Social Network

ឃាត់ខ្លួនប្រុសស្រីចំនួន ៤នាក់ ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

កោះកុង៖ លោក យឹម ផេង ស្នងការរង ទទួលផែន ការិល័យកណ្តាល ប្រឆាំងបទល្មើស នៅវេលាម៉ោង ២២៖៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រី នៅក្រោមឱវាទ ឆ្មក់ចូលផ្ទះសំណាក់ យីហោ ចំប៉ា ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ធ្វើការឃាត់ខ្លួន បានមនុស្ស ៤នាក់ពាក់ព័ន្ធ និងករណីថ្នាំញៀន។

Read more: ឃាត់ខ្លួនប្រុសស្រីចំនួន ៤នាក់ ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ជនសង្ស័យ២នាក់ ភ្ជង់ប្លន់យកម៉ូតូMSX បានសម្រេច មិនទាន់បានកន្លះម៉ោងផង ត្រូវសមត្ថកិច្ចដេញ យកម៉ូតូបានវិញ ដោយសារប្រព័ន្ឋGPS

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីភ្ជង់ប្លន់ ពីយុវជនម្នាក់បានសម្រេច ខណះជិះមកដល់ខាងមុខផ្ទះ ឈប់ចាំអ្នកផ្ទះបើកទ្វារឱ្យ ប៉ុន្តែយកម៉ូតូទៅមិនទាន់បានកន្លះម៉ោងផង ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញតាមយកម៉ូតូជនរងគ្រោះបានមកវិញ ។

Read more: ជនសង្ស័យ២នាក់ ភ្ជង់ប្លន់យកម៉ូតូMSX បានសម្រេច មិនទាន់បានកន្លះម៉ោងផង...

នាយឧត្តម សៅ សុខា ចុះត្រួតពិនិត្យទីតាំង ស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តម សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំឯកឧត្តម សមាជិក នៃគណៈកម្មការជាតិចុះត្រួតពិនិត្យ ទីតាំងស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ រួចបានបន្តចុះត្រួតពិនិត្យនៅខេត្តមណ្ឌលគិរីទៀត។

Read more: នាយឧត្តម សៅ សុខា ចុះត្រួតពិនិត្យទីតាំង ស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ...

ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅដំដែក

សៀមរាប៖ ប្រពន្ធប្តី ពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តកាមារីឆ្លាម បុកម៉ូតូពួកគាត់ ខណៈកំពុងជិះតាមផ្លូវជាតិលេខ៦A ស្ថិតនៅឃុំដំដែក ខេត្តសៀមរាប នៅម៉ោងប្រមាណ ៤៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

Read more: ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍...

ឃាត់ខ្លួនមនុស្សពីរ នាក់ពាក់ព័ន្ធ និងការចែកចាយ សារធាតុញៀន ខុសច្បាប់

 កណ្តាល៖ មនុស្សពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មានជាប់ ពាក់ព័ន្ធ នឹងសារធាតុ ញៀនខុសច្បាប់ ចំនួន មួយកញ្ចប់តូច នៅម៉ោងប្រមាណ ២៣៖៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ចំណុច:ផ្លូវបេតុង (ច្រកចូល ហាងខារ៉ាអូខេ បឹងតាបែន)ភូមិថ្មិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

Read more: ឃាត់ខ្លួនមនុស្សពីរ នាក់ពាក់ព័ន្ធ និងការចែកចាយ សារធាតុញៀន ខុសច្បាប់

ជនមិនស្គាល់មុខ បើករថយន្តទំនើប ទៅបាញ់ មន្ត្រីកងរាជអាវុធហត្ថ ពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា ចេញពីផឹកស៊ី បណ្តាលឲ្យ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ កម្លាំងអាវុធផ្ទៃប្រទេសម្នាក់ បានរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗខណៈរួបគាត់ និងមិត្តភ័ក្រ ចេញពីផឹកស៊ី ហើយត្រូវជនមិនស្គាល់មុខ បើករថយន្ត តាមពីក្រោយ ដកកាំភ្លើងបាញ់ចំនួន ពីរគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ១៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខច្រកចូល វត្តនាគវ័ន តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេបូ៣ ខណ្ឌទួលគោក។

Read more: ជនមិនស្គាល់មុខ បើករថយន្តទំនើប ទៅបាញ់ មន្ត្រីកងរាជអាវុធហត្ថ ពីរនាក់...

៥នាក់ស្លាប់ និង ១៩នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តក្រុង បុកគ្នានឹងរថយន្តដឹកអង្ករ

ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់ និង១៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកអង្ករ នៅរំលងអាធ្រាត្រយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថិតនីផ្លូវជាតិលេខ៥ ម្តុំភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Read more: ៥នាក់ស្លាប់ និង ១៩នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តក្រុង...

