បណ្តាញសង្គម

មីយ៉ាន់ម៉ា ពន្យារវិធានការណ៍ការពារ COVID-19 ដល់ពាក់កណ្តាលខែសីហា

គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ស្តីពីការការពារ ការត្រួតពិនិត្យ និងការព្យាបាលនៅលើ COVID-១៩ បានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៏ ដើម្បីពន្យាររយៈពេលដែលមានប្រសិទ្ធិភាព សម្រាប់វិធានការណ៍បង្ការ COVID-19 ដល់ថ្ងៃទី ១៥ ខែសីហា។

អាន​បន្ត៖ មីយ៉ាន់ម៉ា ពន្យារវិធានការណ៍ការពារ COVID-19 ដល់ពាក់កណ្តាលខែសីហា

ភ្លើងឆេះព្រៃ គម្រាមកំហែងតំបន់ប្រជាជនរស់នៅ នាភាគពាយ័ព្យ ប្រទេសទួគី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុក TRT បានផ្សាយថា ភ្លើងឆេះព្រៃមួយ បានកើតឡើងនៅខេត្ត Canakkale ភាគពាយ័ព្យប្រទេសទួគី កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដោយបានគំរាមកំហែងដល់តំបន់លំនៅដ្ឋានរបស់ប្រជាជន។

អាន​បន្ត៖ ភ្លើងឆេះព្រៃ គម្រាមកំហែងតំបន់ប្រជាជនរស់នៅ នាភាគពាយ័ព្យ ប្រទេសទួគី

ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦ នាក់ នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានសម្លាប់ដោយសារទឹកជំនន់ បានហូរនាំយកផ្ទះជាច្រើន នៅក្នុងស្រុក Kozkunar នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសុក្រ។

អាន​បន្ត៖ ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦ នាក់ នៅខេត្ត Nangarhar...

អ៉ីរ៉ង់ធ្វើសមយុទ្ធបាញ់កម្ទេច នាវាដឹកយន្តហោះចម្បាំងក្លែងក្លាយមួយគ្រឿង ដើម្បីកំញើញសហរដ្ឋអាមេរិក

 (តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំសមយុទ្ធយោធាមួយ នៅឯច្រកសមុទ្រ ហ័រមឹស (Hormuz) ជាការកំញើញសាច់ដុំ និងផ្ញើសារព្រមានសហរដ្ឋអាមេរិក ឱ្យគិតឱ្យបានច្បាស់ជាមុនសិន មុននឹងចង់បង្ករឿង ឬធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តាមរយៈការបាញ់មីស៊ីលកម្ទេច នាវាផ្ទុកយន្ដហោះចម្បាំងក្លែងក្លាយមួយគ្រឿង របស់សហរដ្ឋអាមេរិក ដើម្បីជាការហាត់សមទឹកដៃផងដែរ។

អាន​បន្ត៖ អ៉ីរ៉ង់ធ្វើសមយុទ្ធបាញ់កម្ទេច នាវាដឹកយន្តហោះចម្បាំងក្លែងក្លាយមួយគ្រឿង...

សហរដ្ឋអាមេរិកកត់ត្រាអ្នកស្លាប់ជាង «១,២០០នាក់ក្នុង១ថ្ងៃ» ដោយសារ COVID-19 ខណៈរដ្ឋចំនួន៥រងគ្រោះធ្ងន់ជាងគេ

(វ៉ាស៊ីនតោន)៖ រដ្ឋចំនួន ០៥ នៅសហរដ្ឋអាមេរិកបានរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ច្រើនបំផុតមិនធ្លាប់មាននៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមន្ត្រីសុខាភិបាល ប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានថ្លែងថា ក្នុងចំណោមករណីឆ្លងសរុបនៅក្នុងរដ្ឋនេះ ជនជាតិឡាទីន (Latinos) មានអត្រាឆ្លងច្រើនជាងគេបំផុត។

អាន​បន្ត៖ សហរដ្ឋអាមេរិកកត់ត្រាអ្នកស្លាប់ជាង «១,២០០នាក់ក្នុង១ថ្ងៃ» ដោយសារ COVID-19...

ចិនវាយបកទៅអាមេរិកវិញ៖ «សមុទ្រចិនខាងត្បូង​មិនមែនជាកោះហាវ៉ៃ​របស់សហរដ្ឋអាមេរិកនោះទេ»

(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការប្រឆាំងជាថ្មីទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានណែនាំថា «សមុទ្រចិនខាងត្បូងមិនមែនជាកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ»។

អាន​បន្ត៖ ចិនវាយបកទៅអាមេរិកវិញ៖...

