បណ្តាញសង្គម

វិមានក្រឹមឡាំងច្រានចោលពាក្យចចាមអារ៉ាម ដែលថាលោក ពូទីន មានបុគ្គលដើរតួជំនួស និងសំងំខ្លួនក្នុងលេណដ្ឋាននុយក្លេអ៊ែរ

 (មូស្គូ)៖ វិមានក្រឹមឡាំងបានចេញមុខច្រានចោល នូវអ្វីដែលខ្លួនចាត់ទុកជាពាក្យភូតកុហក ដែលថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌូមៀ ពូទីន មានបុគ្គលដែលមានមុខមាត់ស្រដៀងគ្នា សម្រាប់ដើរតួជំនួសមេដឹកនាំវ័យ៧០រូបនេះ និងថារូបលោកបានចំណាយពេលភាគច្រើន ស្ថិតក្នុងលេណដ្ឋាននុយក្លេអ៊ែរ ដើម្បីការពារខ្លួន។

អាន​បន្ត៖ វិមានក្រឹមឡាំងច្រានចោលពាក្យចចាមអារ៉ាម ដែលថាលោក ពូទីន មានបុគ្គលដើរតួជំនួស...

សិង្ហបុរី ប្រហារជីវិតអ្នកទោសម្នាក់ដោយព្យួរក ពីបទជួញដូរកញ្ឆា ១គីឡូក្រាម (Video inside)

(សិង្ហបុរី)៖ អាជ្ញាធរនៅក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថាអ្នកទោសម្នាក់ដែលត្រូវបានផ្ដន្ទាទោសពីបទសមគំនិតជួញដូរកញ្ឆាទម្ងន់១គីឡូក្រាម ត្រូវបានប្រហារជីវិត ដោយព្យួរកហើយ បើទោះជាមានការអំពាវនាវពីអន្តរជាតិឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះឱ្យលុបចោលការកាត់ប្រហារជីវិតក៏ដោយ។

អាន​បន្ត៖ សិង្ហបុរី ប្រហារជីវិតអ្នកទោសម្នាក់ដោយព្យួរក ពីបទជួញដូរកញ្ឆា ១គីឡូក្រាម (Video...

ក្រុមតាលីបង់ សម្លាប់មេខ្លោងបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីឆ្នាំ២០២១

 (វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ដែលជា មេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីខែសីហា ឆ្នាំ២០២១ នៅឯអាកាសយានដ្ឋានកាប៊ុល បណ្តាលឲ្យទាហានអាមេរិក ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថាន ប្រហែល ១៧០នាក់ស្លាប់ អំឡុងពេលមានភាពចលាចលជុំវិញការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។

អាន​បន្ត៖ ក្រុមតាលីបង់ សម្លាប់មេខ្លោងបំផ្ទុះគ្រាប់បែកអត្តឃាត...

អាហ្រ្វិកខាងត្បូង លេបសម្ដីវិញ ទាក់ទងនឹងការដកខ្លួនចេញពីតុលាការ ICC

  (ចូហាន់ណេស្បឺក)៖ ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា អាហ្រ្វិកខាងត្បូងមិនមានគម្រោង ដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) នោះទេ ដោយលើកឡើងពីបញ្ហាទំនាក់ទំនងក្នុងគណបក្ស ANC ដែលកំពុងកាន់អំណាច។

អាន​បន្ត៖ អាហ្រ្វិកខាងត្បូង លេបសម្ដីវិញ ទាក់ទងនឹងការដកខ្លួនចេញពីតុលាការ ICC

លោក ពូទីន នឹងសម្រេចចិត្តជុំវិញកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង ចំពោះមុខដីកាចាប់ខ្លួនរបស់ ICC

(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងសម្រេចចិត្តថាតើត្រូវទៅចូលរួមកិច្ចប្រជុំនៃក្រុមប្រទេស BRICS ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលគ្រោងធ្វើឡើងនៅខែសីហាខាងមុខនេះ ដែរឬគ៏អត់ នៅពេលដែលកាលបរិច្ឆេទកំណត់ខិតជិតមកដល់។

អាន​បន្ត៖ លោក ពូទីន នឹងសម្រេចចិត្តជុំវិញកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង...