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី៣កន្លែង នៅសង្កាត់ ទួលស្វាយព្រៃទី២

ភ្នំពេញ : អាជ្ញាធរ ខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ចំនួន៣កន្លែង នៅសង្កាត់ ទួលស្វាយព្រៃទី២ តាមបណ្ដោយផ្លូវលេខ២០៥ ដោយដក ហូតបានទូហ្គេម បាញ់ត្រីចំនួន៦ទូ  ។

Read more: អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី៣កន្លែង នៅសង្កាត់...

ជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ៧នាក់ រួមនឹងថ្នាំញៀន ម៉ាទឹកក ១២កញ្ចប់ ត្រូវសមត្ថកិច្ចចាប់បាន

កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកចែកចាយថ្នាំញៀន ២នាក់ ប្តីប្រពន្ធ និងអ្នកប្រើប្រាស់ ថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច សហការជាមួយ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត តាមប្រមាញ់ចាប់ខ្លួនបាន និងដកហូតបាន ថ្នាំញៀន ម៉ាទឹកកក ចំនួន១២កញ្ចប់។

Read more: ជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ៧នាក់ រួមនឹងថ្នាំញៀន ម៉ាទឹកក ១២កញ្ចប់...

ឆ្នាំ២០១៥ កម្មករដួល សន្លប់ជិត២ ពាន់នាក់

ភ្នំពេញ៖ កម្មករ និយោជិត បានដួល សន្លប់ចំនួន ១៨០៦នាក់ នៅតាមបណ្តា រោងចក្រនានា ទូទាំងប្រទេស នៅឆ្នាំ ២០១៥ ក្នុងនោះ ខេត្តកណ្តាល មានអ្នកសន្លប់ច្រើន ជាងគេ នេះបើ យោងតាម របាយការណ៍ នៃបេឡាជាតិ របបសន្តិសុខ សង្គម(ប.ស.ស ) ។

Read more: ឆ្នាំ២០១៥ កម្មករដួល សន្លប់ជិត២ ពាន់នាក់

ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់ គេចខ្លួនម្នាក់

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធ ដេញចាប់បាន បន្ទាប់ពី ជនសង្ស័យទាំងពីរ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ហើយត្រូវអ្នក ជិតខាងឃើញទាន់ ដេញចាប់បាន ម្នាក់ភ្លាមៗ នៅម៉ោង ១៖៤៥នាទី អធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ចំនុចភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

Read more: ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់...

អ.ហ ស្វាយរៀង​ ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធ ​នឹងការប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ៖ កម្លាំង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធ នឹងការប្រើប្រាស់ គ្រឿងញៀន ស្ថិតត្រង់ចំណុច ភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

Read more: អ.ហ ស្វាយរៀង​ ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធ ​នឹងការប្រើប្រាស់ គ្រឿងញៀន

គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី១៤ មករា បណ្តាលឲ្យ មនុស្សស្លាប់ និងរបួស ២២នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) របួសធ្ងន់ ៨នាក់ (ស្រី ១នាក់) របួសស្រាល ១០នាក់ (ស្រី ៣នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៤នាក់ (យប់ ១០នាក់)។

Read more: គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី១៤ មករា បណ្តាលឲ្យ មនុស្សស្លាប់ និងរបួស ២២នាក់

អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន

ភ្នំពេញ៖ កម្លំាងអាវុធ ហត្ថខណ្ឌដូនពេញ នៅម៉ោងប្រមាណ ២៣៖៤០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានសហការជាមួយ ការិយាល័យ គ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ បីនាក់ ក្នុងករណីចែកចាយ និងផ្តល់ទីតំាង ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំនុច ផ្ទះជួលគ្មានលេខ (សំណង់អាណាធិបតេយ្យ) ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

Read more: អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន

បញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពីបទជួញដួរគ្រឿងញៀន នៅកោះកុង

កោះកុង៖ ស្រ្តីវ័យ ៥០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច ស្នងការដ្ឋាន នគរបាលខេត្តកោះកុង បញ្ជូនខ្លួន ទៅតុលាការ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយ ចោទពីបទ រក្សាទុក្ខ និងចែកចាយគ្រឿងញៀន។

Read more: បញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ពីបទជួញដួរគ្រឿងញៀន នៅកោះកុង

បោកម៉ូតូគេញឹកៗ ចុងក្រោយ ម្ចាស់គេតាមរកឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល

កណ្តាល៖ ជនសង្ស័យម្នាក់ បានប្រើល្បិចឆបោក ម៉ូតូគេបាន ជាបន្តបន្ទាប់ ប៉ុន្តែចុងក្រោយអស់ លាក់ ត្រូវម្ចាស់ ម៉ូតូតាមស្វែង រកឃើញរួច ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់ កាលពី វេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅក្នុងឃុំឆក់ឈើងនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

Read more: បោកម៉ូតូគេញឹកៗ ចុងក្រោយ ម្ចាស់គេតាមរកឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល

រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង ធ្លាក់កង់អ៊ិចស្កាវ័រទ័រ កិនកាប៊ីនកៀប អ្នកបើកបរ ជាប់ក្នុងកាប៊ីន

ភ្នំពេញ៖ រថយន្តកុងតឺន័រ ដឹកកង់ អ៊ិចស្កាវ័រទ័រ បើកជ្រុល ទៅបុកម៉ូតូ រួចព្យាយាមជាន់ ហ្វ្រាំងបណ្តាលឲ្យដាច់ខ្សែចងកង់ អ៊ិចស្កាវ័រទ័រ ធ្លាក់មក កិនកាប៊ីន រថយន្តកៀប អ្នកបើកបរ រថយន្តជាប់ ក្នុងកាប៊ីន ចំណែក អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២២និង៥០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអង្ករ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

Read more: រថយន្តកុងតឺន័រ ដឹកកង់អ៊ិចស្កាវ័រទ័រ បុកម៉ូតូជាន់ហ្វ្រាំង...

បញ្ជូនកម្មករ ៥នាក់ ទៅតុលាការ ខណៈខឹងថៅកែ បញ្ឈប់ការងារ គម្រាមដុតស្ថានីយ៍ ប្រេងឥន្ធនៈ និងឃ្លាំងផលិតទឹកសុទ្ធ

កំពង់ចាម៖ នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ បានចាប់បញ្ជូន ជនសង្ស័យចំនួន ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ក្នុងករណីប៉ុនប៉ង ហឹង្សាដោយចេតនា គម្រាមកំហែងដុត ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង និងឃ្លាំងផលិតទឹកសុទ្ធ នៅចំណុចភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។

Read more: បញ្ជូនកម្មករ ៥នាក់ ទៅតុលាការ ខណៈខឹងថៅកែ បញ្ឈប់ការងារ គម្រាមដុតស្ថានីយ៍...

ឃាត់ខ្លួនជនល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ទវៈ ក្មេងស្រីអាយុ ៩ឆ្នាំ

កំពត៖ បុរសជនសង្ស័យ ប៉ុនប៉ងរំលោភលើក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុក សហការ នឹងកម្លាំងមូលដ្ឋាន ចុះឃាត់ខ្លួន ប្រគល់មកឲ្យស្នងការដ្ឋាន នៅម៉ោង ០៦៖៣០នាទី ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

Read more: ឃាត់ខ្លួនជនល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ទវៈ ក្មេងស្រីអាយុ ៩ឆ្នាំ

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ជូនគ្រួសារសព ដែលត្រូវអធិការ ស្រុកស្វាយអន្ទរ បាញ់ស្លាប់ពេលចុះ បង្ក្រាបសង្វៀនជល់មាន់

ព្រៃវែង ៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានផ្តល់ថវិកា ចំនួន៥០ម៉ឺនរៀល ជូនគ្រួសារសព ជនរងគ្រោះ ដែលបានស្លាប់ ដោយសារ គ្រាប់កាំភ្លើង របស់លោកអធិការស្រុកស្វាយអន្ទរ ពេលចុះបង្ក្រាប សង្វៀនជល់មាន់ ។

Read more: លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ជូនគ្រួសារសព...

អធិការស្រុក ស្វាយអន្ទរ ចុះបង្ក្រាបកន្លែង ជល់មាន់ បាញ់ត្រូវក្បាល បុរសម្នាក់ស្លាប់ កំពុងបីកូនតូចក្នុងដៃ

ព្រៃវែង៖ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ  មានករណី ចុះបង្រ្កាប ល្បែងជលមាន់ មួយកន្លែង ស្ថិតនៅក្នុងភូមិ តងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សមត្ថកិច្ចនគរបាល បានបាញ់កាំភ្លើងខ្លី ជាច្រើនគ្រាប់ ទៅលើហ្វូង អ្នកជល់មាន់ បណ្តាលឲ្យត្រូវចំក្បាល អ្នកភូមិម្នាក់ ដែលកំពុងបីកូន នៅមុខផ្ទះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

Read more: អធិការស្រុក ស្វាយអន្ទរ ចុះបង្ក្រាបកន្លែង ជល់មាន់ បាញ់ត្រូវក្បាល...