ចិនដីគោក មានករណីឆ្លងជំងឺ COVID-១៩ ចំនួន៦៨ ករណីថ្មី

អាជ្ញាធរសុខាភិបាលចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួន បានទទួលរបាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់ថ្មីៗចំនួន ៦៨ ករណីនៅលើដីគោកចិន កាលពីថ្ងៃចន្ទ ក្នុងនោះមានករណីនាំចូលចំនួន ៤ ករណី និងករណីឆ្លងក្នុងស្រុក ចំនួន ៦៤ ។

អាន​បន្ត៖ ចិនដីគោក មានករណីឆ្លងជំងឺ COVID-១៩ ចំនួន៦៨ ករណីថ្មី

ជនចំណាកស្រុកចំនួន ៩៤ នាក់ ដែលបានជួយសង្រ្គោះ បានចុះចតនៅកោះម៉ាល់តា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Times of Malta បានផ្សាយថា ក្រុមជនចំណាកស្រុកមួយក្រុមចំនួន ៩៤ នាក់ ដែលត្រូវបានជួយសង្គ្រោះដោយកងកម្លាំងប្រដាប់អាវុធនៃប្រទេសដែនកោះម៉ាល់តា បានចុះចតនៅ ម៉ាល់តា កាលពីល្ងាចថ្ងៃច័ន្ទ។

អាន​បន្ត៖ ជនចំណាកស្រុកចំនួន ៩៤ នាក់ ដែលបានជួយសង្រ្គោះ បានចុះចតនៅកោះម៉ាល់តា

ពួកសកម្មប្រយុទ្ធ ៣៦ នាក់ បានប្រគល់ខ្លួនទៅរដ្ឋាភិបាលអាហ្គានីស្ថាន

ប្រភពពីមូលដ្ឋាន បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៣៦ នាក់បានចូលរួមនៅក្នុងដំណើរការសន្តិភាព និងការផ្សះផ្សាជាតិមួយ នៅក្នុងខេត្តចំនួនពីររបស់ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។

អាន​បន្ត៖ ពួកសកម្មប្រយុទ្ធ ៣៦ នាក់ បានប្រគល់ខ្លួនទៅរដ្ឋាភិបាលអាហ្គានីស្ថាន

ច្បាប់សន្តិសុខជាតិ៖ នូវែលសេឡង់ ប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយទីក្រុងហុងកុង

 (វែលលីងតុន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួនបានសម្រេចព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ព្រមទាំងបានធ្វើការផ្លាស់ប្តូរមួយ ចំនួនផងដែរ ដោយសារការសម្រេចចិត្តរបស់ចិន ក្នុងការដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង កាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ ច្បាប់សន្តិសុខជាតិ៖ នូវែលសេឡង់ ប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន...

លោក ឌូតឺតេ បញ្ជាក់ឡើងវិញថា មិនចង់ផ្ទុះសង្រ្គាមជាមួយចិន ដោយសារជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងនោះទេ

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយជាថ្មីឡើងវិញថា លោកនឹងមិនប្រឈមមុខដោយផ្ទាល់ជាមួយនឹងចិននោះទេ ជុំវិញជម្លោះនៅឯតំបន់ ដែនទឹកសមុទ្រចិនខាងត្បូង ដោយសុទ្ធចិត្តប្រើប្រាស់ការទូតជាវិធីដោះស្រាយបញ្ហាដ៏ល្អបំផុត។

អាន​បន្ត៖ លោក ឌូតឺតេ បញ្ជាក់ឡើងវិញថា មិនចង់ផ្ទុះសង្រ្គាមជាមួយចិន...

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង៧បទចោទជុំវិញរឿងអាស្រូវពុករលួយលុយរដ្ឋ

(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការរកឃើញថាពិតជាបានប្រព្រឹត្តទោសកំហុស ជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។

អាន​បន្ត៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត...

