បណ្តាញសង្គម

ចិនបញ្ជាឲ្យបិទអគ្គកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu នៃខេត្តស៊ីឈាន់!

 (ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់ (Sichuan) ហើយ។

អាន​បន្ត៖ ចិនបញ្ជាឲ្យបិទអគ្គកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu នៃខេត្តស៊ីឈាន់!

អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា លោតដល់ជិត ៥០,០០០នាក់ ខណៈអ្នកស្លាប់សរុបកើនដល់ជាង ៣០,០០០នាក់!

 (ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៤៩,៣១០ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៧០៤នាក់បន្ថែមទៀតនៅទូទាំងប្រទេស។

អាន​បន្ត៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា លោតដល់ជិត ៥០,០០០នាក់...

ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មី ក្រោយពីស្ងប់ស្ងាត់អស់ជាង ១០០ថ្ងៃ!

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ បានប្រកាសនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីទៀត ក្រោយពីបានស្ងប់ស្ងាត់អស់ ១០២ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាន​បន្ត៖ ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មី ក្រោយពីស្ងប់ស្ងាត់អស់ជាង ១០០ថ្ងៃ!

អ៉ីតាលីកំពុងស៊ើបអង្កេតរឿងអាស្រូវដ៏ធំ ពាក់ព័ន្ធមន្ត្រីប៉ូលិស៧នាក់ លួចរត់ពន្ធគ្រឿងញៀន និងចាប់មនុស្សដោយខុសច្បាប់

  (អ៉ីតាលី)៖ ស្ថាប័នប៉ូលិសអ៉ីតាលីបានជួបប្រទះ នឹងរឿងអាស្រូវដ៏កម្រមួយ ដោយមន្ត្រីប៉ូលិស ០៧នាក់មកពីកងអាវុធហត្ថអ៉ីតាលី ខារ៉ាប៊ីនីរី (Carabinieri) ត្រូវបានចាប់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ការចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម។

អាន​បន្ត៖ អ៉ីតាលីកំពុងស៊ើបអង្កេតរឿងអាស្រូវដ៏ធំ ពាក់ព័ន្ធមន្ត្រីប៉ូលិស៧នាក់...

ទីបំផុតកាលីហ្វ័រញ៉ាក្លាយជារដ្ឋមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅអាមេរិក

 (វ៉ាស៊ីនតោន)៖ ទីបំផុតកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដែលមានអ្នកជំងឺ COVID-19 ច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក ក្រោយពីរដ្ឋដែលមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតមួយនេះ បានវ៉ាដាច់រដ្ឋញូយ៉កនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាចំណុចកណ្តាលនៃការរីករាលដាល វីរុសកូរ៉ូណាធ្ងន់ធ្ងរដំបូងគេនៅអាមេរិក។

អាន​បន្ត៖ ទីបំផុតកាលីហ្វ័រញ៉ាក្លាយជារដ្ឋមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅអាមេរិក

ចិនចាត់ទុកការបិទស្ថានកុងស៊ុលខ្លួននៅ Houston ជា «ល្បែងនយោបាយរបស់ ត្រាំ» មុនការបោះឆ្នោតនៅខែវិច្ឆិកា

 (សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបិទស្ថានកុងស៊ុលចិនប្រចាំទីក្រុង ហូស្តុន (Houston) រដ្ឋតិចសាស់ គឺជាការប៉ុនប៉ងទំលាក់កំហុស មកលើទីក្រុងប៉េកាំង ចំពោះភាពបរាជ័យរបស់ខ្លួន នៅមុនការបោះឆ្នោតប្រធានាធិបតី នាខែវិច្ឆិកាខាងមុខនេះ។

អាន​បន្ត៖ ចិនចាត់ទុកការបិទស្ថានកុងស៊ុលខ្លួននៅ Houston ជា «ល្បែងនយោបាយរបស់ ត្រាំ»...

ប្រទេសមីយ៉ាន់ម៉ា បើកសាលារៀនកម្រិតវិទ្យាល័យឡើងវិញបន្ទាប់ពីពន្យាពេល ២ ខែ ដោយសារ COVID-19

មន្រ្តីអប់រំម្នាក់ បានប្រាប់ស៊ីនហួរថា ប្រទេសមីយ៉ាន់ម៉ា បានបើកសាលារៀនកម្រិតវិទ្យាល័យចំនួនពាក់កណ្តាលឡើងវិញ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានពន្យាពេលអស់ជិត ២ ខែ ដោយសារតែការផ្ទុះឡើងនៃ COVID-១៩ ។

អាន​បន្ត៖ ប្រទេសមីយ៉ាន់ម៉ា បើកសាលារៀនកម្រិតវិទ្យាល័យឡើងវិញបន្ទាប់ពីពន្យាពេល ២ ខែ ដោយសារ...

