បណ្តាញសង្គម

អេមបាត់! Honda នឹងចេញម៉ូតូអគ្គិសនីថ្មី ៣ ម៉ូដែល ប្រើម៉ាស៊ីនក្រោម ១២៥សេសេ

ក្នុងសន្និសីទសារព័ត៌មានពិភពលោកមួយ លោក Toshihiro Mibe ប្រធានក្រុមហ៊ុន Honda Motor Co បានប្រាប់ឲ្យដឹងថា ម៉ូតូអគ្គិសនីថ្មីចំនួន ៣ ម៉ូដែលនឹងត្រូវដាក់បង្ហាញលើទីផ្សារ នៅត្រឹមឆ្នាំ២០២៤។

អាន​បន្ត៖ អេមបាត់! Honda នឹងចេញម៉ូតូអគ្គិសនីថ្មី ៣ ម៉ូដែល ប្រើម៉ាស៊ីនក្រោម ១២៥សេសេ

លោក ហ៊ុន ម៉ាណែត រំលឹកប្រសាសន៍សម្តេចតេជោ៖ មានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រាន់ ទើបអនុវត្តគោលនយោបាយបានជោគជ័យ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានរំលឹកឡើងវិញនូវប្រសាសន៍មួយឃ្លារបស់សម្តេចតេជោ ដែលបានលើកឡើងថា «ការដាក់ចេញនូវគោលនយោបាយជាប្រការសំខាន់ តែត្រូវមានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្ត ទើបគោលនយោបាយបានជោគជ័យ»។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត រំលឹកប្រសាសន៍សម្តេចតេជោ៖ មានអ្នកប្រតិបត្តិដ៏ស្មោះត្រង់...

ឡូយ​ណាស់!​ អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​ទៅ​រហូត​ដល់​ប្រទេស​អង់គ្លេស...​

មានអ្នកប្រដាល់ជាច្រើនធ្លាប់ចេញទៅប្រកួតនៅឯក្រៅប្រទេស និងចេញទៅបង្ហាត់គុនខ្មែរតាមបណ្ដាប្រទេសនានា។

អាន​បន្ត៖ ឡូយ​ណាស់!​ អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​ទៅ​រហូត​ដល់​ប្រទេស​អង់គ្លេស...​

Toyota Fortuner ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃប៉ុណ្ណេះនេះល្មមគិតគូរអត់?

កាលពីពេលថ្មីៗកន្លងទៅ Toyota បានបង្ហាញរថយន្ត Fortuner ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីជាច្រើន និងមានប្រភេទពិសេសមានឈ្មោះថា Fortuner Legender មកជាមួយថែមទៀតផង។

អាន​បន្ត៖ Toyota Fortuner ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃប៉ុណ្ណេះនេះល្មមគិតគូរអត់?

សេតវិមាន ប្រកាសពីវិធានការណ៍ថ្មីៗដើម្បីប្រឆាំងអំពើហិង្សាប្រឆាំងជាតិអាស៊ី

រដ្ឋបាល Biden កាលពីថ្ងៃអង្គារ បានប្រកាសវិធានការណ៍ឆ្លើយតបនឹងការកើនឡើងនូវអំពើហិង្សាប្រឆាំងជាតិអាស៊ី រួមទាំងការដាក់ពង្រាយថវិកាចំនួន ៤៩,៥ លានដុល្លារពីមូលនិធិសង្គ្រោះ COVID-19 សម្រាប់កម្មវិធីសហគមន៍អាមេរិក ដែលជួយដល់ជនរងគ្រោះ។

អាន​បន្ត៖ សេតវិមាន ប្រកាសពីវិធានការណ៍ថ្មីៗដើម្បីប្រឆាំងអំពើហិង្សាប្រឆាំងជាតិអាស៊ី

លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយ និងប្រជាពលរដ្ឋដេញតាមតាំងពីខណ្ឌមានជ័យរហូតដល់ខណ្ឌបឹងកេងកងទើបឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចកាច់.កម៉ូតូរបស់ជនរងគ្រោះ នៅមុខបន្ទប់ជួលបានហើយ ព្យាយាមជិះរត់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលទុលមុខមន្ទីពេទ្យរុស្ស៊ី ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

អាន​បន្ត៖ លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

ត្រាំ រិះគន់ធ្ងន់ៗលើរដ្ឋបាល បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនម៉ិចស៊ីកូ និងចាត់ទុកវាជា «មហន្តរាយជាតិ» ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញមុខរិះគន់រដ្ឋបាលរបស់ប្រធានាធិបតីបច្ចុប្បន្នគឺលោក ចូ បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅតំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៉ីកូ។

អាន​បន្ត៖ ត្រាំ រិះគន់ធ្ងន់ៗលើរដ្ឋបាល បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនម៉ិចស៊ីកូ...

អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

អាជ្ញាធរអូស្ត្រាលី គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចទីក្រុង Sydney ដែលត្រូវបានកំណត់ថា ជាទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ ឆ្នាំមកនេះ ជាមួយនឹងភ្លៀងធ្លាក់ មិនដាច់មួយថ្ងៃនេះទៀត តាមការរំពឹងទុក។

អាន​បន្ត៖ អូស្ត្រាលី ជម្លៀសមនុស្សរាប់ពាន់នាក់ ពីទឹកជំនន់អាក្រក់បំផុត

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំកន្លែងសម្រាប់បូជាសព បើសិនមានអ្នកស្លាប់ដោយសារកូវីដ១៩, ចំណែកសាសនិកអ៉ីស្លាម និងជនជាតិភាគតិច អនុញ្ញាតឲ្យបញ្ចុះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យមានការរៀបចំប៉ាឆាទូទាំងប្រទេស សម្រាប់បូជាសពអ្នកស្លាប់ទាំងឡាយណា ដែលស្លាប់ដោយសារជំងឺកូវីដ១៩។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំកន្លែងសម្រាប់បូជាសព...

ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

 (សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសុក្រនេះ ទើបតែបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីប្រទេសសិង្ហបុរីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ ទីបំផុតនាយករដ្ឋមន្រ្តីសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

ស្នងការ​ក្រុងភ្នំពេញ បំភ្លឺ​ករណី​ចោរលួច​ម៉ូតូ​១​គ្រឿង​នៅ​អូរ​បែក​ក្អម ម្ចាស់​រក​ឃើញ​នៅ​កន្លែង​ផ្ញើ​ម៉ូតូក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​តរាជ​ធា​ណី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​ឃើញ​ថា កាលពី​ថ្ងៃ

រាជធាណីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានករណីចោរកម្ម កើតឡើងនៅចំណុចកន្លែងដាក់ផ្ញើម៉ូតូ នៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ហើយករណីនេះ ត្រូវបានមហាជន និងបណ្ដាញទំនាក់ទំនងសង្គម ស្ដីបន្ទោសទៅលើភាពយឺតយ៉ាវ នៃការអន្តរាគមរបស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់ ។

អាន​បន្ត៖ ស្នងការ​ក្រុងភ្នំពេញ បំភ្លឺ​ករណី​ចោរលួច​ម៉ូតូ​១​គ្រឿង​នៅ​អូរ​បែក​ក្អម...

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រឈមនឹងការលាឈប់ បន្ទាប់ពីមិនបានជោគជ័យ ចំពោះច្បាប់អាសន្នប្រទេស

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង កាលពីថ្ងៃច័ន្ទ ខណៈដែលការសង្ស័យ បានកើតឡើងជុំវិញការគាំទ្រ ដែលលោកបានបញ្ជា បន្ទាប់ពីព្រះមហាក្សត្រ បានច្រានចោលសំណើរបស់លោក ពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រឈមនឹងការលាឈប់ បន្ទាប់ពីមិនបានជោគជ័យ...