ចិនគ្រោងធ្វើសមយុទ្ធយោធាជាមួយសិង្ហបុរី ខណៈទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិ ជាមួយតំបន់អាស៉ីអាគ្នេយ៍

  (ប៉េកាំង)៖ ចិននិងសិង្ហបុរីកំពុងត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដែលនឹងជាសមយុទ្ធយោធាដំបូងរវាងប្រទេសទាំងពីរគិតចាប់តាំងពីឆ្នាំ២០២១ ខណៈទីក្រុងប៉េកាំងព្យាយាមធ្វើឱ្យ ទំនាក់ទំនងផ្នែកការពារជាតិនិងសន្តិសុខរបស់ខ្លួន កាន់តែមានភាពស៉ីជម្រៅនៅតំបន់អាស៉ីអាគ្នេយ៍។

អាន​បន្ត៖ ចិនគ្រោងធ្វើសមយុទ្ធយោធាជាមួយសិង្ហបុរី...

ស្វីស បិទស្ថានទូតក្នុងប្រទេសស៊ូដង់ ក្រោមហេតុផលសន្តិសុខ

(ប៊ែន)៖ ប្រទេសស្វីសបានសម្រេចបិទស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងខាទុំ (Khartoum) ដោយផ្អែកលើស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ូដង់ ហើយបានជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេដោយសុវត្ថិភាព។

អាន​បន្ត៖ ស្វីស បិទស្ថានទូតក្នុងប្រទេសស៊ូដង់ ក្រោមហេតុផលសន្តិសុខ

យោធាចិន ហាត់សមវាយប្រហារលើតៃវ៉ាន់ ក្នុងថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធានៅជុំវិញដែនកោះនេះ

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី២ នៃការធ្វើសមយុទ្ធមានឈ្មោះ ដាវរួមគ្នា (Joint Sword) គឺយោធាចិន បានផ្តោតទៅលើការហាត់សមវាយប្រហារប្រឆាំងគោលដៅសំខាន់ៗ នៅកោះតៃវ៉ាន់ ហើយនិងដែនទឹកជុំវិញនោះ។

អាន​បន្ត៖ យោធាចិន ហាត់សមវាយប្រហារលើតៃវ៉ាន់ ក្នុងថ្ងៃទី២...

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ប្លីនខិន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងសប្តាហ៍ក្រោយ

 រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន គ្រោងនឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយ ឲ្យកាន់តែប្រសើរឡើង។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ប្លីនខិន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម...

ទីក្រុងាឈាងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនធ្វើការពីផ្ទះ

កាលពីចុងសប្តាហ៏ ទីក្រុងឈាងម៉ៃរបស់ប្រទេសថៃ បានជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់នៅលើពិភពលោក ដោយអាជ្ញាធរ បានអំពាវនាវឱ្យប្រជាជន នាំគ្នាធ្វើការពីផ្ទះ ដើម្បីចៀសវាងស្រូបយកខ្យល់អាកាសដ៏គ្រោះថ្នាក់។

អាន​បន្ត៖ ទីក្រុងាឈាងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក...

ឆេះតំបន់លំនៅឋានក្នុងប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៧នាក់ ខណៈ៦០គ្រួសារ ត្រូវបាត់បង់ផ្ទះសម្បែង

 (ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សសរុបចំនួន៧នាក់ ក្នុងនោះរួមមានទាំងក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃសៅរ៍ នៅពេលគ្រោះអគ្គិភ័យ បានវាយប្រហារសហគមន៍លំនៅឋានមួយកន្លែង ក្នុងខេត្តរីហ្សាល់ (Rizal)។

អាន​បន្ត៖ ឆេះតំបន់លំនៅឋានក្នុងប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៧នាក់ ខណៈ៦០គ្រួសារ...

កូរ៉េខាងត្បូងនឹងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយឥណ្ឌា

  (សេអ៊ូល)៖ កូរ៉េខាងត្បូងគ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា ខណៈដែលរដ្ឋាភិបាលក្រុងសេអ៊ូលព្យាយាមបន្ស៊ីគោលនយោបាយរបស់ខ្លួនជាមួយនឹងវិធានការជំរុញដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឱ្យងាកចេញពីប្រទេសចិន។

អាន​បន្ត៖ កូរ៉េខាងត្បូងនឹងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយឥណ្ឌា

អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើស៉ីរី ក្រោយរងការបាញ់គ្រាប់រ៉ុក្កែត