ប៉ូលិសទួគី ឃាត់ខ្លួនជនសង្ស័យ IS ចំនួន២៧ នាក់ នៅអ៊ីស្តង់ប៊ុល

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានផ្សាយថា ប៉ូលីសទួគីកាលពីថ្ងៃអាទិត្យ បានឃុំខ្លួនមនុស្ស ២៧ នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ពីបទសង្ស័យទាក់ទងនឹងរដ្ឋអ៊ីស្លាម (IS) ។

អាន​បន្ត៖ ប៉ូលិសទួគី ឃាត់ខ្លួនជនសង្ស័យ IS ចំនួន២៧ នាក់ នៅអ៊ីស្តង់ប៊ុល

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅ Sulawesi ខាងត្បូង ឡើងដល់ ៣៨ នាក់

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Sulawesi ខាងត្បូងរបស់ឥណ្ឌូនេស៊ីបានកើនឡើងដល់ ៣៨ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទ។

អាន​បន្ត៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅ Sulawesi ខាងត្បូង ឡើងដល់ ៣៨ នាក់

តួលេខអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៊ីល ក្បែរ ៨ម៉ឺននាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសប្រេស៊ីល បានកើនឡើងក្បែរ ៨ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៧១៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និងបានធ្វើឱ្យចំនួនសរុប កើនឡើងដល់ ៧៩,៤៨៨ នាក់។

អាន​បន្ត៖ តួលេខអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៊ីល ក្បែរ ៨ម៉ឺននាក់

ករណីស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនដល់១៤ម៉ឺននាក់

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានអ្នកស្លាប់ដោយជំងឺ COVID-19 ចំនួន ១៤០,០០០ នាក់ និងករណីឆ្លងចំនួនជាង ៣.៧១ លាននាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដែលតួលេខទាំងពីរនេះ បានឈរនៅលំដាប់ទីមួយនៅទូទាំងពិភពលោក។

អាន​បន្ត៖ ករណីស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនដល់១៤ម៉ឺននាក់

ទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

ក្រុមមន្រ្តី បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែកំពុងដំណើរការនៅឡើយ កាលពីថ្ងៃសៅរ៍ ដោយសារទឹកជំនន់ និងបំណាក់ដីបានវាយប្រហារខេត្ត Sulawesi ភាគខាងត្បូងរបស់ប្រទេសឥណ្ឌូនេស៊ី និងបណ្តាលឱ្យមនុស្ស ៦៧ នាក់ បាត់ខ្លួន និងច្រើនជាង ១៤.០០០ នាក់ផ្សេងទៀត ត្រូវផ្លាស់ទីលំនៅ។

អាន​បន្ត៖ ទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

ត្រាំ មានឆន្ទៈសហការជាមួយប្រទេសនានារួមទាំងចិន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យទទួលបានជោគជ័យ និងនាំចូលសហរដ្ឋអាមេរិក

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញចេញនូវឆន្ទៈដ៏កម្រ ដោយចង់សហការជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យទទួលបានជោគជ័យ រួចនាំយកវាចូលមកកាន់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រឈមមុខ ភាពតានតឹងរវាងគ្នាស្ទើរគ្រប់វិស័យក៏ដោយ។

អាន​បន្ត៖ ត្រាំ មានឆន្ទៈសហការជាមួយប្រទេសនានារួមទាំងចិន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19...

ឥណ្ឌាបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយរកឃើញអ្នកឆ្លង COVID-19 ជាង ៣៧,៧០០នាក់ទៀតក្នុង១ថ្ងៃ

 (ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៧,៧២៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៦៤៨នាក់បន្ថែមទៀតនៅទូទាំងប្រទេស។

អាន​បន្ត៖ ឥណ្ឌាបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយរកឃើញអ្នកឆ្លង COVID-19 ជាង...

រកឃើញទណ្ឌិតជាង ៥០០នាក់ឆ្លងជំងឺ COVID-19 ក្នុងពន្ធនាគារមួយនៅអាមេរិក

(វ៉ាស៊ីនតោន)៖ ការិយាល័យពន្ធនាគារអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានជូនដំណឹងឲ្យដឹងថា អ្នកទោសចំនួន ៥១០នាក់ហើយនៅក្នុងពន្ធនាគារមួយនៃរដ្ឋតិចសាស ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19។

អាន​បន្ត៖ រកឃើញទណ្ឌិតជាង ៥០០នាក់ឆ្លងជំងឺ COVID-19 ក្នុងពន្ធនាគារមួយនៅអាមេរិក

ការព្រមានពីរលកយក្សស៊ូណាមិត្រូវធ្វើឡើង ក្រោយគ្រោះរញ្ជួយដី ៧.៨រ៉ិចទ័រ វាយប្រហាររដ្ឋ Alaska, អាមេរិក

 (អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៨រ៉ិចទ័រ បានវាយប្រហារទីទាំងមួយស្ថិតនៅចម្ងាយ ៨៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

អាន​បន្ត៖ ការព្រមានពីរលកយក្សស៊ូណាមិត្រូវធ្វើឡើង ក្រោយគ្រោះរញ្ជួយដី ៧.៨រ៉ិចទ័រ...

