ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

រាជធានីភ្នំពេញ ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈមួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ ។ នៅក្នុងបរិបទព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជាអវតារមួយចុងក្រោយក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ (ការបង្ហាញអវតារ នីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗច្បាស់លាស់ទៅតាមគម្ពីរទេវកថា) ។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ចុងកប្ប ។

Read more: ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

«​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងផ្លូវជាតិលេខ៧ នឹងទៅដល់កំពង់ដរចម្លងសហគមន៍ដែលមានអ្នករង់ចាំទទួលនិងនាំផ្លូវទៅដល់ទីកន្លែងកំសាន្តនោះតែម្តង។

Read more: «​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ដំបូល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​រៀបចំ​ជួសជុល​ឡើងវិញ

 

ដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត កំពុងដំណើរការរៀបចំជួសជុលឡើងវិញ បន្ទាប់ពីមានសភាពទ្រុឌទ្រោម ដួលរលំថ្ម ដោយសារធម្មជាតិ និងអាយុកាល។

Read more: ដំបូល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​រៀបចំ​ជួសជុល​ឡើងវិញ

ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាជាតិកាលពីថ្ងៃអង្គារ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល។

Read more: ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​ខឿន​រួត​ទី​៣​ប្រាសាទ​បាយ័ន​

រួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ នៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីជួសជុលនៅដើមឆ្នាំ២០២៣។

Read more: ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​ខឿន​រួត​ទី​៣​ប្រាសាទ​បាយ័ន​