ទួគី និងរុស្ស៊ី ធ្វើការល្បាតរួមគ្នាលើកទី ២២ នៅភាគខាងជើងប្រទេសស៊ីរី

ក្រសួងការពារជាតិទួគី បានឲ្យដឹងថា ទាហានទួគី និងកងទ័ពរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការល្បាតរួមគ្នាលើកទី ២២ របស់ពួកគេនៅតាមបណ្តោយផ្លូវហាយវ៉េ M4 ដ៏សំខាន់នៅ Idlib ភាគពាយព្យប្រទេសស៊ីរី។

អាន​បន្ត៖ ទួគី និងរុស្ស៊ី ធ្វើការល្បាតរួមគ្នាលើកទី ២២ នៅភាគខាងជើងប្រទេសស៊ីរី

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីកិច្ច និងសហប្រតិបត្តិការ

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa Al-Kadhimi បានទៅដល់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី និងកិច្ចសហ-ប្រតិបត្តិការក្នុងតំបន់។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់...

ករណីឆ្លង COVID-19 នៅឥណ្ឌូនេស៊ី កើនលើស៩ម៉ឺននាក់

ប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លង COVID-19 ថ្មីចំនួន ១.៨៨២ នាក់ កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនករណីសរុប កើនឡើងដល់ ៩១.៧៥១ ករណី។

អាន​បន្ត៖ ករណីឆ្លង COVID-19 នៅឥណ្ឌូនេស៊ី កើនលើស៩ម៉ឺននាក់

ប្រធានាធិបតីទួគី ជួបជាមួយមេដឹកនាំរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់លីប៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល

នាយកផ្នែកទំនាក់ទំនងទួគី បាននិយាយថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ បានជួបជាមួយប្រមុខរដ្ឋាភិបាល ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ របស់លីប៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល។

អាន​បន្ត៖ ប្រធានាធិបតីទួគី...

ប្រទេសកូរ៉េ មានករណីឆ្លងជំងឺ COVID-19 ចំនួន ១៤.១៥០ ករណី

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ចំនួន ៥៨ ករណីបន្ថែមទៀតនៃជំងឺ COVID-19 គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៤.១៥០ នាក់។

អាន​បន្ត៖ ប្រទេសកូរ៉េ មានករណីឆ្លងជំងឺ COVID-19 ចំនួន ១៤.១៥០ ករណី

ករណីឆ្លង COVID-១៩ នៅហ្វីលីពីន កើនឡើងជាង ៨ម៉ឺនករណី

ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨០.៤៤៨ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ថា ពីករណីថ្មីចំនួន ២.១១០ ករណីកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ករណីឆ្លង COVID-១៩ នៅហ្វីលីពីន កើនឡើងជាង ៨ម៉ឺនករណី

កូរ៉េខាងជើង ប្រកាសអាសន្ន បន្ទាប់ពីទីក្រុង Kaesong មានការសង្ស័យលើករណី COVID-19

ទីភ្នាក់ងារព័ត៌មានមជ្ឍឹមកូរ៉េ (KCNA) បានផ្សាយកាលពីថ្ងៃអាទិត្យថា លោក Kim Jong Un មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង បានប្រកាសរដ្ឋក្នុងភាពអាសន្ននៅក្នុងទីក្រុង Kaesong បន្ទាប់ពីទីក្រុងព្រំដែនមួយនេះ បានរាយការណ៍ករណីសង្ស័យនៃជំងឺ COVID-19 ។

អាន​បន្ត៖ កូរ៉េខាងជើង ប្រកាសអាសន្ន បន្ទាប់ពីទីក្រុង Kaesong មានការសង្ស័យលើករណី COVID-19

ប្រជាជនជាង ៥,៦ លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅរដ្ឋ Assam របស់ឥណ្ឌា

ចាប់តាំងពីចុងខែឧសភា មកទល់ឥលូវនេះ ទឹកជំនន់នៅរដ្ឋ Assam ភាគឥសានប្រទេសឥណ្ឌា បានប៉ះពាល់ដល់ប្រជាជនជាង ៥,៦ លាននាក់ និងបានសម្លាប់មនុស្ស ៩៣ នាក់ នេះបើតាមមន្រ្តីក្នុងតំបន់ប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រ សប្តាហ៏កន្លង។

អាន​បន្ត៖ ប្រជាជនជាង ៥,៦ លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅរដ្ឋ Assam របស់ឥណ្ឌា

ករណីឆ្លង COVID-19 ជាសកល - មានលើស ១៦ លាន

បើយោងតាមស្ថិតិថ្មីបំផុតពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 នៅទូទាំងសកល មានលើសពី ១៦ លាននាក់ កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ ករណីឆ្លង COVID-19 ជាសកល - មានលើស ១៦ លាន