ពីបានធ្វើ សកម្មភាព ប្លន់យកម៉ូតូ ជនរងគ្រោះ កាលពីខែកញ្ញា ឆ្នាំ២០១៣។

Read more: ជនជាប់ចោទ ជាប់ពន្ធនាគារមួយជីវិត បន្តសនវាការ បដិសេធន៍ សាលាក្រមសាលាដំបូង

ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល៖ បុរសវ័យ ណាស់ម្នាក់ បានដើរ ថ្នល់មិន ប្រយ័ត្ន ត្រូវរថយន្ត បុកស្លាប់ នៅម៉ោងប្រមាណ ១៩៖៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ លើកំណាត់  ផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រ លេខ២០-២១ ក្នុងភូមិ ចិនកោះ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

Read more: ដើរឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

សពក្មេងស្រី ដែលគេប្រទះឃើញ នៅឃុំល្បើក ត្រូវសមត្ថកិច្ច ដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់

កំពត ៖ សាកសពក្មេងស្រី ត្រូវប្រជាពលរដ្ឋប្រទះឃើញ នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុចស្នឹម ចំបើងវាលស្រែ ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ។

Read more: សពក្មេងស្រី ដែលគេប្រទះឃើញ នៅឃុំល្បើក ត្រូវសមត្ថកិច្ច ដាក់ការសង្ស័យថា...

ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣

កំពត ៖ ម៉ូតូបុកកង់ ពីក្រោយពេញ ទំហឹង ធ្វើឲ្យដួល ទាំងសងខាង របួសធ្ងន់ទាំង ២នាក់ កាលពី វេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ចំណុចមុខផ្សាររៃញ្ញាណ ស្ថិតក្នុង ភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

Read more: ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