អ៉ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដែលផ្ដល់ព័ត៌មានសំងាត់ពីលោក Soleimani ឱ្យសហរដ្ឋអាមេរិក

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រហារជីវិតពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ ដែលជួយឱ្យ ទីភ្នាក់ងារចារកម្មអាមេរិក CIA និងអ៉ីស្រាអែល អាចកំណត់ទីតាំង និងសម្លាប់លោក Qassem Soleimani។

អាន​បន្ត៖ អ៉ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដែលផ្ដល់ព័ត៌មានសំងាត់ពីលោក Soleimani...

រុស្ស៊ីកំពុងតាមដាន នាវាពិឃាតបំពាក់មីស៊ីលអាមេរិក ដែលកំពុងចល័តក្នុងដែនសមុទ្រខ្មៅ

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅព្រឹកថ្ងៃចន្ទនេះបានថ្លែងឲ្យដឹងថា កងនាវាប្រចាំការនៅសមុទ្រខ្មៅរបស់ខ្លួន បានធ្វើការតាមដានលើ នាវាពិឃាតបំពាក់មីស៊ីលរបស់អាមេរិកមួយគ្រឿង ដែលបានចូលមកក្នុងដែនទឹកសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យម្សិលមិញ។

អាន​បន្ត៖ រុស្ស៊ីកំពុងតាមដាន នាវាពិឃាតបំពាក់មីស៊ីលអាមេរិក ដែលកំពុងចល័តក្នុងដែនសមុទ្រខ្មៅ

ផ្ទុះការបាញ់ប្រហារយ៉ាងកម្រោល នៅរដ្ឋធានីវ៉ាស៊ីនតោន, មនុស្សម្នាក់ស្លាប់ និង៨នាក់រងរបួស ខណៈខ្មាន់កាំភ្លើងបីនាក់រត់គេចខ្លួនបាត់

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ០៨នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

អាន​បន្ត៖ ផ្ទុះការបាញ់ប្រហារយ៉ាងកម្រោល នៅរដ្ឋធានីវ៉ាស៊ីនតោន, មនុស្សម្នាក់ស្លាប់...

លោក ប្រាយុទ្ធ បង្ហើបពីការរុះរើគណៈរដ្ឋមន្ត្រីថៃ ក្រោយមន្ត្រីជាន់ខ្ពស់ទាំង៤រូប «​លាលែងពីតំណែង»

  (បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា បានបង្ហើបឱ្យដឹងថា ការរុះរើគណៈរដ្ឋមន្ត្រីអាចនឹងត្រូវធ្វើឡើង នៅខែសីហាខាងមុខនេះ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក អ៊ុតតាម៉ា សាវ៉ាណាយ៉ាណា (Uttama Savanayana) និងមន្ត្រីជាន់ខ្ពស់បីរូបផ្សេងទៀត បានសម្រេចចិត្តដាក់លិខិតសុំលាលែងចេញពីតំណែង ហើយក៏ត្រូវបានចូលជាធរមានភ្លាមៗដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អាន​បន្ត៖ លោក ប្រាយុទ្ធ បង្ហើបពីការរុះរើគណៈរដ្ឋមន្ត្រីថៃ ក្រោយមន្ត្រីជាន់ខ្ពស់ទាំង៤រូប...

ទប់ចិត្តមិនបាន! អភិបាលរដ្ឋមួយចេញមុខព្រលះលោក ដូណាល់ ត្រាំ ថាអសមត្ថភាពទប់ស្កាត់ COVID-19

(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋម៉ារីលែន (Maryland) នៃសហរដ្ឋអមេរិកលោក ឡារី ហូហ្គែន (Larry Hogan) បានស្តីបន្ទោសធ្ងន់ៗទៅលើចំណាត់ការ ដោះស្រាយវិបត្តិ COVID-19 របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានលើកឡើងថា ការរង់ចាំការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហានេះគឺ «គ្មានសង្ឈឹមទេ» ពោលមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបជាការល្អប្រសើជាង។

អាន​បន្ត៖ ទប់ចិត្តមិនបាន! អភិបាលរដ្ឋមួយចេញមុខព្រលះលោក ដូណាល់ ត្រាំ ថាអសមត្ថភាពទប់ស្កាត់...