រដ្ឋមន្រ្តីសុខាភិបាល ប្រាប់ឱ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់សង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ អំឡុងឈប់សម្រាក០៥ថ្ងៃ ខាងមុខ

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតមួយ ជម្រាបជូនដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យណែនាំដល់មន្ទីរសុខាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។

អាន​បន្ត៖ រដ្ឋមន្រ្តីសុខាភិបាល ប្រាប់ឱ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់សង្គ្រោះ...

អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ នាំយកប៉ាវអ៊ីសម្រាក ដបនិងទឹកអាល់កុល ផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ រួមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាល នឹងនាំយកប៉ាវអ៊ីបត់ ក្រម៉ា សៀវភៅក្រមង៉ុយ ថវិកា ដបអាល់កុល និងទឹកអាល់កុល ទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ដើម្បីចែកជូនប៉ុស្តិ៍សុខភាពទាំង១២ បន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៍ដូចជាចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ឃុត ឡាដែន អភិបាលរងនៃគណៈអភិបាលស្រុកក្រូចឆ្មារ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ ប្រធាន-អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង១២ លោកមេឃុំក្រូចឆ្មារ ព្រមទាំងមន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល ជាច្រើនរូប ។

មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តម ចាយ បូរិន បានលើកឡើងថា សម្ភារៈដែលលោក នាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ។

ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ក៍បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាសអោយបានជាប្រចាំ ។

ក្នុងឳកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៍ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។

សូមជម្រាបថា សម្ភារៈ និងថវិការ ដែលឯកឧត្តម ចាយ បូរិន នាំយកទៅផ្តល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ រួមមាន៖ ប៉ាវអ៊ីបត់ ចំនួន៥០សំរាប់, ដបដាក់ទឹកអាកុល, ទឹកអាល់កុលលាងដៃ, ក្រម៉ាចំនួន២០០, សៀវភៅក្រមង៉ុយ ៧០ក្បាល ។

ព្រមទាំងផ្ដល់ជូនលោកគ្រូអ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលដែលបានចូលរួម ក្នុងម្នាក់ទទួលបានសៀវភៅក្រមង៉ុយ០១ក្បាល និង ក្រម៉ា០១ ផងដែរ៕

 

សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ

មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ សូមជម្រាប ជូនដល់ សាធារណជន ស្ដីពីសន្ទស្សន៍ តម្លៃទំនិញ ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ ខេត្តត្បូងឃ្មុំ ប្រចាំថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ។

អាន​បន្ត៖ សន្ទស្សន៍ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅលើទីផ្សារ...

ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​ចាយ​លុយ​ច្រើន​ បំបាត់ក្លិនទុរេនក្នុងឡាន​បាន​មួយ​រំពេច

ពេលដល់ខែធូរេន មនុស្សជាច្រើន បានទៅដល់ចម្ការ ទិញផ្ញើសាច់ញាតិដាក់ក្នុងរថយន្ត។ បើទុរេនធំល្អប្រេះ ក្លិននឹងពេញរថយន្តតែម្ដង។បើអ្នកចាញ់ក្លិនខ្លាំង ប្រហែលមិនអាចទ្រាំបាននោះទេ។

អាន​បន្ត៖ ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​ចាយ​លុយ​ច្រើន​...

មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!

នៅសល់រយៈពេលប្រមាណមួយខែទៀតទើប Samsung ប្រកាសចេញ Galaxy Note20 ជាផ្លូវការ ពោលគឺនៅអំឡុងដើមខែសីហាខាងមុខនេះ។

អាន​បន្ត៖ មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!

មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!

នៅសល់រយៈពេលប្រមាណមួយខែទៀតទើប Samsung ប្រកាសចេញ Galaxy Note20 ជាផ្លូវការ ពោលគឺនៅអំឡុងដើមខែសីហាខាងមុខនេះ។

អាន​បន្ត៖ មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!