  (តែលអាវីវ)៖ ក្រុមយន្តហោះចម្បាំងរបស់យោធាអ៉ីស្រាអែល បានធ្វើប្រតិបត្តិការវាយប្រហារទៅលើ គោលដៅយោធាក្នុងទឹកដីប្រទេសស៉ីរី នាថ្ងៃអាទិត្យនេះ ជាការឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតចេញពីនោះ ឆ្ពោះមកក្នុងតំបន់ដែលគ្រប់គ្រងដោយអ៉ីស្រាអែល កាលពីវេលាយប់ថ្ងៃសៅរ៍។

អាន​បន្ត៖ អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើស៉ីរី ក្រោយរងការបាញ់គ្រាប់រ៉ុក្កែត

កូរ៉េខាងជើង ធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក សាជាថ្មី

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានអះអាងថាខ្លួនបានធ្វើតេស្ដ «ដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក» សាជាថ្មី ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

អាន​បន្ត៖ កូរ៉េខាងជើង ធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក សាជាថ្មី

គណបក្សភឿថៃ ប្រកាសទទួលស្គាល់កូនស្រីពៅ លោក ថាក់ស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី ជាផ្លូវការ

 គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៅក្នុងចំណោមបេក្ខជន៣រូបតំណាងឱ្យគណបក្ស។

អាន​បន្ត៖ គណបក្សភឿថៃ ប្រកាសទទួលស្គាល់កូនស្រីពៅ លោក ថាក់ស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី...

បារាំង និងចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ

 វិមាន Elysee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសបារាំង និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យថាមពល ជាពិសេសថាមពលនុយក្លេអ៊ែរ និងថាមពលខ្យល់ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់ប្រទេសចិន។

អាន​បន្ត៖ បារាំង និងចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ...

លោក បៃដិន ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ពីសំណាក់ព្រះមហាក្សត្រចក្រភពអង់គ្លេស

 សេតវិមានកាលពីថ្ងៃពុធ បានឱ្យដឹងថា ព្រះមហាក្សត្រចក្រភពអង់គ្លេស ស្តេច ឆាល (Charles) បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ចក្រភពអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ខណៈលោក បៃដិន ក៏បានទទួលយកការអញ្ជើញរួចហើយដែរ។

អាន​បន្ត៖ លោក បៃដិន ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ...

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Berlusconi កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារបញ្ហាបេះដូង

 អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះ ដោយមានអ្នកមើល ថែយ៉ាងយកចិត្តទុកដាក់ កាលពីថ្ងៃពុធ ដោយសារបញ្ហាបេះដូង។

អាន​បន្ត៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Berlusconi...

ប្រធានាធិបតីបារាំងទៅដល់ទីក្រុងប៉េកាំង និងនិយាយថា ចិនមានតួនាទីធំនៅលើផ្លូវ ឆ្ពោះទៅស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន

(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវ ឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។

អាន​បន្ត៖ ប្រធានាធិបតីបារាំងទៅដល់ទីក្រុងប៉េកាំង និងនិយាយថា ចិនមានតួនាទីធំនៅលើផ្លូវ...

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ចូលរួមការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង

  (សេអ៊ូល)៖ នៅថ្ងៃពុធនេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 មួយគ្រឿង បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលជាការបន្តសម្ញែងសាច់ដុំថ្មីចុងក្រោយមួយទៀតរបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបចំពោះកូរ៉េខាងជើង។

អាន​បន្ត៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ចូលរួមការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង

លោក ហ្សេលេនស្គី ទៅដល់ប្រទេសប៉ូឡូញ សម្រាប់ការពង្រឹងទំនាក់ទំនងកាន់តែស៉ីជម្រៅ

 (វ៉ាសូវី)៖ ជំនួយការប្រធានាធិបតីប៉ូឡូញ បានឲ្យដឹងថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានមកដល់ប៉ូឡូញហើយនៅថ្ងៃពុធនេះ ខណៈនេះជាដំណើរទស្សនកិច្ចមកកាន់ប្រទេសជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ដែលជារឿយៗតែងជំរុញឲ្យមានការគាំទ្រផ្នែកយោធា និងនយោបាយពីលោកខាងលិច សម្រាប់ទីក្រុងកៀវ។

អាន​បន្ត៖ លោក ហ្សេលេនស្គី ទៅដល់ប្រទេសប៉ូឡូញ សម្រាប់ការពង្រឹងទំនាក់ទំនងកាន់តែស៉ីជម្រៅ